PCRL Project

PCRL Project គម្រោង "លើកកម្ពស់ជីវភាពធន់នឹងអាកាសធាតុនៃសហគមន៍ផលិតស្រូវនៅតំបន់បឹងទន្លេសាប" (PCRL Project)

សហគមន៍រឹងមាំ ចាប់ផ្តើមពីភាពជាអ្នកដឹកនាំ និងការគ្រប់គ្រងប្រកបដោយចីរភាព 🌿គណៈកម្មការ និងសមាជិកសហគមន៍តំបន់ការពារធម្មជាតិ មកព...
21/07/2026

សហគមន៍រឹងមាំ ចាប់ផ្តើមពីភាពជាអ្នកដឹកនាំ និងការគ្រប់គ្រងប្រកបដោយចីរភាព 🌿

គណៈកម្មការ និងសមាជិកសហគមន៍តំបន់ការពារធម្មជាតិ មកពីខេត្តបាត់ដំបង និងពោធិ៍សាត់ បានពង្រឹងសមត្ថភាពលើ ការរៀបចំផែនការគ្រប់គ្រងសហគមន៍ ការធ្វើផែនការអាជីវកម្ម និងការគ្រប់គ្រងហិរញ្ញវត្ថុប្រកបដោយតម្លាភាព និងគណនេយ្យភាព។

ក្រៅពីការទទួលបានចំណេះដឹងបច្ចេកទេស សិក្ខាកាមក៏បានរួមគ្នាវិភាគសក្តានុពលសហគមន៍ កំណត់អាទិភាពសម្រាប់ការអភិវឌ្ឍ និងរៀបចំផែនការ ដើម្បីពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ ជីវភាពរស់នៅ ក៏ដូចជានិរន្តរភាពរបស់សហគមន៍។

តាមរយៈការពង្រឹងសមត្ថភាពដឹកនាំ និងការគ្រប់គ្រងរបស់គណៈកម្មការ និងសមាជិកសហគមន៍តំបន់ការពារធម្មជាតិ គម្រោង PCRL កំពុងរួមចំណែកកសាងសហគមន៍ដែលមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ អភិរក្សធនធានធម្មជាតិ និងបង្កើតអនាគតប្រកបដោយចីរភាពសម្រាប់ប្រជាជននៅមូលដ្ឋាន។

📍 គម្រោង PCRL ជាការផ្តួចផ្តើមគំនិតរួមគ្នា រយៈពេលប្រាំឆ្នាំដោយ អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ អគ្គនាយកដ្ឋានក្សេត្រសាស្រ្ត នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន (GDLC) នៃក្រសួងបរិស្ថាន ដែលទទួលបានការគាំទ្រហិរញ្ញប្បទានដោយ មូលនិធិបរិស្ថានសាកល។
___________________

Strong communities begin with good leadership and management. 🌿

Community Protected Area (CPA) committee and members from Battambang and Pursat provinces strengthened their capacity in community management planning, business planning, and transparent and accountable financial management.

Beyond technical knowledge, participants assessed their communities' potential, identified development priorities, and developed practical plans to strengthen natural resource management, improve livelihoods, and promote sustainable community development.

By strengthening the leadership and management capacity of CPAs, the PCRL Project is helping communities become more resilient to climate change, conserve natural resources, and create a more sustainable future for local people.

📍 PCRL is a five-year joint initiative by FAO Cambodia, General Directorate of Agronomy (GDA) of the Ministry of Agriculture, Forestry and Fisheries, and General Directorate of Local Community (GDLC) of the Ministry of Environment, funded by the Global Environment Facility (GEF).

[English below]🌾 វគ្គបណ្តុះបណ្តាលប្រព័ន្ធធានាគុណភាពពូជដំណាំ មិនត្រឹមតែផ្តល់បច្ចេកទេសផលិតពូជស្រូវមានគុណភាពប៉ុណ្ណោះទេ ប៉ុន...
08/07/2026

[English below]

🌾 វគ្គបណ្តុះបណ្តាលប្រព័ន្ធធានាគុណភាពពូជដំណាំ មិនត្រឹមតែផ្តល់បច្ចេកទេសផលិតពូជស្រូវមានគុណភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយពង្រឹងទំនុកចិត្ត និងសមត្ថភាពរបស់កសិករ ក្នុងការនាំយកចំណេះដឹងទៅអនុវត្ត និងចែករំលែកបន្តក្នុងសហគមន៍។

👇🏼សូមស្វែងយល់ពីបទពិសោធន៍ និងចំណាប់អារម្មណ៍របស់កសិករដែលបានចូលរួមវគ្គបណ្តុះបណ្តាលនេះ នៅខាងក្រោម។
______________

🌾 The recent training on Quality Declared Seed (QDS) system provided more than just technical skills for producing quality rice seed. It empowered farmers with the confidence and practical know-how to improve their farming, strengthen local seed systems, and share what they've learned with their communities.

👇🏼Learn about the experiences and impressions of farmers who took part in the training.

🌾 ក្នុងសប្ដាហ៍កន្លងទៅ គម្រោង PCRL បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី ប្រព័ន្ធធានាគុណភាពពូជដំណាំ (ប.គ.ព) ដល់សហគមន៍កសិកម្មនៅខេ...
07/07/2026

🌾 ក្នុងសប្ដាហ៍កន្លងទៅ គម្រោង PCRL បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី ប្រព័ន្ធធានាគុណភាពពូជដំណាំ (ប.គ.ព) ដល់សហគមន៍កសិកម្មនៅខេត្តកំពង់ធំ សៀមរាប និងបន្ទាយមានជ័យ។

វគ្គបណ្ដុះបណ្ដាលនេះបានពង្រឹងសមត្ថភាពសហគមន៍លើការផលិតពូជស្រូវប្រកបដោយគុណភាព ស្របតាមបទដ្ឋានបច្ចេកទេស រួមមានការរៀបចំឯកសារ នីតិវិធីស្នើសុំវិញ្ញាបនបត្រ ការត្រួតពិនិត្យគុណភាព ការរៀបចំ និងរក្សាទុកគ្រាប់ពូជ ការយកសំណាក និងការវាយតម្លៃនៅទីវាល។ ការអនុវត្តប្រព័ន្ធ ប.គ.ព មិនត្រឹមតែជួយឱ្យសហគមន៍ផលិតពូជស្រូវដែលមានគុណភាព និងអាចទុកចិត្តបានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនឱកាសទទួលបានវិញ្ញាបនបត្រ ពង្រឹងទំនុកចិត្តរបស់អ្នកទិញ ពង្រីកទីផ្សារ និងបង្កើនចំណូលរបស់កសិករ។

តាមរយៈការគាំទ្ររបស់គម្រោង PCRL សហគមន៍កសិកម្មបានទទួលចំណេះដឹង និងជំនាញដែលជាមូលដ្ឋានសម្រាប់ការកសាងប្រព័ន្ធផលិតកម្មពូជស្រូវដែលមានគុណភាព មានភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងមាននិរន្តរភាពសម្រាប់ពេលអនាគត។

📍 គម្រោង PCRL ជាការផ្តួចផ្តើមគំនិតរួមគ្នា រយៈពេលប្រាំឆ្នាំដោយ អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ អគ្គនាយកដ្ឋានក្សេត្រសាស្រ្ត នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន (GDLC) នៃក្រសួងបរិស្ថាន ដែលទទួលបានការគាំទ្រហិរញ្ញប្បទានដោយ មូលនិធិបរិស្ថានសាកល។
_________________

🌾 Over the past week, the PCRL project conducted Quality Declared Seed (QDS) system training for agricultural communities in Kampong Thom, Siem Reap, and Banteay Meanchey provinces.

The training equipped farmer groups with practical knowledge on producing high-quality rice seed that meets national technical standards, including certification procedures, field inspection, quality control, documentation, seed processing and storage, and seed sampling. A strong seed system is fundamental to improving agricultural productivity and resilience. By adopting the QDS system, farming communities can produce reliable, high-quality seed, gain greater market confidence, access better market opportunities, and strengthen their livelihoods.

Through PCRL's support, farming communities are building the knowledge and capacity needed to establish sustainable, climate-resilient seed production systems that contribute to Cambodia's long-term food security and rural prosperity.

📍 PCRL is a five-year joint initiative by FAO Cambodia, General Directorate of General General Directorate of Agronomy (GDA) of the Ministry of Agriculture, Forestry and Fisheries, and General Directorate of Local Community (GDLC) of the Ministry of Environment, funded by the Global Environment Facility (GEF).

[English below]អបអរសាទរ ទិវាអន្តរជាតិសហគមន៍! 🌾🤝គម្រោង PCRL ជឿជាក់ថា សហគមន៍កសិកម្មមានតួនាទីយ៉ាងសំខាន់ក្នុងការកសាងប្រព័ន្ធ...
05/07/2026

[English below]

អបអរសាទរ ទិវាអន្តរជាតិសហគមន៍! 🌾🤝

គម្រោង PCRL ជឿជាក់ថា សហគមន៍កសិកម្មមានតួនាទីយ៉ាងសំខាន់ក្នុងការកសាងប្រព័ន្ធកសិកម្មដែលមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងមាននិរន្តរភាព។

តាមរយៈការគាំទ្រផ្នែកបច្ចេកទេស ការផ្តល់ពូជស្រូវធន់នឹងអាកាសធាតុ និងធាតុចូលកសិកម្ម ព្រមទាំងការបណ្តុះបណ្តាលលើការអនុវត្តកសិកម្មស្រូវប្រកបដោយភាពធន់ និងនិរន្តរភាព គម្រោង PCRL កំពុងជួយពង្រឹងសមត្ថភាពសហករណ៍កសិកម្មនៅតំបន់បឹងទន្លេសាប ដើម្បីឱ្យកសិករអាចផលិតស្រូវដែលមានគុណភាព និងទិន្នផលកាន់តែប្រសើរ ព្រមទាំងបង្កើនឱកាសក្នុងការភ្ជាប់ទៅកាន់ទីផ្សារ និងអ្នកទិញ។

តាមរយៈការពង្រឹងសហគមន៍កសិកម្ម យើងកំពុងរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាកសិករ និងកសាងអនាគតកសិកម្មដែលមានភាពធន់ និងប្រកបដោយចីរភាពសម្រាប់តំបន់បឹងទន្លេសាប។

សូមអរគុណដល់សហគមន៍កសិកម្ម និងកសិករទាំងអស់ ដែលជាដៃគូដ៏សំខាន់ក្នុងការជំរុញការផ្លាស់ប្តូរនេះ។ 💚
________________

Happy International Day of Cooperatives! 🌾🤝

PCRL Project believes that agricultural cooperatives are at the heart of building resilient, sustainable, and thriving farming communities.

Through technical support, the provision of climate-resilient rice varieties and capacity building on climate-resilient and sustainable rice farming, the PCRL Project is strengthening agricultural cooperatives across the Tonle Sap region. These efforts are enabling farmers to produce stronger and more productive rice while improving their access to markets and strengthening connections with buyers.

By empowering agricultural cooperatives, we are helping build stronger livelihoods and a more resilient future for farming communities throughout the Tonle Sap region.

Our heartfelt thanks to all agricultural cooperatives and farmers for being valued partners in driving this positive change.

29/06/2026

[English Below] 🌱 ភាពធន់ ចាប់ផ្តើមពីសហគមន៍
ក្នុងឆ្នាំ ២០២៥ កសិករខ្នាតតូចជាង ៨៨ ០០០ នាក់ បានអនុវត្តការអនុវត្តកសិកម្មដែលធន់នឹងការប្រែប្រួលអាកាសធាតុ ដោយមានការគាំទ្រពីអង្គការសហប្រជាជាតិ។
🌾 ពង្រឹងជីវភាពរស់នៅ
🌍 បង្កើនភាពធន់នឹងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ
🤝 ពង្រីកឱកាសចូលដល់ទីផ្សារ
🌱 លើកកម្ពស់ប្រព័ន្ធស្បៀងអាហារដែលមាននិរន្តរភាព

កិច្ចខិតខំប្រឹងប្រែងទាំងនេះ កំពុងជួយឱ្យសហគមន៍សម្របខ្លួនទៅនឹងការប្រែប្រួល និងគាំទ្រដល់គោលដៅអភិវឌ្ឍន៍រយៈពេលវែងរបស់កម្ពុជា។

🌱 Building resilience starts with communities.
In 2025, more than 88,000 smallholder farmers adopted climate-resilient agricultural practices with United Nations support.
🌾 Stronger livelihoods
🌍 Improved resilience to climate shocks
🤝 Better market opportunities
🌱 More sustainable food systems
These efforts are helping communities adapt while supporting Cambodia’s long-term development goals.

Full Report: https://cambodia.un.org/en/317223-annual-results-report-2025

📸 FAO Cambodia

[English below]🌾 ការពង្រឹងផលិតកម្មពូជស្រូវ ដើម្បីកសាងភាពធន់នឹងអាកាសធាតុគម្រោង PCRL រួមជាមួយនាយកដ្ឋានអភិវឌ្ឍន៍ដំណាំស្រូវ ...
29/06/2026

[English below]

🌾 ការពង្រឹងផលិតកម្មពូជស្រូវ ដើម្បីកសាងភាពធន់នឹងអាកាសធាតុ

គម្រោង PCRL រួមជាមួយនាយកដ្ឋានអភិវឌ្ឍន៍ដំណាំស្រូវ បានចុះតាមដាន និងវាយតម្លៃការអនុវត្តផលិតកម្មពូជស្រូវនៅខេត្តកំពង់ធំ និងខេត្តសៀមរាប ដើម្បីពិនិត្យវឌ្ឍនភាព ផ្តល់ការណែនាំបច្ចេកទេស និងពិភាក្សាពីបញ្ហាប្រឈមជាមួយក្រុមផលិតស្រូវពូជគោលដៅ។

តាមរយៈការគាំទ្ររបស់គម្រោង PCRL គ្រាប់ពូជស្រូវចុះបញ្ជី ផ្ការំដួល ជាង ៦,២៧០ គីឡូក្រាម ត្រូវបានផ្គត់ផ្គង់ដល់កសិករ ១០៥ នាក់ សម្រាប់ដាំដុះលើផ្ទៃដីជិត ១៥៥ ហិកតា នៅក្នុងខេត្តទាំងពីរ។ ការចុះពិនិត្យបានបង្ហាញថា កសិករភាគច្រើនកំពុងអនុវត្តបច្ចេកទេសដែលបានរៀនពីគម្រោងអំពីប្រព័ន្ធគុណភាពពូជដំណាំ (ប.គ.ព) និងចាប់ផ្តើមប្រើប្រាស់គ្រឿងយន្តកសិកម្ម ដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្ម និងកាត់បន្ថយថ្លៃដើម។

ការត្រួតពិនិត្យបែបនេះ គឺជាការងារមួយដ៏សំខាន់មួយក្នុងការគាំទ្រកសិករឱ្យផលិតពូជស្រូវដែលមានគុណភាពខ្ពស់ ស្របតាមបទដ្ឋាន និងបង្កើនភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។
______________

🌾 Strengthening climate-resilient rice seed production

The PCRL project, together with the Department of Rice Crop Development, conducted field monitoring visits in Kampong Thom and Siem Reap provinces to assess the progress of rice seed production, provide technical guidance, and discuss challenges with target seed producer groups.

Through PCRL's support, more than 6,270 kg of registered Phka Rumduol rice seed has been distributed to 105 farmers for cultivation across nearly 155 hectares in the two provinces. Field observations showed that farmers are increasingly applying Qulaity Declared Seed (QDS) production system and adopting agricultural mechanization to improve productivity, reduce production costs, and address labor shortages.

These monitoring visits play an important role in ensuring high-quality seed production while strengthening farmers' resilience to climate change through improved agricultural practices.

26/06/2026
[English below]គម្រោង PCRL នៅខេត្តបន្ទាយមានជ័យ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ និងពិភាក្សាអំពីផលិតកម្មស្រូវផ្ការំដួលតាមកិ...
24/06/2026

[English below]

គម្រោង PCRL នៅខេត្តបន្ទាយមានជ័យ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ និងពិភាក្សាអំពីផលិតកម្មស្រូវផ្ការំដួលតាមកិច្ចសន្យា ជាមួយសហគមន៍កសិកម្ម ក្រុមផលិត អាជ្ញាធរមូលដ្ឋាន និងក្រុមហ៊ុន ខ្មែរហ៊្វូត (Khmer Foods) នៅស្រុកស្វាយចេក និងស្រុកព្រះនេត្រព្រះ។ 🤝

កិច្ចប្រជុំនេះបានផ្តល់វេទិកាសម្រាប់ការពិភាក្សារវាងអ្នកផលិត និងអ្នកទិញ ដើម្បីស្វែងយល់ពីតម្រូវការទីផ្សារ លក្ខខណ្ឌនៃការផលិត និងឱកាសនៃការចុះកិច្ចសន្យាកសិកម្ម។ សកម្មភាពនេះក៏ជួយពង្រឹងទំនាក់ទំនង និងភាពជាដៃគូរវាងសហគមន៍កសិកម្ម និងវិស័យឯកជន ដែលជាកត្តាសំខាន់ក្នុងការធានាទីផ្សារសម្រាប់កសិករ និងជំរុញការផលិតប្រកបដោយគុណភាព។

ជាលទ្ធផល កសិករចំនួន ៣១៧គ្រួសារ បានចុះឈ្មោះ និងបង្ហាញចំណាប់អារម្មណ៍ចូលរួមផលិតស្រូវផ្ការំដួល និងស្រូវសែនក្រអូប០១ លើផ្ទៃដីសរុបជាង ១,២០០ហិកតា ជាមួយទិន្នផលរំពឹងទុកប្រមាណ ៣,៣៨៤តោន សម្រាប់ផ្គត់ផ្គង់ទៅកាន់ក្រុមហ៊ុនខ្មែរហ្វូត។

កិច្ចសហការនេះគឺជាជំហានដ៏សំខាន់ក្នុងការពង្រឹងខ្សែច្រវាក់តម្លៃស្រូវ បង្កើនទំនុកចិត្តរវាងអ្នកផលិត និងអ្នកទិញ និងបង្កើតឱកាសទីផ្សារដែលមានស្ថិរភាពសម្រាប់កសិករ ស្របតាមគោលដៅរបស់គម្រោង PCRL ក្នុងការលើកកម្ពស់ជីវភាព និងភាពធន់របស់សហគមន៍កសិកម្ម។
_______________

The PCRL project in Banteay Meanchey province organized consultation meetings with agricultural cooperatives, producer groups, local authorities, and Khmer Foods to discuss contract farming opportunities for Phka Rumduol rice in Svay Chek and Preah Netr Preah districts.

The meetings provided a platform for producers and buyers to exchange information on market demand, production requirements, and potential contract arrangements. The discussions also helped strengthen partnerships between farming communities and the private sector, an important step toward securing reliable markets and encouraging quality rice production.

As a result, 317 farming households registered and expressed interest in producing Phka Rumduol and Sen Kra-Ob 01 rice across more than 1,200 hectares, with an estimated production volume of 3,384 tons for potential supply to Khmer Foods.

This emerging partnership demonstrates the value of contract farming in strengthening the rice value chain, building trust between producers and buyers, and creating more stable market opportunities for farmers, in line with the PCRL project's goal of enhancing livelihoods and resilience among farming communities.

ការចិញ្ចឹមមាន់មិនត្រឹមតែជាប្រភពអាហារូបត្ថម្ភសម្រាប់គ្រួសារប៉ុណ្ណោះទេ វាក៏ជាមធ្យោបាយដ៏សំខាន់មួយក្នុងការបង្កើនប្រាក់ចំណូល ...
22/06/2026

ការចិញ្ចឹមមាន់មិនត្រឹមតែជាប្រភពអាហារូបត្ថម្ភសម្រាប់គ្រួសារប៉ុណ្ណោះទេ វាក៏ជាមធ្យោបាយដ៏សំខាន់មួយក្នុងការបង្កើនប្រាក់ចំណូល និងពង្រឹងភាពធន់នៃជីវភាពរស់នៅរបស់កសិករ 🐔

ក្នុងខែមិថុនា ឆ្នាំ២០២៦ គម្រោង PCRL ខេត្តពោធិ៍សាត់ បានផ្តល់ការគាំទ្របច្ចេកទេសដល់សមាជិកសាលារៀនស្រែកសិករ ចំនួន ៧២នាក់ ក្នុងនោះស្ត្រី ៤៥នាក់ នៅសហគមន៍តំបន់ការពារធម្មជាតិទឹកធ្លាក់ច្រកល្អៀង និងភូមិទំព័រ។

តាមរយៈការចែករំលែកបទពិសោធន៍ និងការចុះពិនិត្យដល់គេហដ្ឋានផ្ទាល់ កសិករបានបង្ហាញពីការខិតខំយកចំណេះដឹងដែលទទួលបានពីវគ្គបណ្តុះបណ្តាលទៅអនុវត្តជាក់ស្តែង។ គ្រួសារមួយចំនួនអាចពង្រីកការចិញ្ចឹមមាន់បានរហូតដល់ ៥០–១០០ក្បាល ដែលបង្ហាញពីសក្តានុពលនៃការចិញ្ចឹមមាន់សម្រាប់បង្កើនចំណូល និងកាត់បន្ថយភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច។

ទន្ទឹមនឹងភាពជោគជ័យ កសិករក៏បានចែករំលែកពីបញ្ហាប្រឈមដែលកំពុងជួបប្រទះ ដូចជាជំងឺសត្វ ការងាប់របស់កូនមាន់ និងផលប៉ះពាល់ពីអាកាសធាតុក្តៅខ្លាំង។ ការចុះគាំទ្របច្ចេកទេសជាបន្តបន្ទាប់ បានជួយឱ្យកសិករយល់ដឹងកាន់តែច្បាស់ពីការគ្រប់គ្រងទ្រុងមាន់ អនាម័យ និងវិធានការបន្សាំខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ ដើម្បីកាត់បន្ថយហានិភ័យ និងបង្កើនអត្រាជោគជ័យនៃការចិញ្ចឹម។
_________________

Chicken raising is more than a source of nutritious food; it is an important pathway for rural households to diversify income, strengthen food security, and build resilience against climate-related shocks. 🐔

In June 2026, the PCRL Project in Pursat Province conducted follow-up monitoring and technical coaching for 72 Farmer Field School (FFS) members, including 45 women, in Chrok Laeang Waterfall and Tompor Community Protected Areas.

Through household visits and farmer discussions, participants demonstrated how they have applied newly acquired knowledge in practice. Many households have successfully expanded their poultry production to between 50 and 100 chickens, which highlights the growing role of small-scale livestock production in strengthening household livelihoods.

Farmers also discussed challenges, including poultry diseases, chick mortality, and the increasing impacts of extreme weather conditions. By providing hands-on technical support and tailored advice, the project is helping farmers improve poultry management practices and adapt their production systems to the changing climate.

[English below]គម្រោង PCRL ជំរុញការធ្វើពិពិធកម្មជីវភាពរស់នៅតាមរយៈសាលារៀនកសិករ 🌱 គម្រោង PCRL បានរៀបចំវគ្គបណ្តុះបណ្តាលសាលា...
19/06/2026

[English below]

គម្រោង PCRL ជំរុញការធ្វើពិពិធកម្មជីវភាពរស់នៅតាមរយៈសាលារៀនកសិករ 🌱

គម្រោង PCRL បានរៀបចំវគ្គបណ្តុះបណ្តាលសាលារៀនកសិករ នៅខេត្តបាត់ដំបង និងខេត្តសៀមរាប ដើម្បីពង្រឹងចំណេះដឹង និងជំនាញបច្ចេកទេសរបស់កសិករលើការដាំដុះដំណាំដំឡូងមី។ ស្របគ្នានេះ នៅខេត្តសៀមរាប ការបណ្តុះបណ្តាលក៏បានផ្តោតលើបច្ចេកទេសរៀបចំដីសម្រាប់ដំណាំស្វាយចន្ទីផងដែរ ដើម្បីជួយកសិកររៀបចំមូលដ្ឋានផលិតកម្មឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព។

តាមរយៈការរៀនសូត្របែបអនុវត្តជាក់ស្តែង កសិករបានស្វែងយល់អំពីការជ្រើសរើសពូជ ការរៀបចំដី ការគ្រប់គ្រងជីជាតិដី ការប្រើប្រាស់ធាតុចូលប្រកបដោយប្រសិទ្ធភាព និងបច្ចេកទេសដាំដុះដែលសមស្រប ដើម្បីបង្កើនទិន្នផល កាត់បន្ថយការចំណាយ និងលើកកម្ពស់និរន្តរភាពនៃផលិតកម្មកសិកម្ម។

សកម្មភាពនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់គម្រោង PCRL ក្នុងការលើកកម្ពស់ការធ្វើពិពិធកម្មជីវភាពរស់នៅ បង្កើនឱកាសសេដ្ឋកិច្ចសម្រាប់កសិករ និងពង្រឹងភាពធន់របស់សហគមន៍ចំពោះការប្រែប្រួលអាកាសធាតុ។ តាមរយៈការគាំទ្របច្ចេកទេស និងការអភិវឌ្ឍសហគមន៍ គម្រោងមានគោលបំណងជួយឱ្យប្រជាពលរដ្ឋអាចបង្កើនប្រាក់ចំណូល និងបន្តចូលរួមថែរក្សា និងគ្រប់គ្រងធនធានធម្មជាតិប្រកបដោយចីរភាពសម្រាប់មនុស្សជំនាន់ក្រោយ។
___________________

PCRL promotes livelihood diversification through farmer field schools (FFS) 🌱

The PCRL Project conducted FFS training sessions in Battambang and Siem Reap provinces to strengthen farmers’ knowledge and practical skills in cassava production. In Siem Reap, the training also focused on land preparation techniques for cashew cultivation, helping farmers establish a strong foundation for productive and sustainable cashew farming.

Through hands-on learning and field-based demonstrations, participating farmers gained practical knowledge on seed selection, land preparation, soil fertility management, efficient use of agricultural inputs, and sustainable cultivation techniques aimed at improving yields, reducing production costs, and enhancing long-term productivity.

These activities are part of PCRL’s efforts to promote livelihood diversification, create greater economic opportunities for rural households, and strengthen community resilience to climate change. By supporting farmers with improved agricultural knowledge and fostering sustainable land-use practices, the project contributes to increased household income while encouraging the conservation and sustainable management of natural resources for future generations.

Address

NO. 54B/49F, Street 399-656, Sangkat Teuk Laak 3, Khan Toul Kork
Phnom Penh

Alerts

Be the first to know and let us send you an email when PCRL Project posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to PCRL Project:

Shortcuts

Share