មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា - CMAC

  • Home
  • Cambodia
  • Phnom Penh
  • មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា - CMAC

មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា - CMAC សង្គ្រោះជីវិត​ និងគាំទ្រការអភិវឌ្ឍនៅកម្ពុជា
Saving Lives and Supporting Development for Cambodia
(2)

នៅព្រឹកថ្ងៃពុធ ៧រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦ នៅវិទ្យាស្ថានបច្ចេកទេសសកម្មភា...
05/08/2026

នៅព្រឹកថ្ងៃពុធ ៧រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦ នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន ខេត្តកំពង់ឆ្នាំង ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកCMAC បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺន សុនខហិតមីន និងអ្នកកាន់សុនខស្រាវជ្រាវបច្ចេកទេស ដែលជាកិច្ចសហប្រតិបត្តិការរវាងអង្គភាព CMAC និងអង្គការAPOPO។​ លោក​ Mikael Bold តំណាងអង្គការAPOPO បានរាយការណ៍អំពីការសម្របសម្រួលនិងសរុបលទ្ធផលនៃវគ្គកាហ្វឹកហ្វឺននេះ​ ជាពិសេសលោកបានបញ្ជាក់ពីមោទនភាពក្នុងការសហការជាមួយអង្គភាពCMAC បានផ្តល់ការហ្វឹកហ្វឺនអ្នកជំនាញសុនខអន្តរជាតិបានចំនួន១០០នាក់ហេីយ។ នេះជាសក្ខីភាពបញ្ជាក់ពីសមត្ថភាពរបស់អង្គភាពCMACមានសមត្ថភាពជួយដល់បណ្តាប្រទេសមានបញ្ហាសំណល់យុទ្ធភណ្ឌសង្គ្រាមនានា។
សូមបញ្ជាក់ថា​ វគ្គហ្វឹកហ្វឺនជំនាញសុនខអន្តរជាតិ​នេះ​ មានរយៈពេល១៣សប្តាហ៍មានសិក្ខាកាមអន្តរជាតិមកពីបណ្តាប្រទេសមកពីប្រទេសអ៊ុយក្រែន​ អេត្យូពី និងប្រទេសហ្ស៊ុកដានី។ ក្នុងអំឡុងពេល ១៣សប្តាហ៍នៃការហ្វឹកហ្វឺន បណ្តុះបណ្តាលលើជំនាញសំខាន់ៗរួមមាន សុខុមាលភាពសុនខ, វិន័យនិងការស្តាប់បង្គាប់, ការប្រាស្រ័យទាក់ទងរវាងអ្នកកាន់ និងសុនខ, នីតិវិធីប្រតិបត្តិការស្តង់ដារ (SOP) ក្នុងការរុករក, សុវត្ថិភាពប្រតិបត្តិការ​ ជាដេីម៕

05/08/2026

ពិធីចុះហត្ថលេខាលើ កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការជាដៃគូ លើគម្រោង “បោសសម្អាតមីនតោនតាមសហគមន៍” ដើម្បីធ្វើប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្រ្គាម ជាពិសេសការបោសសម្អាតគ្រាប់មីនប្រឆាំងរថក្រោះ។

ថ្នាក់ដឹកនាំ មន្ត្រី-បុគ្គលិកទាំងអស់នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា សូមចូលរួមសម្តែងនូវមនោសញ្ចេតនាប្រកបដោយក្តីសោមនស្ស...
05/08/2026

ថ្នាក់ដឹកនាំ មន្ត្រី-បុគ្គលិកទាំងអស់នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា សូមចូលរួមសម្តែងនូវមនោសញ្ចេតនាប្រកបដោយក្តីសោមនស្សរីករាយ​ក្រៃលែង គោរពជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ក្នុងឱកាសទិវាខួបកំណើតដ៏ឧដុង្គឧត្តមថ្លៃថ្លាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦។
​ក្នុងឱកាសដ៏ថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នាសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមបីបាច់ថែរក្សា និងប្រោះព្រំសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូន សម្តេចអគ្គមហាសេនាបតីតេជោ សូមមានសុខភាពល្អបរិបូរណ៍ បញ្ញាញាណភ្លឺថ្លា កម្លាំងមាំមួន ជន្មាយុយឺនយូរ និងសូមបានប្រកបតែនឹងព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

នាព្រឹកថ្ងៃអង្គារ ៦រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧0 ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦នៅទីបញ្ជាការកណ្តាលភំ្នពេញ ឯ...
04/08/2026

នាព្រឹកថ្ងៃអង្គារ ៦រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧0 ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦
នៅទីបញ្ជាការកណ្តាលភំ្នពេញ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក CMAC រួមជាមួយលោក Takayama Ryoji ប្រធានអង្គការ IMCCD បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការជាដៃគូ លើគម្រោង “បោសសម្អាតមីនតោនតាមសហគមន៍”ដើម្បីធ្វើប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្រ្គាម ជាពិសេសការបោសសម្អាតគ្រាប់មីនប្រឆាំងរថក្រោះនៅក្នុង ខេត្តបាត់ដំបង និងខេត្តប៉ៃលិន ដែលគម្រោងនេះចាប់ផ្តើមអនុវត្តជាផ្លូវការចាប់ពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៧។

គួររំលឹកផងដែរថា ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង ប្រែក្លាយពីទឹកដីអតីតៈសមរភូមិសប្បូរដោយគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាម ទៅជាឃុំមានផលិតផលសម្រេចពីដំណាំកសិកម្មល្បីល្បាញជាប់លេខ១-លេខ២ នៅបារាំងនិងអង់គ្លេស នឹងបាននាំចេញទៅទីផ្សារនៅជប៉ុនយ៉ាងទូលំទូលាយផងដែរ។

នៅដើមឆ្នាំ២០០២ ឃុំតាសែនគ្មានសាលារៀន ខ្វះខាតគ្រប់សព្វ សម្បូរតែគ្រាប់មីន គឺគ្រាប់មីនច្រើនជាងគេ។ កម្លាំងCMACបានពលីនៅឃុំតាសែនចំនួន៧រូប ក្នុងពេលបោសសម្អាតគ្រាប់មីន។ គ្រានោះឯកឧត្តមប្រតិភូ សហការជាមួយអង្គការJMAS ក្រុមហ៊ុនKomatsu ក្រុមហ៊ុនHitachi រួមគ្នាកសាងសាលារៀន អភិវឌ្ឍន៍ផ្លូវជនបទ ជីកស្រះទឹកខ្នាតធំជាដើម។ ល។

នៅថ្ងៃចន្ទ​ ទី០៣​ ខែសីហា​ ឆ្នាំ២០២៦នេះ​ នៅទីបញ្ជាការដ្ឋានCMACភ្នំពេញ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ...
03/08/2026

នៅថ្ងៃចន្ទ​ ទី០៣​ ខែសីហា​ ឆ្នាំ២០២៦នេះ​ នៅទីបញ្ជាការដ្ឋានCMACភ្នំពេញ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានជួបពិភាក្សាការងារជាមួយប្រធាននិងតំណាងក្រុមហ៊ុនជប៉ុនមកពីខេត្តអូគីណាវ៉ា​រួមទាំងក្រុមប្រឹក្សាយោបល់JICA! កិច្ចពិភាក្សាផ្តោតលេីការពង្រឹងកិច្ចសហប្រតិបត្តិការជាដៃគូមិនត្រឹមតែវិស័យមីនចំពោះមុខនិងសម្រាប់អនាគតប៉ុណ្ណោះទេ​ ដោយបន្ថែមលេីសនេះក៏ផ្តោតទស្សនៈពង្រឹងចលនាស្រលាញ់សន្តិភាពផងដែរ។

ទិដ្ឋភាពរួមនៃសារមន្ទីរតេជោសន្តិភាពមើលពីលើអាកាស។
31/07/2026

ទិដ្ឋភាពរួមនៃសារមន្ទីរតេជោសន្តិភាពមើលពីលើអាកាស។

30/07/2026

បទយកការណ៍៖ សមិទ្ធផលបោសសម្អាតមីន ឆមាសទី១
ឆ្នាំ២០២៦ និងលើកទិសដៅបន្តរបស់អង្គភាពCMAC។

28/07/2026

During the first semester of 2026, 541 pieces of various unexploded ordnance (UXO) were safely retrieved, along with 1,696 kilograms of shipwreck remnants by CMAC underwater clearanc team.

27/07/2026

"Thailand’s unexploded ordnance is evidence that cannot be erased, distorted, or denied. Here is what CMAC achieved from January to June 2026 to address the crisis of explosive remnants of war (ERW)."

27/07/2026

Address

Fgsgs
Phnom Penh
023

Alerts

Be the first to know and let us send you an email when មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា - CMAC posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share