First Step Cambodia

First Step Cambodia First Step Cambodia is a unique NGO dedicated to supporting children affected by sexual abuse and sexually harmful behavior.

We work on prevention, capacity building, research & Advocacy and direct support to survivors. First Step Cambodia is a unique NGO dedicated to providing services to children and young people affected by sexual abuse and their supporters.

ពង្រឹងសមត្ថភាពសមាជិកក្លឹបកុមារ និងយុវជន ឃុំត្រីញ័រ ដើម្បីកសាងផែនការសកម្មភាពក្លឹប [English below]📍 ស្រុកពួក ខេត្តសៀមរាប៖ ...
03/08/2026

ពង្រឹងសមត្ថភាពសមាជិកក្លឹបកុមារ និងយុវជន ឃុំត្រីញ័រ ដើម្បីកសាងផែនការសកម្មភាពក្លឹប [English below]

📍 ស្រុកពួក ខេត្តសៀមរាប៖ ថ្មីៗនេះ អង្គការជំហានដំបូងកម្ពុជា (First Step Cambodia) បានរៀបចំវគ្គបង្វឹក និងកិច្ចប្រជុំរៀបចំផែនការសកម្មភាព សម្រាប់សមាជិកក្លឹបកុមារ និងយុវជន ត្រពាំងញ័រ ចំនួន ១៣នាក់ (ស្រី ៨នាក់) ដោយមានការចូលរួមពីលោកនាយករងវិទ្យាល័យ ធិបតី។ សកម្មភាពនេះត្រូវបានអនុវត្តក្រោមគម្រោង ពង្រឹងភាពអង់អាចរបស់កុមារ និងយុវជន ដើម្បីការអប់រំបរិយាបន្ន និងសមធម៌។

ក្នុងវគ្គនេះ សមាជិកក្លឹបបានរួមគ្នារៀបចំ ផែនការសកម្មភាពរយៈពេល ៦ខែ (ខែកក្កដា–ខែធ្នូ ឆ្នាំ២០២៦) ដោយកំណត់សកម្មភាព កាលវិភាគ និងតួនាទីទទួលខុសត្រូវ ដើម្បីជំរុញការចូលរួមក្នុងសកម្មភាពក្លឹប កិច្ចប្រជុំគណៈកម្មាធិការឃុំទទួលបន្ទុកស្ត្រី និងកុមារ (CCWC) កិច្ចប្រជុំសាលារៀន និងសកម្មភាពសហគមន៍ផ្សេងៗ ដោយធានាថាមិនប៉ះពាល់ដល់ការសិក្សារបស់ពួកគេ។

តំណាងគណៈកម្មាធិការឃុំទទួលបន្ទុកស្ត្រី និងកុមារ (CCWC) បានថ្លែងអំណរគុណដល់អង្គការជំហានដំបូងកម្ពុជា និងអង្គការ ហ្វែម ដែលបានគាំទ្រការបង្កើត និងពង្រឹងសមត្ថភាពក្លឹបកុមារ និងយុវជន ព្រមទាំងលើកទឹកចិត្តសមាជិកទាំងអស់ឱ្យបន្តចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍសហគមន៍របស់ខ្លួន។

តាមរយៈការរៀបចំផែនការសកម្មភាពដោយខ្លួនឯង កុមារ និងយុវជនបានបង្ហាញពីភាពជាអ្នកដឹកនាំ ការធ្វើការងារជាក្រុម និងភាពជាម្ចាស់លើសកម្មភាពរបស់ពួកគេ ដែលជាមូលដ្ឋានសំខាន់សម្រាប់ការចូលរួមប្រកបដោយអត្ថន័យក្នុងការសម្រេចចិត្ត និងការអភិវឌ្ឍនៅថ្នាក់មូលដ្ឋាន។

🙏 អង្គការជំហានដំបូងកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អង្គការ ហ្វែមកម្ពុជា ដែលបានផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ ធ្វើឱ្យគម្រោងនេះអាចអនុវត្តបាន និងបន្តពង្រឹងសំឡេង និងការចូលរួមប្រកបដោយអត្ថន័យរបស់កុមារ និងយុវជនក្នុងការអភិវឌ្ឍសហគមន៍របស់ពួកគេ។

Strengthening the Capacity of Trei Nhoar Child and Youth Club Members to Develop the Club Implementation Plan

Pouk District, Siem Reap Province – First Step Cambodia recently facilitated a coaching and action planning session for 13 members (8 females) of the Trei Nhoar Child and Youth Club, with the participation of the Vice Principal of Thipakdei Secondary School. The activity was implemented under the Empowering Children and Youth for Inclusive and Equitable Education Project.

During the session, club members worked together to develop a six-month action plan (July–December 2026), outlining activities, timelines, and leadership responsibilities. The plan focuses on strengthening youth participation in Child and Youth Club activities, Commune Committee for Women and Children (CCWC) meetings, school meetings, and other community initiatives, while ensuring that activities do not interfere with their education.

The representative of the Commune Committee for Women and Children (CCWC) expressed appreciation to First Step Cambodia and Felm for supporting the establishment and capacity development of the Child and Youth Club, encouraging members to continue using their voices to contribute to community development.

By developing their own action plan, the young people demonstrated leadership, teamwork, and shared ownership—important steps toward meaningful participation in local decision-making.

🙏 First Step Cambodia sincerely thanks Felm Cambodia for their generous support in empowering children and youth to become active leaders and agents of positive change in their communities.

🎓 រួមគ្នាពង្រឹងកម្លាំងការងារសេវាសង្គមនៅកម្ពុជា តាមរយៈការបណ្តុះបណ្តាលការអនុវត្តការងារសង្គមកិច្ចប្រកបដោយវិជ្ជាជីវៈអង្គការ ...
28/07/2026

🎓 រួមគ្នាពង្រឹងកម្លាំងការងារសេវាសង្គមនៅកម្ពុជា តាមរយៈការបណ្តុះបណ្តាលការអនុវត្តការងារសង្គមកិច្ចប្រកបដោយវិជ្ជាជីវៈ

អង្គការ ជំហានដំបូងកម្ពុជា និងអង្គការ ម្លប់គ្រួសារ មានសេចក្តីសោមនស្សក្នុងការរៀបចំ វគ្គបណ្តុះបណ្តាលស្តីពី “មូលដ្ឋានគ្រឹះនៃការអនុវត្តការងារសង្គមកិច្ច” ដែលមានការចូលរួមពីកម្លាំងសេវាសង្គមចំនួន ២២នាក់ (ស្រី ១៥នាក់) ដែលមានឆន្ទៈ និងការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់គុណភាពសេវាសង្គមសម្រាប់កុមារ គ្រួសារ និងក្រុមងាយរងគ្រោះនៅកម្ពុជា។

វគ្គបណ្តុះបណ្តាលនេះ ត្រូវបានសម្របសម្រួលដោយ លោក យ៉ាំ ចំរើន នាយកប្រតិបត្តិនៃអង្គការជំហានដំបូងកម្ពុជា និង លោក ឌឹម សុភារិន នាយកប្រតិបត្តិនៃអង្គការ ម្លប់គ្រួសារ។ តាមរយៈការរៀនសូត្របែបចូលរួម ការពិភាក្សាករណីជាក់ស្តែង និងការចែករំលែកបទពិសោធន៍ អ្នកចូលរួមបានពង្រឹងចំណេះដឹង និងជំនាញលើការអនុវត្តការងារសង្គមកិច្ចប្រកបដោយវិជ្ជាជីវៈ ការសម្រេចចិត្តប្រកបដោយក្រមសីលធម៌ ការគ្រប់គ្រងករណី និងការផ្តល់អន្តរាគមន៍ប្រកបដោយប្រសិទ្ធភាព។ ជាពិសេស វគ្គបណ្តុះបណ្តាលបានផ្តោតសំខាន់លើ “ការភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែង” ដើម្បីឱ្យអ្នកចូលរួមអាចយ គុណតម្លៃវិជ្ជាជីវៈ ក្រមសីលធម៌ និងគំរូអន្តរាគមន៍នានា ទៅអនុវត្តក្នុងស្ថានភាពពិត ស្របតាមតម្រូវការរបស់អតិថិជន និងផ្អែកលើភស្តុតាង។

គំនិតផ្តួចផ្តើមនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមរបស់អង្គការទាំងពីរ ក្នុងការអភិវឌ្ឍ “កម្លាំងសេវាសង្គមនៅកម្ពុជា” ឱ្យកាន់តែមានសមត្ថភាព វិជ្ជាជីវៈ និងនិរន្តរភាព។ តាមរយៈការវិនិយោគលើការពង្រឹងចំណេះដឹង និងជំនាញរបស់អ្នកផ្តល់សេវាជួរមុខ ព្រមទាំងការជំរុញឱ្យអាចភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែង យើងកំពុងរួមចំណែកធានាថា កុមារ គ្រួសារ និងក្រុមងាយរងគ្រោះ ទទួលបានសេវាប្រកបដោយគុណភាព ក្រមសីលធម៌ និងផ្តោតលើតម្រូវការរបស់បុគ្គល។

🎓 Strengthening Cambodia's Social Service Workforce Through Professional Social Work Training

First Step Cambodia and M'lup Kroursar Organization are proud to deliver a Fundamental Social Work Practice Training, bringing together 22 passionate social service professionals (15 women) committed to strengthening the quality of social services for children, families, and vulnerable communities across Cambodia.

The training is jointly facilitated by Mr. Yaim Chamreun, Executive Director of First Step Cambodia, and Mr. Dim Sophearin, Executive Director of M'lup Kroursar Organization. Through interactive learning, practical case discussions, and knowledge sharing, participants are strengthening their competencies in professional social work practice, ethical decision-making, case management, and effective interventions. The training also places a strong emphasis on bridging theory and practice, enabling participants to apply social work concepts, values, and intervention models to real-life situations and deliver more effective, evidence-informed, and client-centered services.

This initiative reflects our shared commitment to developing a stronger, more competent, and sustainable social service workforce in Cambodia. By investing in the knowledge and skills of frontline professionals and equipping them to translate theory into practice, we are helping ensure that children, families, and vulnerable populations receive quality, ethical, and person-centered support.

ពង្រឹងសមត្ថភាពសមាជិកក្លឹបកុមារ និងយុវជន ឃុំអំពិល ដើម្បីលើកកម្ពស់ការចូលរួមក្នុងកិច្ចប្រជុំថ្នាក់មូលដ្ឋាន [English below]📍...
17/07/2026

ពង្រឹងសមត្ថភាពសមាជិកក្លឹបកុមារ និងយុវជន ឃុំអំពិល ដើម្បីលើកកម្ពស់ការចូលរួមក្នុងកិច្ចប្រជុំថ្នាក់មូលដ្ឋាន [English below]

📍 ស្រុកប្រាសាទ ខេត្តសៀមរាប: ថ្មីៗនេះ អង្គការជំហានដំបូងកម្ពុជា បានរៀបចំវគ្គពង្រឹងសមត្ថភាពសម្រាប់សមាជិកក្លឹបកុមារ និងយុវជន ឃុំអំពិល ចំនួន ១៥នាក់ (ស្រី ៨នាក់) ដោយមានការចូលរួមពីលោកស្រីនាយិការង អនុវិទ្យាល័យតាប៉ាង។ វគ្គបណ្តុះបណ្តាលនេះត្រូវបានអនុវត្តក្រោមការគាំទ្រពី គម្រោងពង្រឹងភាពអង់អាចរបស់កុមារ និងយុវជន ដើម្បីលើកកម្ពស់ការអប់រំប្រកបដោយបរិយាបន្ន និងសមធម៌។

ក្នុងអំឡុងពេលបណ្តុះបណ្តាល សមាជិកក្លឹបបានសិក្សាអំពីសិទ្ធិក្នុងការចូលរួមរបស់កុមារ និងយុវជន ដំណើរការនៃកិច្ចប្រជុំថ្នាក់ឃុំ/សង្កាត់ ស្រុក/ក្រុង និងខេត្ត ព្រមទាំងអភិវឌ្ឍជំនាញក្នុងការកំណត់បញ្ហាដែលប៉ះពាល់ដល់កុមារ និងយុវជន ការប្រើប្រាស់ឧបករណ៍ ដើមឈើបញ្ហា និង បាតដៃដំណោះស្រាយ និងជំនាញក្នុងការស្វែងរកមតិគាំទ្រ ដើម្បីឱ្យពួកគេអាចបញ្ចេញសំឡេង និងចូលរួមយ៉ាងមានន័យក្នុងកិច្ចប្រជុំថ្នាក់មូលដ្ឋាន។

លោកស្រីនាយិការង អនុវិទ្យាល័យតាប៉ាង បានសម្តែងការកោតសរសើរចំពោះការងាររបស់អង្គការជំហានដំបូងកម្ពុជា និងបានស្វាគមន៍ដែលតំណាងក្លឹបកុមារ និងយុវជន ឃុំអំពិល ត្រូវបានអញ្ជើញឱ្យចូលរួមកិច្ចប្រជុំ គណៈកម្មាធិការនារី និងកុមារ (គ.ក.ន.ក.) ថ្នាក់ឃុំ។ លោកស្រីក៏បានលើកទឹកចិត្តឱ្យសមាជិកក្លឹបទាំងអស់បន្តចូលរួមយ៉ាងសកម្មក្នុងសកម្មភាពនានា និងបានថ្លែងអំណរគុណដល់អង្គការជំហានដំបូងកម្ពុជា ដែលបានជ្រើសរើសអនុវិទ្យាល័យតាប៉ាងជាដៃគូ និងគាំទ្រដល់ការបង្កើត និងអភិវឌ្ឍក្លឹបកុមារ និងយុវជន ឃុំអំពិល។

ជាមួយគ្នានេះ សមាជិកក្លឹបកុមារ និងយុវជនបានបង្ហាញពីការពេញចិត្តចំពោះវិធីសាស្ត្របណ្តុះបណ្តាល ដោយលើកឡើងថា ឧបករណ៍ ដើមឈើបញ្ហា និង បាតដៃដំណោះស្រាយ មានភាពងាយស្រួលក្នុងការយល់ និងអាចយកទៅអនុវត្តបានជាក់ស្តែង ដើម្បីកំណត់បញ្ហា ស្វែងរកដំណោះស្រាយ និងបង្ហាញមតិយោបល់របស់កុមារ និងយុវជនប្រកបដោយទំនុកចិត្ត។

🙏 អង្គការជំហានដំបូងកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ហ្វែម ប្រចាំនៅកម្ពុជា ដែលបានផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់ការអនុវត្តគម្រោងនេះ និងរួមចំណែកពង្រឹងសំឡេង និងការចូលរួមរបស់កុមារ និងយុវជនក្នុងការអភិវឌ្ឍសហគមន៍របស់ពួកគេ។

Strengthening the Capacity of Ampil Child and Youth Club Members to Enhance Their Participation in Local Government Meetings

📍 Prasat District, Siem Reap Province: Recently, First Step Cambodia organized a coaching session for 15 members (8 females) of the Ampil Child and Youth Club, with the participation of the Vice Principal of Tapang Secondary School. The session was conducted under the Empowering Children and Youth for Inclusive and Equitable Education Project.

During the session, participants enhanced their understanding of children's right to participate, the structure and processes of commune, district, municipal, and provincial meetings, as well as practical skills for identifying issues affecting children and youth. They also learned to use participatory tools such as the Problem Tree and the Solution Hand, and strengthened their advocacy skills to help them confidently raise their voices and meaningfully contribute to local decision-making processes.

The Vice Principal of Tapang Secondary School expressed her appreciation for the work of First Step Cambodia and welcomed the opportunity for representatives of the Ampil Child and Youth Club to participate in the Commune Committee for Women and Children (CCWC) meetings. She encouraged all club members to remain actively engaged in community activities and thanked First Step Cambodia for selecting Tapang Secondary School as a partner and for supporting the establishment and continuous development of the Ampil Child and Youth Club.

Club members also shared their positive feedback on the training, highlighting that the Problem Tree and Solution Hand tools are easy to understand and practical to use. They expressed that these tools will help them identify issues, explore solutions, and confidently present the perspectives of children and young people in community discussions and decision-making forums.

🙏 First Step Cambodia extends its sincere appreciation to Felm Cambodia for its generous financial support, which has made this project possible and continues to strengthen the voices and meaningful participation of children and youth in the development of their communities.

🌐 ពង្រឹងសមត្ថភាពកុមារ និងយុវជន ដើម្បីបង្ការ ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ [English below]📍 ក្រុងរុនតាឯក ...
08/07/2026

🌐 ពង្រឹងសមត្ថភាពកុមារ និងយុវជន ដើម្បីបង្ការ ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ [English below]

📍 ក្រុងរុនតាឯក ខេត្តសៀមរាប | ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦

អង្គការ ជំហានដំបូងកម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ការកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ដល់សមាជិកក្លឹបកុមារ និងយុវជនចំនួន ១០នាក់ (ក្នុងនោះមានក្មេងស្រី ៦នាក់) មកពីសង្កាត់រុនតាឯក ក្រុងរុនតាឯក ខេត្តសៀមរាប ក្រោមគម្រោង “ពង្រឹងសមត្ថភាពកុមារ និងយុវជន ដើម្បីបង្ការការរំលោភបំពាន និងការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ”។

💡 វគ្គបណ្តុះបណ្តាលនេះមានគោលបំណង៖
✅ បង្កើនសមត្ថភាពក្នុងការកំណត់ហានិភ័យ និងឆ្លើយតបចំពោះបញ្ហាប្រឈមដែលកុមារអាចជួបប្រទះនៅលើប្រព័ន្ធអនឡាញ។
✅ ពង្រឹងចំណេះដឹង និងជំនាញក្នុងការផ្សព្វផ្សាយអប់រំរបស់សមាជិកក្លឹបកុមារ និងយុវជន។
✅ លើកកម្ពស់តួនាទីរបស់យុវជនឱ្យក្លាយជាអ្នកដឹកនាំក្នុងការផ្សព្វផ្សាយអំពីសុវត្ថិភាពតាមប្រព័ន្ធអនឡាញនៅក្នុងសហគមន៍។

អង្គការ ជំហានដំបូងកម្ពុជា ជឿជាក់ថា នៅពេលកុមារ និងយុវជនទទួលបានចំណេះដឹង និងជំនាញត្រឹមត្រូវ ពួកគេអាចក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការការពារខ្លួនឯង និងមិត្តភក្តិពីគ្រោះថ្នាក់នៅលើប្រព័ន្ធអនឡាញ។

🙏 អង្គការ ជំហានដំបូងកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ Heinrich Böll Stiftung Cambodia និង ECHO ដែលបានផ្តល់ការគាំទ្រដ៏មានតម្លៃដល់គម្រោង “ពង្រឹងសមត្ថភាពកុមារ និងយុវជន ដើម្បីបង្ការការរំលោភបំពាន និងការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ”។

🌐 Empowering Children and Youth to Prevent Online Child Sexual Exploitation

📍 Run Ta Aek Municipality, Siem Reap Province | 18 June 2026

First Step Cambodia successfully conducted a training on Online Child Sexual Exploitation and Abuse (OCSEA) for 10 members of the Child and Youth Club (including 6 girls) from Sangkat Run Ta Aek under the project "Empowering Children and Youth to Prevent Online Child Sexual Abuse and Exploitation."

💡 The training aimed to:
✅ Strengthen the knowledge and outreach skills of Child and Youth Club members.
✅ Build their capacity to recognize and respond to online risks affecting children.
✅ Equip them to become young advocates for safer online communities.

At First Step Cambodia, we believe that when children and young people are equipped with the right knowledge and skills, they become powerful changemakers in protecting themselves and their peers from online harm.

🙏 Our sincere thanks to Heinrich Böll Stiftung Cambodia and ECHO for its generous support of the project "Empowering Children and Youth to Prevent Online Child Sexual Abuse and Exploitation."

💡 កុមារជាអ្នកបង្កើតការផ្លាស់ប្តូរលើប្រព័ន្ធឌីជីថល៖ លើកម្ពស់សុវត្ថិភាពកុមារលើប្រព័ន្ធអនឡាញ [English below]📍 ស្រុកបន្ទាយស្...
03/07/2026

💡 កុមារជាអ្នកបង្កើតការផ្លាស់ប្តូរលើប្រព័ន្ធឌីជីថល៖ លើកម្ពស់សុវត្ថិភាពកុមារលើប្រព័ន្ធអនឡាញ [English below]

📍 ស្រុកបន្ទាយស្រី៖ កាលពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅនេះ អង្គការជំហានដំបូងកម្ពុជា បានគាំទ្រសមាជិក ក្លឹបកុមារនិងយុវជនឃុំខ្នារសណ្ដាយ​ ចុះផ្សព្វផ្សាយស្តីពី “សុវត្ថិភាពកុមារលើប្រព័ន្ធអនឡាញ” ចំនួន៣លើក នៅសិស្សានុសិស្សនៅវិទ្យាល័យខ្នារសណ្តាយ ដែលស្ថិតនៅក្នុងឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ សិស្សានុសិស្ស ចំនួន ៦៦ នាក់ (ស្រី៤២ នាក់) បានចូលរួមក្នុងការផ្សព្វផ្សាយនេះ ហើយបានរៀនសូត្រអំពីហានិភ័យនៃការកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទតាមប្រព័ន្ធអនឡាញ ដោយរួមបញ្ចូលទាំងការលួងលោម និងការរាយការណ៍ផងដែរ។

ការផ្សព្វផ្សាយនេះមានគោលបំណងបង្កើនសមត្ថភាពដល់សិស្សានុសិស្ស ក្នុងការការពារខ្លួនឯង និងមិត្តភ័ក្តិពីគ្រោះថ្នាក់លើប្រព័ន្ធអនឡាញ និងយល់ដឹងកាន់តែច្បាស់ពីយន្តការរាយការណ៍។

ក្រោយបញ្ចប់ការផ្សព្វផ្សាយ សិស្សានុសិស្សទាំងអស់ អាចពន្យល់យ៉ាងច្បាស់ពីហានិភ័យនៃការកេងប្រវ័ញ្ច ការរំលោភបំពាន និងការលួងលោមតាមប្រព័ន្ធអនឡាញ ចេះការពារខ្លួន និងមិត្តភក្តិពីការរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអនឡាញ និងចេះរាយការណ៍ ប្រសិនបើមានករណីនេះកើតឡើង។

តាមរយៈគំនិតផ្តួចផ្តើមនេះ កុមារ និងយុវជនជាអ្នកបង្កើតការផ្លាស់ប្តូរឌីជីថល ដោយដើរតួយ៉ាងសកម្មក្នុងការលើកកម្ពស់សុវត្ថិភាពខ្លួនឯង និងអ្នកដទៃលើប្រព័ន្ធអនឡាញ។

🙏 អង្គការជំហានដំបូងកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ Heinrich Böll Stiftung និង ECHO ដែលបានផ្តល់ថវិកាគាំទ្រដល់ គម្រោងការពង្រឹងភាពអង់អាចរបស់កុមារនិងយុវជន ដើម្បីទប់ស្កាត់ការរំលោភបំពាននិងកេងប្រវ័ញ្ចផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញ នេះឡើង។

💡 Children as Digital Changemakers: Promoting Online Safety Among Peers

📍 Banteay Srei District: On 15 June 2026, First Step Cambodia supported child and youth club members to lead three awareness-raising sessions on “Child Safety Online” at Khnar Sanday High School, Khnar Sanday Commune, Banteay Srei District, Siem Reap Province. A total of 66 students, including 42 girls, took part in the sessions and learned about the risks of online sexual exploitation and abuse, including grooming, as well as the importance of reporting unsafe situations.

The sessions aimed to strengthen students’ capacity to protect themselves and their peers from online dangers and to better understand the available reporting mechanisms.

After the awareness activities, the students were able to clearly explain the risks of online sexual exploitation, abuse, and grooming; how to stay safe online and protect their friends; and how to report if such cases happen.

Through this initiative, children became digital changemakers, taking an active role in promoting safer online spaces for themselves and others.

🙏 First Step Cambodia would like to express sincere thanks to Heinrich Böll Stiftung Cambodia and ECHO for their generous support of the project “Empowering Children and Youth in Preventing Online Sexual Exploitation and Abuse.”

សមាជិកក្លឹបកុមារ និងយុវជន សង្កាត់រុនតាឯក ដឹកនាំសកម្មភាពផ្សព្វផ្សាយអំពីហានិភ័យនៃការរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទ ព្រម...
24/06/2026

សមាជិកក្លឹបកុមារ និងយុវជន សង្កាត់រុនតាឯក ដឹកនាំសកម្មភាពផ្សព្វផ្សាយអំពីហានិភ័យនៃការរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទ ព្រមទាំងសុវត្ថិភាពលើប្រព័ន្ធអនឡាញ ដែលគាំទ្រដោយ៖

Members of Child and Youth Club Sangkat Run Taek led awareness raising sessions on risks of Child Online Sexual Exploitation and Abuse and Safety supported by:
Heinrich Böll Stiftung Cambodia

សមាជិកក្លឹបកុមារ និងយុវជន ឃុំខ្នាសណ្តាយ ដឹកនាំសកម្មភាពផ្សព្វផ្សាយអំពីហានិភ័យនៃការរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទ ព្រមទ...
24/06/2026

សមាជិកក្លឹបកុមារ និងយុវជន ឃុំខ្នាសណ្តាយ ដឹកនាំសកម្មភាពផ្សព្វផ្សាយអំពីហានិភ័យនៃការរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទ ព្រមទាំងសុវត្ថិភាពលើប្រព័ន្ធអនឡាញ ដែលគាំទ្រដោយ៖

Members of Child and Youth Club Kna s Sanday Commune led awareness raising sessions on risks of Child Online Sexual Exploitation and Abuse and Safety supported by:
Heinrich Böll Stiftung Cambodia

តំណាងក្លឹបកុមារ និងយុវជន បានចូលរួមប្រជុំកិច្ចប្រជុំគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ ឃុំកណ្តែក [English Below...
24/06/2026

តំណាងក្លឹបកុមារ និងយុវជន បានចូលរួមប្រជុំកិច្ចប្រជុំគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ ឃុំកណ្តែក [English Below]

📍 ស្រុកប្រាសាទបាគង ខេត្តសៀមរាប៖ នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ (គ.ក.ន.ក) ឃុំកណ្តែក បានរៀបចំកិច្ចប្រជុំប្រចាំខែ របស់គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ (គ.ក.ន.ក) រួមជាមួយសមាជិក សមាជិកា គ.ក.ន.ក ឃុំ។ ក្នុងនោះក៏មានការអញ្ជើញចូលរួមពីតំណាងអង្គការជំហានដំបូងកម្ពុជា និងតំណាងក្លឹបកុមារ និងយុវជនចំនួន ២រូប ផងដែរ។ អង្គប្រជុំទាំងមូលមានអ្នកចូលរួមសរុបចំនួន ២៥នាក់ (ស្រី ៥នាក់)។

🎯 គោលបំណងនៃការអញ្ជើញតំណាងក្លឹបកុមារ និងយុវជនចូលរួមក្នុងកិច្ចប្រជុំ គ.ក.ន.ក គឺ ដើម្បីណែនាំពួកគេទៅកាន់សមាជិក គ.ក.ន.ក និងស្នើឱ្យតំណាងក្លឹបកុមារ និងយុវជនចូលជាសមាជិកផ្លូវការក្នុងគណៈកម្មាធិការ។

🤝 អាជ្ញាធរឃុំបានកោតសរសើរដល់អង្គការជំហានដំបូងកម្ពុជា និងម្ចាស់ជំនួយដែលបានគាំទ្រដល់តំណាងក្លឹបកុមារ និងយុវជនក្នុងចូលរួមកិច្ចប្រជុំ គ.ក.ន.ក ដែលជាការរួមចំណែកដ៏សំខាន់ក្នុងធានានូវការអនុវត្តសិទ្ធិចូលរួមរបស់កុមារ។

🙏 សូមអរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការ Felm Cambodia បានផ្តល់មូលនិធិមកអង្គការជំហានដំបូងកម្ពុជាសម្រាប់អនុវត្តគម្រោងដ៏សំខាន់នេះ។

Child and Youth Club Representatives Attend Monthly CCWC Meeting in Kandaek Commune

📍 Prasat Bakong District, Siem Reap Province — On 12 June 2026, the Commune Committee for Women and Children (CCWC) of Kandak Commune convened its monthly meeting with members. The meeting was also attended by staff from First Step Cambodia and two representatives from the Child and Youth Club. In total, 25 participants (5 females) took part in the meeting, including 5 women.

🎯 The purpose of including Child and Youth Club representatives in the CCWC meeting was to introduce them to CCWC members and to seek approval for their future appointment as official members of the committee.

🤝 The Commune Authorities expressed their sincere appreciation to First Step Cambodia and its donors for supporting the participation of Child and Youth Club representatives in the CCWC meeting. This initiative made an important contribution to promoting and realizing children’s right to participation.

🙏 First Step Cambodia extends its heartfelt gratitude to Felm Cambodia for providing the funding that supports the implementation of this important project.

អបអរសាទរ ព្រះរាជពិធីចម្រើនព្រះជន្មគម្រប់ខួប ៩០​ យាងចូល ៩១​ ព្រះវស្សានៃសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររ...
18/06/2026

អបអរសាទរ ព្រះរាជពិធីចម្រើនព្រះជន្មគម្រប់ខួប ៩០​ យាងចូល ៩១​ ព្រះវស្សានៃសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល។

សូមព្រះបរមរាជានុញ្ញាតសម្តែងថ្វាយអំណរសាទឥតឧបនា និងអភិវន្ទថ្វាយនូវកតញ្ញុតា និងកតវេទិតាធម៌យ៉ាងជ្រាលជ្រៅបំផុត ថ្វាយសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល សូមទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបវរ ព្រះកាយពលំមាំមួន ព្រះជន្មាយុយឺនយូរ។

ទិវាអន្តរជាតិប្រឆាំងពលកម្មកុមារលើកទី២៥​ [English below]ថ្ងៃទី១២​ ខែមិថុនា គឺជាទិវាអន្តរជាតិប្រឆាំងពលកម្មកុមារលើកទី២៤​ដែល...
12/06/2026

ទិវាអន្តរជាតិប្រឆាំងពលកម្មកុមារលើកទី២៥​ [English below]

ថ្ងៃទី១២​ ខែមិថុនា គឺជាទិវាអន្តរជាតិប្រឆាំងពលកម្មកុមារលើកទី២៤​ដែលបានប្រារព្ធឡើងនៅទូទាំងពិភពលោក ដើម្បីលើកកម្ពស់ការយល់ដឹង និងពន្លឿនកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់ពលកម្មកុមារ។ អង្គការជំហានដំបូងកម្ពុជា ប្រារព្ធទិវានេះដោយការលើកកម្ពស់ការការពារកុមារ និងគាំទ្រកុមារងាយរងគ្រោះ តាមរយៈយុទ្ធនាការបង្កេីនការយល់ដឹង ការងារសង្គម និងការកសាងសមត្ថភាពដល់កម្លាំងសេវាសង្គម​ ដើម្បីចូលរួមទប់ស្កាត់ការកេងប្រវ័ញ្ច និងការរំលោភបំពាន។

June 12th is the 25th International Day Against Child Labor, observed worldwide to raise awareness and accelerate efforts to end child labor. First Step Cambodia celebrates this day by promoting child protection and supporting vulnerable children through awareness campaigns, social work, and capacity building to help prevent exploitation and abuse.

Address

#27, Street 271B, Sangkat Obek Kaom, Khan Sen Sok
Phnom Penh
120805

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00

Telephone

+85592900369

Alerts

Be the first to know and let us send you an email when First Step Cambodia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to First Step Cambodia:

Shortcuts

Share