Chhon Navy

Chhon Navy Sharing news, education, entertainment

ឯកឧត្តម នេត្រ ភក្ត្រា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សក្រសួងព័ត៌មាន នាព្រឹកថ្ងៃអាទិត្យ ទី២ ខែសីហ...
02/08/2026

ឯកឧត្តម នេត្រ ភក្ត្រា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សក្រសួងព័ត៌មាន នាព្រឹកថ្ងៃអាទិត្យ ទី២ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំ បូកសរុបការងារឆមាសទី១ និងលេីកទិសដៅបន្ត និងពិធីប្រកាសសមាសភាពបំពេញបន្ថែម គណៈកម្មាធិការគណបក្សក្រសួងព័ត៌មាន។ កិច្ចប្រជុំនេះបានធ្វើឡើងនៅវិមាន៧មករា ស្នាក់ការកណ្តាលគណបក្សប្រជាជន រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា នៃក្រសួងព័ត៌មាន ព្រមទាំងសមាជិក សមាជិកាគណបក្សក្រសួងព័ត៌មានជាង ៨០០នាក់៕

រូបថត៖ យ៉ាន ចន្ទពង្ស ខឹម សុវណ្ណារ៉ា ឡុង ដេវីត

27/07/2026

មន្ត្រីរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន៖ តំបន់អានសេះស្ថិតក្នុងទឹកដីកម្ពុជាបើយោងតាមផែនទីមាត្រដ្ឋាន ១/២០០ ០០០ និងកំណត់ហេតុ (PV) បោះបង្គោលរបស់គណៈកម្មការឥណ្ឌូចិន-សៀម ឆ្នាំ១៩០៨ និង ១៩១៩ និងយោងតាមផែនទី L7017 មាត្រដ្ឋាន ១/៥០ ០០០ ដែលថៃគូសដោយឯកតោភាគី។

សាររបស់លោកស្រី Angela Jolie ក្នុងខួបមួយឆ្នាំនៃការចាប់ផ្តើមសង្គ្រាមនៅតាមបណ្តោយព្រំដែនកម្ពុជាOne year ago, conflict broke ...
24/07/2026

សាររបស់លោកស្រី Angela Jolie ក្នុងខួបមួយឆ្នាំនៃការចាប់ផ្តើមសង្គ្រាមនៅតាមបណ្តោយព្រំដែនកម្ពុជា

One year ago, conflict broke out along Cambodia’s border, upending the safety and stability of so many. Now, nearly 30,000 people remain internally displaced and unable to return home.

Cambodia has always been a special country for me and my family. This is my son’s country of birth, our home is here, and for over 20 years, we’ve worked with a fully locally-led team on conservation and community development. The Maddox Foundation is headquartered on the same border where the recent conflict took place.

I have had the honor of becoming close friends with my neighbors and the Foundation team as we demined and developed the area together.

When the fighting broke out last year, we had to evacuate our staff and their families — a painful reminder of just how quickly conflict can return.

I love this country and its resilient, warm people. While we’re grateful to have resumed our work protecting the land and supporting the community’s health and livelihoods, my heart is with everyone still waiting to come home.

ខ្ញុំស្រឡាញ់ប្រទេសមួយនេះ និងប្រជាជនដែលមានភាពរឹងមាំ ព្រមទាំងពោរពេញដោយភាពកក់ក្តៅ និងរួសរាយរាក់ទាក់។ បេះដូងរបស់ខ្ញុំនៅជាមួយអ្នករាល់គ្នា ដែលនៅតែទន្ទឹងរង់ចាំថ្ងៃដែលអាចវិលត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ។

https://www.instagram.com/angelinajolie/p/DbKAie1mi_F/?hl=en

24/07/2026

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានផ្តល់សម្ភាសន៍ ផ្តាច់មុខជូនទូរទស្សន៍ Bloomberg ទាក់ទងនឹងប្រធានបទសំខាន់ទាក់ទឹងកិច្ចខិតខំប្រឹងប្រែងលើការដោះស្រាយបញ្ហាព្រំដែន ការប្រឆាំងស្កេម ការអភិវឌ្ឍសេដ្ខកិច្ច

https://www.bloomberg.com/news/videos/2026-07-23/cambodian-pm-pledges-to-tackle-evolving-scam-networks-video

20/07/2026

វីដេអូអប់រំ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក! សូមកុំចូលទៅក្នុងអន្ទាក់គ្រឿងញៀន ព្រោះតែពាក្យថា "សាកម្តង មិនអីទេ"

សេចក្តីថ្លែងការណ៍របស់ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិStatement of the Spokesperson ofthe Ministry...
19/07/2026

សេចក្តីថ្លែងការណ៍របស់ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

Statement of the Spokesperson of
the Ministry of Foreign Affairs and International Cooperation

ចូលរួមពិធីបិទ វគ្គអប់រំនយោបាយ លើកទី៣ របស់គណៈកម្មាធិការគណបក្សក្រសួងព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្រ្តា ប្រធានគណៈ...
19/07/2026

ចូលរួមពិធីបិទ វគ្គអប់រំនយោបាយ លើកទី៣ របស់គណៈកម្មាធិការគណបក្សក្រសួងព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្រ្តា ប្រធានគណៈកម្មាធិការគណបក្សក្រសួងព័ត៌មាន

ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦

បាឋកថា “កេរដំណែលរស់៖ គុណតម្លៃ៧មករា”ដោយ សម្តេចសង្គហបណ្ឌិត ម៉ែន សំអន អំពី ដំណើរតស៊ូដើម្បីបុព្វហេតុជាតិ និង ប្រជាជនកម្ពុជា ...
12/07/2026

បាឋកថា “កេរដំណែលរស់៖ គុណតម្លៃ៧មករា”
ដោយ សម្តេចសង្គហបណ្ឌិត ម៉ែន សំអន អំពី ដំណើរតស៊ូដើម្បីបុព្វហេតុជាតិ និង ប្រជាជនកម្ពុជា

វិមាន ៧មករា
ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦

អនុក្រឹត្យស្តីពី ការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំស្តីពីការកំណត់ និងពិពណ៌នាមុខតំណែង។ នៅក្នុងក្របខណ្ឌនៃការធ្វើទំនើបកម្មរដ្ឋប...
06/07/2026

អនុក្រឹត្យស្តីពី ការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំស្តីពីការកំណត់ និងពិពណ៌នាមុខតំណែង។

នៅក្នុងក្របខណ្ឌនៃការធ្វើទំនើបកម្មរដ្ឋបាលសាធារណៈ មុខតំណែងរបស់មន្ត្រីរាជការរដ្ឋត្រូវបានរៀបចំកំណត់ជាពីរប្រភេទធំៗគឺ មុខតំណែងគ្រប់គ្រង និងមុខតំណែងវិជ្ជាជីវៈ។ ការបែងចែកនេះ តម្រូវឱ្យមានការកំណត់គុណវុឌ្ឍច្បាស់លាស់ ដូចជាក្របខ័ណ្ឌឋានន្តរសក្តិ កម្រិតសញ្ញាបត្រ បទពិសោធការងារ និងសមត្ថភាពបំពេញការងារ។

អនុក្រឹត្យនេះ មានវិសាលភាពអនុវត្តចំពោះមន្ត្រីបម្រើការងារនៅតាមអង្គភាព និងគ្រឹះស្ថានស្ថិតនៅក្រោមឱវាទទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួង រដ្ឋលេខាធិការដ្ឋាន និងស្ថាប័នថ្នាក់ជាតិ លើកលែងក្រសួងការពារជាតិ និងមន្ត្រីបម្រើការងារពាក់ព័ន្ធនឹងសន្តិសុខជាតិ និងពន្ធនាគារ៕

អត្ថបទទាំងស្រុង៖ https://t.me/Chhon_Navy/3464?single

នាព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៦ នៅវិមាន៧មករា រាជធានីភ្នំពេញ។យុវជនគណបក្សថ្នាក់កណ្តាល រៀបចំវេទិកាពិភាក្សាជាមួយយុវជនគណបក...
06/07/2026

នាព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៦ នៅវិមាន៧មករា រាជធានីភ្នំពេញ។

យុវជនគណបក្សថ្នាក់កណ្តាល រៀបចំវេទិកាពិភាក្សាជាមួយយុវជនគណបក្ស ១៦ក្រសួង-ស្ថាប័ន ផ្នែក និងគ្រឹះស្ថានសិក្សា ក្រុមទី៣ ជាង ៣ ០០០នាក់ នៅវិមាន៧មករា ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានយុវជនគណបក្សថ្នាក់កណ្ដាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្ដាល តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្ដាល។

រូបថត៖ ក្រុមថតរូបយុវជនគណបក្សថ្នាក់កណ្តាល

Address

Phnom Penh
12000

Opening Hours

Monday 08:00 - 21:00
Tuesday 08:00 - 21:00
Wednesday 08:00 - 21:00
Thursday 08:00 - 21:00
Friday 08:00 - 21:00
Saturday 09:00 - 15:00
Sunday 09:00 - 15:00

Website

Alerts

Be the first to know and let us send you an email when Chhon Navy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Chhon Navy:

Shortcuts

Share