ទីភ្នាក់ងារសារព័ត៌មានកម្ពុជា - AKP

  • Home
  • Cambodia
  • Phnom Penh
  • ទីភ្នាក់ងារសារព័ត៌មានកម្ពុជា - AKP

ទីភ្នាក់ងារសារព័ត៌មានកម្ពុជា - AKP AKP គឺជាទីភ្នាក់ងារផ្លូវការតែ១គត់​ របស់រាជរដ្ឋាភិបាលកម្ពុជា
(1)

ទីភ្នាក់ងារសារព័ត៌មានកម្ពុជា(AKP) គឺជាទីភ្នាក់ងារផ្លូវការតែមួយគត់ របស់ រាជរដ្ឋាភិបាលកម្ពុជា ដែលផ្សព្វផ្សាយព័ត៌មាន ពិត ទាន់ហេតុការណ៍ និងប្រកបដោយវិជ្ជាជីវៈ

02/08/2026

«ការគោរពច្បាប់អន្តរជាតិ គឺជាសសរស្តម្ភដ៏សំខាន់មួយក្នុងការឆ្លើយតប ប្រកបដោយប្រសិទ្ធភាពចំពោះបញ្ហាប្រឈមផ្នែកសិទ្ធិមនុស្ស»

—លោក ថូម៉ាស អ៊ែនឌ្រូស (Thomas Andrews) អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា
——————
Connect with AKP:
🌐 Website: https://www.akp.gov.kh
🌐 Telegram: https://t.me/TheAKP
🌐 Instagram: https://www.instagram.com/akp_news
🌐 Facebook: https://www.facebook.com/akp.official
🌐 YouTube: https://youtube.com/
🌐 X (Twitter): https://x.com/kampucheapresse
🌐 TikTok: https://www.tiktok.com/agencekampucheapresse


កិច្ចប្រជុំបូកសរុបការងារឆមាសទី១ និងលើកទិសដៅបន្ត និងពិធីប្រកាសសមាសភាពបំពេញបន្ថែមគណៈកម្មាធិការគណបក្សក្រសួងព័ត៌មាន  AKP ភ្ន...
02/08/2026

កិច្ចប្រជុំបូកសរុបការងារឆមាសទី១ និងលើកទិសដៅបន្ត និងពិធីប្រកាសសមាសភាពបំពេញបន្ថែមគណៈកម្មាធិការគណបក្សក្រសួងព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦—

ឯកឧត្តម នេត្រ ភក្ត្រា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សក្រសួងព័ត៌មាន អញ្ជើញជាអធិបតី កិច្ចប្រជុំបូកសរុបការងារឆមាសទី១ និងលើកទិសដៅបន្ត និងពិធីប្រកាសសមាសភាពបំពេញបន្ថែមគណៈកម្មាធិការគណបក្សក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅវិមាន៧មករា ទីស្នាក់ការកណ្តាលគណបក្សប្រជាជន ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំគណៈកម្មាធិការគណបក្សក្រសួងព័ត៌មាន ព្រមទាំងសមាជិក សមាជិកាគណបក្សជាង ៨០០នាក់។

រូបថត៖ ខឹម សុវណ្ណារ៉ា
——————
Connect with AKP:
🌐 Website: https://www.akp.gov.kh
🌐 Telegram: https://t.me/TheAKP
🌐 Instagram: https://www.instagram.com/akp_news
🌐 Facebook: https://www.facebook.com/akp.official
🌐 YouTube: https://youtube.com/
🌐 X (Twitter): https://x.com/kampucheapresse
🌐 TikTok: https://www.tiktok.com/agencekampucheapresse


ព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ លើកទី១១ នៅខេត្តសៀមរាប AKP សៀមរាប ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦—  ព្រឹត្ត...
02/08/2026

ព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ លើកទី១១ នៅខេត្តសៀមរាប

AKP សៀមរាប ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦—

ព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរលើកទី១១ នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ ដោយមានអ្នកចូលរួមរត់ប្រណាំងសរុប ៦,៥០០នាក់ កើនឡើង ២៥% ធៀបនឹងឆ្នាំ២០២៥ ក្នុងនោះអត្តពលិកខ្មែរចំនួន ៥ ៤៥០នាក់ និងអន្តរជាតិចំនួន ១ ០៥០នាក់ មកពី ៥១ប្រទេស។

ព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ ឆ្នាំនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ឯកឧត្តម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងឯកឧត្តម វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា។

រូបថត៖ ឃុត សៅ និង យឹម សុវឌ្ឍនា
——————
Connect with AKP:
🌐 Website: https://www.akp.gov.kh
🌐 Telegram: https://t.me/TheAKP
🌐 Instagram: https://www.instagram.com/akp_news
🌐 Facebook: https://www.facebook.com/akp.official
🌐 YouTube: https://youtube.com/
🌐 X (Twitter): https://x.com/kampucheapresse
🌐 TikTok: https://www.tiktok.com/agencekampucheapresse


02/08/2026

#ផ្សាយផ្ទាល់ បច្ចុប្បន្នភាព ស្តីពី “ការវិវត្តស្ថានភាពព្រំដែនកម្ពុជា-ថៃនិងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង”
ថ្ងៃអាទិត្យ ៤រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦

ឯកឧត្តម កែវ រ៉េមី ដឹកនាំប្រតិភូកីឡាតេក្វាន់ ITF កម្ពុជា ទៅចូលរួមប្រកួតជើងឯកអាស៊ី លើកទី១១ នៅប្រទេសម៉ុងហ្គោលីAKP កណ្តាល ថ្...
02/08/2026

ឯកឧត្តម កែវ រ៉េមី ដឹកនាំប្រតិភូកីឡាតេក្វាន់ ITF កម្ពុជា ទៅចូលរួមប្រកួតជើងឯកអាស៊ី លើកទី១១ នៅប្រទេសម៉ុងហ្គោលី

AKP កណ្តាល ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៦--

ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជាបានដឹកនាំប្រតិភូកីឡាតេក្វាន់ ITF កម្ពុជា នៅយប់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៦ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីទៅចូលរួមប្រកួតជើងឯកអាស៊ី លើកទី១១ ចាប់ពីថ្ងៃទី០៣-០៩ ខែសីហា ឆ្នាំ២០២៦ នៅប្រទេសម៉ុងហ្គោលី។

គួរបញ្ជាក់ថា សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជាបានបញ្ជូនប្រតិភូ គ្រូបង្វឹក គ្រួជំនួយ កីឡាករ កីឡាការិនីសរុប សរុប៤៧នាក់ ក្នុងនោះកីឡាករ កីឡាការិនី ៣២នាក់ ដោយត្រូវចំណាយលើថ្លៃសំបុត្រយន្តហោះ ក្រោមការរ៉ាប់រងរបស់សហព័ន្ធខ្លះ ឪពុកម្តាយអត្តពលិកខ្លះ និងមានការចូលរួមឧបត្ថម្ភគាំទ្រខ្លះពីធនាគារ វឌ្ឍនៈ ដែលជាស្មារតីរួបរួមគ្នាគាំទ្រដល់ដំណើបេសកកម្មប្រកួតជើងឯកអាស៊ីមួយនេះឱ្យទទួលបានជោគជ័យ៕
——————
Connect with AKP:
🌐 Website: https://www.akp.gov.kh
🌐 Telegram: https://t.me/TheAKP
🌐 Instagram: https://www.instagram.com/akp_news
🌐 Facebook: https://www.facebook.com/akp.official
🌐 YouTube: https://youtube.com/
🌐 X (Twitter): https://x.com/kampucheapresse
🌐 TikTok: https://www.tiktok.com/agencekampucheapresse


គ្រឹះស្ថានអង្គរ រកចំណូលបានពីការលក់សំបុត្រចូលទស្សនា រមណីយដ្ឋានអង្គរ កោះកែរ បេងមាលា ភ្នំក្បាលស្ពាន និងកំពង់ផែចុងឃ្លៀស ចំនួ...
01/08/2026

គ្រឹះស្ថានអង្គរ រកចំណូលបានពីការលក់សំបុត្រចូលទស្សនា រមណីយដ្ឋានអង្គរ កោះកែរ បេងមាលា ភ្នំក្បាលស្ពាន និងកំពង់ផែចុងឃ្លៀស ចំនួន ១ ៨៥៤ ៤៩៧ ដុល្លារអាម៉េរិក សម្រាប់ ខែកក្កដា ឆ្នាំ២០២៦
——————
Connect with AKP:
🌐 Website: https://www.akp.gov.kh
🌐 Telegram: https://t.me/TheAKP
🌐 Instagram: https://www.instagram.com/akp_news
🌐 Facebook: https://www.facebook.com/akp.official
🌐 YouTube: https://youtube.com/
🌐 X (Twitter): https://x.com/kampucheapresse
🌐 TikTok: https://www.tiktok.com/agencekampucheapresse


ពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន លើកទី៩»(ភ្នំពេញ) នារសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ នៅមណ្ឌ...
01/08/2026

ពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន លើកទី៩»

(ភ្នំពេញ) នារសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ នៅមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន នៃក្រសួងព័ត៌មាន បានរៀបចំពិធីបិទ និងប្រគល់វិញ្ញាបនបត្រវគ្គបណ្តុះបណ្តាល «ការពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន លើកទី៩» ក្រោមអធិបតីភាព ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។

វគ្គបណ្តុះបណ្តាលនេះមានសិក្ខាកាមចូលរួមសរុប ១៨០នាក់ មកពី ៥០អង្គភាពទូទាំងប្រទេស ដោយក្នុងនោះមានសិក្ខាកាមចំនួន ១៧០នាក់ បានបញ្ចប់ការសិក្សាដោយជោគជ័យ។

វគ្គបណ្តុះបណ្តាលនេះផ្តោតសំខាន់លើការធ្វើទំនើបកម្មសមត្ថភាពអ្នកសារព័ត៌មានក្នុងយុគសម័យឌីជីថល ពិសេសលើអក្ខរកម្មបញ្ញាសិប្បនិម្មិត (AI Literacy) ការប្រើប្រាស់ AI ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងការផ្ទៀងផ្ទាត់ព័ត៌មានមុនការផ្សព្វផ្សាយ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមអធិបតី បានគូសបញ្ជាក់ថា ការអភិវឌ្ឍសមត្ថភាពអ្នកសារព័ត៌មាន គឺជាកត្តាស្នូលក្នុងការកសាងទំនុកចិត្តសាធារណជន ខណៈការប្រើប្រាស់ AI ទាមទារការទទួលខុសត្រូវខ្ពស់ និងការផ្ទៀងផ្ទាត់ប្រភពច្បាស់លាស់ គួបផ្សំនឹងការរាយការណ៍ដោយប្រកាន់ខ្ជាប់នូវភាពសុចរិត តុល្យភាព និងការគោរពសិទ្ធិមនុស្ស។

គិតត្រឹមវគ្គទី៩នេះ ក្រសួងព័ត៌មានបានបណ្តុះបណ្តាលអ្នកសារព័ត៌មានសរុប ១.៤៤១នាក់។ លទ្ធផលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ក្រសួង ក្នុងការកសាងធនធានមនុស្សក្នុងវិស័យព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ ដើម្បីបម្រើផលប្រយោជន៍សាធារណៈស្របតាមបរិបទសង្គមឌីជីថល៕
——————
Connect with AKP:
🌐 Website: https://www.akp.gov.kh
🌐 Telegram: https://t.me/TheAKP
🌐 Instagram: https://www.instagram.com/akp_news
🌐 Facebook: https://www.facebook.com/akp.official
🌐 YouTube: https://youtube.com/
🌐 X (Twitter): https://x.com/kampucheapresse
🌐 TikTok: https://www.tiktok.com/agencekampucheapresse

តំបន់អានសេះស្ថិតក្នុងទឹកដីកម្ពុជា បើយោងតាមផែនទីមាត្រដ្ឋាន ១:២00,000 និងកំណត់ហេតុ (PV) បោះបង្គោលរបស់គណៈកម្មការឥណ្ឌូចិន-សៀ...
01/08/2026

តំបន់អានសេះស្ថិតក្នុងទឹកដីកម្ពុជា បើយោងតាមផែនទីមាត្រដ្ឋាន ១:២00,000 និងកំណត់ហេតុ (PV) បោះបង្គោលរបស់គណៈកម្មការឥណ្ឌូចិន-សៀម ឆ្នាំ១៩០៨ និងឆ្នាំ១៩១៩ និងយោងតាមផែនទី L៧0១៧ មាត្រដ្ឋាន ១:៥0,000 ដែលថៃគូសដោយឯកតោភាគី។

—ឯកឧត្តម ស្រ៊ឺ បូរ៉ា អគ្គនាយកកិច្ចការបច្ចេកទេសព្រំដែន នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជា

The An Ses area is located within Cambodian territory, according to the 1:200,000 scale map and the Boundary-marking records (Procès-Verbaux, PV) of the Franco-Siamese Boundary Commission of 1908 and 1919, as well as the unilateral Thai-drawn L7017 map at a scale of 1:50,000.

—H.E. Sreu Bora, technical director of border affairs at the State Secretariat of Border Affairs
——————
Connect with AKP:
🌐 Website: https://www.akp.gov.kh
🌐 Telegram: https://t.me/TheAKP
🌐 Instagram: https://www.instagram.com/akp_news
🌐 Facebook: https://www.facebook.com/akp.official
🌐 YouTube: https://youtube.com/
🌐 X (Twitter): https://x.com/kampucheapresse
🌐 TikTok: https://www.tiktok.com/agencekampucheapresse


01/08/2026

#ផ្សាយផ្ទាល់ បច្ចុប្បន្នភាព ស្តីពី “ការវិវត្តស្ថានភាពព្រំដែនកម្ពុជា-ថៃនិងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង”
ថ្ងៃសៅរ៍ ៣រោច ខែទុតិយាសាឍ ឆ្នាំមមីរ អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦

Address

#62, Preah Monivong Boulevard
Phnom Penh
(855)

Alerts

Be the first to know and let us send you an email when ទីភ្នាក់ងារសារព័ត៌មានកម្ពុជា - AKP posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to ទីភ្នាក់ងារសារព័ត៌មានកម្ពុជា - AKP:

Shortcuts

Share