នាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្ម Aquaculture Cambodia

  • Home
  • Cambodia
  • Phnom Penh
  • នាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្ម Aquaculture Cambodia

នាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្ម Aquaculture Cambodia Aquaculture Cambodia work to improve the development of aquaculture activities that contribute to se
(1)

Aquaculture Development policies
• Encourage various kinds and all forms of aquaculture development in both marine and freshwater domains following a code of conduct for aquaculture development in the region.
• Focus on extension of the farming techniques of high economic value type of domestic botanies and animals.
• Increase awareness and precaution to the import of aquatic botanies and animal

s from foreign countries which could gravely affect the fisheries resources in Cambodia. The mandates of Aquaculture development
• Prepare the development aquaculture planning, and delineate the areas permitting to do aquaculture;
• Manage all aquatic resource including an aquarium fish species which can be permitted to do aquaculture;
• Promote all aspects in producing all aquatic seeding species including the sea-weed farming activity;
• File a scientific training material, and disseminate as well as extend the aquaculture technique;
• Scrutinize all kinds of proposals for aquaculture activities, and monitor the dumping waste from aquaculture farm;
• Monitor the import and export of aquatic resource, equipment and chemistry substance for aquaculture activities;
• And other duties requested by the senior management.

សន្ទស្សន៍តម្លៃផលវារីវប្បកម្មស្រស់នៅតាមកសិដ្ឋាននាពាក់កណ្តាលខែសីហា ឆ្នាំ២០២៦ប្រភព៖ សមាគមវារីវប្បករនៅកម្ពុជា
20/08/2026

សន្ទស្សន៍តម្លៃផលវារីវប្បកម្មស្រស់នៅតាមកសិដ្ឋាននាពាក់កណ្តាលខែសីហា ឆ្នាំ២០២៦
ប្រភព៖ សមាគមវារីវប្បករនៅកម្ពុជា

សៀវភៅណែនាំស្តីពីបច្ចេកទេសចិញ្ចឹមកន្ធាយ
08/08/2026

សៀវភៅណែនាំស្តីពីបច្ចេកទេសចិញ្ចឹមកន្ធាយ

ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំកិច្ចប្រជុំរបស់ក្រុមការងារបច្ចេកទេស នៃគណៈកម្...
31/07/2026

ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំកិច្ចប្រជុំរបស់ក្រុមការងារបច្ចេកទេស នៃគណៈកម្មការចំពោះកិច្ចសម្រាប់ទ្រទ្រង់វារីវប្បកម្មកម្ពុជា
======================
នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មការចំពោះកិច្ចសម្រាប់ទ្រទ្រង់វារីវប្បកម្មកម្ពុជា បានដឹកនាំកិច្ចកិច្ចប្រជុំរបស់ក្រុមការងារបចេ្ចកទេស នៃគណៈកម្មការចំពោះកិច្ចសម្រាប់ទ្រទ្រង់វារីវប្បកម្មកម្ពុជា ដោយមានការចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង ឯកឧត្តមអគ្គនាយក នៃអគ្គនាយកដ្ឋានជលផល និងក្រុមការងារបច្ចេកទេស នៃគណៈកម្មការចំពោះកិច្ចសម្រាប់ទ្រទ្រង់វារីវប្បកម្មកម្ពុជា ក្នុងគោលបំណង ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តសកម្មភាពការងារ និងលទ្ធផលនៃការវិភាគ តាមដាន និងវាយតម្លៃតម្រូវការនិងការផ្គត់ផ្គង់នៃផលវារីវប្បកម្មសម្រាប់ទីផ្សារក្នុងស្រុកនិងនាំចេញ។
បន្ទាប់ពីក្រុមការងារបច្ចេកទេសធ្វើបទបង្ហាញនូវលទ្ធផលបឋមនៃការប្រមូលនិងវិភាគទិន្នន័យស្តីពីស្ថានភាពផលិតកម្មវារីវប្បកម្ម បញ្ហាប្រឈម តម្រូវការទីផ្សារ និងការផ្គត់ផ្គង់ ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត បានដឹកនាំអង្គប្រជុំ ពិភាក្សាយ៉ាងផុសផុលលើលទ្ធផលនៃការវិភាគទិន្នន័យ បញ្ហាប្រឈម និងវិធានការដោះស្រាយ។ ឯកឧត្តមរដ្ឋលេខាធិការបានណែនាំដល់ក្រុមការងារបច្ចេកទេស ធ្វើការប្រមូលនិងវិភាគទិន្នន័យពាក់ព័ន្ធបន្ថែម និងរៀបចំជារបាយការណ៍លម្អិតសម្រាប់ដាក់ជូនគណកម្មការចំពោះកិច្ចសម្រាប់ទ្រទ្រង់វារីវប្បកម្មកម្ពុជា ប្រជុំពិនិត្យនិងអនុម័តនាពេលខាងមុខ។

ខេត្តកោះកុង ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦៖ លោក យន់ ដារិទ្ធ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្ម និងសហការីនៃអគ្គនាយកដ្ឋានជល...
31/07/2026

ខេត្តកោះកុង ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦៖
លោក យន់ ដារិទ្ធ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្ម និងសហការីនៃអគ្គនាយកដ្ឋានជលផល បានអញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពី «ការរៀបចំផែនការសកម្មភាពអនុវត្តវារីវប្បកម្មមិនប្រើចំណី» ក្រោមគម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព (SCMF)។

​កិច្ចប្រជុំនេះមានសមាសភាពចូលរួមសរុបចំនួន ២៦រូប ដោយរៀបចំឡើងក្នុងគោលបំណងពិភាក្សា កំណត់អាទិភាពការងារវារីវប្បកម្មមិនប្រើចំណី និងប្រមូលធាតុចូលដើម្បីសម្រេចបាននូវការឯកភាពលើផែនការសកម្មភាពអនុវត្តតាមបណ្តាសហគមន៍នេសាទគោលដៅក្នុងខេត្តកោះកុង។



ខេត្តកំពតចាប់ពីថ្ងៃទី២៩–៣០ ខែមិថុនា ឆ្នាំ២០២៦ លោក ខាន់ ច័ន្ទតារា ប្រធានការិយាល័យគ្រប់គ្រងជំងឺ និងសុខភាពវារីសត្វ នៃនាយកដ្...
08/07/2026

ខេត្តកំពត
ចាប់ពីថ្ងៃទី២៩–៣០ ខែមិថុនា ឆ្នាំ២០២៦ លោក ខាន់ ច័ន្ទតារា ប្រធានការិយាល័យគ្រប់គ្រងជំងឺ និងសុខភាពវារីសត្វ នៃនាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្ម និងលោកស្រី ម៉ី សុធា មន្ត្រីនាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្ម បានចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីការរៀបចំផែនការ និងការអភិវឌ្ឍកម្មវិធីភាពជាអ្នកដឹកនាំមន្ទីរពិសោធន៍ជាសកល (Global Laboratory Leadership Programme – GLLP) នៅកម្ពុជា ដែលរៀបចំដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៃក្រសួងសុខាភិបាល ដោយមានការគាំទ្រថវិកាពីមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺសហរដ្ឋអាមេរិក (US-CDC) និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO)។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិនិត្យនិងពិភាក្សាលើវិធីសាស្ត្រជ្រើសរើសអ្នកដឹកនាំ គ្រូបង្រៀន និងសិស្ស ការរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងកម្មវិធីភាពជាអ្នកដឹកនាំមន្ទីរពិសោធន៍ជាសកល (GLLP) នៅកម្ពុជា ការអភិវឌ្ឍម៉ូឌុល និងកាលវិភាគអនុវត្ត ព្រមទាំងការត្រួតពិនិត្យ និងវាយតម្លៃកម្មវិធី។

ក្នុងឱកាសនោះ អ្នកចូលរួមបានពិភាក្សា និងផ្លាស់ប្តូរយោបល់លើការជ្រើសរើសអ្នកដឹកនាំ គ្រូបង្រៀន និងសិស្ស ការចូលរួមរបស់អ្នកសហការពាក់ព័ន្ធក្នុងការរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងកម្មវិធី GLLP ការអភិវឌ្ឍម៉ូឌុល និងកាលវិភាគអនុវត្ត ព្រមទាំងវិធីសាស្ត្រត្រួតពិនិត្យ និងវាយតម្លៃកម្មវិធី។

ជាមួយគ្នានេះ អ្នកចូលរួមក៏បានចែករំលែកបទពិសោធន៍ ផ្តល់ធាតុចូល និងពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីគាំទ្រការរៀបចំ និងអនុវត្តកម្មវិធីភាពជាអ្នកដឹកនាំមន្ទីរពិសោធន៍ជាសកល (GLLP) នៅកម្ពុជា ឱ្យប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។



ខេត្តកោះកុងចាប់ពីថ្ងៃទី១៥-១៩ ខែមិថុនា ឆ្នាំ២០២៦ លោក ហ៊ូ វីរៈបុត្រ មន្ត្រីនាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្ម នៃអគ្គនាយកដ្ឋានជ...
08/07/2026

ខេត្តកោះកុង
ចាប់ពីថ្ងៃទី១៥-១៩ ខែមិថុនា ឆ្នាំ២០២៦ លោក ហ៊ូ វីរៈបុត្រ មន្ត្រីនាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្ម នៃអគ្គនាយកដ្ឋានជលផល បានចូលរួមជាមួយវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍ជលផលសមុទ្រ មជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍វារីវប្បកម្មសមុទ្រ និងអ្នកជំនាញការ​ CS01 ដើម្បីរៀបចំវគ្គបណ្តុះបណ្តាលនិងការអនុវត្តបង្ហាញជាក់ស្តែង ស្តីពីការជ្រើសរើសទីតាំង ការលែងកូនពូជ ការគ្រប់គ្រង ការថែទាំ និងការតាមដានត្រួតពិនិត្យបរិស្ថាននៃការចិញ្ចឹមគ្រែងឈាម (Tegillarca granosa) ជូនដល់សហគមន៍នេសាទព្រែកខ្សាច់ ក្នុងខេត្តកោះកុង ក្រោមការគាំទ្រពីគម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយនិរន្តរភាព (SCMF)។

សកម្មភាពនេះមានគោលបំណងពង្រឹងចំណេះដឹង និងជំនាញបច្ចេកទេសដល់សហគមន៍នេសាទ តាមរយៈការបង្ហាញផ្ទាល់ពីរបៀបជ្រើសរើសទីតាំងសមស្រប ការគ្រប់គ្រងតំបន់ចិញ្ចឹម ការលែងកូនពូជ និងការតាមដានគុណភាពទឹកក្នុងបរិស្ថានចិញ្ចឹម។

ជាលទ្ធផល សហគមន៍ទទួលបានចំណេះដឹងពីការចិញ្ចឹមគ្រែងឈាម ព្រមទាំងបានជ្រើសរើស និងរៀបចំទីតាំងសាកល្បង ​និងបានលែងកូនពូជគ្រែងឈាមចំនួន ១ ០០០ គីឡូក្រាម លើផ្ទៃដីទំហំ ១ ហិកតា។

វគ្គបណ្តុះបណ្តាលនិងការអនុវត្តជាក់ស្តែងនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការស្តារធនធានជលផលសមុទ្រឡើងវិញ កាត់បន្ថយផលប៉ះពាល់លើប្រព័ន្ធអេកូឡូស៊ី និងចូលរួមលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមតំបន់ឆ្នេរនៃប្រទេសកម្ពុជា។



ខេត្តសៀមរាបលោក នាង សាវុឌ្ឍឌី អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្ម និងសហការី បានចុះពិនិត្យនិងតាមដានការអនុវត្តវារីវប្បក...
08/07/2026

ខេត្តសៀមរាប
លោក នាង សាវុឌ្ឍឌី អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្ម និងសហការី បានចុះពិនិត្យនិងតាមដានការអនុវត្តវារីវប្បកម្មល្អ(GAqP) របស់កសិដ្ឋានចំនួន ៣កន្លែង ក្នុងខេត្តសៀមរាប រួមមាន កសិដ្ឋានរដ្ឋាដា កសិដ្ឋានឡៃហាវ (Lighthouse) និងកសិដ្ឋានភ្នំដី។

សកម្មភាពនេះមានគោលបំណងតាមដាន និងវាយតម្លៃការអនុវត្តស្តង់ដារការអនុវត្តវារីវប្បកម្មល្អ (GAqP) នៅតាមកសិដ្ឋានចិញ្ចឹមវារីសត្វ ដើម្បីធានាគុណភាពផលិតកម្ម សុវត្ថិភាពចំណីអាហារ និងលើកកម្ពស់ការអភិវឌ្ឍវិស័យវារីវប្បកម្មប្រកបដោយនិរន្តរភាព។

ជាលទ្ធផល កសិដ្ឋានទាំងបីបានអនុវត្តការចិញ្ចឹមវារីសត្វស្របតាមគោលការណ៍ និងលក្ខខណ្ឌនៃស្តង់ដារការអនុវត្តវារីវប្បកម្មល្អ (GAqP) បានយ៉ាងល្អប្រសើរ និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់បន្តទទួលបានវិញ្ញាបនបត្រការអនុវត្តវារីវប្បកម្មល្អ។ កសិដ្ឋានមានការគ្រប់គ្រងផលិតកម្មប្រកបដោយប្រសិទ្ធភាព រក្សាបាននូវអនាម័យ និងសុវត្ថិភាពជីវសាស្ត្រសមស្រប ព្រមទាំងមានការកត់ត្រាទិន្នន័យនិងគ្រប់គ្រងបរិស្ថានបានត្រឹមត្រូវ ដែលរួមចំណែកលើកកម្ពស់គុណភាព សុវត្ថិភាពផលិតផល និងនិរន្តរភាពនៃវិស័យវារីវប្បកម្មនៅកម្ពុជា។

#ការអនុវត្តវារីវប្បកម្មល្អ

03/07/2026

Address

#186 Preach Norodom Boulevard Sangkat Tonle Bassac Khan Chamkar Mon Phnom Penh Cambodia. P. O. Box. 582
Phnom Penh

Alerts

Be the first to know and let us send you an email when នាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្ម Aquaculture Cambodia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to នាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្ម Aquaculture Cambodia:

Shortcuts

Share