Ministry of Environment

Ministry of Environment The Ministry of Environment/ Royal Government of Cambodia

រសៀលថ្ងៃទី៥ ខែសីហា​ ឆ្នាំ២០២៦​ ដឹកនាំដោយ​ ឯកឧត្តម ដាញ់​ សេរី​ អគ្គនាយកនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន​ បានអញ្ជើញដឹកនាំកិច្...
05/08/2026

រសៀលថ្ងៃទី៥ ខែសីហា​ ឆ្នាំ២០២៦​ ដឹកនាំដោយ​ ឯកឧត្តម ដាញ់​ សេរី​ អគ្គនាយកនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន​ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយ ឯកឧត្តម នី ផល្លី រដ្ឋលេខាធិការ នៃក្រសួងទេសចរណ៍ និងតំណាងក្រសួងទេសចរណ៍ និងតំណាងអគ្គនាយកដ្ឋានជំនាញនៃក្រសួងបរិស្ថាន និងមន្ត្រីបច្ចេកទេសនៃនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថានចំនួន ១៥រូប ដើម្បីពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងប្រកាសចំនួន ២គឺ៖ (១)ប្រកាសស្តីពីចំណាត់ថ្នាក់គម្រោងអភិវឌ្ឍន/វិនិយោគសម្រាប់ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និង(២)ប្រកាសស្តីពីការកំណត់ថ្លៃសេវារបស់ក្រុមហ៊ុនទីប្រឹក្សាសម្រាប់ការសិក្សា និងរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន។

គិតត្រឹមថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ ក្រុមហ៊ុនបានបំពាក់ឧបករណ៍ស្វ័យប្រវត្តពិនិត្យបញ្ចេញសំណល់រាវមានចំនួន ៦៤ ក្រុមហ៊ុន នៅក្នុ...
05/08/2026

គិតត្រឹមថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ ក្រុមហ៊ុនបានបំពាក់ឧបករណ៍ស្វ័យប្រវត្តពិនិត្យបញ្ចេញសំណល់រាវមានចំនួន ៦៤ ក្រុមហ៊ុន នៅក្នុងថ្ងៃនេះដែរ បរិមាណសំណល់រាវដែលបានសម្អាតរួចប្រចាំថ្ងៃពីឧបករណ៍ស្វ័យប្រវត្តពិនិត្យនិងគ្រប់គ្រងទិន្នន័យមានចំនួន ៧១ ៣៩៥ ម៉ែត្រគូប

- ក្រុមហ៊ុនបញ្ចេញសំណល់រាវអនុលោមមកកម្រិតស្តង់ដារមានចំនួន ៥៥ ក្រុមហ៊ុន (ពណ៌បៃតង)
- ក្រុមហ៊ុនមានចំនួន ៣ ក្រុមហ៊ុន (ពណ៌លឿង) កំពង់តាមដាន
- ក្រុមហ៊ុនមានចំនួន ០ ក្រុមហ៊ុន (ពណ៌ក្រហម) កំពង់ចុះត្រួតពិនិត្យ
- ក្រុមហ៊ុនមានចំនួន ១១ ក្រុមហ៊ុន (ពណ៌ស) កំពង់ជួសជុល ៕
......................................
ចំណាំ៖
- pH : Potential Hydrogen (ខ្នាតរង្វាស់កំហាប់អុីយ៉ុងអុីដ្រូសែននៅក្នុងទឹក មានតម្លៃចន្លោះពី0ទៅ14 វាបញ្ជាក់ពីកម្រិតអាសុីតឬបាសនៃទឹក)
- COD : Chemical Oxygen Demand (តម្រូវការអុកសុីសែនបែបគីមី ជារង្វាស់បរិមាណអុកសុីសែនដែលត្រូវការសម្រាប់បំបែកសារធាតុសរីរាង្គនៅក្នុងទឹក)
- TSS : Total Suspended Solids (សារធាតុរឹងអណ្តែតក្នុងទឹកសរុប)
---------------------------
#ក្រសួងបរិស្ថាន #ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ #កម្ពុជាស្អាត_ខ្មែរធ្វើបាន #កម្ពុជាស្អាត #កម្ពុជាបៃតង #ខ្មែរធ្វើបាន #យើងរួមកម្លាំងគ្នាការពារបរិស្ថានកម្ពុជា #ភាពបៃតង #ភាពស្អាត #ចីរភាព #ពន្លកបៃតង #ដើមត្នោត #កម្ពុជាស្អាត_កម្ពុជាបៃតង_ខ្មែរធ្វើបាន #ផ្លូវជាតិស្អាតគ្មានសំរាមប្លាស្ទិក

ក្រសួងបរិស្ថានធ្វើការទប់ស្កាត់ទឹកកខ្វក់ចំនួនជាង៧ម៉ឺនម៉ែត្រគូបក្នុង១ថ្ងៃ មិនឱ្យបំពុលបរិស្ថាននិងប្រភពទឹកធម្មជាតិក្រសួងបរិស...
05/08/2026

ក្រសួងបរិស្ថានធ្វើការទប់ស្កាត់ទឹកកខ្វក់ចំនួនជាង៧ម៉ឺនម៉ែត្រគូបក្នុង១ថ្ងៃ មិនឱ្យបំពុលបរិស្ថាននិងប្រភពទឹកធម្មជាតិ

ក្រសួងបរិស្ថាន បាននិងកំពុងចាត់វិធានការយ៉ាងសកម្ម ក្នុងការទប់ស្កាត់ការបញ្ចេញទឹកកខ្វក់ ពីរោងចក្រ សហគ្រាស និងប្រភពបំពុលផ្សេងៗ ដោយបានឃាត់និងទប់ស្កាត់ទឹកកខ្វក់ ក្នុងខែកក្កដា ឆ្នាំ២០២៦ បានចំនួន ២ ២៧០ ២៨៥ ម៉ែត្រគូបមិនឱ្យហូរចូលទៅក្នុងប្រភពទឹកធម្មជាតិ។ ជាមួយគ្នានេះ ក្រសួងបរិស្ថានបាននិងគ្រប់គ្រងទឹកកខ្វក់ មិនឱ្យបញ្ចេញទៅក្រៅពីទីតាំងអាជីវកម្មនានា ចំនួន៧៣ ២៣៥ ម៉ែត្រគូប ប៉ះពាល់ប្រភពទឹកសធារណៈ និងធម្មជាតិនៅទូទាំងប្រទេស។ លទ្ធផលសម្រេចបាននាពេលនេះ កើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ដែលបាននិងកំពុងអនុវត្តច្បាប់ ទប់ស្កាត់ការបំពុលបរិស្ថាន ធានាសុខភាពរបស់ប្រជាពលរដ្ឋឱ្យរស់នៅបានល្អប្រសើរ និងសម្រេចបានក្រោមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន លើសសរស្តម្ភទី១ ផ្តោតលើភាពស្អាត (ទឹក ដី មេឃ)។ លើសពពីនេះ ក្រសួងបរិស្ថាន សូមថ្លែងអំណរគុណដល់ម្ចាស់ក្រុមហ៊ុន រោងចក្រ និងសហគ្រាស ដែលបានសហការអនុវត្តច្បាប់ បំពាក់ឧបករណ៍ស្វ័យប្រវត្តិតាមដានសំណល់រាវ និងចូលរួមកាត់បន្ថយការបញ្ចេញទឹកកខ្វក់ចូលក្នុងប្រភពទឹកធម្មជាតិ សំដៅការពារសុខភាពប្រជាពលរដ្ឋ និងរក្សាភាពស្អាតនៅកម្ពុជា។

សូមបញ្ជាក់ថា ក្រុមហ៊ុន រោងចក្រនិងសហគ្រាស ចំនួន៦៤ ទីតាំងបានបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យការបញ្ចេញសំណល់រាវ ដូចមានកំណត់ក្នុង មាត្រា ១៧៨ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ។ គិតចាប់ពីខែមករាឆ្នាំ២០២៥ រហូតដល់ ដំណាច់ខែកក្កដា ឆ្នាំ២០២៦ ក្រសួងបរិស្ថាន បានទប់ស្កាត់ការបញ្ចេញទឹកកខ្វក់ ពីក្រុមហ៊ុន រោងចក្រ និងសហគ្រាស សរុបចំនួន ជាង៣៥ លានម៉ែត្រគូប (៣៥ ២៣៥ ០០៣ ម៉ែត្រគូប) មិនឱ្យហូរចូលប្រភពទឹកធម្មជាតិ។ ដោយឡែកក្នុងរយៈពេល៧ខែ(មករា- កក្កដា) ឆ្នាំ២០២៦ នេះ ទឹកកខ្វក់ចំនួនជាង ១៥ ១៦០ ៧៣០ ម៉ែត្រគូប ត្រូវបានត្រួតពិនិត្យនិងទប់ស្កាត់មិនឱ្យបំពុលបរិស្ថាន។

-English Below- ល្ងាចថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដឹកនាំប្រតិភូក្រស...
05/08/2026

-English Below- ល្ងាចថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដឹកនាំប្រតិភូក្រសួងបរិស្ថាន ចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព លោក ធា វរៈ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយ ឯកឧត្តមសាស្ត្រាចារ្យ ធា គ្រុយ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងសួង និងក្រុមគ្រួសារ ចំពោះការបាត់បង់កូនប្រុសជាទីស្រលាញ់ដែលបានទទួលមរណៈភាពនាថ្ងៃអាទិត្យ ៤រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៨:២៨នាទីយប់ ក្នុងជន្មាយុ៤៤ ឆ្នាំ ដោយរោគាពាធ។

On the evening of 5 August 2026, H.E. Dr. Eang Sophalleth, Minister of Environment, led a delegation from the Ministry of Environment to lay a wreath in tribute to the late Mr. Thea Voreak and to extend his deepest condolences to H.E. Professor Thea Krouy, Chairman of the Royal Government Working Group for Suong City, and the bereaved family on the passing of their beloved son.

Mr. Thea Voreak passed away due to illness at 8:28 p.m. on 2 August 2026, at the age of 44.

H.E. Dr. Eang Sophalleth and the Ministry of Environment delegation expressed their heartfelt sympathy to the family during this time of profound grief and prayed for the deceased to rest in peace.

នារសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំម៉ុកម៉ារ៉េត ទីស្តីការក្រសួងបរិស្ថាន មានរៀបចំកិច្ចប្រជុំស្តីពី ការរៀបចំសេវាក្រស...
05/08/2026

នារសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំម៉ុកម៉ារ៉េត ទីស្តីការក្រសួងបរិស្ថាន មានរៀបចំកិច្ចប្រជុំស្តីពី ការរៀបចំសេវាក្រសួងបរិស្ថានដើម្បីភ្ជាប់ជាមួយថ្នាលបច្ចេកវិទ្យាថ្នាល CamDx ដឹកនាំដោយឯកឧត្តម សាន វណ្ណទី រដ្ឋលេខាធិការប្រចាំការ និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំ និងប្រធានអង្គភាពចំណុះក្រសួង។ កិច្ចប្រជុំមានគោលបំណងពិភាក្សា និងពិនិត្យមើលពីសេវាពាក់ព័ន្ធ សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) របស់ក្រសួងបរិស្ថាន ដែលជាសេវាមានតម្រូវការខ្ពស់ និងចាំបាច់បំផុត ចូលក្នុងប្រព័ន្ធអេកូឡូស៊ីនៃថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (CamDx)។

ថ្នាលផ្លាស់ប្តូរទិន្ន័យកម្ពុជា (CamDx) ត្រូវបានប្រើប្រាស់ដើម្បីកាត់បន្ថយនីតិវិធីស្មុគស្មាញ លុបបំបាត់របាំងការិយាធិបតេយ្យ ពាក់ព័ន្ធនឹងការចាប់ផ្តើមនិងកិច្ចប្របត្តិការអាជីវកម្មរបស់សហគ្រាសឌុនមីក្រូ តូច និងមធ្យម។ ថ្នាលនេះនឹងត្រូវបង្កើនល្បឿនក្នុងការប្រើប្រាស់តាមរយៈការជំរុញការថ្ពក់ប្រព័ន្ធទិន្នន័យរបស់ក្រសួង ស្ថាប័នដែលមានសេវាសាធារណៈពាក់ព័ន្ធសហគ្រាសធុនមីក្រូ តូច និងមធ្យម។

ផលវិបាកនៃការគ្រប់គ្រងសំណល់អាគុយ និងសំណល់អគ្គិសនីនិងអេឡិចត្រូនិក មិនត្រឹមត្រូវការគ្រប់គ្រងសំណល់អាគុយ និងសំណល់អគ្គិសនីនិងអ...
05/08/2026

ផលវិបាកនៃការគ្រប់គ្រងសំណល់អាគុយ និងសំណល់អគ្គិសនីនិងអេឡិចត្រូនិក មិនត្រឹមត្រូវ

ការគ្រប់គ្រងសំណល់អាគុយ និងសំណល់អគ្គិសនីនិងអេឡិចត្រូនិក (E-waste) មិនត្រឹមត្រូវ អាចបង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពមនុស្ស បរិស្ថាន និងសេដ្ឋកិច្ច នៅពេលសំណល់ទាំងនេះត្រូវបានទុកដាក់ បោះចោល ឬកែច្នៃដោយគ្មានបច្ចេកទេសត្រឹមត្រូវ ដោយសារសារធាតុគ្រោះថ្នាក់ និងលោហធាតុធ្ងន់ ដូចជា សំណ (Lead) បារត (Mercury) កាត់ម្យ៉ូម (Cadmium) និងលីចូម (Lithium) ព្រមទាំង សារធាតុទប់ស្កាត់ភាពងាយឆេះ (Flame Retardants) ដូចជាសារធាតុប៉ូលីប្រូមីណេត ឌីផេនីល អេទែ (Polybrominated Diphenyl Ethers) អាចសាយភាយ ឬបញ្ចេញទៅក្នុងដី ទឹក និងខ្យល់។

ការដុតសំណល់ ដែលមានសារធាតុទាំងអស់នេះ ក៏អាចបង្កើតសារធាតុពុល ដូចជា ឌីអុកស៊ីន (Dioxins) និង ហ្វូរ៉ាន់ (Furans) ដែលមានគ្រោះថ្នាក់ខ្ពស់ដល់សុខភាពមនុស្ស និងបរិស្ថាន។សារធាតុពុលទាំងនេះអាចចូលទៅក្នុងខ្សែច្រវ៉ាក់អាហារ និងផ្លូវដង្ហើម ដែលបង្កហានិភ័យសុខភាពមនុស្សយ៉ាងធ្ងន់ធ្ងរ ដូចជា បង្កជាជំងឺផ្លូវដង្ហើម ខូចខាតប្រព័ន្ធប្រសាទ តម្រងនោម ថ្លើម និងបង្កើនហានិភ័យនៃជំងឺមហារីក ព្រមទាំងប៉ះពាល់ដល់ការវិវត្តសារពាង្គកាយ និងបញ្ញារបស់ទារក និងកុមារតូចៗ ដែលកំពុងលូតលាស់ទៀតផង។

លើសពីនេះ ការទុកដាក់និងកែច្នៃសំណល់អាគុយ និងសំណល់អគ្គិសនីនិងអេឡិចត្រូនិក មិនត្រឹមត្រូវ អាចបង្កការផ្ទុះ និងអគ្គិភ័យ ដែលបង្កគ្រោះថ្នាក់ដល់ជីវិត ទ្រព្យសម្បត្តិឯកជននិងសាធារណៈផងដែរ។ កត្តានេះបង្កការប៉ះពាល់ដល់សុខុមាលភាព និងគុណភាពជីវិតរបស់ប្រជាសហគមន៍ ពិសេសប្រជាពលរដ្ឋរស់នៅជិតទីតាំងស្តុកទុក និងកែច្នៃសំណល់អាគុយ និងសំណល់អគ្គិសនីនិងអេឡិចត្រូនិក ព្រមទាំងបង្កការខាតបង់នូវថវិកាសម្រាប់ការចំណាយលើការស្តារបរិស្ថានឡើងវិញ និងការព្យាបាលសុខភាព។

ប្រភព៖ នាយកដ្ឋានគ្រប់គ្រងសារធាតុគ្រោះថ្នាក់

05/08/2026

ក្រសួងបរិស្ថានសម្រេចឱ្យក្រុមហ៊ុន ROYAL CERA CO., LTD. ផ្អាកដំណើរជាបន្ទាន់ បន្ទាប់ពីរកឃើញមានការបញ្ចេញសំណល់រាវបំពុលបរិស្ថាននៅក្នុងស្រុកទឹកឈូ ខេត្តកំពត

05/08/2026

រដ្ឋមន្រ្តីក្រសួងបរិស្ថានគាំទ្រយ៉ាងពេញទំហឹងចំពោះរាល់គម្រោងវិនិយោគ និងធុរកិច្ចនៅកម្ពុជា ដើម្បីធានាថាការអភិវឌ្ឍដើរទន្ទឹមគ្នានឹងការការពារបរិស្ថាន

ក្រសួងបរិស្ថានសម្រេចឱ្យក្រុមហ៊ុន ASIA EUROPE METAL KH CO., LTD. នៅខេត្តកំពតបំពេញបែបបបទស្របតាមច្បាប់បរិស្ថានឱ្យបានត្រឹមត្...
05/08/2026

ក្រសួងបរិស្ថានសម្រេចឱ្យក្រុមហ៊ុន ASIA EUROPE METAL KH CO., LTD. នៅខេត្តកំពតបំពេញបែបបបទស្របតាមច្បាប់បរិស្ថានឱ្យបានត្រឹមត្រូវ មុនពេលដំណើរការ

បន្ទាប់ពីរកឃើញក្រុមហ៊ុន ASIA EUROPE METAL KH CO., LTD. ស្ថិតនៅភូមិភូមិមនោណុប ឃុំជំពូវន្ត ស្រុកជុំគិរី ខេត្តកំពត ដែលបានដំណើរការ ពុំទាន់មានរបាយការណ៍ វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងគ្មានលិខិតអនុញ្ញាតបញ្ចេញសំណល់ ក្រសួងបរិស្ថានបានតម្រូវឱ្យក្រុមហ៊ុន ធ្វើការបំពេញបែបបបទឱ្យបានត្រឹមត្រូវស្របតាមក្រមបរិស្ថាន និងធនធានធម្មជាតិ មុនពេលដំណើរការផលិកម្ម។

នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថានដឹកនាំដោយលោក ឡៅ គឹមឈី អនុប្រធាននាយកដ្ឋាន ដោយមានការចូលរួម ពីមន្ទីរបរិស្ថានខេត្តកំពត បានធ្វើការចុះត្រួតពិនិត្យក្រុមហ៊ុន ASIA EUROPE METAL KH CO., LTD. ដែលជាប្រភេទរោងចក្រកែច្នៃលោហធាតុ នៅទីតាំងខាងលើ។

ក្រសួងបរិស្ថានជាថ្មីម្តងទៀតលើកទឹកចិត្តនិងគាំទ្រដល់ការវិនិយោគ ដែលបានចូលរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងការគិតគូការពារបរិស្ថាន និងសុខភាពសាធារណៈស្របតាមគោលនយោបាយនិងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដើម្បីកម្ពុជាមានភាពស្អាត ភាពបៃតង និងចីរភាព។

សូមបញ្ជាក់ថា រោងចក្រកែច្នៃលោហៈ ក្នុងនោះមានការទាញយកសារធាតុ អង់ទីម៉ូនី (Antimony)ដែលជាសារធាតុរ៉ែដ៏សំខាន់មួយ ដែលប្រើក្នុងអាគុយ គ្រឿងអេឡិចត្រូនិច សម្ភារៈធន់នឹងចរន្តអគ្គិសនី និងបច្ចេកវិទ្យាទំនើបៗជាច្រើន។ ដោយសារតម្រូវការសារធាតុរ៉ែដ៏សំខាន់នេះកើនឡើង ការទទួលខុសត្រូវរបស់រោងចក្រកែច្នៃ ត្រូវធានាការពារ ផលប៉ះពាល់ដល់បរិស្ថាន ឬសុខភាពសាធារណៈ ឱ្យបានត្រឹមត្រូវ។

បើគ្មានការការពារបរិស្ថានត្រឹមត្រូវទេ ការកែច្នៃទាញយកសារធាតុ អង់ទីម៉ូនី អាចបញ្ចេញធូលី លោហធាតុធ្ងន់ និងទឹកសំណល់ដែលបំពុលខ្យល់ ទឹក និងដី។ សារធាតុបំពុលទាំងនេះ អាចបង្កគ្រោះថ្នាក់ដល់ការរស់នៅរបស់មនុស្ស សត្វ បំពុលប្រភពទឹក បំពុលដី កាត់បន្ថយផលិតភាពកសិកម្ម និងបង្កហានិភ័យសុខភាពសាធារណៈ។ លើសពីនេះការខូចខាតបរិស្ថាន អាចមានរយៈពេលជាច្រើនឆ្នាំ ប្រសិនបើការបំពុលមិនត្រូវបានគ្រប់គ្រងឱ្យបានត្រឹមត្រូវ។

05/08/2026

Address

Phnom Penh

Alerts

Be the first to know and let us send you an email when Ministry of Environment posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share