20/08/2026
នាព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦, លោកប្រធាននាយកដ្ឋានបុគ្គលិក បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងរបស់នាយកដ្ឋានតាមរយៈប្រព័ន្ធអនឡាញ (Online Meeting) ដោយមានការចូលរួមពី លោក លោកស្រីអនុប្រធាននាយកដ្ឋាន លោក លោកស្រីប្រធានការិយាល័យ លោក លោកស្រីអនុប្រធានការិយាល័យ និងមន្ត្រីជំនាញពាក់ព័ន្ធ នៃនាយកដ្ឋានបុគ្គលិក ក្នុងគោលបំណង ពិនិត្យ ពិភាក្សា លើរបៀបវារៈដូចខាងក្រោម៖
១.ពិនិត្យលើវឌ្ឍនភាពការងារប្រចាំថ្ងៃ
២.ពិនិត្យលើទស្សនាទានស្ដីពីប្រព័ន្ធគ្រប់គ្រងសមិទ្ធកម្មមន្ត្រីរាជការ កសហវ.
៣. ពិនិត្យលើបទបង្ហាញស្ដីពីយន្តការនិងនីតិវធីនៃការរៀបចំ វាយតម្លៃសូចនាករសមិទ្ធកម្មគន្លឹះបុគ្គលិក-មន្ត្រីរាជការ កសហវ.
៤. ពិនិត្យលើបទបង្ហាញស្ដីពីប្រព័ន្ធគ្រប់គ្រងចំណេះដឹងបុគ្គលិក-មន្ត្រីរាជការ កសហវ.
៥. ពិនិត្យលើបទបង្ហាញស្ដីពីប្រព័ន្ធគ្រប់គ្រងបុគ្គលិកតាមបច្ចេកវិទ្យាឌីជីថលនៃ កសហវ.
៦. ផ្សេងៗ
ឆ្លៀតក្នុងឱកាសនោះដែរ លោកប្រធាននាយកដ្ឋានក៏បានផ្ដល់អនុសាសន៍បន្ថែមលើកិច្ចការការងារផ្ទៃក្នុង របស់នាយកដ្ឋានក្នុងន័យពង្រឹងកិច្ចការងារបុគ្គលិកឱ្យកាន់តែមានប្រសិទ្ធភាព។