09/07/2026
លោក ឧត្តមសេនីយ៍ទោ ឆឹង កុមារ អញ្ជើញដឹកនាំក្រុមការងារ ជួបសំណេះសំណាល និងប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិជូនគ្រួសារសព លោក អនុសេនីយ៍ឯក ជា សត្យា
នៅព្រឹកថ្ងៃទី ០៨ ខែ កក្កដា ឆ្នាំ២០២៦ លោក ឧត្តមសេនីយ៍ទោ ឆឹង កុមារ ប្រធានអង្គភាពតម្រួតបទបញ្ជា អញ្ជើញដឹកនាំក្រុមការងារ ជួបសំណេះសំណាល និងប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិ ចំនួន ៦,០០០,០០០ រៀលជូនគ្រួសារសព លោកអនុសេនីយ៍ឯក ជា សត្យា មន្រ្តី នៃអង្គភាពតម្រួតបទបញ្ជា នៅក្នុងអង្គភាព៕