06/08/2026
នាថ្ងៃព្រហស្បតិ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំស្តីពី «ការរៀបចំស្តង់ដារប្រតិបត្តិ (SOP - Standard Operating Procedure) របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍» ដែលបានប្រព្រឹត្តទៅនៅសាលប្រជុំអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម ទីប្រឹក្សាក្រសួងមហាផ្ទៃ ឯកឧត្តមអគ្គនាយករង ព្រមទាំង លោក លោកស្រី ជាប្រធាននាយកដ្ឋាន លោកអនុប្រធាននាយកដ្ឋាន និងមន្រ្តីជំនាញពាក់ព័ន្ធ។
អង្គប្រជុំបានផ្តោតលើការពិភាក្សា និងផ្លាស់ប្តូរមតិយោបល់យ៉ាងល្អិតល្អន់លើការរៀបចំ និងកែលម្អនីតិវិធីប្រតិបត្តិការស្តង់ដារ (SOP) ដើម្បីធានាបាននូវប្រសិទ្ធភាព និងតម្លាភាព។
🌐 https://www.tiktok.com/
🌐 https://t.me/GDIOfficial
🌐 https://www.facebook.com/GDIOfficial/
🌐 www.immigration.gov.kh