04/08/2026
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ៥រោច ខែទុតិយាសាឍ ឆ្នាំមមី ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយបណ្តាអង្គការសង្គមស៊ីវិលជាដៃគូ ជាតិ-អន្តរជាតិ ដើម្បីពិភាក្សា លើការងារត្រៀមរៀបចំកម្មវិធី ទិវាជាតិអន្តរសាសនា ប្រឆាំងអំពើជួញដូរមនុស្ស លើកទី១០ ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណងដ៏ខ្ពស់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ ។
គោលបំណងនៃកិច្ចប្រជុំ គឺដើម្បីផ្សព្វផ្សាយ និងកៀងគរ ការចូលរួម ជាបច្ចេកទេស ធនធានមនុស្ស និងធនធានសម្ភារ រួមចំណែកជាមួយគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដើម្បីញ៉ាំងឱ្យកម្មវិធីដំណើរការទៅប្រកបដោយគុណវឌ្ឍិ ។
នៅក្នុងកិច្ចប្រជុំដ៏មានសារសំខាន់នេះក៏មានវត្តមាន លោកជំទាវ ឧត្តមសេនីយ៍ឯក វេជ្ជ. ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ គ.ជ.ប.ជ លោកជំទាវ ឧត្តមសេនីយ៍ទោ រ៉ន សិរីលក្ខិណា អគ្គលេខាធិការរង គ.ជ.ប.ជ ឯកឧត្តម ឧត្តមសេនីយ៍ទោ កែវ សុវណ្ណារ៉ា អគ្គលេខាធិការរង គ.ជ.ប.ជ លោកជំទាវ ឧត្តមសេនីយ៍ទោ ស៊ឹម ផាណុំ អគ្គលេខាធិការរង គ.ជ.ប.ជ លោកឧត្តមសេនីយ៍ត្រី មួរ ដាវីត ប្រធានលេខាធិការដ្ឋានរដ្ឋបាលសរុប លោកស្រី វរសេនីយ៍ឯក អ៊ឹង ស៊ូគីម នាយការិយាល័យភស្តុភារនិងហិរញ្ញកិច្ច និងលោកវរសេនីយ៍ទោ រ៉ន សុភ័ក្ត្របញ្ញា នាយការិយាល័យអប់រំ និងផ្សព្វផ្សាយ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ចូលរួម ព្រមទាំងមានវត្តមាន លោក លោកស្រី ប្រធាន អនុប្រធាន និងតំណាង អង្គការដៃគូរួមមាន៖
អង្គការ Hagar, ERIKS, អង្គការពុទ្ធិអភិវឌ្ឍន៍សង្គម, CWCC , Samaritan’sPurse, IOM , WorldHopeInternational ,A21 , WHI
ដៃកម្ពុជា , AIM ,Caritas Cambodia ,ចាប់ដៃ ,រតនៈ ,ASEAN-ACT
សរុបចំនួន ២៨រូប (ស្រី ១៣រូប) ៕