06/08/2026
សិក្ខាសាលាអនឡាញ ស្តីពី “បច្ចុប្បន្នភាពនៃការផ្តល់ការទទួលស្គាល់ក្រុមហ៊ុនផ្តល់សេវាសវកម្មជាមួយនិយ័តករមូលបត្រកម្ពុជា”
Webinar on “Update on the Accreditation of Firms Providing Auditing Services with the Securities and Exchange Regulator of Cambodia”
——————————
📢 បទប្បញ្ញត្តិនានាសម្រាប់ក្រុមហ៊ុនសវនកម្មបន្តមានការវិវត្តជាបន្តបន្ទាប់។ សូមបន្តតាមដានព័ត៌មាន ដើម្បីរក្សាបាននូវការអនុលោមតាមច្បាប់ និងការទទួលស្គាល់ពីនិយ័តករមូលបត្រកម្ពុជា។
សូមអញ្ជើញចុះឈ្មោះចូលរួមសិក្ខាសាលាអនឡាញរបស់ វ.គ.ស.ក ស្តីពី “បច្ចុប្បន្នភាពនៃការផ្តល់ការទទួលស្គាល់ក្រុមហ៊ុនផ្តល់សេវាសវកម្មជាមួយនិយ័តករមូលបត្រកម្ពុជា” ដែលធ្វើបទបង្ហាញដោយ លោក តាន់ ចាន់តារ៉ា អនុប្រធាននាយកដ្ឋានគ្រប់គ្រងការបោះផ្សាយលក់មូលបត្រនៃនិយ័តករមូលបត្រកម្ពុជា ដើម្បីយល់ដឹងពីបច្ចុប្បន្នភាពនៃតម្រូវការចាំបាច់សម្រាប់ក្រុមហ៊ុនដែលកំពុងស្វែងរកការផ្តល់ ឬបន្តផ្តល់សេវាសវនកម្មនៅក្នុងវិស័យមូលបត្រនៅកម្ពុជា។
📅 កាលបរិច្ឆេទ៖ ថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២៦
⏰ វេលាម៉ោង៖ ៩:៣០ ព្រឹក – ១១:០០ ព្រឹក
💻 ទីតាំង៖ ប្រព័ន្ធអនឡាញ (Zoom Meeting)
🔗 ចុះឈ្មោះ៖ https://shorturl.at/w66mt
គោលបំណងនៃសិក្ខាសាលាអនឡាញ៖
· ស្វែងយល់អំពីក្របខណ្ឌច្បាប់ និងបទប្បញ្ញត្តិដែលគ្រប់គ្រងលើការងារគណនេយ្យ និងសវនកម្មនៅក្នុងទីផ្សារមូលបត្រកម្ពុជា។
· ស្វែងយល់ និងអនុវត្តតាមតម្រូវការនៃការទទួលស្គាល់ក្រុមហ៊ុនសវនកម្ម និងសវនករខាងក្រៅ ដែលស្វែងរកការទទួលស្គាល់ពីនិយ័តករមូលបត្រកម្ពុជា។។
· ពង្រឹងការយល់ដឹងអំពីតួនាទី ការទទួលខុសត្រូវ កាតព្វកិច្ចរបស់សវនករ និងការអនុវត្តជាក់ស្តែងតាមរយៈការសិក្សាលើករណីសិក្សា
សិក្ខាសាលាអនឡាញនេះ រៀបចំឡើងសម្រាប់សមាជិក វ.គ.ស.ក., ម្ចាស់ក្រុមហ៊ុន និងនាយកក្រុមហ៊ុន សវនករ និងអ្នកគ្រប់គ្រងសវនកម្ម មន្រ្តីអនុលោមភាព សវនករផ្ទៃក្នុង សិស្សនិស្សិត និងសាធារណជនដែលមានចំណាប់អារម្មណ៍លើបទប្បញ្ញត្តិពាក់ព័ន្ធ។
📝 សម្គាល់៖
សិក្ខាសាលាអនឡាញនេះនឹងប្រព្រឹត្តឡើងជាភាសាខ្មែរ និងមានការបកប្រែជាភាសាអង់គ្លេស។
📢 Regulatory requirements for audit firms continue to evolve. Stay informed to maintain compliance and SERC accreditation.
Join the KICPAA upcoming webinar on “Update on the Accreditation of Firms Providing Auditing Services with the Securities and Exchange Regulator of Cambodia” presented by Mr. Tann Channtara, Deputy Director of Securities Issuance Supervision Department of the Securities and Exchange Regulator of Cambodia, to Understanding the latest SERC requirements is essential for firms seeking to provide or continue providing audit services within Cambodia's securities sector.
📅 Date: Friday, 14 August 2026
⏰ Time: 9:30 AM – 11:00 AM (Cambodia Time)
💻 Platform: Zoom Meeting
🔗 Register Here: https://shorturl.at/w66mt
Session Objective:
· Understand the legal and regulatory framework governing accounting and auditing in Cambodia's securities market.
· Navigate the accreditation requirements for audit firms and external auditors seeking recognition by the SERC.
· Strengthen your understanding of auditors' roles, responsibilities, obligations, and practical application through case studies.
This session is designed for KICPAA members, partners, and directors, audit managers, compliance officers, internal auditors, students, and professionals interested in regulatory compliance.
📝Note:
The webinar will be conducted in Khmer, with English interpretation available.