មជ្ឈមណ្ឌលផលិតភាពជាតិនៃកម្ពុជា National Productivity Centre of Cambodia NPCC

  • Home
  • Cambodia
  • Phnom Penh
  • មជ្ឈមណ្ឌលផលិតភាពជាតិនៃកម្ពុជា National Productivity Centre of Cambodia NPCC

មជ្ឈមណ្ឌលផលិតភាពជាតិនៃកម្ពុជា National Productivity Centre of Cambodia NPCC Profitable but need to be Productive too. Productivity bring competitiveness

03/08/2026
នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ មជ្ឈមណ្ឌលផលិតភាពជាតិ(NPCC) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយអង្គភាពវិញ្ញាបនបត្រកម្ម នៃមជ្ឈមណ្ឌ...
31/07/2026

នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ មជ្ឈមណ្ឌលផលិតភាពជាតិ(NPCC) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយអង្គភាពវិញ្ញាបនបត្រកម្ម នៃមជ្ឈមណ្ឌលផលិតភាពជាតិកម្ពុជា NPCC-CB ក្រោមអធិបតីភាពឯកឧត្តម ភោគ សុវណ្ណរិទ្ធ រដ្ឋលេខាធិការ អមដោយ ឯកឧត្តម យា ប៊ុនណា អនុរដ្ឋលេខាធិការ ឯកឧត្តម ង៉ែត វិបុល ទីប្រឹក្សាក្រសួង ឯកឧត្តម ហេង អៀង ទីប្រឹក្សាក្រសួង ឯកឧត្តម ផែ ច័ន្ទត្រាវុឌ្ឍ អគ្គនាយក នៃអគ្គនាយដ្ឋានឧស្សាហកម្ម លោក អ៊ូច ម៉ានី អគ្គនាយករង នៃអគ្គនាយដ្ឋានឧស្សាហកម្ម លោក អ៊ុំ សេរីវុទ្ធ ប្រធានមជ្ឈមណ្ឌលផលិតភាពជាតិកម្ពុជា អ្នកចូលរួមមកពី ស្ថាប័នរដ្ឋ សកលវិទ្យាល័យពាក់ព័ន្ធរួមមាន៖ RUPP RUA NUM ITC ក៍ដូចជា SMEs និងសមាជិកក្រុមប្រឹក្សាភិបាលនៃNPCC-CB ដែលមកពីសមាគម TAFTAC CGTI និងអគ្គនាយកដ្ឋានពាក់ព័ន្ធ សរុប៩៨ នាក់ នៅទីស្តីការក្រសួង។

គោលបំណងនៃសិក្ខាសាលាផ្សព្វផ្សាយអង្គភាពវិញ្ញាបនបត្រកម្ម នៃមជ្ឈមណ្ឌលផលិតភាពជាតិកម្ពុជា នេះគឺដើម្បីផ្សព្វផ្សាយពីដំណើរការវាយតម្លៃ និងចេញវិញ្ញាបនបត្រអ្នកឯកទេសផលិតភាពពីមជ្ឈមណ្ឌលផលិតភាពជាតិកម្ពុជា និងនីតិវិធីតម្រូវនានា សម្រាប់បេក្ខជនដាក់ពាក្យស្នើសុំជាអ្នកឯកទេសផលិតភាព ក្នុងការលើកកម្ពស់ផលិតភាពរួមមាន៖ អ្នកប្រឹក្សាយោបល់ គ្រូបង្គោល អ្នកស្រាវជ្រាវផលិតភាព អ្នកជំរុញផលិតភាព ក៍ដូចជាចេញវិញ្ញាបនបត្រជូនអ្នកឯកទេសផលិតភាព ដែលទទួលស្គាល់ដោយ NPCC- CB ដើម្បីជំរុញការផលិតភាពនៅកម្ពុជា។

នៅថ្ងៃទី២៤-២៥ និងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ មជ្ឈមណ្ឌលផលិតភាពជាតិ(NPCC) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ការត្រួតពិនិត្យ ន...
29/07/2026

នៅថ្ងៃទី២៤-២៥ និងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ មជ្ឈមណ្ឌលផលិតភាពជាតិ(NPCC) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ការត្រួតពិនិត្យ និងវាយតម្លៃ (M&E) និងឧបករណ៍គ្រប់គ្រងផ្អែកលើលទ្ធផល (Result-Based Management Tools) ក្រោមគម្រោងផែនការអភិវឌ្ឍស្ថាប័នមជ្ឈមណ្ឌលផលិតភាពជាតិនៃកម្ពុជា (Institutional Capacity Development Plan for NPCC) ( ICDP) នៅជាន់ទី៥ នៃទីស្តីការក្រសួង។

សិក្ខាកាមមានចំនួន ១៩រូប មកពីNPCC និងតំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធនៃMISTI ចំពោះគ្រូបង្គោល Ms. NINA Brankovic, ជំនាញការរបស់ APO មកពីប្រទេសអេស្បាញ។

វគ្គនេះ ប្រព្រឹត្តទៅស្របតាម វិធានការកំណែទម្រង់ទី៧ នៃផែនការ ដែលមានគោលបំណងណែនាំ៖
(១) ការគ្រប់គ្រងផ្អែកលើលទ្ធផល(RBM) និងទ្រឹស្តីនៃការផ្លាស់ប្តូរ (Theory of Change) ផ្តោតលើសេវាកម្មស្នូលរបស់NPCC
(២) អភិវឌ្ឍក្របខណ្ឌលទ្ធផលបឋម ដែលផ្សាភ្ជាប់សកម្មភាពNPCC ទៅនឹងលទ្ធផលចែងក្នុងផែនការសកម្មភាពរយៈពេល៤ឆ្នាំ និងយុទ្ធសាស្រ្តរយៈពេលមធ្យមរបស់MISTI
(៣) បង្កើតវិធីសាស្រ្តតាមដានមូលដ្ឋាន វិធីប្រមូលទិន្នន័យ និងវិធីសាស្រ្តគុណភាពទិន្នន័យសាមញ្ញ សមស្របនឹងអាណត្តិ និងសមត្ថភាពរបស់NPCC។

https://youtu.be/4qKba6MaaAA?si=l73kkCVyy0V6Ozim
26/07/2026

https://youtu.be/4qKba6MaaAA?si=l73kkCVyy0V6Ozim

អង្គការ APO ប្រគល់លទ្ធផលផែនការអភិវឌ្ឍសមត្ថភាពស្ថាប័នដល់មជ្ឈមណ្ឌលផលិ...

Address

#45, 5th Floor, Cham Prasidh Building, Norodom Boulevard
Phnom Penh
120203

Alerts

Be the first to know and let us send you an email when មជ្ឈមណ្ឌលផលិតភាពជាតិនៃកម្ពុជា National Productivity Centre of Cambodia NPCC posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share