Department of Military Information/នាយកដ្ឋាន ព័ត៌មាន

  • Home
  • Cambodia
  • Phnom Penh
  • Department of Military Information/នាយកដ្ឋាន ព័ត៌មាន

Department of Military Information/នាយកដ្ឋាន ព័ត៌មាន នាយកដ្ឋានព័ត៌មាន
(2)

អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុង...
09/07/2026

អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់

(ភ្នំពេញ)៖ ក្នុងជំនួបទ្វេភាគី នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងឯកឧត្តមនាយឧត្តមសេនីយ៍ តាន់ ម៉ាឡេក រ៉ាហ្សាក់ ប៊ីន សូឡាយម៉ាន់ អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធាទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅ និងរួមចំណែកថែរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពរបស់ប្រទេសទាំងពីរ ក៏ដូចជាតំបន់អាស៊ាន។

ឯកឧត្តម វង្ស ពិសេន បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ដោយចាត់ទុកថា ជាការបន្តពង្រឹងទំនាក់ទំនងមិត្តភាពរវាងកងទ័ពទាំងពីរ ស្របពេលឆ្នាំ២០២៦ ជាខួបលើកទី៦៩ នៃទំនាក់ទំនងការទូតកម្ពុជា-ម៉ាឡេស៊ី។

ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះតួនាទីរបស់ប្រទេសម៉ាឡេស៊ី ក្នុងការរួមចំណែករក្សាសន្តិភាពនៅកម្ពុជា កាលពីឆ្នាំ១៩៩៣ ក្រោមបេសកកម្មអ៊ុនតាក់ និងតួនាទីសម្របសម្រួលជម្លោះតាមព្រំដែនកម្ពុជា-ថៃ ក្នុងឆ្នាំ២០២៥ រួមទាំងការផ្តួចផ្តើមបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។

អគ្គមេបញ្ជាការកងទ័ពកម្ពុជា បានបញ្ជាក់ជាថ្មីថា កម្ពុជាបន្តប្រកាន់ខ្ជាប់គោលការណ៍ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងពាក់ព័ន្ធ ដោយមិនទទួលយកការប្រើកម្លាំងដើម្បីកែប្រែព្រំដែនឡើយ។

ក្នុងជំនួបនេះ ភាគីកម្ពុជាក៏បានស្នើឱ្យភាគីម៉ាឡេស៊ី បន្តពន្លឿនការចុះអនុស្សរណៈយោគយល់លើវិស័យការពារជាតិ ពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពគ្រប់ប្រភេទ បង្កើនការបណ្តុះបណ្តាល ការធ្វើលំហាត់ហ្វឹកហ្វឺនរួម ការចែករំលែកព័ត៌មាន និងសហការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន ព្រមទាំងបន្តគាំទ្របេសកកម្មរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។

ជាការឆ្លើយតប ឯកឧត្តម តាន់ ម៉ាឡេក រ៉ាហ្សាក់ ប៊ីន សូឡាយម៉ាន់ បានអរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីភាគីកម្ពុជា និងបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះមានគោលបំណងពង្រឹងទំនាក់ទំនងដ៏យូរអង្វែងរវាងកងទ័ពប្រទេសទាំងពីរ។ ឯកឧត្តម ក៏បានកោតសរសើរកងទ័ពកម្ពុជា ដែលបានបង្ហាញភាពអត់ធ្មត់ខ្ពស់ មិនផ្ទុះអាវុធ បើទោះស្ថានភាពតាមព្រំដែននៅមានភាពរសើបក៏ដោយ។

ភាគីម៉ាឡេស៊ី បានបញ្ជាក់ពីការគាំទ្រយ៉ាងមុតមាំចំពោះការដោះស្រាយជម្លោះរវាងកម្ពុជា និងថៃ តាមរយៈការសន្ទនា ក្រោមយន្តការ GBC ឬ JBC និងឈរលើគោលការណ៍មជ្ឈភាពអាស៊ាន ដោយអះអាងថា ការប្រើកម្លាំងមិនមែនជាជម្រើសនៃការដោះស្រាយបញ្ហានោះទេ។

ជាមួយគ្នានេះ អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ក៏បានប្រកាសគាំទ្រសំណើរបស់ភាគីកម្ពុជា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងបញ្ជាក់ថា ម៉ាឡេស៊ីនឹងបន្តគាំទ្របេសកកម្មរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីធានាការអនុវត្តបទឈប់បាញ់ និងរួមចំណែករក្សាសន្តិភាព និងស្ថិរភាពនៅតាមព្រំដែនកម្ពុជា-ថៃ និងក្នុងតំបន់អាស៊ានទាំងមូល៕
(រូបភាព អត្ថបទ អគ្គញ្ជាការ)

09/07/2026

ឯកឧត្ដម ឧត្តមសេនីយ៍ឯក ខៀវ ឆេន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាអនុប្រធានក្រុមការងារសម្របសម្រួលកិច្ចការសម្ព័ន្ធមេត្រីភាព រវាងអង្គភាពនៃកងយោធពលខេមរភូមិន្ទជាមួយស្ថាប័ន អង្គភាពស៊ីវិល បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំត្រៀមរៀបចំពិធីបិទសិក្ខាសាលាដកពិសោធន៍លើការងារសម្ព័ន្ធមេត្រីភាព រវាងអង្គភាពនៃកងយោធពលខេមរភូមិន្ទជាមួយស្ថាប័ន អង្គភាពស៊ីវិលឆ្នាំ២០២៥ ទិសយោធភូមិភាគទី៤ និងទី៥ នៅទីស្ដីការក្រសួងការពារជាតិ។ #កងយោពលខេមរភូមិន្ទ

ឯកឧត្តម នាយឧត្តម សេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ នាព្រឹ...
09/07/2026

ឯកឧត្តម នាយឧត្តម សេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ នៅសាលប្រជុំទីស្តីការក្រសួងការពារជាតិ។

នាព្រឹកថ្ងៃ០៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្ដម  ឧត្តមសេនីយ៍ឯក ខៀវ ឆេន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាអនុប្រធានក្រុមការងារ...
08/07/2026

នាព្រឹកថ្ងៃ០៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ខៀវ ឆេន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាអនុប្រធានក្រុមការងារសម្របសម្រួលកិច្ចការសម្ព័ន្ធមេត្រីភាព រវាងអង្គភាពនៃកងយោធពលខេមរភូមិន្ទជាមួយស្ថាប័ន អង្គភាពស៊ីវិល បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំត្រៀមរៀបចំពិធីបិទសិក្ខាសាលាដកពិសោធន៍លើការងារសម្ព័ន្ធមេត្រីភាព រវាងអង្គភាពនៃកងយោធពលខេមរភូមិន្ទជាមួយស្ថាប័ន អង្គភាពស៊ីវិលឆ្នាំ២០២៥ ទិសយោធភូមិភាគទី៤ និងទី៥ នៅទីស្ដីការក្រសួងការពារជាតិ។

08/07/2026

មន្ត្រីរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន៖ ប្រាសាទតាមាន់ធំស្ថិតក្នុងទឹកដីកម្ពុជាបើយោងតាមផែនទីមាត្រដ្ឋាន ១/២០០ ០០០ និងកំណត់ហេតុ (PV) បោះបង្គោលរបស់គណៈកម្មការឥណ្ឌូចិន-សៀម ឆ្នាំ១៩០៨ និង ១៩១៩ និងយោងតាមផែនទី L7017 មាត្រដ្ឋាន ១/៥០ ០០០ ដែលថៃគូសដោយឯកតោភាគី

សេចក្តីប្រកាសព័ត៌មានអ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ បានចេញសេចក្តីប្រកាសព...
07/07/2026

សេចក្តីប្រកាសព័ត៌មាន
អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីដំណើរទស្សនកិច្ចផ្លូវការ និងមិត្តភាពរបស់គណៈប្រតិភូជាន់ខ្ពស់កងទ័ពម៉ាឡេស៊ី ដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ តាន់ ស្រី ដាតុ សេរី ហាជី ម៉ាលេក រ៉ាសាក់ ប៊ីនស៊ុយឡាយម៉ាន អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី និងលោកជំទាវ មកកាន់ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦។

ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃសេចក្តីប្រកាសព័ត៌មាន៖

05/07/2026

ឯកឧត្តម ឧត្តមសេនីយ៍ឯក ខៀវ ឆេន រដ្ឋលេខាធិការ ក្រសួងការពារជាតិ អញ្ជើញជាអធិបតីភាពក្នុង ពិធីប្រកាសសមាសភាពក្រុមការងាររៀបចំពិធីសារស្តីពីផែនការកិច្ចសហប្រតិបត្តិការ រវាងក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា ជាមួយក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម #កងយោពលខេមរភូមិន្ទ

ឯកឧត្តម  ម៉ឹង សំផន ប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស      ក្រុមប្រឹក្សាឃុំ-សង្...
05/07/2026

ឯកឧត្តម ម៉ឹង សំផន ប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ស្រុកចន្ទ្រា ខេត្តស្វាយរៀង
*****
កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តស្វាយរៀង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចន្ទ្រា ខេត្តស្វាយរៀង បានប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅ កាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅក្នុងស្រុកចន្ទ្រា ខេត្តស្វាយរៀង ។
ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តម ម៉ឹង សំផនបានថ្លែងនូវការកោតសរសើរនិងវាយតំលៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់ អស់លោក,លោកស្រី ក្រុមការងារទាំងអស់ ដែលបានយក អស់កំលាំងកាយចិត្តបំរើប្រជាពលរដ្ឋ នាពេលកន្លងមក ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ម៉ឹង សំផន បានរំលឹកឡើងវិញអំពីទុក្ខលំបាករបស់ប្រជាជនកម្ពុជា ដែលបានរស់នៅឆ្លងកាត់ក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពត ហើយត្រូវបានសម្តេចតេជោ ហ៊ុន សែន ដឹកនាំ កសាងកងកម្លាំងដើម្បីរំដោះប្រទេសជាតិចេញផុតពីរបបប្រល័យពូជសាសន៍ប៉ុល ពត នាថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ ។ ឯកឧត្តម បានបញ្ជាក់ថា៖ ក្រោយថ្ងៃជ័យ ជំនះ ៧ មករា ១៩៧៩ សម្តេចតេជោ ហ៊ុន សែន បានខិតខំដឹកនាំកសាងប្រទេសជាតិចាប់តាំងពីបាតដៃទទេរ និង បានដាក់ចេញនូវនយោបាយឈ្នះ ឈ្នះ ធ្វើឱ្យប្រទេសជាតិ ទទួលបាននូវ សុខសន្តិភាព និង ការឯកភាពជាតិពេញលេញ និងមានការអភិវឌ្ឍ រីកចម្រើន រហូតមកដល់សព្វថ្ងៃនេះ ។
បន្ទាប់ពីពិធីផ្សព្វផ្សាយបានបញ្ចប់ ឯកឧត្តម ម៉ឹង សំផន បានរៀបចំនូវអាហារសាមគ្គីជូនដល់ ក្រុមការងារ ដែលបានចូលរួមក្នុងពិធីផ្សព្វផ្សាយទាំងអស់ ផងដែរ ៕

ព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ខៀវ ឆេន  រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីក្នុងកម្ម...
03/07/2026

ព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ខៀវ ឆេន រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីប្រកាសសមាសភាពក្រុមការងាររៀបចំពិធីសារស្ដីពីផែនការកិច្ចសហប្រតិបតិ្តការរវាងក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយក្រសួងការពារប្រទេសនៃសារធារណរដ្ឋសង្គមនិយមវៀតណាម នៅទីស្ដីការក្រសួងការពារជាតិ។

ក្រសួងការពារជាតិ បានបើកកិច្ចប្រជុំឆ្លងសេចក្ដីព្រាងរបាយការណ៍បូកសរុបការងារឆមាសទី១  និងទិសដៅអនុវត្តឆមាសទី២ ឆ្នាំ២០២៦ នាព្រឹ...
03/07/2026

ក្រសួងការពារជាតិ បានបើកកិច្ចប្រជុំឆ្លងសេចក្ដីព្រាងរបាយការណ៍បូកសរុបការងារឆមាសទី១ និងទិសដៅអនុវត្តឆមាសទី២ ឆ្នាំ២០២៦ នាព្រឹកថ្ងៃ០៣ ខែកក្កដា ឆ្នាំ២០២៦
នៅសាលប្រជុំទីស្ដីការក្រសួងការពារជាតិ
ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការ និងមេបញ្ជាការទាំងបីប្រភេទទ័ពព្រមទាំងនាយទាហានជាច្រើនរូបទៀត ។

Address

Phnom Penh

Alerts

Be the first to know and let us send you an email when Department of Military Information/នាយកដ្ឋាន ព័ត៌មាន posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share