ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport - MPWT

  • Home
  • Cambodia
  • Phnom Penh
  • ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport - MPWT

ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport - MPWT We commit ourselves to modernize & improve the public services related to transport and public works with the aim of facilitating daily lives of our people
(1125)

Welcome to the Ministry of Public Works and Transport! First of all we would like to express my sincere thanks for your support and your follow-up to our activities through the Ministry of Public Works and Transport’s page. We commit ourselves to modernize and improve the public services related to transport and public works with the aim of facilitating daily lives of our people and trade

in Cambodia. Please invite your friends to click LIKE on our page at www.facebook.com/mpwt.gov.kh to support and become a part of the solution. We would like to request of you that if you have any concern or any comment related to public works and transport, to please send us your message to our page and we will do our utmost best to address your concerns. Thank you!

កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំខែកក្កដា និងលើកទិសដៅខែសីហា របស់អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈទីស្ត...
05/08/2026

កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំខែកក្កដា និងលើកទិសដៅខែសីហា របស់អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ

ទីស្តីការក្រសួង៖ នាថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ឈួន វិន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលបន្ទុកអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំខែកក្កដា និងលើកទិសដៅខែសីហា របស់អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ ដោយមានការចូលរួមពីឯកឧត្តមទីប្រឹក្សា ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន និងថ្នាក់ដឹកនាំនាយកដ្ឋានចំណុះទាំង៣ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ដើម្បីពិនិត្យពិភាក្សាលើវឌ្ឍនភាពការងារនូវផែនការសកម្មភាព ដែលអគ្គនាយកដ្ឋានដែលសម្រេចបាននៅក្នុងខែកក្កដា និងទិសដៅត្រូវបន្តអនុវត្តនៅខែសីហា និងពិភាក្សាពីកត្តាប្រឈមផ្សេងៗលើការអនុវត្តការងារកន្លងមក ដើម្បីស្វែងរកដំណោះស្រាយឱ្យបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព សំដៅជួយពង្រឹងការធ្វើផែនការសកម្មភាពរួមឱ្យកាន់តែល្អប្រសើរថែមទៀត។

ឯកឧត្តមរដ្ឋលេខាធិការទទួលបន្ទុក កោតសរសើរដល់ការខិតខំបំពេញការងារ និងជំរុញលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រី ទាំងអស់បន្តប្រើប្រាស់ និងស្រាវជ្រាវបច្ចេកវិទ្យាថ្មីៗ ដើម្បីពន្លឿនក្នុងការអនុវត្តការងារឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព៕

និស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលបារាំង (Bourse France Excellence) សហភាពអឺរ៉ុប (EU-AFD) និងមូលនិធិ Pierre Fabre ទទួលអន...
05/08/2026

និស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលបារាំង (Bourse France Excellence) សហភាពអឺរ៉ុប (EU-AFD) និងមូលនិធិ Pierre Fabre ទទួលអនុសាសន៍ផ្តាំផ្ញើល្អៗ មុនចេញដំណើរទៅបន្តការសិក្សា

ទីស្តីការក្រសួង៖ នាថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម យិត បុណ្ណា រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលបារាំង (Bourse France Excellence) សហភាពអឺរ៉ុប (EU-AFD) និងមូលនិធិ Pierre Fabreមុនចេញដំណើរទៅបន្តការសិក្សានាពេលខាងមុខ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។

ជំនួបសំណេះសំណាលនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីចែករំលែកអំពីបទពិសោធន៍ អនុសាសន៍ និងការណែនាំល្អៗពីថ្នាក់ដឹកនាំ ដែលជាទស្សនទានដ៏មានតម្លៃបំផុតសម្រាប់និស្សិតយកទៅសិក្សាស្វែងយល់ និងជួយផ្សព្វផ្សាយពីវប្បធម៌ អរិយធម៌ និងការអភិវឌ្ឍរបស់ជាតិ ក្នុងគោលបំណងឱ្យពិភពលោកបានយល់ដឹងកាន់តែច្បាស់អំពីប្រទេសកម្ពុជាថែមទៀត ព្រមទាំងបន្តចូលរួមអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាប្រកបដោយ វិបុលភាព ចីរភាព និងបរិយាបន្ន។ បន្ថែមពីលើនេះឯកឧត្តម ក៏បានលើកឡើងអំពីសមិទ្ធផលសំខាន់ៗ និងការងារជាច្រើនដែលក្រសួងបាន និងកំពុងអនុវត្តក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ធ្វើយ៉ាងណាឱ្យការអភិវឌ្ឍប្រទេសកាន់តែប្រសើរឡើងថែមទៀត។

ឯកឧត្តមរដ្ឋលេខាធិការ បានចូលរួមអបអរសាទរ និងកោតសរសើរចំពោះនិស្សិតដែលបានខិតខំប្រឹងប្រែងរហូតទទួលបានជ័យលាភីអាហារូបករណ៍ និងបានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តមរដ្ឋមន្ត្រី ក្នុងការជំរុញលើកទឹកចិត្តឱ្យនិស្សិតទាំងអស់យកចិត្តទុកដាក់ប្រឹងប្រែងសិក្សារៀនសូត្រ និងចូលរួមកសាងសង្គម-សេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើនជាមួយរាជរដ្ឋាភិបាលនៅពេលវិលត្រឡប់មកមាតុប្រទេសវិញ ។

សូមជម្រាបដែរថា៖ និស្សិតអាហារូបករណ៍ទាំង១៣រូប ដែលនឹងត្រូវបន្ដការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ នឹងត្រូវសិក្សាលើមុខជំនាញ រួមមាន៖ វិស្វកម្មអគ្គិសនី វិស្វកម្មគីមីឧស្សាហកម្ម វិស្វកម្មស៊ីវិល និងគ្រឿងផ្ទុំ វិស្វកម្មវិទ្យាសាស្ត្រកុំព្យូទ័រ និងជំនាញបច្ចេកវិទ្យាឱសថ និងសុខាភិបាល៕

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្ស...
05/08/2026

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាអំពីការពង្រីកកំណាត់ផ្លូវទីរួមស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង

ទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់៖ នារសៀលថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាអំពីការពង្រីកកំណាត់ផ្លូវទីរួមស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង ក្រសួង-ស្ថាប័នពាក់ព័ន្ធ អភិបាលនៃគណៈអភិបាលខេត្ត និងមន្រ្តីពាក់ព័ន្ធជាច្រើនរូប។

សកម្មភាពការងារថ្ងៃទី៣ - ៤ សីហា ២០២៦ របស់ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី-ខេត្តបានចុះជួសជុលថែទាំកំណាត់ផ្លូ...
05/08/2026

សកម្មភាពការងារថ្ងៃទី៣ - ៤ សីហា ២០២៦ របស់ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី-ខេត្តបានចុះជួសជុលថែទាំកំណាត់ផ្លូវជាតិ តាមបណ្ដាខេត្ត

នៅថ្ងៃទី៣ - ៤ សីហា ២០២៦ ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តសៀមរាប ពោធិ៍សាត់ បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង កំពង់ធំ បាត់ដំបង ប៉ៃលិន កំពត កែប ព្រះសីហនុ កោះកុង តាកែវ ត្បូងឃ្មុំ កំពង់ចាម ស្វាយរៀង និងខេត្តព្រៃវែង បានចុះជួសជុលថែទាំលើផ្លូវជាតិសំខាន់ៗ នៅតាមបណ្ដាខេត្តរបស់ខ្លួន។
សកម្មភាពជួសជុលថែទាំជាប្រចាំនេះ ធ្វើនៅលើកំណាត់ផ្លូវទាំងឡាយណា ដែលបានខូចខាត និងមានជង្ហុកសំបុកមាន់ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ឱ្យកាន់តែមានភាពងាយស្រួល និងការដឹកជញ្ជូនទំនិញឆ្លងកាត់ បានចំណេញពេលវេលា ចំណេញថវិកា ព្រមទាំងបង្កើននូវសោភ័ណភាពតាមដងផ្លូវផងដែរ៕
:: ភ្ជាប់ទំនាក់ទំនងជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន(MPWT)
- Facebook: https://www.facebook.com/mpwt.gov.kh
- Telegram: https://t.me/mpwtnews
- TikTok: https://www.tiktok.com/.tiktok

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ស្តីពីការស៊ើបអង្កេតគ្រ...
05/08/2026

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ស្តីពីការស៊ើបអង្កេតគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវដែក

ទីស្តីការក្រសួង៖ នាព្រឹកថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ស្តីពីការស៊ើបអង្កេតគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវដែក ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង តំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) អ្នកជំនាញជាន់ខ្ពស់ផ្នែកសុវត្ថិភាពផ្លូវដែករបស់ប្រទេសជប៉ុន តំណាងក្រុមហ៊ុន Royal Railway និងមន្ត្រីរាជការជាច្រើនរូបទៀត។

សិក្ខាសាលានេះត្រូវបានរៀបចំឡើងដោយមានការគាំទ្រពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ក្រោមមូលនិធិ នៃគម្រោងពង្រឹងសមត្ថភាពនៃការសម្របសម្រួលសម្រាប់ភស្តុភារកម្ម (CLIP3) ដោយធ្វើឡើងក្នុងគោលបំណងដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍របស់ប្រទេសជប៉ុននូវការសិក្សាអំពីប្រព័ន្ធ នីតិវិធី និងការស៊ើបអង្កេតគ្រោះថ្នាក់ផ្លូវដែករបស់ប្រទេសជប៉ុន ក្នុងការកែលម្អប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងរៀបចំយន្តការដោះស្រាយឱ្យមានប្រសិទ្ធភាព ដើម្បីបង្ការ និងកាត់បន្ថយគ្រោះថ្នាក់នៅលើផ្លូវដែកនាពេលបច្ចុប្បន្ន និងអនាគត៕

05/08/2026

ឈ្វេងយល់បន្ថែមពីផ្លាកសញ្ញា៖ កំណត់ល្បឿនអតិបរិមា
:::ខ្លឹមសារ៖ សញ្ញានេះ ហាមយានយន្តគ្រប់ប្រភេទ បើកបរលើសល្បឿន (គិតជាគីឡូម៉ែត្រក្នុង១ម៉ោង) ដូចមានកំណត់ ក្នុងផ្លាកសញ្ញា ។

សូមចូលរួមគោរពច្បាប់ចរាចរណ៍ និងបើកបរដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីសុវត្ថិភាពរបស់យើងទាំងអស់គ្នា។ ឈ្វេងយល់ពីច្បាប់ចរាចរណ៍ផ្លូវគោក គឺជាការចូលរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍ និងជួយទប់ស្កាត់គ្រោះថ្នាក់ចៃដន្យ។

:: ទាញយក និងដំឡើងកម្មវិធី Cambodia Driving Rules ដោយឥតគិតថ្លៃ ដើម្បីទទួលបានចំណេះដឹងល្អៗ អំពីទ្រឹស្តីនៃការបើកបរ
- App Store (iOS): http://dr.mpwt.gov.kh/ios
- Play Store (Android): http://dr.mpwt.gov.kh/android
:: ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក LAW ON ROAD TRAFFIC
តំណភ្ជាប់៖ https://www.mpwt.gov.kh/kh/documents/laws/85
:: ភ្ជាប់ទំនាក់ទំនងជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន(MPWT)
- Facebook: https://www.facebook.com/mpwt.gov.kh
- Telegram: https://t.me/mpwtnews
- TikTok: https://www.tiktok.com/.tiktok
- YouTube: https://www.youtube.com/.youtube

សូមចូលរួមតាម Channel CoolApp របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីទទួលបានព័ត៌មានថ្មីៗ ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន...
04/08/2026

សូមចូលរួមតាម Channel CoolApp របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីទទួលបានព័ត៌មានថ្មីៗ ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ដោយស្កេន (Scan) QR Code ដែលមាននៅលើរូបភាពខាងលើ ឬចុចលើតំណភ្ជាប់ https://channel.coolapp.com.kh/

សូមអរគុណសម្រាប់ការគាំទ្រ និងតាមដានព័ត៌មានពីក្រសួងយើងខ្ញុំ! 🙏

កិច្ចប្រជុំលើកទី៩ នៃគណៈកម្មាធិការសម្រាប់គ្រប់គ្រងកិច្ចព្រមព្រៀងសម្បទានគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុទីស្តីការ...
04/08/2026

កិច្ចប្រជុំលើកទី៩ នៃគណៈកម្មាធិការសម្រាប់គ្រប់គ្រងកិច្ចព្រមព្រៀងសម្បទានគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ

ទីស្តីការក្រសួង៖នាព្រឹកថ្ងៃអង្គារ ទី៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សួង ហេង រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាសហប្រធាន បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៩ នៃគណៈកម្មាធិការសម្រាប់គ្រប់គ្រងកិច្ចព្រមព្រៀងសម្បទានគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណៈកម្មាធិការ តំណាងក្រុមហ៊ុនផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ អាជ្ញាធរមានសមត្ថកិច្ច និងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើនរូបផ្សេងទៀតផងដែរ។

កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងពិនិត្យតាមដានលទ្ធផលសម្រេចបាន និងការងារអនុវត្តបន្ត ដែលកិច្ចប្រជុំលើកទី៨ បានសម្រេចដាក់ចេញឱ្យភាគីពាក់ព័ន្ធអនុវត្ត និងពិភាក្សាលើសំណើថ្មីៗពាក់ព័ន្ធនឹងគម្រោងប្រតិបត្តិការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដូចជាការងារគ្រប់គ្រងថែទាំផ្លូវ ការងារពាក់ព័ន្ធនឹងសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈលើផ្លូវល្បឿនលឿន ការអប់រំផ្សព្វផ្សាយបញ្ជ្រាបចំណេះដឹងពីច្បាប់ចរាចរណ៍ ព្រមទាំងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីជួយសម្រួលដល់ការគ្រប់គ្រង និងប្រតិបត្តិការឱ្យប្រព្រឹត្តទៅដោយរលូន និងជំរុញការបម្រើសេវាផ្លូវល្បឿនលឿនឱ្យកាន់តែមានល្អប្រសើរឡើង៕

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលជួប ក្រុមហ៊ុន Rizhao Port Group Co., LTD.ទីស្តីការក្រសួ...
04/08/2026

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលជួប ក្រុមហ៊ុន Rizhao Port Group Co., LTD.

ទីស្តីការក្រសួង៖ នាព្រឹកថ្ងៃអង្គារ ទី៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យ លោក Zhou Tao អនុប្រធានគ្រប់គ្រងទូទៅ នៃក្រុមហ៊ុន Rizhao Port Group Co., LTD. និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង អភិបាលរងខេត្តស្វាយរៀង និងមន្ត្រីពាក់ព័ន្ធ។

ជំនួបនេះមានគោលបំណងពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍគម្រោងកំពង់ផែកំពត ពង្រឹងសមត្ថភាពសេវាកម្មកំពង់ផែក្នុងប្រទេសកម្ពុជា និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យភស្តុភារកម្មកំពង់ផែ និងសេវាកម្មខ្សែច្រវាក់ផ្គត់ផ្គង់។

ឆៀកចល័តនៅខេត្តត្បូងឃ្មុំ ព្រៃវែង ពោធិ៍សាត់ ឧត្តរមានជ័យ កំពុងបន្តផ្តល់សេវារហូតដល់ថ្ងៃទី ៧ សីហា ២០២៦សេវាត្រួតពិនិត្យលក្ខណៈ...
04/08/2026

ឆៀកចល័តនៅខេត្តត្បូងឃ្មុំ ព្រៃវែង ពោធិ៍សាត់ ឧត្តរមានជ័យ កំពុងបន្តផ្តល់សេវារហូតដល់ថ្ងៃទី ៧ សីហា ២០២៦

សេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក)ចល័ត កំពុងដំណើរការជូនបងប្អូនប្រជាពលរដ្ឋ នៅខេត្តត្បូងឃ្មុំ ព្រៃវែង ពោធិ៍សាត់ ឧត្តរមានជ័យ ពីថ្ងៃទី៣ - ៧ សីហា ២០២៦
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមម្ចាស់យានយន្តទាំងអស់ យករថយន្តទៅធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) តាមកាលកំណត់កុំបីខាន។
::: ព័ត៌មានទីតាំង៖ CMVIC : ០១២ ៩៩០ ២២៣ | ០៦៩ ៥៦៧ ៨២២
| ០៩០ ៩៥៥ ៩២៧ | (HK) : ០១៥ | ០៩០ ៣៨៩ ៨០០
::: ប្រឹក្សាយោបល់៖ ១២៧៥
::: ដាក់ពាក្យ(ឆៀក) Online ៖ https://techinspection.mpwt.gov.kh
::: ព័ត៌មានឆៀកប្រចាំឆ្នាំ ៖ https://www.facebook.com/share/p/14kFNCkLvYM/?mibextid=wwXIfr

Address

598
Phnom Penh
12000

Opening Hours

Monday 07:30 - 12:00
13:30 - 17:00
Tuesday 07:30 - 12:00
13:30 - 17:00
Wednesday 07:30 - 12:00
13:30 - 17:00
Thursday 07:30 - 12:00
13:30 - 17:00
Friday 07:30 - 12:00
13:30 - 17:00

Alerts

Be the first to know and let us send you an email when ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport - MPWT posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport - MPWT:

Shortcuts

Share