នាយឧត្តមសេនីយ៍ ឯក មនោសែន - General Ek Monosen

  • Home
  • Cambodia
  • Phnom Penh
  • នាយឧត្តមសេនីយ៍ ឯក មនោសែន - General Ek Monosen

នាយឧត្តមសេនីយ៍ ឯក មនោសែន - General Ek Monosen Share idea ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា

For my social work, I am the Vice President of Higher Education Youth Committee under the leadership of His Excellency Sar Sokha (Verified Main Page: https://www.facebook.com/SarSokha). For this position, I am in charge of assembling the youth, building the youth spirit, explaining the youth on the political policy for the Royal Government of Cambodia and settling the problems on the youth.

ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន និងលោកជំទាវ មុំ សូលីដា អញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការសាខា...
01/08/2026

ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន និងលោកជំទាវ មុំ សូលីដា អញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការសាខាផ្តល់លិខិតឆ្លងដែនប្រចាំខេត្តព្រះសីហនុ.........................

នៅព្រឹកថ្ងៃសៅរ៍ ទី១ ខែសីហា ឆ្នាំ២០២៦ ដដែលនេះ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងលោកជំទាវ មុំ សូលីដា បានអញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការសាខាផ្តល់លិខិតឆ្លងដែនប្រចាំខេត្តព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង​លោកជំទាវ កែ សួនសុភី នាអគារផ្សារទំនើប Diamond Plaza KPS ខេត្តព្រះសីហនុ។.............................
#បណ្ឌិត្យសភានគរបាលកម្ពុជា
#ឯកមនោសែន

ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងថ្នាក់ដឹកនាំ សាស្រ្តាចារ្យ គ្រូនគរបាល និង...
01/08/2026

ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងថ្នាក់ដឹកនាំ សាស្រ្តាចារ្យ គ្រូនគរបាល និងមន្រ្តីនគរបាលជាតិ ព្រមទាំងនិសិ្សត សិក្ខាកាម និងសិស្សនគរបាល-ពន្ធនាគារទាំងអស់ បានផ្ញើសារលិខិតគោរពជូនពរសម្តេចតេជោ ក្នុងឱកាសដ៏ប្រសើរថ្លៃថ្លានៃទិវាចម្រើនជន្មាយុ គម្រប់៧៤ឆ្នាំ ឈានចូល៧៥ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២៦ ខាងមុខ។

ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីជំនាញ«អង្គរក្សការពារឥស្សរជ...
31/07/2026

ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីជំនាញ«អង្គរក្សការពារឥស្សរជនជាន់ខ្ពស់» បណ្ឌិត្យសភានគរបាលកម្ពុជា.....................................

នៅរសៀលថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីជំនាញ «អង្គរក្សការពារឥស្សរជនជាន់ខ្ពស់» ដោយមានការអញ្ជើញចូលរួមពី លោក ផូល ចនស្តូន (​Mr. Paul Johnstone) នាយកអង្គភាពជំនាញការពារផ្ទាល់អន្តរជាតិនៃសហព័ន្ធអូស្រ្តាលី គ្រូបង្គោលអង្គភាពជំនាញការពារផ្ទាល់អន្តរជាតិ ថ្នាក់ដឹកនាំ សាស្រ្តាចារ្យ គ្រូនគរបាល មន្រ្តីសង្កេតការណ៍ និងសិក្ខាកាម សាលសន្និសីទ-ព្រះរាម(អគារប្រពៃណី ក-A)នៃបណ្ឌិត្យសភានគរបាលកម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រធានបណ្ឌិត្យសភា បានថ្លែងអំណរគុណចំពោះ លោក ផូល ចនស្តូន (​Mr. Paul Johnstone) នាយកអង្គភាពជំនាញការពារផ្ទាល់អន្តរជាតិនៃសហព័ន្ធអូស្រ្តាលី គ្រូបង្គោលអង្គភាពជំនាញការពារផ្ទាល់អន្តរជាតិ ដែលមានកិច្ចសហប្រតិបត្តិកាល្អជាមួយបណ្ឌិត្យសភានគរបាលកម្ពុជា រហូតឈានដល់ការបើកវគ្គដ៏មានសារៈសំខាន់នេះ និងនៅថ្ងៃនេះ បានសហការរៀបចំបិទវគ្គបណ្តុះបណ្តាលស្តីពីជំនាញ «អង្គរក្សការពារឥស្សរជនជាន់ខ្ពស់» បន្ទាប់សិក្សារយៈពេល៥ថ្ងៃ ដើម្បី​ពង្រឹងសមត្ថភាពគ្រូនិងមន្រ្តីនគរបាលជាតិលើបច្ចេកទេស៖ - មូលដ្ឋានគ្រឹះនៃការការពារឥស្សរជនជាន់ខ្ពស់ - ប្រតិបត្តិការការពារ - យុទ្ធវិធីការពារឥស្សរជន - ប្រតិបត្តិការបេសកកម្មជាក់ស្តែង និង- ការវាយតម្លៃចុងក្រោយលើវគ្គបណ្តុះបណ្តាល។.....................................
#បណ្ឌិត្យសភានគរបាលកម្ពុជា
#ឯកមនោសែន

ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញដឹកនាំកិច្ចប្រជុំណែនាំតម្រង់ទិសដល់លេខាធិការដ្ឋាននៃគណៈកម្មការចងក្រងសទ...
31/07/2026

ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញដឹកនាំកិច្ចប្រជុំណែនាំតម្រង់ទិសដល់លេខាធិការដ្ឋាននៃគណៈកម្មការចងក្រងសទ្ទានុក្រមបច្ចេកសព្ទក្នុងវិស័យសន្តិសុខក្រសួងមហាផ្ទៃ.........................

នៅព្រឹកថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២៦ ដដែលនេះ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំណែនាំតម្រង់ទិសដល់លេខាធិការដ្ឋាននៃគណៈកម្មការចងក្រងសទ្ទានុក្រមបច្ចេកសព្ទក្នុងវិស័យសន្តិសុខក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី សាស្ត្រាចារ្យ ប្រធាន អនុប្រធាន និងសមាជិកលេខាធិការដ្ឋាននៃគណៈកម្មការ នាសាលប្រជុំ-ព្រះគណេស(អគារប្រពៃណី ក-A) នៃបណ្ឌិត្យសភានគរបាលកម្ពុជា។

កិច្ចប្រជុំនេះ មានគោលបំណងដើម្បីណែនាំដល់លេខាធិការដ្ឋាននៃគណៈកម្មការ ត្រូវត្រៀមរៀបចំការងារថ្មីៗមួយចំនួនសម្រាប់កិច្ចប្រជុំនាពេលដ៏ខ្លីខាងមុខ។.............................
#បណ្ឌិត្យសភានគរបាលកម្ពុជា
#ឯកមនោសែន

ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញសំណេះសំណាលនិងណែនាំតម្រង់ទិសដល់គ្រូនគរបាលដែលបញ្ចប់ការសិក្សាថ្នាក់បរិញ...
30/07/2026

ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញសំណេះសំណាលនិងណែនាំតម្រង់ទិសដល់គ្រូនគរបាលដែលបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញយុទ្ធសាស្ត្រផ្នែកសន្តិសុខនិងគ្រប់គ្រង ពីប្រទេសតួកគី.........................

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញសំណេះសំណាលនិងណែនាំតម្រង់ទិសដល់គ្រូនគរបាលចំនួន៤នាក់ ដែលបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញយុទ្ធសាស្ត្រផ្នែកសន្តិសុខនិងគ្រប់គ្រង (Security Strategies and Management) និងវគ្គបណ្តុះបណ្តាលជាន់ខ្ពស់ សម្រាប់នាយនគរបាល(Deputy Inspector Training) កាលពីចុងខែមិថុនា ពីបណ្ឌិត្យសភានគរបាលជាតិតួកគីនៃប្រទេសតួកគី នៅបន្ទប់ទទួលភ្ញៀវ(អគារប្រពៃណី ក-A)នៃបណ្ឌិត្យសភានគរបាលកម្ពុជា។

គោលបំណង ដើម្បីឱ្យគ្រូនគរបាលទាំងបួននាក់ ចូលរួមចែករំលែកចំណេះដឹងនិងបទពិសោធដល់អ្នកសិក្សានៅបណ្ឌិត្យសភានគរបាលកម្ពុជានិងជំរុញការអភិវឌ្ឍសៀវភៅគោលលើជំនាញសន្តិសុខ ដើម្បីបន្ស៊ីគ្នាលើខ្លឹមសារសៀវភៅគោល ឱ្យមានខ្លឹមសារពេញលេញនិងគ្រប់ជ្រុងជ្រោយ ស្របតាមសភាពការណ៍សន្តិសុខក្នុងតំបន់និងសកលលោក។.............................
#បណ្ឌិត្យសភានគរបាលកម្ពុជា
#ឯកមនោសែន

ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន និងលោកជំទាវ មុំ សូលីដា អញ្ជើញចូលរួមពិធីពិសាអាហារសាមគ្គីជាមួយថ្នាក់ដឹកនាំក្...
29/07/2026

ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន និងលោកជំទាវ មុំ សូលីដា អញ្ជើញចូលរួមពិធីពិសាអាហារសាមគ្គីជាមួយថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ.........................

នៅល្ងាចថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២៦ ដដែលនេះ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងលោកជំទាវ មុំ សូលីដា បានអញ្ជើញចូលរួមពិធីពិសាអាហារសាមគ្គីជាមួយថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី នាសណ្ឋាគារ Hyatt Regency។.............................
#បណ្ឌិត្យសភានគរបាលកម្ពុជា
#ឯកមនោសែន

29/07/2026
ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញសំណេះសំណាលនិងណែនាំតម្រង់ទិសដល់និស្សិតនិងសិស្សនគរបាលនៃបណ្ឌិត្យសភានគរប...
29/07/2026

ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញសំណេះសំណាលនិងណែនាំតម្រង់ទិសដល់និស្សិតនិងសិស្សនគរបាលនៃបណ្ឌិត្យសភានគរបាល.........................

នៅព្រឹកថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២៦ ដដែលនេះ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញសំណេះសំណាលនិងណែនាំតម្រង់ទិសដល់និស្សិតនិងសិស្សនគរបាលនៃបណ្ឌិត្យសភានគរបាល ដោយមានការចូលរួមពី ឯកឧត្តមឧត្តមសេនីយ៍ឯក សាស្ត្រាចារ្យ ឯកឧត្តមឧត្តមសេនីយ៍ឯក អនុប្រធានបណ្ឌិត្យសភា ប្រធាន-នាយកអង្គភាពចំណុះ និងមន្ត្រីពាក់ព័ន្ធនាសាល សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម (អគារ ខ-B )នៃបណ្ឌិត្យសភានគរបាលកម្ពុជា។

ពិធីនេះ មានគោលបំណងដើម្បីសំណេះសំណាលនិងរំឭកដាស់តឿនដល់និស្សិតនិងសិស្សនគរបាលអំពីការបន្តពង្រឹងការសិក្សា-ហ្វឹកហាត់ ការគោរពវិន័យ និងបទប្បញ្ញត្តិនានាជាធរមានរបស់បណ្ឌិត្យសភានគរបាលកម្ពុជា ឱ្យកាន់តែល្អប្រសើរថែមទៀត។.............................
#បណ្ឌិត្យសភានគរបាលកម្ពុជា
#ឯកមនោសែន

ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «ផែនទីបង្ហាញផ្លូវបណ...
28/07/2026

ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «ផែនទីបង្ហាញផ្លូវបណ្ឌិត្យសភាឌីជីថលរយៈពេល៥ឆ្នាំ(២០២៦-២០៣០)» និង «ផែនការស្រាវជ្រាវរយៈពេល៥ឆ្នាំ (២០២៦-២០៣០)».........................

នៅរសៀលថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «ផែនទីបង្ហាញផ្លូវបណ្ឌិត្យសភាឌីជីថលរយៈពេល៥ឆ្នាំ(២០២៦-២០៣០)» និង «ផែនការស្រាវជ្រាវរយៈពេល៥ឆ្នាំ (២០២៦-២០៣០)» ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមឧត្តមសេនីយ៍ឯក សាស្ត្រាចារ្យ ឯកឧត្តមឧត្តមសេនីយ៍ឯក អនុប្រធានបណ្ឌិត្យសភា ប្រធាន-នាយកអង្គភាពចំណុះ និងមន្ត្រីពាក់ព័ន្ធមួយចំនួន ពិសេសក្រុមមន្ត្រីជំនាញនៃវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រនគរបាលនៃបណ្ឌិត្យសភានគរបាលកម្ពុជា នាសាលសន្និសីទ-ព្រះរាម(អគារប្រពៃណី ក-A) នៃបណ្ឌិត្យសភានគរបាលកម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រធានបណ្ឌិត្យសភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ សាស្រ្តាចារ្យ គ្រូនគរបាលជាតិ អ្នកជំនាញ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមពិភាក្សានិងផ្តល់គំនិតល្អៗ ជាធាតុចូលដ៏សំខាន់ក្នុងសិក្ខាសាលាស្តីពី «ផែនទីបង្ហាញផ្លូវបណ្ឌិត្យសភាឌីជីថលរយៈពេល៥ឆ្នាំ(២០២៦-២០៣០)» និង «ផែនការស្រាវជ្រាវរយៈពេល៥ឆ្នាំ (២០២៦-២០៣០)» នាពេលនេះ។.............................
#បណ្ឌិត្យសភានគរបាលកម្ពុជា
#ឯកមនោសែន

ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញសំណេះសំណាលនិងសួរសុខទុក្ខសិស្សនគរបាលវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជី...
28/07/2026

ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញសំណេះសំណាលនិងសួរសុខទុក្ខសិស្សនគរបាលវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី២០ លើកទី២នៃសាលានគរបាលជាតិភូមិភាគទាំង៦.........................

នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២៦ ដដែលនេះ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញសំណេះសំណាលនិងសួរសុខទុក្ខសិស្សនគរបាលវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី២០ លើកទី២ នៃសាលានគរបាលជាតិភូមិភាគទាំង៦ ដោយមានការចូលរួមពី ឧត្តមសេនីយ៍ទោ ប្រធាននាយកដ្ឋានបណ្តុះបណ្តាល លោកនាយកសាលា នាយករង និងមន្ត្រីពាក់ព័ន្ធមួយចំនួន តាមប្រព័ន្ធអនឡាញ (Zoom Meeting)។.............................
#បណ្ឌិត្យសភានគរបាលកម្ពុជា
#ឯកមនោសែន

Address

271 Norodom Boulevard
Phnom Penh
120101

Telephone

+85517567567

Website

Alerts

Be the first to know and let us send you an email when នាយឧត្តមសេនីយ៍ ឯក មនោសែន - General Ek Monosen posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to នាយឧត្តមសេនីយ៍ ឯក មនោសែន - General Ek Monosen:

Shortcuts

Share