31/07/2026
ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការ អញ្ជេីញចូលរួមធ្វេីបទបង្ហាញក្នុងសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
===================
រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២៦ ដោយទទួលបានការចាត់តាំងដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ , ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការ បានអញ្ជេីញចូលរួមធ្វេីបទបង្ហាញក្នុងសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅទីស្នាក់ការគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងសិក្ខាសាលានេះ បានប្រព្រឹត្តទៅដោយមានការចូលរួមពី ឯកឧត្ដម សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា សមាជិកក្រុមប្រឹក្សាគណៈមេធាវី ព្រមទាំងសិក្ខាកាមជាមេធាវី និងសិស្សមេធាវី ប្រមាណ២៣០រូប។
សិក្ខាសាលានេះ មានគោលបំណងក្នុងការផ្សព្វផ្សាយ និងបញ្រ្ជាបការយល់ដឹងអំពីច្បាប់ស្តីពីប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលទេីបអនុម័តកាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ជូនដល់មេធាវីដែលកំពុងអនុវត្ដច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា។
តាមរយៈសិក្ខាសាលានេះ តំណាងក្រសួងយុត្ដិធម៌ក៏បានធ្វេីបទបង្ហាញអំពីសារបាន និងកិច្ចដំណេីរការនៃការរៀបចំច្បាប់, បទល្មេីសថ្មីចំនួន៥ និងនីតិវិធីពិសេសថ្មី ក្នុងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាព្រមទាំងបានបេីកឱ្យមានវេទិកាសំណួរ-ចម្លេីយជូនដល់សិក្ខាកាមទាំងអស់ផងដែរ។