25/09/2026
[English Below]
តើអ្នកបានដាក់ពាក្យចូលរួម Cambodia Digital Award 2026 ហើយឬនៅ?
តើអ្នកមាន គំនិតច្នៃប្រឌិត ដំណោះស្រាយឌីជីថល គម្រោងស្រាវជ្រាវ ឬស្នាដៃឌីជីថល ដែលចង់បង្ហាញ និងទទួលបានការទទួលស្គាល់មែនទេ?
កុំឱ្យឱកាសនេះកន្លងផុតទៅ! ចូលរួមបង្ហាញស្នាដៃរបស់អ្នក ចែករំលែកសមិទ្ធផល និងក្លាយជាផ្នែកមួយនៃ ការអភិវឌ្ឍវិស័យឌីជីថលរបស់កម្ពុជា។
🏆 កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៦ (CDA2026) កំពុងបើកទទួលពាក្យសម្រាប់៖
- សហគ្រាស និងក្រុមហ៊ុន
-ធុរកិច្ចថ្មីឌីជីថល
- សាកលវិទ្យាល័យ និងគ្រឹះស្ថានស្រាវជ្រាវ
- អង្គការមិនមែនរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ
ក្រោមប្រធានបទ «លើកកម្ពស់នវានុវត្តន៍កម្ពុជា ឆ្ពោះទៅកាន់វិសាលភាពសកល» CDA2026 មានគោលបំណងលើកស្ទួយ និងទទួលស្គាល់ស្នាដៃ និងគំនិតច្នៃប្រឌិត ដែលកំពុងរួមចំណែកដល់ការកសាងអនាគតឌីជីថលរបស់កម្ពុជា។
🏅ប្រភេទពានរង្វាន់:
១. ពានរង្វាន់ធុរកិច្ចថ្មីរបស់រដ្ឋមន្ត្រី
២. ពានរង្វាន់ស្រាវជ្រាវ និងនវានុវត្តន៍ឌីជីថល
៣. ពានរង្វាន់មាតិកាឌីជីថល
៤. ពានរង្វាន់វិស័យឯកជន
៥. ពានរង្វាន់បរិយាបន្នឌីជីថល
💰 ប្រាក់រង្វាន់សរុប៖ ៣០,០០០ ដុល្លារអាមេរិក
✨ បង្ហាញស្នាដៃរបស់អ្នក ចែករំលែកសមិទ្ធផលរបស់អ្នក ទទួលបានការទទួលស្គាល់
👉 ថ្ងៃផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦
👉 ដាក់ពាក្យឥឡូវនេះ៖ https://mptc.gov.kh/cda/
កុំរង់ចាំ — ដាក់ពាក្យ និងបង្ហាញនវានុវត្តន៍របស់អ្នកនៅក្នុងកម្មវិធី Cambodia Digital Award 2026!
——————
HAVE YOU SUBMITTED YOUR APPLICATION FOR CDA2026 YET?
Do you have an innovative idea, digital solution, research project, or digital work that you are ready to showcase and have recognized?
Don’t miss this opportunity! Showcase your work, share your achievements, and become part of Cambodia’s digital development journey.
🏆 Cambodia Digital Awards 2026 (CDA2026) is now open for:
- Enterprises and companies
- Digital startups
- Universities and research institutions
- NGOs and other relevant organizations
Under the theme “Empowering Cambodia Innovation, Advancing Global Reach,” CDA2026 aims to recognize outstanding work and innovative ideas that contribute to shaping Cambodia’s digital future.
🏅 Award Categories:
1. Minister’s Startup Award
2. Digital Research & Innovation Award
3. Digital Content Award
4. Private Sector Award
5. Digital Inclusion Award
💰 USD 30,000 Total Prize
✨ Showcase Your Work • Share Your Achievements • Gain Nationa Recognition
👉 Application Deadline: 2 November 2026
👉 Apply Now: https://mptc.gov.kh/cda/
Don’t wait — submit your application and showcase your innovation at CDA2026!