20/08/2026
កាលពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ វគ្គបណ្តុះបណ្តាល និងទស្សនកិច្ចសិក្សាលើប្រធានបទ « Performance Management and Delivery Unit – PEMANDU»
-----------------------------------------------------------------
គណ:ប្រតិភូនៃយន្តការសម្របសម្រួលកិច្ចការកែទម្រង់គន្លឹះ នៃរាជរដ្ឋាភិបាល (យ.ស.ក.) ដឹកនាំដោយឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) អមដោយឯកឧត្តមបណ្ឌិត ស៊ា ម៉ៅ រដ្ឋលេខាធិការ ទីស្ដីការគណៈរដ្ឋមន្ត្រី និងជាអនុប្រធានប្រចាំការ នៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.), ឯកឧត្តម ឈុន សុជាតិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណ:កម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ (អ.គ.ក.ស.), ឯកឧត្តម ប៉ែន ប៊ុនឈា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (អ.គ.ក.ច.), ឯកឧត្តម ឈុន ប៊ុនណារ៉ា អនុប្រធានលេខាធិការដ្ឋាននៃលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.), លោកជំទាវ ឌី ម៉ូឡានី អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការកែទម្រង់ប្រព័ន្ធយុត្តិធម៌ (អ.គ.ក.ប.យ.), ឯកឧត្តម ស៊ាង ផល្លា អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្ម (ល.ក.ន.), លោកជំទាវ សែម សុភា អនុរដ្ឋលេខាធិការ ទីស្ដីការគណៈរដ្ឋមន្ត្រី, ឯកឧត្តម អ៊ុំ យុទ្ធី អគ្គលេខាធិការរង នៃ អ.គ.ហ., ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញ នៃអង្គភាពក្រោមឱវាទ កសហវ. និងក្រសួង ស្ថាប័នដឹកនាំការងារកែទម្រង់គន្លឹះ សរុបចំនួន ៣៤ រូប បានអញ្ជើញចូលរួមវគ្គបណ្តុះបណ្តាល និងទស្សនកិច្ចសិក្សាលើប្រធានបទ « Performance Management and Delivery Unit – PEMANDU» នៅប្រទេសម៉ាឡេស៊ី។
វគ្គបណ្តុះបណ្តាលរយៈពេល ៣ ថ្ងៃ និងទស្សនកិច្ចសិក្សាតាមស្ថាប័នសាធារណៈរបស់ប្រទេសម៉ាឡេស៊ីចំនួន ៣ រួមមានអង្គភាពលើកកម្ពស់ការស្រាវជ្រាវបច្ចេកវិទ្យានិងនវានុវត្តន៍ MRANTI (Malaysian Research Accelerator for Technology and Innovation) ក្រសួងសេដ្ឋកិច្ច និងក្រសួងអប់រំ មានគោលបំណងសិក្សា ស្វែងយល់ និងដកស្រង់បទពិសោធន៍របស់ប្រទេសម៉ាឡេស៊ី លើការអនុវត្តកម្មវិធីបរិវត្តកម្មជាតិ (national Transformation program) តាមរយៈអភិក្រមបូរណភាពជាតិទាំងមូល (Whole-of-nation Approach) ក្រោមវិធីសាស្ត្រ Big Fast Results (BFR) ៨ ជំហាន ដើម្បីពង្រឹង យ.ស.ក. ប្រកបដោយសង្គតិភាព ប្រសិទ្ធភាព និងសក្តិសិទ្ធិភាពនៃភាពប្រទាក់ក្រឡាគ្នាជាអន្តរកែទម្រង់ ស្របតាមអភិក្រមជវភាពនៃប្រព័ន្ធតួអង្គតែមួយ។
Training and Study Visit on "Performance Management and Delivery Unit – PEMANDU" (August 10–14, 2026)
-----------------------------------------------------------------
A delegation representing the Key Reform Coordination Mechanism of the Government of Cambodia, led by H.E. Dr. HEL Chamroeun, Secretary of State at the Ministry of Economy and Finance (MEF) and Deputy Secretary General of the General Secretariat of the Public Financial Management Reform Steering Committee (GSC), accompanied by H.E. Dr. SEA Mao, Secretary of State at the Office of the Council of Ministers (CoM) and Permanent Vice President of the Legal Reform Steering Committee, H.E. CHHUN Socheat, Secretary General of the General Secretariat of the Public Administration Reform Steering Committee H.E. PEN Bunchhea, Deputy Secretary General of the General Secretariat of the Legal Reform Steering Committee, H.E. CHHUN Bunnara, Deputy Head of the Secretariat of the National Committee for Sub-National Democratic Development (NCDD), Her Excellency Dy Molany, Deputy Secretary General of the General Secretariat of the Justice System Reform Steering Committee, H.E. SEANG Phalla, Under Secretary of State at the MEF and Head of the Legal Council Secretariat, Her Excellency SEM Sophea, Under Secretary of State of CoM, H.E. UM Youthy, Deputy Secretary General of GSC, along with management, senior specialists, and specialists from subordinate entities under MEF and ministries/institutions leading key reforms, totaling 34 participants attended a training program and study visit on "Performance Management and Delivery Unit – PEMANDU" in Malaysia.
The 3-day training program and study visits to three Malaysian public institutions, including the Malaysian Research Accelerator for Technology and Innovation (MRANTI), the Ministry of Economy, and the Ministry of Education aimed to study, explore, and extract Malaysia's experience in implementing its National Transformation Program through a "Whole-of-Nation" approach under the Big Fast Results (BFR) 8-Step methodology. The insights gained serve to strengthen the Key Reform Coordination Mechanism with consistency, efficiency, and effectiveness across inter-reform intertwining, in line with "the dynamic of all stakeholders" approach.