ក្រសួងការបរទេស - Ministry of Foreign Affairs and International Cooperation

  • Home
  • Cambodia
  • Phnom Penh
  • ក្រសួងការបរទេស - Ministry of Foreign Affairs and International Cooperation

ក្រសួងការបរទេស - Ministry of Foreign Affairs and International Cooperation Welcome to the Official Facebook's Page of the Ministry of Foreign Affairs and International Cooperation of Cambodia

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ / His Excellency PRAK Sokhonn, Deputy Prime Minister, Minister of Foreign Affairs and International Cooperation

គេហទំព័រផ្លូវការ/ Official Website: https://www.mfaic.gov.kh/
តេលេក្រាមផ្លូវការ/Official Telegram Channel: https://t.me/MFAICNews

នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម កាន់ ផារិទ្ធរដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួ...
06/08/2026

នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម កាន់ ផារិទ្ធរដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹងតំណាងមកពីស្ថានឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំង នៅទីស្ដីការក្រសួង។

កិច្ចពិភាក្សាបានអះអាងសាជាថ្មីអំពីសារៈសំខាន់នៃភាពជាដៃគូយូរអង្វែងរវាងកម្ពុជា និងសហភាព អឺរ៉ុប។ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់លើការរិៈរកវិធី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-សហភាពអឺរ៉ុបបន្ថែមទៀត និងបានពិភាក្សាអំពីការវិវត្តថ្មីៗក្នុងតំបន់និងអន្តរជាតិដែលជាកង្វល់រួម ជាពិសេសការយកចិត្តទុកដាក់លើស្ថានការណ៍នៅមជ្ឈិមបូព៌ា។

On the morning of 6 August 2026, H.E. Mr. Kan Pharidh, Secretary of State of the Ministry of Foreign Affairs and International Cooperation, held bilateral discussions with H.E.Mr. Igor Driesmans, Ambassador Extraordinary and Plenipotentiary of the European Union to the Kingdom of Cambodia, together with representatives from the Embassy of the French Republic, at the Ministry.

The discussions reaffirmed the importance of the long-standing partnership between Cambodia and the European Union. Both sides exchanged views on ways to further strengthen Cambodia–EU cooperation and discussed recent regional and international developments of common concern,with particular attention on the evolving situation in the Middle East.

នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ប...
06/08/2026

នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយ ឯកឧត្តម មីសែល ប៉ារីស (Michel Parys) ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃព្រះរាជាណាចក្របែលហ្ស៊ិកប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក នៅទីស្តីការក្រសួងការបរទេស។

ក្នុងជំនួបនេះ ភាគីទាំងពីរបានបញ្ជាក់ជាថ្មីនូវទំនាក់ទំនងមិត្តភាពដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកម្ពុជា និងបែលហ្ស៊ិក។ ភាគីទាំងពីរ ក៏បានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យជាច្រើន រួមមានកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ កិច្ចសហប្រតិបត្តិការផ្នែកយុត្តិធម៌ ពាណិជ្ជកម្ម និងវិនិយោគ ទេសចរណ៍ និងកិច្ចសហប្រតិបត្តិការពហុភាគី។

ឯកឧត្តមឯកអគ្គរាជទូត ក៏បានជម្រាបជូន ឯកឧត្តមឧបនាយករដ្ឋមន្រ្ដី អំពីគម្រោងដំណើរទស្សនកិច្ចរបស់ ឯកឧត្តម Maxime Prévot ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសនៃព្រះរាជាណាចក្របែលហ្ស៊ិក មកកម្ពុជានៅខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០។ ឯកឧត្តមឧបនាយករដ្ឋមន្រ្ដី ក៏បានសម្ដែងនូវសេចក្ដីរីករាយស្វាគមន៍ចំពោះដំណើរទស្សនកិច្ចនេះមកកម្ពុជា។

ភាគីទាំងពីរ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការលើវិស័យដែលមានផលប្រយោជន៍រួម ស្របពេលដែលឆ្នាំ២០២៧ គឺជាខួបលើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្របែលហ្ស៊ិក។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានជម្រាបជូន ឯកឧត្តមឯកអគ្គរាជទូត អំពីការវិវត្តថ្មីៗនៃបញ្ហាព្រំដែនកម្ពុជា-ថៃ ផងដែរ។

On the morning of 6 August 2026, His Excellency PRAK Sokhonn, Deputy Prime Minister and Minister of Foreign Affairs and International Cooperation, received His Excellency Michel Parys, Ambassador Extraordinary and Plenipotentiary of the Kingdom of Belgium to the Kingdom of Cambodia, with residence in Bangkok, for a courtesy call and working discussion at the Ministry of Foreign Affairs and International Cooperation.

During the meeting, both sides reaffirmed the longstanding friendship and excellent cooperation between Cambodia and Belgium. They also discussed strengthening bilateral cooperation in a wide range of areas, including development cooperation, judicial cooperation, trade and investment, tourism, and multilateral cooperation.

His Excellency Ambassador also informed His Excellency the Deputy Prime Minister of the visit of His Excellency Maxime Prévot, Deputy Prime Minister and Minister of Foreign Affairs of the Kingdom of Belgium, to Cambodia in November 2026 to attend the 20th Francophonie Summit. His Excellency the Deputy Prime Minister expressed his pleasure and looked forward to welcome his visit to Cambodia.

Both sides reaffirmed their commitment to further strengthen and expand bilateral relations and cooperation in areas of mutual interest, as 2027 will mark the 60th anniversary of the establishment of diplomatic relations between the Kingdom of Cambodia and the Kingdom of Belgium.

His Excellency the Deputy Prime Minister also updated His Excellency Ambassador on the current developments regarding the Cambodia-Thailand border issues.

នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦  តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងស...
06/08/2026

នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តមបណ្ឌិត អ៊ុន ឃាង រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជាភ្ញៀវកិត្តិយស ក្នុងពិធីសម្ពោធស្ថានកុងស៊ុលកិត្តិយសស្រីលង្កា នៅសណ្ឋាគារ Raffles Hotel Le Royal រាជធានីភ្នំពេញ។

ពិធីសម្ពោធនេះ ក៏មានការអញ្ជើញចូលរួមពីលោកជំទាវ E.A.S. Wijayanthi Edirisinghe ឯកអគ្គរដ្ឋទូតស្រីលង្កាប្រចាំព្រះរាជាណាចក្រកម្ពុជា និង លោក Pily WONG កុងស៊ុលកិតិ្តយសតែងតាំងថ្មី ស្រីលង្កាប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងពាណិជ្ជកម្ម និងក្រសួងមហាផ្ទៃ។

ក្នុងសុន្ទរកថាបើកក្នុងពិធី ឯកឧត្តមបណ្ឌិត អ៊ុន ឃាង បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការជំរុញមិត្តភាព និងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងស្រីលង្កា។ ការបង្កើតស្ថានកុងស៊ុលកិត្តិយសស្រីលង្កា គឺជាជំហានថ្មីមួយទៀតក្នុងការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងស្រីលង្កា បន្ថែមទៀត។ លើសពីនេះ ស្ថានកុងស៊ុលកិត្តិយសនេះ នឹងដើរតួនាទីជាស្ពានដ៏មានប្រសិទ្ធភាពក្នុងការកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការសម្រួលដល់អាជីវកម្ម និងទេសចរណ៍ ការជំរុញការផ្លាស់ប្តូររវាងប្រជាជននៃប្រទេសទាំងពីរ និងផ្តល់ការគាំទ្រលើកិច្ចការកុងស៊ុល ដល់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។ ឯកឧត្តមបណ្ឌិត អ៊ុន ឃាង ក៏បានគូសបញ្ជាក់ផងដែរថា ក្រសួងការបរទេសនៃប្រទេសទាំងពីរ កំពុងពិភាក្សាស្វែងរកពេលវេលាសមស្រប ដើម្បីរៀបចំកិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទី១ ឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន។

On the morning of 05 August 2026, as an esteemed representative of His Excellency PRAK Sokhonn, Deputy Prime Minister, Minister of Foreign Affairs and International Cooperation, His Excellency Dr. UN Kheang, Secretary of State of the Ministry of Foreign Affairs and International Cooperation, attended as the Guest of Honour to the Opening Ceremony of the Honorary Consulate of Sri Lanka, at the Raffles Hotel Le Royal Phnom Penh.

The Opening Ceremony was also attended by Her Excellency E.A.S. Wijayanthi Edirisinghe, Ambassador of Sri Lanka to the Kingdom of Cambodia, Mr. Pily WONG, the newly appointed Honorary Consul of Sri Lanka to the Kingdom of Cambodia, Senior Officials from the Ministry of Foreign Affairs and International Cooperation, Ministry of Commerce, and Ministry of interior.

In the Opening Remarks, His Excellency Dr. UN Kheang, underscored the importance of enhancing the bonds of friendship and bilateral relations between Cambodia and Sri Lanka. The establishment of the Honorary Consulate marks a new step in further strengthening Cambodia–Sri Lanka relations. Furthermore, it will serve as an effective bridge for promoting economic cooperation, facilitating business and tourism, enhancing people-to-people exchanges, and providing consular assistance to the citizens of both countries. His Excellency Dr. UN Kheang also emphasized the two ministries are exploring a mutually convenient date for the convening the first Bilateral Consultations at the earliest opportunity.

ភ្ជាប់មកកាន់តេឡេក្រាមផ្លូវការក្រសួង៖ https://t.me/MFAICNews

នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម កាន់ ផារិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានលេខាធ...
05/08/2026

នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម កាន់ ផារិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានលេខាធិការដ្ឋានជាតិកម្ពុជាសម្រាប់កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងបានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាអបអរសាទរ ក្នុងពិធីដាក់ឱ្យដំណើរការជាផ្លូវការនូវគម្រោង “នាវាសន្តិភាពមេគង្គ-ឡានឆាង” លើកទី២។

ពិធីនេះ ត្រូវបានរៀបចំដោយវិទ្យាស្ថានចក្ខុវិស័យអាស៊ី និង ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន និងជាប្រធានក្រុមរដ្ឋសភាកម្ពុជានៃសភាវ័យក្មេង នៃរដ្ឋសភាកម្ពុជា និង ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា។ ព្រឹត្តិការណ៍នេះក៏មានវត្តមានចូលរួមពីឯកអគ្គរដ្ឋទូត តំណាងមកពីបណ្តាប្រទេសមេគង្គ-ឡានឆាង ព្រមទាំងអ្នកចូលរួមសរុបប្រមាណ ៧០នាក់។

គំនិតផ្តួចផ្តើមនាវាសន្តិភាពមេគង្គ-ឡានឆាងលើកទី២នេះ ក្រោមមូលបទ “មេគង្គដើម្បីប្រជាជន សន្តិភាព និងវិបុលភាព” និងគាំទ្រដោយមូលនិធិពិសេសកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៥ ឈរជាសក្ខីភាពដ៏មានអត្ថន័យមួយ ដែលបង្ហាញពីបំណងប្រាថ្នារួមរបស់ប្រជាជនក្នុងអនុតំបន់មេគង្គ-ឡានឆាង ដែលយល់ច្បាស់ពីតម្លៃពិតនៃសន្តិភាព ព្រមទាំងថែរក្សាគុណតម្លៃនេះយ៉ាងជ្រាលជ្រៅ និងប្តេជ្ញារស់នៅជាមួយគ្នាប្រកបដោយសុខដុមរមនា។

កម្មវិធីបណ្តុះបណ្តាល និងដំណើរទស្សនកិច្ចសិក្សាដែលមានរយៈពេល ៧ថ្ងៃនៅតាមដងទន្លេមេគង្គដ៏ធំធេងនេះ នឹងផ្តល់នូវវេទិកាដ៏ពិសេសមួយសម្រាប់បញ្ញាវន្ត និងយុវជនវ័យក្មេងពីបណ្តាប្រទេសមេគង្គ-ឡានឆាងដើម្បីធ្វើទំនាក់ទំនង ផ្លាស់ប្តូរទស្សនៈ និងពង្រឹងកិច្ចសហប្រតិបត្តិការ ដោយឈរលើស្មារតីយោគយល់ និងការគោរពគ្នាទៅវិញទៅមក។ ការផ្លាស់ប្តូរដ៏មានអត្ថន័យនេះ នឹងចូលរួមចំណែកដល់ការពង្រឹងចំណងមិត្តភាពក្នុងចំណោមយុវជនជំនាន់ក្រោយ និងជំរុញចក្ខុវិស័យរួមនៃសហគមន៍អនាគតរួមគ្នាប្រកបដោយសន្តិភាព ស្ថិរភាព ការតភ្ជាប់ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងអនុតំបន់មេគង្គ-ឡានឆាង។

On 5 August 2026, H.E. Mr. KAN Pharidh, Secretary of State of the Ministry of Foreign Affairs and International Cooperation and Chair of the National Secretariat of Cambodia for Mekong-Lancang Cooperation, attended and delivered congratulatory remarks at an official launch of the second edition of the“Mekong-Lancang Peace Boat”.

The ceremony was organized by the Asian Vision Institute and presided over by H.E. Mr. SUOS Yara, Chairman of the Commission on Foreign Affairs, International Cooperation and Information and Chairman of the Young Parliamentarians of the National Assembly, and H.E. Mr. WANG Wenbin, Ambassador of the People’s Republic of China to the Kingdom of Cambodia. The event was attended by Ambassador, representatives from Mekong-Lancang countries, together with approximately 70participants.

Held under the theme “Mekong for People, Peace, and Prosperity,” and supported by the Mekong-Lancang Cooperation Special Fund 2025, the second edition of the Mekong-Lancang Peace Boat initiative serves as a meaningful testament to the shared aspirations of the people of the Mekong-Lancang sub-region, who recognize the true value of peace, cherish it deeply, and are committed to living together in harmony.

The seven-day training programme and study visit along the mighty Mekong River will provide a unique platform for scholars and young people from the Mekong-Lancang countries to interact, exchange ideas, and foster collaboration in a spirit of mutual understanding and respect. Such meaningful exchanges will help contribute to strengthening friendship among the younger generation and advancing the shared vision of a community with a shared future of peace, stability, connectivity, and sustainable development in the Mekong-Lancang sub-region.

នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហ...
05/08/2026

នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តមបណ្ឌិត អ៊ុន ឃាង រដ្ឋលេខាធិការ បានជួបសំណេះសំណាលជាមួយក្រុមនិស្សិតចំនួន ៤០ រូប ដែលបានទទួល អាហារូបករណ៍ទៅសិក្សានៅសាធារណរដ្ឋកូរ៉េ សម្រាប់ឆ្នាំសិក្សា២០២៦។ ក្រុមនិស្សិត ដែលរួមមានមន្ត្រីរាជការ បុគ្គលិកក្រុមហ៊ុន និងនិស្សិតទូទៅ នឹងទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅតាមបណ្តាសាកលវិទ្យាល័យជាង២០នៅសាធារណរដ្ឋកូរ៉េ លើមុខជំនាញគ្រប់គ្រងធុរកិច្ច វិស្វកម្មសំណង់ស៊ីវិល សុខភាពសាធារណៈ វិស្វកម្មកុំព្យូទ័រ និងព័ត៌មាន ការអប់រំផ្នែកបញ្ញាសិប្បនិម្មិត ភាសាកូរ៉េ និងវិទ្យាសាស្ត្រទិន្នន័យ។

នៅក្នុងជំនួប ឯកឧត្តមរដ្ឋលេខាធិការបានលើកទឹកចិត្តដល់ក្រុមនិស្សិតឱ្យខិតខំប្រឹងប្រែងក្រេបជញ្ជក់ចំណេះដឹង ហើយនៅពេលបញ្ចប់ការសិក្សា សូមវិលត្រឡប់មកប្រទេសកម្ពុជាវិញ ជាមួយនឹងចំណេះជំនាញដែលត្រូវការចាំបាច់សម្រាប់ការអភិវឌ្ឍរបស់ប្រទេសជាតិ។ ឯកឧត្តម ក៏បានជំរុញឱ្យក្រុមនិស្សិត ដើរតួនាទីជាឯកអគ្គរាជទូតសុឆន្ទៈ ដើម្បីលើកកម្ពស់វប្បធម៌ គុណតម្លៃ និងកិត្តិនាមរបស់កម្ពុជា ព្រមទាំងជួយពង្រឹងមិត្តភាពដ៏យូរអង្វែងរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ តាមរយៈការពង្រឹងចំណងទាក់ទងរវាងប្រជាជន និងប្រជាជនឱ្យកាន់តែជិតស្និទ្ធ។ ជាទីបញ្ចប់ ឯកឧត្តមបានជូនពរដល់ក្រុមនិស្សិតធ្វើដំណើរទៅកាន់សាធារណរដ្ឋកូរ៉េប្រកបដោយសុខសុវត្ថិភាព និងទទួលបានជោគជ័យក្នុងការសិក្សា។

On 4 August 2026, as the high representative of His Excellency PRAK Sokhonn, Deputy Prime Minister and Minister of Foreign Affairs and International Cooperation, His Excellency Dr. UN Kheang, Secretary of State, held a cordial meeting with 40 recipients of the Republic of Korea’s Scholarship Programs for the 2026 academic year. The recipients, including government officials, company employees, and students, will pursue their master's and doctoral degrees at over 20 different universities in the Republic of Korea in the fields of business administration, civil engineering, public health, computer and information engineering, AI Convergence Education, Korean language, and data science.

During the meeting, His Excellency the Secretary of State encouraged the recipients to dedicate themselves to the pursuit of knowledge and, upon completing their studies, to return home with the knowledge and expertise needed to contribute to national development. He also encouraged them to serve as goodwill ambassadors, actively promoting Cambodia’s culture, values, and prestige, and to strengthen the long-standing friendship between Cambodia and the Republic of Korea by fostering closer people-to-people ties. His Excellency the Secretary of State concluded the meeting by wishing the recipients a safe journey to the Republic of Korea and success in their pursuit of knowledge.

ភ្ជាប់មកកាន់តេឡេក្រាមផ្លូវការក្រសួង៖ https://t.me/MFAICNews

លទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ...
05/08/2026

លទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងកិច្ចប្រជុំគណៈកម្មការចម្រុះ ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី លើកទី៣ រវាងកម្ពុជា និងម៉ាឡេស៊ី នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី

Outcomes of the Official Visit of His Excellency Deputy Prime Minister PRAK Sokhonn, Minister of Foreign Affairs and International Cooperation, and the 3rd Meeting of the Joint Commission for Bilateral Cooperation (JCBC) between Cambodia and Malaysia in Kuala Lumpur, Malaysia

នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បា...
04/08/2026

នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញធ្វើជាសហប្រធាន ជាមួយ ឯកឧត្តម Dato’ Seri Utama Haji Mohamad bin Haji Hasan រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី ក្នុងកិច្ចប្រជុំលើកទី៣ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី (JCBC) កម្ពុជា-ម៉ាឡេស៊ី នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

នៅក្នុងឱកាសនោះ ភាគីទាំងពីរបានគូសបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួម ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពជាច្រើន រួមមាន ពាណិជ្ជកម្ម និងការវិនិយោគ កសិកម្ម អប់រំ សន្តិសុខ ការពារជាតិ ការងារ ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។ កិច្ចប្រជុំនេះមានការចូលរួមពីតំណាងក្រសួង និងស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ ដែលនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បីធានាបាននូវការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកំណត់ហេតុកិច្ចប្រជុំ លើវិស័យសំខាន់ៗខាងលើ។

នៅចុងបញ្ចប់ ឯកឧត្តមសហប្រធានទាំងពីរបានអញ្ជើញចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំ JCBC កម្ពុជា-ម៉ាឡេស៊ី លើកទី៣ ដែលជាផែនទីបង្ហាញផ្លូវ សម្រាប់តម្រង់ទិសកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនទៅមុខ។

នៅរសៀលថ្ងៃដដែលនេះ ឯកឧត្តម រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី ក៏បានរៀបចំពិធីជប់លៀងផ្លូវការ ជាកិត្តិយសជូន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងគណៈប្រតិភូផងដែរ។

On the morning of 4 August 2026, His Excellency Deputy Prime Minister PRAK Sokhonn, Minister of Foreign Affairs and International Cooperation, co-chaired the 3rd Meeting of the Joint Commission for Bilateral Cooperation (JCBC) between Cambodia and Malaysia with His Excellency Dato’ Seri Utama Haji Mohamad bin Haji Hasan, Minister of Foreign Affairs of Malaysia, in Kuala Lumpur.

During the meeting, both sides reaffirmed their shared commitment to deepening bilateral ties across various priority sectors, including trade and investment, agriculture, education, security, defence, labour, tourism, and people-to-people exchanges. The meeting brought together delegates from respective line ministries and institutions of both countries, who will collaborate closely to ensure the effective implementation of the aforementioned key areas.

At the conclusion of the meeting, the Co-chairs signed the Agreed Minutes of the 3rd Cambodia-Malaysia JCBC Meeting, serving as a roadmap to guide the further growth of bilateral cooperation between the two nations.

In the afternoon of the same day, His Excellency Foreign Minister of Malaysia also hosted an official luncheon in honour of His Excellency Deputy Prime Minister and the Cambodian delegation.

ភ្ជាប់មកកាន់តេឡេក្រាមផ្លូវការក្រសួង៖ https://t.me/MFAICNews

លោកជំទាវ រដ្ឋលេខាធិការប្រចាំការ អ៊ាត សោភា ទទួលជួប លោក Thomas Andrews អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកស...
04/08/2026

លោកជំទាវ រដ្ឋលេខាធិការប្រចាំការ អ៊ាត សោភា ទទួលជួប លោក Thomas Andrews អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា

Meeting between H.E. Eat Sophea, Permanent Secretary of State, and the UN Special Rapporteur on the Situation of Human Rights in Cambodia

ភ្ជាប់មកកាន់តេឡេក្រាមផ្លូវការក្រសួង៖ https://t.me/MFAICNews

នៅរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ ពេជ្រ ពុទ្ធិសាធបូព៌ានាគី រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមឧបនាយករ...
04/08/2026

នៅរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ ពេជ្រ ពុទ្ធិសាធបូព៌ានាគី រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី «ការទូតអាហារ» ជូនមន្ត្រីការទូត សហព័ទ្ធប្រធានបេសកកម្មការទូត និងបុគ្គលិកដំាស្ល ចំនួន២០រូប ដែលរៀបចំដោយវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ។

លោកជំទាវរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលស្តីពី «ការទូតអាហារ» នេះ រៀបចំឡើងស្របតាមអនុសាសន៍ដ៏ថ្លៃថ្លា និងប្រកបដោយចក្ខុវិស័យដ៏វែងឆ្ងាយរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន សំដៅជំរុញការអនុវត្តយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែសកម្ម និងមានប្រសិទ្ធភាព ព្រមទាំងលើកស្ទួយអត្តសញ្ញាណជាតិ ប្រវត្តិសាស្រ្ត វប្បធម៌ និងប្រពៃណីខ្មែរ តាមរយៈការចម្អិន និងការបង្ហាញម្ហូបខ្មែរ ទៅកាន់ឆាកអន្តរជាតិឱ្យបានកាន់តែស៊ីជម្រៅ និងទូលំទូលាយ។ ឆ្លៀតក្នុងឱកាសនេះដែរ លោកជំទាវរដ្ឋលេខាធិការ ក៏បានផ្តល់អនុសាសន៍ណែនាំសំខាន់ៗ ដោយផ្តោតសំខាន់លើតួនាទី និងភារកិច្ចស្នូលរបស់មន្ត្រីការទូត និងការរួមចំណែកយ៉ាងសំខាន់របស់សហព័ទ្ធប្រធានបេសកកម្មការទូត ក្នុងការលើកស្ទួយផលប្រយោជន៍ និងកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ។

On the afternoon of 3 August 2026, Her Excellency PECH Puthisathbopeaneaky, Secretary of State, representing His Excellency Deputy Prime Minister PRAK Sokhonn, Minister of Foreign Affairs and International Cooperation, presided over the Closing Ceremony for the training course on “Culinary Diplomacy” for 20 diplomats, spouses of the heads of Cambodian diplomatic missions, and cooking staffs. The course was organized by the National Institute of Diplomacy and International Relations (NIDIR).

Her Excellency the Secretary of State underscored that the course was conducted in accordance with the high instruction and the forward-looking vision of His Excellency Deputy Prime Minister PRAK Sokhonn, aiming to engage actively and effectively in implementing the Royal Government of Cambodia’s economic diplomacy strategy while also promoting Khmer identity, history, culture, and tradition to the world through cooking and showcasing Khmer cuisines. In addition, Her Excellency the Secretary of State also delivered key remarks and guidance, underscoring the essential roles and responsibilities of diplomats and the contribution of spouses of the heads of Cambodian diplomatic missions in advancing national interests and enhancing Cambodia’s standing on the international stage.

នៅរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បាន...
03/08/2026

នៅរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលជួបសម្តែងការគួរសមចំពោះ ឯកឧត្តម Dato’ Seri Anwar bin Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងឱកាសនៃការបំពេញទស្សនកិច្ចផ្លូវការ និងអញ្ជើញធ្វើជាសហប្រធានកិច្ចប្រជុំលើកទី៣ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី (JCBC) កម្ពុជា-ម៉ាឡេស៊ី នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានពាំនាំនូវសេចក្តីនឹករលឹកយ៉ាងកក់ក្តៅបំផុត និងការជូនពរដ៏វិសេសវិសាលពី សម្តេចអគ្គមហាសេនបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះ ឯកឧត្តមនាយករដ្ឋមន្ត្រី ក្នុងឱកាសនៃថ្ងៃខួបកំណើតរបស់ឯកឧត្តមនាពេលខាងមុខនេះ។

អំឡុងពេលនៃជំនួបសម្តែងការគួរសមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះតួនាទីយ៉ាងសកម្មរបស់ម៉ាឡេស៊ី ក្នុងការរក្សាសន្តិភាព និងស្ថិរភាពយូរអង្វែងក្នុងតំបន់ ជាពិសេសក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ តាមរយៈកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ (Kuala Lumpur Peace Accord) និងការបង្កើតក្រុមអ្នក សង្កេតការណ៍អាស៊ាន (AOT)។

ដោយកម្ពុជា និងម៉ាឡេស៊ី នឹងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត នៅឆ្នាំ២០២៧ កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយម៉ាឡេស៊ី ដើម្បីលើកកម្ពស់ភាពជាដៃគូឱ្យកាន់តែរឹងមាំ និងរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពរបស់អាស៊ាន។

On the afternoon of 3 August 2026, His Excellency Deputy Prime Minister PRAK Sokhonn, Minister of Foreign Affairs and International Cooperation, paid a courtesy call on the Honourable Dato’ Seri Anwar bin Ibrahim, Prime Minister of Malaysia, on the occasion of his official visit and co-chairing of the 3rd Meeting of the Joint Commission for Bilateral Cooperation (JCBC) between Cambodia and Malaysia in Kuala Lumpur, Malaysia.

His Excellency Deputy Prime Minister conveyed warmest regards and best wishes from Samdech Akka Sena Padei Techo HUN Sen, President of the Senate, and Samdech Moha Borvor Thipadei HUN Manet, Prime Minister of the Kingdom of Cambodia, to Prime Minister Anwar Ibrahim on the auspicious occasion of his upcoming birthday.

During the courtesy call, His Excellency Deputy Prime Minister expressed Cambodia's deep appreciation for Malaysia's active role in promoting lasting regional peace and stability, particularly on the Cambodia-Thailand border issues, through the establishment of the Kuala Lumpur Peace Accord and the ASEAN Observer Team (AOT).

As Cambodia and Malaysia look forward to commemorating the 70th anniversary of diplomatic relations in 2027, Cambodia stands ready to work closely with Malaysia to further strengthen their partnership, contributing to peace, stability, and prosperity in ASEAN.

Address

#3, Samdech Hun Sen Street, Sangkat Tonle Basac, Khan Chamkamon
Phnom Penh
12301

Opening Hours

Monday 07:30 - 17:30
Tuesday 07:30 - 17:30
Wednesday 07:30 - 17:30
Thursday 07:30 - 17:30
Friday 07:30 - 17:30

Telephone

+85523214441

Alerts

Be the first to know and let us send you an email when ក្រសួងការបរទេស - Ministry of Foreign Affairs and International Cooperation posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to ក្រសួងការបរទេស - Ministry of Foreign Affairs and International Cooperation:

Shortcuts

Share