04/08/2026
អង្គការគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា ហៅកាត់ថា គសក នឹងមានបើកវគ្គសិក្សាស្តីពី ការគ្រប់គ្រងគម្រោង នៅថ្ងៃទី៧ ដល់ ១០ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះសម្រាប់អង្គការសមាជិក និងមិនមែនសមាជិកនៃអង្គការគសក ក៏អាចចូលរួមបាន។
កំណត់ចំណាំ៖ ចំនួនអ្នកចូលរួមសរុបក្នុងមួយវគ្គគឺ ២៥នាក់ប៉ុណ្ណោះ។
**វគ្គបណ្តុះបណ្តាលនេះនឹងធ្វើឡើងនៅរាជធានីភ្នំពេញ (ទីតាំងជាក់លាក់នឹងជម្រាបជូននៅពេលក្រោយ)។
កម្មវត្ថុនៃវគ្គបណ្តុះបណ្តាល៖
- បង្កើនការយល់ដឹងអំពីវដ្តនៃការគ្រប់គ្រងគម្រោង រួមមាន ការកំណត់អត្តសញ្ញាណគម្រោង ការធ្វើផែនការ ការអនុវត្ត ការតាមដាននិងការវាយតម្លៃ និងការបិទគម្រោង។
- ពង្រឹងសមត្ថភាពរបស់អ្នកចូលរួមក្នុងការវិភាគបរិបទគម្រោង កំណត់អ្នកពាក់ព័ន្ធសំខាន់ៗ វាយតម្លៃហានិភ័យ និងកំណត់អាទិភាពគម្រោងឱ្យច្បាស់លាស់។
- អភិវឌ្ឍជំនាញអនុវត្តជាក់ស្តែងក្នុងការរៀបចំគោលដៅគម្រោង លទ្ធផល សមិទ្ធផលសម្រេច សកម្មភាព សូចនាករ និងផែនការអនុវត្ត។
- បង្កើតឧបករណ៍គ្រប់គ្រងផ្អែកលើលទ្ធផល រួមមាន ផែនការការងារ ផែនការថវិកា ផែនការតាមដាន និងទម្រង់របាយការណ៍។
- អ្នកចូលរួមនឹងមានផែនការសកម្មភាពគ្រប់គ្រងគម្រោងជាក់ស្តែង ដែលអាចយកទៅអនុវត្តក្នុងអង្គការ ឬគម្រោងរបស់ខ្លួនបន្ទាប់ពីវគ្គបណ្តុះបណ្តាល។
លក្ខខណ្ឌ និងវិភាគទានសម្រាប់ការចូលរួម៖
វិភាគទាននៃការចូលរួមក្នុងវគ្គបណ្តុះបណ្តាល
រយៈពេល បួនថ្ងៃនេះនឹងរួមបញ្ជូល (ការផ្តល់ជូនរួមមាន៖ សំភារៈសិក្សា វិញ្ញាប័នប័ត្រ ព្រមទាំងអាហារ) សមាជិកនៃអង្គការ គសក មិនមែនសមាជិក គសក
១០០ដុល្លារអាមេរិក (100$)
២០០ ដុល្លារអាមេរិក (200$)
លោក លោកស្រីអាចធ្វើការចុះឈ្មោះតាមរយៈតំណរភ្ជាប់ខាងក្រោមនេះ https://www.ccc-cambodia.org/en/resources/event-calendar/2026-09-10/hid-project-management-training-2
***បិទការចុះឈ្មោះត្រឹមថ្ងៃទី២៨ សីហា ២០២៦។ ក្រុមការងារគ.ស.ក សូមរក្សាសិទ្ធិបិទការចុះឈ្មោះមុនកំណត់ ក្នុងករណីមានអ្នកចូលរួមគ្រប់ចំនួន។
សម្រាប់ពត៌មានបន្ថែមសូម ទំនាក់ទំនងអ៊ីម៉ែលមកកាន់អ្នកស្រី រឿង រង្សី Email: [email protected]
ឬតាមលេខទូរស័ព្ទ៖ ០៧៧ ៧៣ ៩៩ ១១
We would like to announce the training course on “Project Management” which will be organized on 7th- 10th September 2026.
Note: For CCC’s member and non-member can attend this training.
The total number of participants for this training is 25participants only. The training fee will include
lunch and study material and Certificate of Completion.
The venue for this training is in Phnom Penh (will be informed later).
The objectives of this training:
- Understand the full project management cycle, including project identification, planning, implementation, monitoring, evaluation, and closure.
- Strengthening participants’ ability to analyze the project context, identify key stakeholders, assess risks, and define clear project priorities.
- Develop practical skills to formulate project goals, outcomes, outputs, activities, indicators, and realistic implementation plans.
- Apply results-based management tools, including logical framework, workplan, budget plan, monitoring plan, and reporting formats.
- Enable participants to develop a practical project management action plan that can be applied in their own organization or project after the training.
Contribution from participation:
- CCC’s Member will be shared contribution for 100$ /course
- Non-CCC’s member will be shared contribution 200$/course
*** This training is suitable for Management Level and relevant staff.
*** Facilitator is an expert from NGO sector who has more than 20 years’ experience.
Registration Information:
Please follow this link for registration to join the training:
https://www.ccc-cambodia.org/en/resources/event-calendar/2026-09-10/hid-project-management-training-2
*** The deadline for registration is 28th August 2026.
***CCC reserves the rights to close the registration prior to the deadline if the course is full.
For more information, please contact to Ms. Roeung Raingsey (077 73 99 11 Telegram) or email to [email protected]