Samdech Heng Samrin

Samdech Heng Samrin Samdech HENG SAMRIN
(1)

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខ...
03/08/2026

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏សិរីមង្គលថ្លៃថ្លា នៃពិធីចម្រើនអាយុវឌ្ឍនៈមង្គលគម្រប់៧៤ ឈានចូល៧៥ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ១៨វត្ត ក្នុងស្រុកពញាក្រែក...
30/07/2026

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ១៨វត្ត ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
----------------

ខេត្តត្បូងឃ្មុំ៖ ក្នុងឱកាសពិធីបុណ្យចូលព្រះវស្សា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២៦ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន រួមជាមួយ ឯកឧត្តម វង សូត អនុប្រធានទី២នៃរដ្ឋសភា និងលោកជំទាវ ព្រមទាំងឯកឧត្តម លោកជំទាវ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ ថ្នាក់ដឹកនាំខេត្ត និងមន្ត្រីរាជការ បានអញ្ជើញប្រគេនទៀនព្រះវស្សា ទេយ្យទាន គ្រឿងឧបភោគបរិភោគ និងបច្ច័យ ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាចំនួន ១៨វត្ត ក្នុងឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ពិធីប្រគេនទៀនព្រះវស្សា និងទេយ្យទាននេះ បានប្រព្រឹត្តទៅនៅវត្តគីរីសុវណ្ណរាម (ហៅវត្តថ្កូវ) ស្ថិតក្នុងភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ស្របតាមប្រពៃណីព្រះពុទ្ធសាសនា ដើម្បីរួមចំណែកទ្រទ្រង់ព្រះសង្ឃក្នុងអំឡុងពេលគង់ចាំព្រះវស្សារយៈពេលបីខែ។

ពិធីបុណ្យចូលព្រះវស្សាដែលមានរយៈពេលបីខែ តែងតែចូលមកដល់នៅថ្ងៃ ១រោច ខែអាសាឍ រហូតដល់ថ្ងៃ ១៥កើត ខែអស្សុជ។ ការចូលព្រះវស្សាគឺជាព្រះវិន័យដែលព្រះសម្មាសម្ពុទ្ធទ្រង់បញ្ញត្តិឡើង ដើម្បីឱ្យព្រះសង្ឃសាវ័កប្រតិបត្តិដោយត្រូវគង់ចាំព្រះវស្សានៅក្នុងទីវត្តអារាម ក្នុងគោលបំណងសិក្សាព្រះធម៌វិន័យ និងប្រតិបត្តិតាមពុទ្ធបញ្ញត្តិ។ ដើម្បីចូលរួមទ្រទ្រង់ដល់ព្រះសង្ឃក្នុងរយៈពេលបីខែនេះ ប្រជាពុទ្ធបរិស័ទតែងតែនាំយកនូវទេយ្យទាន ដូចជា អង្ករ ទៀន ធូប ប្រេង ស្បង់ជីវរ សំពត់ស្លាដក និងគ្រឿងសម្ភារផ្សេងៗទៀតទៅប្រគេនព្រះសង្ឃតាមវត្តអារាម។

ក្នុងឱកាសនោះ សម្តេចចក្រី និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ព្រមទាំង ឯកឧត្តម វង សូត និងលោកជំទាវ បានប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុមួយចំនួនដល់វត្តទាំង ១៨ ក្នុងស្រុកពញាក្រែក ដោយក្នុងមួយវត្តៗទទួលបាន៖ ទៀនព្រះវស្សា ១គូ អង្ករ ១០០គីឡូក្រាម គ្រឿងឧបភោគបរិភោគ និងបច្ច័យសម្រាប់កសាងចំនួន ១លានរៀល។ ដោយឡែក យាយជី និងតាជីចំនួន ១០០នាក់ ក្នុងម្នាក់ៗទទួលបានប្រេងកូឡា ១ប្រអប់ និងថវិកាចំនួន ២ម៉ឺនរៀល។

ក្នុងពិធីសំណេះសំណាលជាមួយព្រះសង្ឃ ពុទ្ធបរិស័ទ និងអាជ្ញាធរមូលដ្ឋាន ឯកឧត្តម វង សូត បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជូនចំពោះព្រះសង្ឃ និងប្រជាពលរដ្ឋទាំងអស់។

ឯកឧត្តមក៏បានលើកឡើងថា ការថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងសាមគ្គីភាពជាតិ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រទេសជាតិគ្រប់វិស័យ រួមទាំងវិស័យព្រះពុទ្ធសាសនា ដែលបន្តទទួលបានការយកចិត្តទុកដាក់ និងរីកចម្រើនជាបន្តបន្ទាប់។
ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យបន្តបង្កើនការប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិ ជាពិសេសភ្លៀងធ្លាក់ខ្លាំង ខ្យល់កន្ត្រាក់ និងផ្គររន្ទះ ដើម្បីការពារសុវត្ថិភាពអាយុជីវិត និងទ្រព្យសម្បត្តិ ព្រមទាំងសហការជាមួយអាជ្ញាធរមូលដ្ឋានឱ្យបានទាន់ពេលវេលា នៅពេលមានហេតុការណ៍អាសន្នណាមួយកើតឡើង៕

ខេត្តព្រៃវែង៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ព...
29/07/2026

ខេត្តព្រៃវែង៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា និងសហការី នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយក្រុមប្រឹក្សាឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង។

គណៈប្រតិភូព្រឹទ្ធសភា អញ្ជើញសួរសុខទុក្ខសម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន---------...
14/07/2026

គណៈប្រតិភូព្រឹទ្ធសភា អញ្ជើញសួរសុខទុក្ខសម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន
--------------------------

នារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ គណៈប្រតិភូព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញសួរសុខទុក្ខ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន នៅភូមិគ្រឹះសម្តេចចំការមន។

គណៈប្រតិភូព្រឹទ្ធសភា បានសម្តែងនូវកតញ្ញុតាធម៌ និងកតវេទិតាធម៌ ប្រកបដោយមនោសញ្ចេតនាគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតជូន សម្តេចអគ្គមហាពញាចក្រី ដែលស្ទើរតែពេញមួយជន្មាយុរបស់សម្តេច បានលះបង់គ្រប់បែបយ៉ាងក្នុងបុព្វហេតុជាតិ និងប្រជាជន។

គណៈប្រតិភូព្រឹទ្ធសភា បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក តាមជួយបីបាច់ថែរក្សាការពារ ប្រោះព្រំនូវសព្ទសាធុការពរជ័យគ្រប់ប្រការជូន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទីហេងសំរិន ទទួលបាននូវពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរ ជាពិសេសសូមសម្តេចទាំងទ្វេ សមប្រកបដោយពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សម្តេចអគ្គមហាពញាចក្រី បានថ្លែងអំណរគុណ ចំពោះប្រតិភូព្រឹទ្ធសភា ដែលបានឆ្លៀតពេលវេលា ចូលជួបសាកសួរសុខទុក្ខសម្តេច និងសម្តេចធម្មវិសុទ្ធវង្សា ដល់គេហដ្ឋាន និងជូនសព្ទសាធុការពរជ័យដល់ឯកឧត្តមបណ្ឌិត និងប្រតិភូ សមប្រកបដោយពុទ្ធទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

អបអរសាទរ ខួបលើកទី៩ តំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ៨ កក្កដា ២០១...
08/07/2026

អបអរសាទរ ខួបលើកទី៩ តំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ៨ កក្កដា ២០១៧ ~ ៨ កក្កដា ២០២៦

អបអរសាទរខួបលើកទី១៨ ប្រាសាទព្រះវិហារ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ «៧ កក្កដា ២០០៨- ៧ កក្កដា ២...
07/07/2026

អបអរសាទរខួបលើកទី១៨ ប្រាសាទព្រះវិហារ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ
«៧ កក្កដា ២០០៨- ៧ កក្កដា ២០២៦»

គណៈប្រតិភូគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អញ្ជើញសួរសុខទុក្ខសម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ...
02/07/2026

គណៈប្រតិភូគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អញ្ជើញសួរសុខទុក្ខសម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន
--------------------------

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២ ខែកក្កដា ឆ្នាំ២០២៦ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាដឹកនាំដោយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញសួរសុខទុក្ខ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន នៅភូមិគ្រឹះសម្តេចចំការមន។

គណៈប្រតិភូគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក៏ដូចជាសម្តេចរដ្ឋសភាធិបតី ផ្ទាល់ បានសម្តែងនូវកតញ្ញុតាធម៌ និងកតវេទិតាធម៌ ប្រកបដោយមនោសញ្ចេតនាគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតជូន សម្តេចអគ្គមហាពញាចក្រី ដែលស្ទើរតែពេញមួយជន្មាយុរបស់សម្តេច បានលះបង់គ្រប់បែបយ៉ាងក្នុងបុព្វហេតុជាតិ និងប្រជាជន។

គណៈប្រតិភូគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក តាមជួយបីបាច់ថែរក្សាការពារ ប្រោះព្រំនូវសព្ទសាធុការពរជ័យគ្រប់ប្រការជូន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទីហេងសំរិន ទទួលបាននូវពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរ ជាពិសេសសូមសម្តេចទាំងទ្វេ សមប្រកបដោយពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សម្តេចអគ្គមហាពញាចក្រី បានថ្លែងអំណរគុណ ចំពោះប្រតិភូគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដែលបានឆ្លៀតពេលវេលា ចូលជួបសាកសួរសុខទុក្ខសម្តេចផ្ទាល់ និងសម្តេចធម្មវិសុទ្ធវង្សា ដល់គេហដ្ឋាន និងជូនសព្ទសាធុការពរជ័យ ដល់សម្តេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភា និងសមាជិកសមាជិកាគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទាំងអស់ សមប្រកបដោយពុទ្ធទាំង៤ប្រការ ដើម្បីបន្តដឹកនាំស្ថាប័ននីតិប្បញត្តិ-រដ្ឋសភា ទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ក្នុងបុព្វហេតុជាតិមាតុភាព និងប្រជាជន៕

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សូមក្រាបបង្គំទូលថ្វាយ សារលិខិតថ្វា...
17/06/2026

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សូមក្រាបបង្គំទូលថ្វាយ សារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងរាជវរោកាសដ៏មហានក្ខត្តឫក្សមង្គលថ្លៃថ្លាឧត្តុង្គឧត្តម ប្រកបដោយសេចក្តីសោមនស្សរីករាយ នៃព្រះរាជពិធីចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ គម្រប់ ៩០ យាងចូល ៩១ព្រះវស្សា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ។

អបអរសាទរ ទិវាកុមារអន្តរជាតិ លើកទី៧៧ ក្រាមប្រធានបទ ”សន្តិភាព ជាមូលដ្ឋានគ្រឹះនៃការគោរព និងកិច្ចគាំពារសិទ្ធិកុមារ” ១ មិថុនា...
01/06/2026

អបអរសាទរ ទិវាកុមារអន្តរជាតិ លើកទី៧៧ ក្រាមប្រធានបទ ”សន្តិភាព ជាមូលដ្ឋានគ្រឹះនៃការគោរព និងកិច្ចគាំពារសិទ្ធិកុមារ” ១ មិថុនា ១៩៤៩-១ មិថុនា ២០២៦។

ទិវាជាតិនៃការចងចាំ របបប្រល័យពួជសាសន៍ប៉ុលពត ថ្ងៃទី២០ ខែឧសភា ត្រូវបានកំណត់ជា «ទិវាជាតិនៃការចងចាំ» ចាប់ពីឆ្នាំ២០១៨មក  សម្រា...
20/05/2026

ទិវាជាតិនៃការចងចាំ របបប្រល័យពួជសាសន៍ប៉ុលពត

ថ្ងៃទី២០ ខែឧសភា ត្រូវបានកំណត់ជា «ទិវាជាតិនៃការចងចាំ» ចាប់ពីឆ្នាំ២០១៨មក សម្រាប់ជាការរំឭក ដល់ជនរងគ្រោះនឹងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលកើតមានក្នុង
របបកម្ពុជាប្រជាធិបតេយ្យ ចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។

ថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៧៥ គឺជាថ្ងៃចាប់ផ្តើមអនុវត្ត
នយោបាយប្រល័យពូជសាសន៍របស់ពួក ប៉ុល ពត ដែលធ្វើឱ្យប្រជាជនខ្មែរប្រមាណជាងបីលាននាក់ត្រូវបាត់បង់ជីវិត និងរាប់លាននាក់ផ្សេងទៀតត្រូវបែកបាក់គ្រួសារ ក្លាយជាស្រ្តីមេម៉ាយ ក្មេង កំព្រា និងក្លាយជាជនពិការ ហើយហេដ្ឋរចនាសម្ព័ន្ធសង្គមជាតិទាំងមូលត្រូវបំផ្លាញខ្ទេចខ្ទីរដល់ឫសគល់។

បើគ្មានថ្ងៃ៧មករា ឆ្នាំ១៩៧៩ទេ ម្ល៉េះយើងគ្មានអាយុជីវិត ដើម្បីមកកសាងអភិវឌ្ឍប្រទេសជាតិ ឱ្យមានសុខសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃនេះនោះទេ។ សន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាង សម្រាប់យើង កសាងសង្គមគ្រួសារ និងប្រទេសជាតិ។

សូមបងប្អូនប្រជាពលរដ្ឋ ចូលរួមថែរក្សាការពារសុខសន្តិភាព ដែលយើងទទួលបានដោយលំបាកនេះ ឱ្យបានគង់វង្សជារៀងរហូត ដើម្បីដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់ភាពសម្បូរសប្បាយកាន់តែរុងរឿងជាងនេះថែមទៀត។

សូមរំលឹកគុណនិងឧទ្ទិសកុសលផលបុណ្យ ចំពោះដួងវិញ្ញាណក្ខន្ធបុព្វការីរជន អ្នកស្នេហាជាតិ ដែលបានបូជាអាយុជីវិត ដើម្បីបុព្វហេតុរំដោះជាតិ ក៍ដូច ជនរួមជាតិខ្មែររាប់លាននាក់ ដែលបានបាត់បង់ជីវិតទៅក្រោមរបបប្រល័យពូជសាសន៍ បានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

Address

National Assembly Street
Phnom Penh
120101

Alerts

Be the first to know and let us send you an email when Samdech Heng Samrin posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Samdech Heng Samrin:

Shortcuts

Share