មូលនិធិអភិវឌ្ឍន៍ជំនាញ Skills Development Fund

  • Home
  • Cambodia
  • Phnom Penh
  • មូលនិធិអភិវឌ្ឍន៍ជំនាញ Skills Development Fund

មូលនិធិអភិវឌ្ឍន៍ជំនាញ  Skills Development Fund SDF supports skills development for enterprises, training providers, workers, and the informal economy—boosting employability and driving economic growth.
(1)

Co-Design, Co-Invest, Co-Own Our Future. High Skill, High Income! ស្វាគមន៍មកកាន់ មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF)! SDF ផ្តល់ជំនួយសាច់ប្រាក់សម្រាប់ការបណ្តុះបណ្តាលជំនាញដល់សហគ្រាសគ្រប់កម្រិត គ្រឹះស្ថានណ្តុះបណ្តាល បុគ្គលិក និងអាជីវករក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយមិនទាមទៀសំណងត្រឡប់ ក្នុងគោលបំណងបង្កើនសមត្ថភាព បង្កើតឱកាសការងារល្អ និងរួមចំណែកបង្កើនភាពរីកចម្រើនក្នុងអាជីការងារបុគ្គល និងអាជីវកម្មនៃវិស័យឯកជន។
"ជំនាញខ្ពស់ ចំណូលខ្ពស់!"

05/08/2026

បុគ្គលិកមានសមត្ថភាព អាជីវកម្មមានសក្តានុពល!

សហការជាមួយ SDF ដើម្បីអភិវឌ្ឍសមត្ថភាពបុគ្គលិក និងបង្កើនភាពប្រកួតប្រជែងនៃអាជីវកម្មរបស់លោកអ្នក!

តាមរយៈ «កម្មវិធីរួមគ្នាបណ្តុះបណ្តាលជំនាញ» លោកអ្នកនឹងទទួលបានអត្ថប្រយោជន៍ជាច្រើន ដូចជា៖

✅ ថវិកាបដិភាគ៖ ទទួលបានការគាំទ្រថវិកាលើការអភិវឌ្ឍជំនាញ
✅ ការគាំទ្រភាពជាដៃគូ៖ ភ្ជាប់ទំនាក់ទំនងជាមួយគ្រឹះស្ថានបណ្តុះបណ្តាលដែលមានគុណភាព និងស្ដង់ដា
✅ ចំតម្រូវការ៖ ទទួលបានវគ្គបណ្តុះបណ្តាលជំនាញដែលឆ្លើយតបចំតម្រូវការជាក់ស្តែងនៃអាជីវកម្ម

☎️ ព័ត៌មានបន្ថែម៖ ០២៣​ ៩០១ ៥៨៣ ឬ ០១៧ ៥៥៥ ៤០២
🤝 ចូលរួមជាមួយ SDF៖ https://legacy.sdfcambodia.org/join-us/login

SDF ទទួលបានពានរង្វាន់ឆ្នើម ២ ឆ្នាំជាប់គ្នា ក្នុង «វេទិកាបរធនបាលកិច្ច ឆ្នាំ២០២៦»SDF បន្តសាងសមិទ្ធផលគួរឱ្យកត់សម្គាល់ ដោយទទ...
04/08/2026

SDF ទទួលបានពានរង្វាន់ឆ្នើម ២ ឆ្នាំជាប់គ្នា ក្នុង «វេទិកាបរធនបាលកិច្ច ឆ្នាំ២០២៦»

SDF បន្តសាងសមិទ្ធផលគួរឱ្យកត់សម្គាល់ ដោយទទួលបានពានរង្វាន់ «បរធនបាលរូបវន្តបុគ្គលឯករាជ្យឆ្នើម សម្រាប់បរធនបាលកិច្ចសាធារណៈ» រយៈពេល ២ ឆ្នាំជាប់ៗគ្នា (២០២៤ និង ២០២៥) ក្នុង វេទិកាបរធនបាលកិច្ច ឆ្នាំ២០២៦ ក្រោមប្រធានបទ «បរធនបាលកិច្ចក្នុងជវភាពនៃប្រព័ន្ធតួអង្គតែមួយ និងសមិទ្ធផលក្នុងរយៈពេល ៥ ឆ្នាំ» ដែលរៀបចំឡើងដោយនិយ័តករបរធនបាលកិច្ច នាថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ នៅសណ្ឋាគារសុខាភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

ពានរង្វាន់សម្រាប់បរធនបាលរូបវន្តបុគ្គលឯករាជ្យឆ្នើម ត្រូវបានផ្តល់ជូនត្រឹមតែ ៣ ប៉ុណ្ណោះ ហើយការទទួលបានពានរង្វាន់នេះ គឺជាការទទួលស្គាល់នូវការខិតខំប្រឹងប្រែង និងទំនុកចិត្តលើការគ្រប់គ្រងមូលនិធិសាធារណៈរបស់ SDF ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព ។ សមិទ្ធផលនេះ ក៏ជាការឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយដៃគូក្នុងវិស័យឯកជន និងគ្រឹះស្ថានបណ្ដុះបណ្ដាល ក្នុងការអភិវឌ្ឍជំនាញកម្លាំងពលកម្មឱ្យឆ្លើយតបចំតម្រូវការទីផ្សារការងារ។

SDF សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ និយ័តករបរធនបាលកិច្ច ព្រមទាំងដៃគូពាក់ព័ន្ធទាំងអស់ ដែលតែងតែជឿទុកចិត្ត និងរួមចំណែកដល់សមិទ្ធផលនេះ។

គួររំឭកថា SDF ត្រូវបានបង្កើតឡើងជា បរធនបាលកិច្ចសាធារណៈ (National Trust Fund) ក្នុងឆ្នាំ ២០២៣ ក្រោមការគ្រប់គ្រងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ SDF មានគោលបំណងជំរុញភាពជាដៃគូពិតប្រាកដរវាងវិស័យឯកជន និងគ្រឹះស្ថានបណ្ដុះបណ្ដាល ដើម្បីលើកកម្ពស់ការអភិវឌ្ឍជំនាញឱ្យឆ្លើយតបចំតម្រូវការទីផ្សារការងារ សំដៅជំរុញកំណើនសេដ្ឋកិច្ច និងប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០៕

___

SDF Wins Outstanding Award for 2 Consecutive Years at the "Trust Forum 2026"

SDF continues to achieve remarkable success by receiving the "Outstanding Independent Individual Trustee for Public Trust" award for two consecutive years (2024 and 2025). The award was presented at the Trust Forum 2026, held under the theme "Trust in the Dynamics of the Single Ecosystem and Achievements over 5 Years."

Organized by the Trust Regulator on August 4, 2026, at the Sokha Phnom Penh Hotel, the event was held under the high presidency of H.E. Akka Pundit Sapeur Vichea Aun Pornmoniroth, Deputy Prime Minister and Minister of Economy and Finance.

Only three Outstanding Independent Individual Trustee awards were presented. Winning this award recognizes SDF’s dedicated efforts and the strong confidence in its transparent and efficient management of public funds. This achievement also reflects close collaboration with private sector partners and training providers to develop workforce skills that align directly with market demand.

SDF extends its deepest gratitude to the Trust Regulator and all relevant partners for their continued trust and contributions toward this achievement.

SDF was established as a National Trust Fund in 2023 under the management of the Ministry of Economy and Finance. SDF aims to foster genuine partnerships between the private sector and training providers to enhance skill development responsive to labor market needs, driving economic growth and supporting Cambodia's goal to become a high-income country by 2050.

“ជំនាញខ្ពស់ ចំណូលខ្ពស់”
🔗 អំពី SDF៖ https://s.mtrbio.com/skills-development-fund

03/08/2026

វីដេអូសង្ខេបអំពីយន្តការគាំទ្រ និងសមិទ្ធផលសម្រេចបានរបស់ SDF ក្នុងការលើកកម្ពស់ការអភិវឌ្ឍជំនាញ និងសមត្ថភាពប្រកួតប្រជែងរបស់ក្រុមហ៊ុន-សហគ្រាស រួមទាំងសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) នៅកម្ពុជា។

គិតត្រឹមខែកក្កដា ឆ្នាំ២០២៦ នេះ SDF សម្រេចបានសមិទ្ធផលជាផ្លែផ្កាសំខាន់ៗ រួមមាន៖ បណ្តុះបណ្តាលសិក្ខាកាមសរុប ១០០ ៩៦៤ នាក់ (ស្ត្រី ៣៣%), អត្រាបញ្ចប់វគ្គសិក្សា ៩៦%, អត្រាមានការងារធ្វើ ៨៨%, កម្រិតប្រាក់ខែកើនឡើងជាមធ្យម ២០%, អត្រាពេញចិត្តពីនិយោជក ៨៥% និងអត្រាសហគ្រាសរាយការណ៍ពីកំណើនផលិតភាពការងារ ៨៩%៕
____

This video highlights SDF’s support mechanisms and key achievements in strengthening workforce skills and enhancing enterprise competitiveness—including Micro, Small, and Medium Enterprises (MSMEs).

As of July 2026, SDF has achieved significant milestones: trained trainees 100,964 (33% women), course completion rate 96%, employment rate 88%, average salary increases 20%, employer satisfaction rate 85%, and enterprises report productivity growth 89%.

“ជំនាញខ្ពស់ ចំណូលខ្ពស់”
🔗 អំពី SDF៖ https://s.mtrbio.com/skills-development-fund

01/08/2026

លោក ងន សាំង៖ ការវិនិយោគលើធនធានមនុស្ស មិនមែនជាជម្រើស ប៉ុន្តែជាកត្តាស្លាប់រស់នៃអាជីវកម្ម

ក្នុង «វេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦» នាថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២៦ លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA Cambodia បានរំលេចពីតួនាទីសំខាន់នៃការអភិវឌ្ឍធនធានមនុស្ស និងការគាំទ្រយ៉ាងសកម្មរបស់ SDF ចំពោះក្រុមហ៊ុនរបស់លោក។

លោកបានមានប្រសាសន៍ថា៖ «ដោយសារតែអត់បណ្តុះបណ្តាលបុគ្គលិក ទើបយើងរកលុយអត់បាន! ទោះបីជាមានផែនការ ឬយុទ្ធសាស្ត្រល្អយ៉ាងណាក៏ដោយ ចុងក្រោយអាជីវកម្មអាស្រ័យខ្លាំងបំផុតលើ “មនុស្ស” ហ្នឹងឯង»។

លោកក៏បានបញ្ជាក់ថា SDF មិនត្រឹមតែផ្តល់ជំនួយហិរញ្ញវត្ថុសម្រាប់ការបណ្តុះបណ្តាលប៉ុណ្ណោះទេ ប៉ុន្តែក្រុមការងារ SDF ក៏មានភាពសកម្ម រួសរាយរាក់ទាក់ និងខិតខំគាំទ្រដល់ក្រុមហ៊ុនយ៉ាងជិតស្និទ្ធផងដែរ។

👉 លោកបានលើកទឹកចិត្តឱ្យគ្រប់ក្រុមហ៊ុន-សហគ្រាសទាំងអស់ រៀបចំការបណ្តុះបណ្តាល និងប្រញាប់ស្នើសុំការគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសពី SDF!
___

Mr. Ngorn Saing: Investing in human resources isn't an option—it's essential for business survival

Speaking at the National Business Financing Forum 2026 on July 30, 2026, Mr. Ngorn Saing, CEO of RMA Cambodia, highlighted the crucial role of human resource development and praised the strong support his company received from the Skills Development Fund (SDF).

He stated: "Without investing in staff training, you can't grow your revenue! No matter how good your plans or strategies are, in the end, business growth relies on people."

He emphasized that SDF provides more than just financial backing for training—their team is proactive, approachable, and deeply committed to facilitating support for enterprises.

👉 He encouraged all companies and enterprises to prioritize staff training and apply for financial and technical support from SDF!

“ជំនាញខ្ពស់ ចំណូលខ្ពស់”
🔗 អំពី SDF៖ https://s.mtrbio.com/skills-development-fund

SDF ចែករំលែកយន្តការគាំទ្រ និងការវិនិយោគលើធនធានមនុស្សសម្រាប់ MSMEs ក្នុង «វេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច...
31/07/2026

SDF ចែករំលែកយន្តការគាំទ្រ និងការវិនិយោគលើធនធានមនុស្សសម្រាប់ MSMEs ក្នុង «វេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦»

នៅថ្ងៃទី៣០-៣១ ខែកក្កដា ឆ្នាំ២០២៦នេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្ថាប័នក្រោមឱវាទ ព្រមទាំងស្ថាប័នពាក់ព័ន្ធចំនួន ៨ រួមទាំង SDF បានរៀបចំ វេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ក្រោមប្រធានបទ «សមាហរណកម្មការគាំទ្រផ្នែកហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាល ដើម្បីសម្រេចបានភាពធន់នៃសេដ្ឋកិច្ច» នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

វេទិកាជាតិនេះ ជាការផ្តួចផ្តើមលើកដំបូង រៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយយន្តការគាំទ្ររបស់រាជរដ្ឋាភិបាល, ពង្រឹងកិច្ចសហប្រតិបត្តិការ, និងប្រមូលមតិយោបល់ ដើម្បីបង្កើនប្រសិទ្ធភាពនៃការគាំទ្រសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នរដ្ឋ, ដៃគូអភិវឌ្ឍន៍, សមាគម, គ្រឹះស្ថានហិរញ្ញវត្ថុ និង MSMEs សរុបប្រមាណ ៦០០ រូប។

ថ្លែងក្នុងពិធី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានមានប្រសាសន៍ថា៖ «វេទិកាថ្នាក់ជាតិ ស្ដីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ ២០២៦» គឺជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់ អំពីកិច្ចសហប្រតិបត្តិការស្អិតល្មួត រវាងស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល ក្នុងការបង្កើតសហថាមពល និង ការបន្ស៊ីគោលនយោបាយអន្តរស្ថាប័ន សំដៅជំរុញការអភិវឌ្ឍវិស័យឯកជន ដែលផ្ដោតជាសំខាន់ លើការលើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញប្បទាន ប្រកបដោយបរិយាបន្ន និង ភាពបត់បែន ដើម្បីធានាស្ថិរភាពអាជីវកម្ម និង ជំរុញសកម្មភាពសេដ្ឋកិច្ចជាតិ ឱ្យមានសម្ទុះកាន់តែខ្លាំងក្លាឡើងបន្ថែមទៀត, ស្របតាមប្រធានបទ «សមាហរណកម្មការគាំទ្រផ្នែកហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាល ដើម្បីសម្រេចបានភាពធន់ នៃសេដ្ឋកិច្ច»។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម គី សុខគីម នាយកប្រតិបត្តិ SDF បានអញ្ជើញធ្វើបទបង្ហាញ និងចូលរួមជាវាគ្មិនកិត្តិយស ដោយបានគូសបញ្ជាក់ថា៖ «ភាពជោគជ័យ និងភាពរីកចម្រើនរបស់ MSMEs អាស្រ័យលើកត្តាចម្បង ៣ គឺ សមត្ថភាព, បច្ចេកវិទ្យា, និងហិរញ្ញវត្ថុ»។ ឯកឧត្តមបានបន្ថែមថា SDF បានចូលរួមដោះស្រាយកង្វះជំនាញ កង្វះហិរញ្ញវត្ថុ និងកង្វះដៃគូ ក្នុងការរៀបចំ និងវិនិយោគរួមគ្នាលើការបង្កើនសមត្ថភាពសហគ្រិន និងបុគ្គលិកទាំងជំនាញបច្ចេកទេស និងជំនាញទន់ ជាមួយនឹងកម្មវិធីសហហិរញ្ញប្បទានចម្រុះ ដូចជាកម្មវិធីរួមគ្នាបណ្ដុះបណ្ដាលជំនាញ, កម្មវិធីផ្គូផ្គងជំនាញ, ការគាំទ្រសេដ្ឋកិច្ចក្រៅប្រព័ន្ធ/បណ្ណជំនាញ, កម្មវិធីជំនាញខ្ញុំ ការងារខ្ញុំ និងការប្រើប្រាស់ថ្នាលឌីជីថល។

SDF បានរួមចំណែកយ៉ាងសកម្មដល់ការអភិវឌ្ឍធុរកិច្ច ជាពិសេសសហគ្រាសធុនមីក្រូ តូច និងមធ្យម នៅកម្ពុជា។ ជាក់ស្តែង SDF បានផ្តល់ថវិកាបដិភាគជូនសហគ្រាស សមាគម និងគ្រឹះស្ថានបណ្តុះបណ្តាល សរុបចំនួន ២៥,៩២ លានដុល្លារ (ស្មើនឹង ៥៥% នៃថ្លៃបណ្តុះបណ្តាលសរុប ៥០,៦៥លានដុល្លារ) ព្រមទាំងបានសហការជាមួយសហគ្រាសដៃគូចំនួន ៦០៥ ដើម្បីបង្កើនផលិតភាព និងសមត្ថភាពប្រកួតប្រជែង។

តាមរយៈវេទិកានេះ SDF ប្តេជ្ញាបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នដៃគូទាំង ៧ ផ្សេងទៀត (រួមមាន៖ ១.ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម, ២.ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា, ៣.សាជីវកម្មធានាឥណទានកម្ពុជា, ៤.ផ្សារមូលបត្រកម្ពុជា, ៥.មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព, ៦.សហគ្រិនខ្មែរ, និង ៧.មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ”) ព្រមទាំងវិស័យឯកជន ដើម្បីបំពេញបន្ថែមលើយន្តការគាំទ្ររបស់រាជរដ្ឋាភិបាល ក្នុងការពង្រឹងសមត្ថភាព, ពង្រីកឱកាសទទួលបានហិរញ្ញប្បទាន, និងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីធានាថា MSMEs នៅកម្ពុជាមានភាពធន់ និងសមត្ថភាពប្រកួតប្រជែងខ្ពស់៕

“ជំនាញខ្ពស់ ចំណូលខ្ពស់”
អំពី SDF៖ https://s.mtrbio.com/skills-development-fund

ឱកាសពិសេស! ចុះឈ្មោះចូលរួម «វេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦» សម្រាប់ថ្ងៃទី២ (ថ្ងៃទី៣១ ខែកក្កដ...
30/07/2026

ឱកាសពិសេស! ចុះឈ្មោះចូលរួម «វេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦» សម្រាប់ថ្ងៃទី២ (ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦)

លោកអ្នកអាចធ្វើការស្កែន QR Code លើរូបភាពខាងក្រោម ដើម្បីបំពេញព័ត៌មានចុះឈ្មោះចូលរួម។

30/07/2026

[LIVE] សូមស្វាគមន៍មកកាន់ការផ្សាយផ្ទាល់ ថ្ងៃទី១! 🔴

សូមស្វាគមន៍ប្រិយមិត្តទាំងអស់មកកាន់ការផ្សាយផ្ទាល់ថ្ងៃទី១ នៃ «វេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦»!

កញ្ញា ហេង សម្បត្តិ ប្រធានផ្នែកយុទ្ធសាស្ត្រ SDF នឹងចូលរួមធ្វើបទបង្ហាញក្រោមប្រធានបទ «កម្មវិធីអភិវឌ្ឍន៍ជំនាញ និងថវិកាគាំទ្រ...
29/07/2026

កញ្ញា ហេង សម្បត្តិ ប្រធានផ្នែកយុទ្ធសាស្ត្រ SDF នឹងចូលរួមធ្វើបទបង្ហាញក្រោមប្រធានបទ «កម្មវិធីអភិវឌ្ឍន៍ជំនាញ និងថវិកាគាំទ្រការបណ្តុះបណ្តាលជំនាញ» ក្នុង «វេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦» នារសៀល ថ្ងៃទី៣០ ខែកក្កដា ស្អែកនេះ

----

Ms. Heng Sambath, Strategy Manager of SDF, will deliver a presentation on "Skills Development Program and Supported Fund" at the "National Business Financing Forum 2026" tomorrow afternoon, July 30th.

កញ្ញា ហេង សម្បត្តិ ប្រធានផ្នែកយុទ្ធសាស្ត្រនៃ SDF នឹងត្រូវធ្វើបទបង្ហាញ “កម្មវិធីអភិវឌ្ឍន៍ជំនាញ និងថវិកាគាំទ្រការបណ្តុះបណ្តាលជំនាញ” នៃវេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦។

📅ថ្ងៃទី៣០–៣១ ខែកក្កដា ឆ្នាំ២០២៦
📍 សណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ
✍សម្រាប់ការចុះឈ្មោះ៖ https://forms.gle/mE11BL6eUyFSQkwW6
📱ទំព័រហ្វេសប៊ុក NBF Forum៖ https://www.facebook.com/nbfforum
🌐 គេហទំព័រផ្លូវការ៖ https://nbf.mef.gov.kh/

ឯកឧត្តម គី សុខគីម នាយកប្រតិបត្តិ SDF នឹងចូលរួមធ្វើបទបង្ហាញក្រោមប្រធានបទ «ការគាំទ្រហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាល សម្រាប់ប...
29/07/2026

ឯកឧត្តម គី សុខគីម នាយកប្រតិបត្តិ SDF នឹងចូលរួមធ្វើបទបង្ហាញក្រោមប្រធានបទ «ការគាំទ្រហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាល សម្រាប់ប្រព័ន្ធអេកូឡូស៊ីរបស់ MSMEs» ក្នុង «វេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦» នាព្រឹកថ្ងៃទី៣០ ខែកក្កដា ស្អែកនេះ។

----

H.E. Ky Sokkim, CEO of SDF, will deliver a presentation on "Government Financing Support for MSMEs Ecosystem" at the "National Business Financing Forum 2026" tomorrow morning, July 30th.

Address

8th Floor, Business Development Center, OCIC Boulevard, Sangkat Chroy Changvar, Khan Chroy Changvar
Phnom Penh

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00

Telephone

+85523901583

Alerts

Be the first to know and let us send you an email when មូលនិធិអភិវឌ្ឍន៍ជំនាញ Skills Development Fund posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to មូលនិធិអភិវឌ្ឍន៍ជំនាញ Skills Development Fund:

Shortcuts

Share