07/06/2026
បាត់ដំបង ថ្ងៃទី៧/៦/២០២៦
ឯកឧត្តម កេីត សេកាណូ សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកសំឡូត បានអញ្ជេីញជាតំណាងរបស់ ឯកឧត្តម ឯក សំអូន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកសំឡូត ដឹកនាំកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់បោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកសំឡូត ដោយមានការអញ្ជេីញចូលរួមពីឯកឧត្តម លោក លោកស្រី ដែលជាក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកសំឡូត និងបណ្តាឃុំទាំង៧, គណៈកម្មាធិការគណបក្សស្រុក, គណៈកម្មាធិការគណបក្សឃុំទាំង ៧ និងសមាជិក សមាជិកា ចំនួន ២០២ នាក់។
ថ្លែងក្នុងកិច្ចប្រជុំខាងលេី ឯកឧត្តម បានមានប្រសាសន៍សង្កត់ធ្ងន់លេីខ្លឹមសារក្នុងសេចក្តីសម្រេច ដែលមានចំនួន ៥ ចំណុច សំខាន់ៗ ដូចខាងក្រោម៖
១. ការប្តេជ្ញាចិត្តជាយុទ្ធសាស្រ្តរបស់គណបក្ស
២. ការងារជាអាទិភាពក្នុងដំណាក់កាលទាំង ៤ នៃដំណេីរការបោះឆ្នោត (ចាប់ពីពេលនេះរហូតដល់ថ្ងៃឃោសនាការបោះឆ្នោត, ថ្ងៃយុទ្ធនាការឃោសនាការបោះឆ្នោត, ថ្ងៃបោះឆ្នោត និងក្រោយថ្ងៃបោះឆ្នោត)
៣. ការអប់រំផ្សព្វផ្សាយ និងការងារសាធារណមតិ
៤. ការងារហិរញ្ញវត្ថុ
៥. ការចាត់តាំងអនុវត្ត។
ជាលទ្ធផល អង្គប្រជុំ បានជ្រួតជ្រាបយ៉ាងច្បាស់អំពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងប្តេជ្ញាយកទៅអនុវត្តយ៉ាងខ្ជាប់ខ្ជួន ដេីម្បីយកជ័យជម្នះយ៉ាងត្រចះត្រចង់ជូនគណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាឃុំ សង្កាត់ នាពេលខាងមុខនេះ។