Dr. Sok Prasith, Secretary of State Ministry of Information

Dr. Sok Prasith, Secretary of State Ministry of Information Official page of H.E.PhD. Sok Prasith, Secretary of State of the Ministry of Information. H.E. Along with this, H.E.

Dr. Sok Prasith, Secretary of State of the Ministry of the Information and Chairman of the Board of the Executive Committee of League Association of Youth Scholarship (S2), The League Association of Youth Scholarship (S2) is an association which seeks 100% scholarships for destitute students in Cambodia that have a strong desire to continue their higher education for Associate’s Degree, Bachelor’s

Degree, and Master’s Degree both within and without the country. Dr. Sok Prasith is also chief of the Royal Government Workforce-Party has visited the headquarters of Romenh Commune, Koh Andaet District, Takeo Province.

នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦  ឯកឧត្តម សុខ ប្រសិទ្ធិ សមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការក្រសួងព័ត៌មាន បានអញ្ជើញចូលរួមកិច...
02/08/2026

នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សុខ ប្រសិទ្ធិ សមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការក្រសួងព័ត៌មាន បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបការងារឆមាសទី១ និងលើកទិសដៅបន្ត និងពិធីប្រកាសសមាភាពបំពេញបន្ថែម គណៈកម្មាធិការគណបក្សក្រសួងព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្រ្តា សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សក្រសួងព័ត៌មាន នៅវិមាន ៧មករា។

ឯកឧត្តម សុខ ប្រសិទ្ធិ ប្រធានក្រុមប្រឹក្សាភិបាល នៃគណៈកម្មការប្រតិបត្តិសម្ពន្ធយុវជនអាហារូបករណ៍ស២ គោរពផ្ញើសារលិខិតជូនពរ គោរ...
01/08/2026

ឯកឧត្តម សុខ ប្រសិទ្ធិ ប្រធានក្រុមប្រឹក្សាភិបាល នៃគណៈកម្មការប្រតិបត្តិសម្ពន្ធយុវជនអាហារូបករណ៍ស២ គោរពផ្ញើសារលិខិតជូនពរ គោរពជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងឱកាសដ៏នក្ខត្តឫក្សប្រសើរថ្លៃថ្លានៃពិធីចម្រើនជន្មាយុគម្រប់៧៤ឆ្នាំ ឈានចូល ៧៥ឆ្នាំ របស់ សម្តេចតេជោ ដែលប្រព្រឹត្តទៅនាថ្ងៃពុធ ៧រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ខាងមុខ។

ភ្នំពេញ៖ នារសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកការងារអាហារូ...
31/07/2026

ភ្នំពេញ៖ នារសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកការងារអាហារូបករណ៍ បានទទួលជួបសម្តែងការគួរសមជាមួយ លោក Rajeev Taneja ស្ថាបនិក នៃក្រុមហ៊ុន Global Care ដើម្បីពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ជាពិសេសការលើកកម្ពស់វិស័យសុខាភិបាល ការអភិវឌ្ឍធនធានមនុស្ស និងការជំរុញកិច្ចសហការរវាងស្ថាប័នពាក់ព័ន្ធនៃព្រះរាជាណាចក្រកម្ពុជា និងដៃគូអន្តរជាតិ។

ក្នុងជំនួបនេះ លោក Rajeev Taneja បានសម្តែងនូវក្តីសោមនស្សរីករាយដែលបានចូលជួប ឯកឧត្តមរដ្ឋលេខាធិការ និងបានបង្ហាញឆន្ទៈ និងសកម្មភាពរបស់ក្រុមហ៊ុន Global Care ដែលផ្តោតលើការចូលរួមវិនិយោគ និងអភិវឌ្ឍវិស័យសុខាភិបាល ការបណ្តុះបណ្តាលជំនាញវេជ្ជសាស្ត្រ ការគាំទ្របច្ចេកវិទ្យាសុខាភិបាលទំនើប និងការបង្កើតបណ្តាញកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសនានា។

លោក Rajeev Taneja បានលើកឡើងពីបំណងរបស់ក្រុមហ៊ុនក្នុងការពង្រីកកិច្ចសហប្រតិបត្តិការជាមួយព្រះរាជាណាចក្រកម្ពុជា និងបានស្នើសុំឱ្យក្រសួងព័ត៌មានជួយសម្របសម្រួល ដើម្បីបង្កើតកិច្ចសហការជាមួយក្រសួងសុខាភិបាល និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងគោលបំណងជំរុញការផ្លាស់ប្តូរបទពិសោធន៍ ការផ្ទេរបច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើប ការបណ្តុះបណ្តាលធនធានមនុស្សតាមរយៈការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ក៏ដូចជាការអភិវឌ្ឍកម្មវិធីរួមផ្សេងៗ ដែលអាចរួមចំណែកលើកកម្ពស់គុណភាពសេវាសុខាភិបាលនៅកម្ពុជា។

ជាការឆ្លើយតប ឯកឧត្តម សុខ ប្រសិទ្ធិ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគំនិតផ្តួចផ្តើមរបស់ លោក Rajeev Taneja និងបានវាយតម្លៃខ្ពស់ចំពោះបំណងល្អរបស់ក្រុមហ៊ុន Global Care ក្នុងការចូលរួមអភិវឌ្ឍវិស័យសុខាភិបាលនៅកម្ពុជា។ ឯកឧត្តមបានមានប្រសាសន៍ថា ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ គឺជាកត្តាសំខាន់ក្នុងការលើកកម្ពស់គុណភាពសេវាសាធារណៈ និងការអភិវឌ្ឍធនធានមនុស្សប្រកបដោយចីរភាព។

ឯកឧត្តមរដ្ឋលេខាធិការ ក៏បានបង្ហាញការគាំទ្រចំពោះការសម្របសម្រួលឱ្យមានកិច្ចពិភាក្សា និងកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល ដើម្បីស្វែងរកលទ្ធភាពអនុវត្តគម្រោងរួមដែលមានផលប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជា។ ឯកឧត្តម បានលើកឡើងថា ការរួមសហការរវាងវិស័យរដ្ឋ និងវិស័យឯកជនអន្តរជាតិ នឹងជួយពង្រឹងសមត្ថភាពវិស័យសុខាភិបាល និងបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាជូនប្រជាពលរដ្ឋ។

ក្នុងឱកាសនោះផងដែរ ឯកឧត្តមរដ្ឋលេខាធិការ បានស្នើសុំឱ្យក្រុមហ៊ុន Global Care ពិនិត្យលទ្ធភាពផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ដើម្បីបន្តការសិក្សាលើជំនាញសុខាភិបាល ដូចជា វេជ្ជសាស្ត្រ គិលានុបដ្ឋាក វិទ្យាសាស្ត្រវេជ្ជសាស្ត្រ សុខភាពសាធារណៈ បច្ចេកវិទ្យាវេជ្ជសាស្ត្រ និងជំនាញពាក់ព័ន្ធផ្សេងៗទៀត និង ស្នើសុំធ្វើកិច្ចសហប្រតិបត្តការណ៍ចុះអនុស្សរណៈជាមួយក្រសួងព័ត៌មាននាពេលខាងមុខ។ ឯកឧត្តម ក៏បានគូសបញ្ជាក់ថា ការវិនិយោគលើការអប់រំ និងការកសាងធនធានមនុស្ស គឺជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេសជាតិ ហើយការផ្តល់ឱកាសដល់យុវជនកម្ពុជា ក្នុងការទទួលបានការអប់រំប្រកបដោយគុណភាពនៅក្រៅប្រទេស នឹងជួយបង្កើនសមត្ថភាពវិជ្ជាជីវៈ និងចំណេះដឹង ដើម្បីត្រឡប់មករួមចំណែកអភិវឌ្ឍវិស័យសុខាភិបាលនៅកម្ពុជានាពេលអនាគត។

លោក Rajeev Taneja បានទទួលយកសំណើនេះដោយក្តីរីករាយ និងបានបញ្ជាក់ថា ក្រុមហ៊ុន Global Care នឹងពិនិត្យលទ្ធភាពសហការជាមួយសាកលវិទ្យាល័យ មន្ទីរពេទ្យ និងស្ថាប័នអប់រំជាដៃគូ ដើម្បីបង្កើតកម្មវិធីអាហារូបករណ៍ កម្មវិធីបណ្តុះបណ្តាល ការផ្លាស់ប្តូរនិស្សិត និងកម្មវិធីអភិវឌ្ឍជំនាញវិជ្ជាជីវៈសម្រាប់និស្សិត និងបុគ្គលិកសុខាភិបាលកម្ពុជា។

ភាគីទាំងពីរបានឯកភាពបន្តរក្សាទំនាក់ទំនង និងជំរុញការពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីឈានទៅបង្កើតកិច្ចសហប្រតិបត្តិការជាក់ស្តែង ដែលនឹងផ្តល់អត្ថប្រយោជន៍រួមដល់ប្រជាជននៃប្រទេសទាំងពីរ ជាពិសេសលើវិស័យសុខាភិបាល ការអប់រំការបណ្តុះបណ្តាលធនធានមនុស្ស និងការផ្លាស់ប្តូរបច្ចេកវិទ្យាទំនើប ស្របតាមទិសដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព និងការពង្រឹងចំណងមិត្តភាពអន្តរជាតិ។

នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦  ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន អញ្ជើញចូលរួមក្នុងពិធីបើកសិក្ខាសាលាស...
31/07/2026

នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន អញ្ជើញចូលរួមក្នុងពិធីបើកសិក្ខាសាលាស្ដីពី ផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅសាលចតុម្មុខមង្គល ទីស្ដីការក្រសួងព័ត៌មាន៕

នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦  ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន អញ្ជើញចូលរួមក្នុងពិធីបើកវគ្គបណ្ដុះប...
31/07/2026

នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន អញ្ជើញចូលរួមក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីការពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន លើកទី៩ ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅសាលមណ្ឌលបណ្ដុះបណ្ដាល និងវិក្រឹតការវិជ្ជាជីវៈក្រសួងព័ត៌មាន ទីស្ដីការក្រសួងព័ត៌មាន៕

31/07/2026

ផ្សាយផ្ទាល់ ៖ បច្ចុប្បន្នភាពស្តីពី « ការវិវត្តស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង » នៅទីស្តីការគណៈរដ្ឋមន្ត្រី ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦

30/07/2026

ផ្សាយផ្ទាល់ ៖ បច្ចុប្បន្នភាពស្តីពី « ការវិវត្តស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង » នៅទីស្តីការគណៈរដ្ឋមន្ត្រី ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦

29/07/2026

ផ្សាយផ្ទាល់ ៖ បច្ចុប្បន្នភាពស្តីពី « ការវិវត្តស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង » នៅទីស្តីការគណៈរដ្ឋមន្ត្រី ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦

29/07/2026

ផ្សាយផ្ទាល់ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធីបតីភាពដ៏ខ្ពង់ខ្ពស់ ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ២៣ ០៦៧បណ្ណ ស្ថិតនៅឃុំជ័យធំ ឃុំរកាជន្លឹង និងឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦

28/07/2026

បច្ចុប្បន្នភាពស្តីពី « ការវិវត្តស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង » នៅទីស្តីការគណៈរដ្ឋមន្ត្រី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦

Address

Ministry Of Information Of Cambodia
Phnom Penh

Alerts

Be the first to know and let us send you an email when Dr. Sok Prasith, Secretary of State Ministry of Information posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Dr. Sok Prasith, Secretary of State Ministry of Information:

Shortcuts

Share