Housing Development Association of Cambodia - HDAC

Housing Development Association of Cambodia - HDAC សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា HDAC
(1)

ថ្នាក់ដឹកនាំ និងសមាជិក-សមាជិកានៃសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានអញ្ជើញចូលរួម «ពិធីក្រុងពាលី បញ្ចុះបឋមសិលា បើកការដ្ឋា...
01/08/2026

ថ្នាក់ដឹកនាំ និងសមាជិក-សមាជិកានៃសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានអញ្ជើញចូលរួម «ពិធីក្រុងពាលី បញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់រោងចក្រផលិតអាហារ និងភេសជ្ជៈ ជីប ម៉ុង» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលមានទីតាំងស្ថិតនៅក្នុងភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃសៅរ៍ ៣រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹង ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦។

—————————————
👉ដំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្ដាញសង្គម របស់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា៖

🌐/ Facebook
🌐/ TikTok
🌐/ Website
🌐/ Telegram

ខួបលើកទី១៧ នៃបណ្ណសារឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ទួលស្លែង ត្រូវបានចុះក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោក របស់អង្គការយូណេស្កូ៣១...
31/07/2026

ខួបលើកទី១៧ នៃបណ្ណសារឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ទួលស្លែង ត្រូវបានចុះក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោក របស់អង្គការយូណេស្កូ

៣១ កក្ដដា ២០០៩ ~ ៣១ កក្កដា ២០២៦

🌐/ Facebook (https://www.facebook.com/share/193ABD2JDq/?mibextid=wwXIfr)
🌐/ TikTok (https://www.tiktok.com/?_r=1&_t=ZT-984QlEKXzn3)
🌐/ Website (https://www.hdacambodia.com/)
🌐/ Telegram (https://t.me/HDAcambodia)

នៅរសៀលថ្ងៃពុធ ទី២៩ ខែកក្ដដា ឆ្នាំ២០២៦ នៅមន្ទីពេទ្យគន្ធបុប្ផារាជធានីភ្នំពេញ (វត្តភ្នំ) លោកអ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្ន...
30/07/2026

នៅរសៀលថ្ងៃពុធ ទី២៩ ខែកក្ដដា ឆ្នាំ២០២៦ នៅមន្ទីពេទ្យគន្ធបុប្ផារាជធានីភ្នំពេញ (វត្តភ្នំ) លោកអ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងថ្នាក់ដឹកនាំសមាជិក-សមាជិកា សួរសុខទុក្ខកុមារ និងទារក កំពុងសម្រាកព្យាបាលជំងឺ និងសង្រ្គោះបន្ទាន់នៅមន្ទីពេទ្យគន្ធបុប្ផា ក្នុងឱកាសដែលលោកអ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាបានដឹកនាំសមាជិក-សមាជិកា យកថវិកាបរិច្ចាគ ចំនួន $50,999.99 ឧបត្ថម្ភជូន មូលនិធិគន្ធបុប្ផាកម្ពុជា ក្រោមយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦ ដែលជាគំនិតផ្តួចផ្តើមដ៏មានអត្ថន័យ និងពោរពេញដោយស្មារតីសប្បុរសធម៌ ដែល លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជាប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា៕

🌐/ Facebook
🌐/ TikTok
🌐/ Website
🌐/ Telegram

ឯកឧត្តមសាស្រ្តាចារ្យ ទូស សាភឿន សមាជិកនៃសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានឧបត្ថម្ភ គ្រែសង្រ្គោះបន្ទាន់កុមារចំនួន ៥គ្រែ ...
30/07/2026

ឯកឧត្តមសាស្រ្តាចារ្យ ទូស សាភឿន សមាជិកនៃសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានឧបត្ថម្ភ គ្រែសង្រ្គោះបន្ទាន់កុមារចំនួន ៥គ្រែ ជូន មន្ទីរពេទ្យគន្ធបុប្ផា

នៅរសៀលថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យ ទូស សាភឿន សមាជិកសមាគម និងជា ប្រធានក្រុមប្រឹក្សាភិបាល ខេមបូឌាន អង្គរ លែន ប្រផឹធី អេន មេនេច ម៉ិន ឯ.ក បានឧបត្ថមបន្ថែម គ្រែសង្គ្រោះបន្ទាន់កុមារចំនួន ៥គ្រែ ក្នុងគ្រែមួយមានតម្លៃ ២០០០ដុល្លារ ស្មើនឹងទឹកប្រាក់សរុប ១០ ០០០ ដុល្លារអាមេរិក ជូនមន្ទីរពេទ្យគន្ធបុប្ផា ក្នុងឱកាសដែលលោកអ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាបានដឹកនាំសមាជិក-សមាជិកា យកថវិកាបរិច្ចាគ ចំនួន $50,999.99 ឧបត្ថម្ភជូន មូលនិធិគន្ធបុប្ផាកម្ពុជា ក្រោមយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦ ដែលជាគំនិតផ្តួចផ្តើមដ៏មានអត្ថន័យ និងពោរពេញដោយស្មារតីសប្បុរសធម៌ ដែល លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជាប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា៕

🌐/ Facebook (https://www.facebook.com/share/193ABD2JDq/?mibextid=wwXIfr)
🌐/ TikTok (https://www.tiktok.com/?_r=1&_t=ZT-984QlEKXzn3)
🌐/ Website (https://www.hdacambodia.com/)
🌐/ Telegram (https://t.me/HDAcambodia)

លោកជំទាវអ្នកឧកញ៉ា ចាន់ សុទ្ធា ទីប្រឹក្សាជាន់ខ្ពស់នៃសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានឧបត្ថម្ភគ្រែសម្រាកព្យាបាលជំងឺកុមា...
30/07/2026

លោកជំទាវអ្នកឧកញ៉ា ចាន់ សុទ្ធា ទីប្រឹក្សាជាន់ខ្ពស់នៃសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានឧបត្ថម្ភគ្រែសម្រាកព្យាបាលជំងឺកុមារចំនួន ២០០គ្រែ និងគ្រែសង្រ្គោះបន្ទាន់កុមារចំនួន ៥គ្រែ ជូន មន្ទីរពេទ្យគន្ធបុប្ផា

នៅរសៀលថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវអ្នកឧកញ៉ា ចាន់ សុទ្ធា ទីប្រឹក្សាជាន់ខ្ពស់ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងជាអគ្គនាយិកា ក្រុមហ៊ុន សេនជូរី គ្រុប បានឧបត្ថមបន្ថែម៖ គ្រែសម្រាកព្យាបាលចំនួន ២០០គ្រែ និងគ្រែសង្គ្រោះបន្ទាន់កុមារចំនួន ៥គ្រែ ក្នុងគ្រែមួយមានតម្លៃ ២០០០ដុល្លារ (ជូនមន្ទីរពេទ្យគន្ធបុប្ផា ក្នុងឱកាសដែលលោកអ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាបានដឹកនាំសមាជិក-សមាជិកា យកថវិកាបរិច្ចាគ ចំនួន $50,999.99 ឧបត្ថម្ភជូន មូលនិធិគន្ធបុប្ផាកម្ពុជា ក្រោមយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦ ដែលជាគំនិតផ្តួចផ្តើមដ៏មានអត្ថន័យ និងពោរពេញដោយស្មារតីសប្បុរសធម៌ ដែល លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជាប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា៕

🌐/ Facebook (https://www.facebook.com/share/193ABD2JDq/?mibextid=wwXIfr)
🌐/ TikTok (https://www.tiktok.com/?_r=1&_t=ZT-984QlEKXzn3)
🌐/ Website (https://www.hdacambodia.com/)
🌐/ Telegram (https://t.me/HDAcambodia)

🪷 អនុមោទនា បុណ្យចូលព្រះវស្សា 🪷ថ្ងៃព្រហស្បតិ៍រ ១ រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកក្ក...
30/07/2026

🪷 អនុមោទនា បុណ្យចូលព្រះវស្សា 🪷
ថ្ងៃព្រហស្បតិ៍រ ១ រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦

ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យដ៏សំខាន់មួយក្នុងព្រះពុទ្ធសាសនា ដែលជាកាលវេលាសម្រាប់ព្រះភិក្ខុសង្ឃ និងសាមណេរ គង់ចាំព្រះវស្សា សិក្សាព្រះធម៌ និងគោរពប្រតិបត្តិព្រះវិន័យយ៉ាងខ្ជាប់ខ្ជួន តាមពុទ្ធប្បញ្ញត្តិ។

ក្នុងឱកាសដ៏ប្រពៃនេះ ពុទ្ធបរិស័ទតែងនាំគ្នាធ្វើបុណ្យ ដោយនាំយកទៀនវស្សា ស្លាដក់ អង្ករ ភេសជ្ជៈ និងទេយ្យទានផ្សេងៗ ប្រគេនព្រះសង្ឃ តាមសទ្ធាជ្រះថ្លា និងលទ្ធភាពរៀងៗខ្លួន ដើម្បីបង្កើនកុសលផលបុណ្យ និងរួមចំណែកទំនុកបម្រុងព្រះពុទ្ធសាសនា។

🙏 សូមអនុមោទនាបុណ្យចូលព្រះវស្សា និងសូមអានិសង្សនៃកុសលផលបុណ្យនេះ ប្រោសប្រទានដល់ពុទ្ធបរិស័ទទាំងអស់ ឱ្យជួបតែសេចក្តីសុខ សេចក្តីចម្រើន សុខភាពល្អ និងសុភមង្គលគ្រប់ប្រការ។

សាធុ! សាធុ! សាធុ! 🙏🪷

🌐/ Facebook (https://www.facebook.com/share/193ABD2JDq/?mibextid=wwXIfr)
🌐/ TikTok (https://www.tiktok.com/?_r=1&_t=ZT-984QlEKXzn3)
🌐/ Website (https://www.hdacambodia.com/)
🌐/ Telegram (https://t.me/HDAcambodia)

ពិធីឧបត្ថម្ភថវិកាបរិច្ចាគជូន មូលនិធិគន្ធបុប្ផាកម្ពុជា ក្រោមយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦។នៅរសៀលថ្ងៃពុធ ទី២៩ ...
29/07/2026

ពិធីឧបត្ថម្ភថវិកាបរិច្ចាគជូន មូលនិធិគន្ធបុប្ផាកម្ពុជា ក្រោមយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦។

នៅរសៀលថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២៦ លោកអ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាបានដឹកនាំសមាជិក-សមាជិកា យកថវិកាបរិច្ចាគ ឧបត្ថម្ភជូន មូលនិធិគន្ធបុប្ផាកម្ពុជា ក្រោមយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦ ដែលជាគំនិតផ្តួចផ្តើមដ៏មានអត្ថន័យ និងពោរពេញដោយស្មារតីសប្បុរសធម៌ ដែល លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជាប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា។ ដោយទទួលស្វាគមន៍ដោយឯកឧត្តមបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជានាយកប្រត្តិបត្តនៃមូលនិធិគន្ធបុប្ផាកម្ពុជា និងលោកសាស្រ្តាចារ្យ គី សន់ទី ប្រធានមន្ទីពេទ្យគន្ធបុប្ផា និងក្រុមគ្រូពេទ្យផងដែរ។
លោកអ្នកឧកញ៉ា លី ហួរ បានមានប្រសាសន៍៖ មន្ទីរពេទ្យគន្ធបុប្ផា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការសង្គ្រោះអាយុជីវិត និងថែទាំសុខភាពកុមារកម្ពុជា រាប់លាននាក់អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ដូច្នេះការចូលរួមរបស់យើងម្នាក់ បន្តិចៗ នឹងក្លាយជាកម្លាំងដ៏ធំមួយ ដើម្បីធានាថា មន្ទីរពេទ្យនៅតែអាចបន្តបេសកកម្មដ៏ឧត្តុង្គឧត្តមនេះបាន។ យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» បានបង្ហាញឱ្យឃើញថា ការចែករំលែកមិនស្ថិតនៅលើទំហំទឹកប្រាក់នោះទេ ប៉ុន្តែស្ថិតនៅលើទឹកចិត្ត និងការចូលរួមរបស់មនុស្សគ្រប់រូប ក្នុងនោះផងដែរសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាក៏បានចូលរួមយ៉ាងសកម្មជាមួយមន្ទីរពេទ្យ និងរដ្ឋាភិបាល ក្នុងការផ្សព្វផ្សាយ និងកៀរគរសមាជិករបស់ខ្លួនដើម្បីចូលរួមគាំទ្រ និងឧបត្ថម្ភក្នុងបេសកកម្មដ៍មានអត្ថន័យ និងសារៈសំខាន់មួយ។ ជាក់ស្តែង នេះជាលើកទី៣ ហើយដែលសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានចូលរួមកៀរគរ និងប្រគល់ថវិកាបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដោយ៖
- លើកទី១ បានបរិច្ចាគថវិកាចំនួន ៥៩ ៩៩៩ ដុល្លារអាម៉េរិក កាលពីឆ្នាំ២០២៤
- លើកទី២ បានបរិច្ចាគថវិកាចំនួន ១០០ ០០០ ដុល្លារអាម៉េរិក កាលពីឆ្នាំ២០២៥
-និង លើកទី៣ នៅឆ្នាំ២០២៦ នេះបរិច្ចាគថវិកាចំនួន ៥០ ៩៩៩.៩៩ ដុល្លារអាម៉េរិក។

បន្ថែមលើនេះ, លោកអ្នកឧកញ៉ា លី ហួរ ក៏ជាសមាជិកស្ថាបនិក ១រូប ក្នុងចំណោមសមាជិកស្ថាបនិកទាំង ១៣៣ រូប របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដោយលោកអ្នកឧកញ៉ា លី ហួរ បានបរិច្ចាគថវិកាចំនួន ៥០ ០០០ដុល្លារអាម៉េរិក ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងអំឡុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ “មូលនិធិគន្ធបុប្ផាកម្ពុជា” កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សហប្រធានស្ថាបនិកនៃមូលនិធិគន្ធបុប្ផាកម្ពុជា។

ក្នុងឱកាសនេះផងដែរ លោកជំទាវអ្នកឧកញ៉ា ចាន់ សុទ្ធា ទីប្រឹក្សាជាន់ខ្ពស់ សមាគម និងជាអគ្គនាយិកា ក្រុមហ៊ុន សេនជូរី គ្រុប បានឧបត្ថមបន្ថែម៖ គ្រែសម្រាកព្យាបាលចំនួន ២០០គ្រែ និងគ្រែសង្គ្រោះបន្ទាន់កុមារចំនួន ៥គ្រែ ក្នងគ្រែមួយមានតម្លៃ ២០០០ដុល្លារ និងឯកឧត្តម សាស្រ្តាចារ្យ ទូស សាភឿន សមាជិកសមាគម និងជា ប្រធានក្រុមប្រឹក្សាភិបាល ខេមបូឌាន អង្គរ លែន ប្រផឹធី អេន មេនេច ម៉ិន ឯ.ក បានចូលរួមឧបត្ថមគ្រែសង្គ្រោះបន្ទាន់កុមារចំនួន ៥គ្រែ ក្នុងមួយគ្រែមានតម្លៃ ២០០០ ដុល្លារ។

ក្នុងនាមខ្ញុំប្រធានសមគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា សូមថ្លែងអំណរគុណ និងតំណាងអោយសមាជិក នឹងបន្តគាំទ្រយុទ្ធនាការនេះបន្តទៅឆ្នាំក្រោយៗទៀត។

ក្នុងឱកាសនេះ ខ្ញុំបាទសូមអំពាវនាវដល់សប្បុរសជន វិស័យឯកជនស្ថាប័ន អង្គការ និងប្រជាពលរដ្ឋទាំងអស់ ជាពិសេសសមាជិកនៃសមាគម បន្តចូលរួមគាំទ្រមូលនិធិគន្ធបុប្ផាកម្ពុជា តាមលទ្ធភាពរបស់ខ្លួន ព្រោះរាល់ការបរិច្ចាគរបស់យើង គឺជាការវិនិយោគលើជីវិត សុខភាព និងអនាគតរបស់កុមារកម្ពុជា៕

កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ ក្រុមហ៊ុន KNN Group របស់អ្នកឧកញ៉ា ជាម ឃុនណាន អនុប្រធាន សមាគមអ្មកអភិវឌ្ឍន៍លំនៅឋានកម្ពុជា...
27/07/2026

កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ ក្រុមហ៊ុន KNN Group របស់អ្នកឧកញ៉ា ជាម ឃុនណាន អនុប្រធាន សមាគមអ្មកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានបើកការដ្ឋានសាងសង់រោងចក្រដំឡើងរថយន្ដ Jetour មានទីតាំងស្ថិតក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ ក្រុមហ៊ុន KNN Group របស់អ្នកឧកញ៉ា ជាម ឃុនណាន អនុប្រធាន សមាគមអ្មកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានបើកការដ្ឋានសាងសង់រោងចក្រដំឡើងរថយន្ដ Jetour មានទីតាំងស្ថិតក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

គម្រោងរោងចក្រដំឡើងរថយន្ត JETOUR មានទុនវិនិយោគសរុប ២៨ លានដុល្លារអាមេរិក លើផ្ទៃដីសរុប ១០ ហិកតា ដែលរំពឹងថានឹងចាប់ផ្តើមខ្សែសង្វាក់ផលិតកម្មនៅដើមឆ្នាំ ២០២៧។ រោងចក្រនេះត្រូវបានរចនាឡើងជាមួយនឹងបច្ចេកវិទ្យាជំនាន់ចុងក្រោយ ដែលមានសមត្ថភាពផលិត និងដំឡើងរថយន្តបានជាង ២០,០០០ គ្រឿងក្នុងមួយឆ្នាំ។ រោងចក្រនេះមានសមត្ថភាពអាចផ្គុំដំឡើងរថយន្តច្រើនប្រភេទ រួមមាន រថយន្តប្រភេទចំហេះក្នុង (សាំង) ប្រភេទអគ្គីសនីលាយសាំង (PHEV) និងប្រភេទអគ្គីសនីសុទ្ធ (EV) គ្រប់ប្រភេទ ដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុក ក៏ដូចជាការត្រៀមខ្លួនសម្រាប់នាំចេញទៅកាន់ទីផ្សារតំបន់អាស៊ាននាពេលអនាគត។
ចំណុចពិសេសរបស់រោងចក្រនេះ គឺការបំពាក់ប្រព័ន្ធស្វ័យប្រវត្តិកម្មកម្រិតខ្ពស់ (AGV) នៅគ្រប់ដំណាក់កាលផលិត ដើម្បីធានាបាននូវប្រសិទ្ធភាព និងភាពជាក់លាក់ខ្ពស់៕

🌐/ Facebook (https://www.facebook.com/share/193ABD2JDq/?mibextid=wwXIfr)
🌐/ TikTok (https://www.tiktok.com/?_r=1&_t=ZT-984QlEKXzn3)
🌐/ Website (https://www.hdacambodia.com/)
🌐/ Telegram (https://t.me/HDAcambodia)

នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវអ្នកឧកញ៉ា ចាន់ សុទ្ធា  ទីប្រឹក្សាជាន់ខ្ពស់ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ប...
26/07/2026

នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវអ្នកឧកញ៉ា ចាន់ សុទ្ធា ទីប្រឹក្សាជាន់ខ្ពស់ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីបុណ្យសលាកភត្ត និងពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ជាមួយថ្នាក់ដឹកនាំ និងពុទ្ធបរិស័ទជាច្រើនរូប ស្ថិតក្នុងបរិវេណវត្តព្រះឥន្ទសាមគ្គីធម៌ ភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។

ពិធីបុណ្យនេះប្រារព្ធឡើងដើម្បីជួយឧត្ថម្ភដល់ព្រះសង្ឃកំពុងសិក្សាផ្នែកពុទ្ធិកសិក្សា (សាលាបាលី) និងដើម្បីជួយទ្រទ្រង់សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី។
__________________
👉ដំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្ដាញសង្គម របស់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា៖

🌐/ Facebook (https://www.facebook.com/share/193ABD2JDq/?mibextid=wwXIfr)
🌐/ TikTok (https://www.tiktok.com/?_r=1&_t=ZT-984QlEKXzn3)
🌐/ Website (https://www.hdacambodia.com/)
🌐/ Telegram (https://t.me/HDAcambodia)

នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្ដីពី “ការពង្រឹងគុណភា...
24/07/2026

នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្ដីពី “ការពង្រឹងគុណភាព និងសុវត្ថិភាពសម្ភារៈសំណង់ បរិក្ខារសំណង់ និងផលិតផលសំណង់” ដែលរៀបចំឡើងដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រោម អធិបតីភាព ឯកឧត្តម ឡៅ ទិព្វសីហា រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយគោលនយោបាយ បទប្បញ្ញត្តិ និងស្តង់ដារបច្ចេកទេស ពង្រឹងការយល់ដឹង និងការផ្លាស់ប្តូរបទពិសោធន៍រវាងភាគីពាក់ព័ន្ធ ព្រមទាំងជំរុញការលើកកម្ពស់ផលិតផលសំណង់ក្នុងស្រុកដែលមានគុណភាព និងអាចប្រកួតប្រជែងបាន។

—————————————-
👉ដំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្ដាញសង្គម របស់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា៖

🌐/ Facebook (https://www.facebook.com/share/193ABD2JDq/?mibextid=wwXIfr)
🌐/ TikTok (https://www.tiktok.com/?_r=1&_t=ZT-984QlEKXzn3)
🌐/ Website (https://www.hdacambodia.com/)
🌐/ Telegram (https://t.me/HDAcambodia)

Address

No. 1C-3C, Street 598, Phum Toul Kok, Sangkat Toul Sangke
Phnom Penh
12100

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00

Telephone

+85585500555

Alerts

Be the first to know and let us send you an email when Housing Development Association of Cambodia - HDAC posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Housing Development Association of Cambodia - HDAC:

Shortcuts

Share