រដ្ឋបាលសង្កាត់ផ្សារចាស់

រដ្ឋបាលសង្កាត់ផ្សារចាស់ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from រដ្ឋបាលសង្កាត់ផ្សារចាស់, Government Organization, ផ្ទះលេខ១៣៣AE0 ផ្លូវ១១៨ ភូមិ៨ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ, Phnom Penh.

15/07/2026

ថ្ងៃនេះខ្ញុំបានបំពេញរួចហើយនូវកាតព្វកិច្ចសំខាន់មួយក្នុងនាមជាមន្ត្រីរាជរដ្ឋាភិបាលមួយរូប គឺធ្វើជំរឿនមន្ត្រី។

ការធ្វើជំរឿនមន្ត្រី គឺ ជាកាតព្វកិច្ច និងជាការទទួលខុសត្រូវ របស់មន្ត្រីរាជការគ្រប់រូប ដែលចូលរួមបង្កើនប្រសិទ្ធភាពស្ថាប័នរដ្ឋ ព្រោះថាការធ្វើជំរឿនមន្ត្រីគឺដើម្បីប្រមូលទិន្នន័យជាក់ស្តែង សម្រាប់ធ្វើជាមូលដ្ឋានក្នុងការពង្រឹងរដ្ឋបាលសាធារណៈ លុបបំបាត់ភាពមិនប្រក្រតី និងធានាប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានមនុស្ស។

សូមមន្ត្រីរាជរដ្ឋាភិបាលទាំងអស់ ដែលមានកាតព្វកិច្ចធ្វើជំរឿនមន្ត្រី ចូលរួមអោយបានគ្រប់ៗគ្នា។

#ហ៊ុនម៉ាណែត
#កម្ពុជា

06/07/2026
សូមជម្រាបជូនសាធារណៈជន និង ប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងអស់មេត្តាជ្រាបថា ដើម្បីលើកកម្ពស់ ប្រសិទ្ធភាពសេវាសាធារណៈ និងទទួលមតិ...
29/06/2026

សូមជម្រាបជូនសាធារណៈជន និង ប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងអស់មេត្តាជ្រាបថា ដើម្បីលើកកម្ពស់ ប្រសិទ្ធភាពសេវាសាធារណៈ និងទទួលមតិយោបល់ ព្រមទាំង សំណូមពររាល់បញ្ហាប្រឈម ឬការលំបាកនានា ក្នុងមូលដ្ឋាន សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងមូលដ្ឋានសង្កាត់ផ្សារចាស់ អញ្ជើញចូលរួមក្នុងក្រុមតេឡេក្រាម ដែលមានឈ្មោះថា "ប្រជាជនសង្កាត់ផ្សារចាស់" ឲ្យបានគ្រប់ៗគ្នា និងទាញបញ្ចូលនូវសមាជិកក្រុមគ្រួសារ បងប្អូន មិត្តភក្តិ ក្នុងមូលដ្ឋានជាមួយគ្នាឲ្យបានច្រើនកុះករនៅក្នុងក្រុមតេឡេក្រាមនេះ។
សូមប្រជាពលរដ្ឋទាំងអស់ចូលរួម (Join) ក្នុងក្រុមតេឡេក្រាមតាមរយ: Link https://t.me/Sangkatphsarchas ឬក៏ QR code ដូចបានភ្ជាប់ជូនជាមួយនេះ។
សូមអរគុណ

នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋបាលសង្កាត់ផ្សារចាស់ ដឹកនាំដោយលោក ដុស សុភាព សមាជិកក្រុមប្រឹក្សាសង្កាត់ លោក ជា សារ៉...
23/06/2026

នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋបាលសង្កាត់ផ្សារចាស់ ដឹកនាំដោយលោក ដុស សុភាព សមាជិកក្រុមប្រឹក្សាសង្កាត់ លោក ជា សារ៉ន នាយរងប៉ុស្តិ៍ បានដឹកនាំកំលាំងសណ្តាប់ធ្នាប់សង្កាត់ មេភូមិ មន្ត្រីនគរបាលប៉ុស្តិ៍ ចុះរៀបចំសណ្តាប់ធ្នាប់ នឹងណែនាំដល់បងប្អូនអាជីករលក់ដូរនៅផ្លូវលេខ ១៥.១៧.១១០.១១៨.១៣០ ។ សូមអរគុណ

19/06/2026

ខ្ញុំបានឆ្លៀតជជែកគ្នាក្រៅផ្លូវការជាមួយ ឯកឧត្តម Anutin Charnvirakul នាយករដ្ឋមន្ត្រីថៃ នៅទីក្រុងកាហ្សាន, សហព័ន្ធរុស្សី។ ខ្ញុំបានលើកឡើងនូវចំណុចមួយចំនួនពាក់ព័ន្ធនឹងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ៖

១. កម្ពុជាប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ។

២. ពាក់ព័ន្ធនឹងព្រំដែនសមុទ្ទ គឺសូមភាគីទាំងពីរបន្តដោះស្រាយ តាមរយៈយន្តការ Compulsory Conciliation ក្រោម UNCLOS ដែលបាននិងកំពុងដំណើរការ។

៣. ពាក់ព័ន្ធនឹងព្រំដែនគោក កម្ពុជាមកដល់ពេលនេះ នៅតែជ្រើសរើសយកការដោះស្រាយតាមយន្តការទ្វេភាគីដែលមានស្រាប់គឺ JBC និងផ្អែកលើកិច្ចព្រមព្រៀងដែលមានស្រាប់។ ប៉ុនែ្តកម្ពុជាជំរុញអោយភាគីថៃរៀបចំតែងតាំងប្រធានJBC ថៃ និងជំរុញអោយចាប់ផ្តើមដំណើរការចុះវាស់វែង និងខ័ណ្ឌសីមាព្រំដែនអោយបានឆាប់ ស្របតាមស្មារតីនៃសេចក្តីប្រកាសរួមថ្ងៃ ២៧ ធ្នូ ២០២៥ ចំណុចទី៣ ដែលភាគីទាំងពីរបានចុះហត្ថលេខា។

៤. ពាក់ព័ន្ធនឹងការបើកច្រកព្រំដែនគោក មិនមានការចាំបាច់ក្នុងការជជែកគ្នាក្នុងពេលនេះទេ។

I had an informal chat with Thai Prime Minister Anutin Charnvirakul in Kazan, Russian Federation. I reiterated Cambodia's position related to Cambodia-Thailand border issue:

1. Cambodia adheres to peaceful resolution in accordance with international law regarding border issue with Thailand.

2. Regarding maritime border, both sides should continue to proceed with Compulsory Conciliation under UNCLOS, which both Cambodia and Thailand are already engaged in.

3. Regarding land border, up until now Cambodia still chooses existing bilateral mechanism, which is the Joint Boundary Commission (JBC), in accordance with existing agreements. However, Cambodia urges Thailand to appoint its JBC chief and to begin joint survey and demarcation works as soon as possible, in accordance with Joint Statement of 27 December 2025, Point #3, which both Cambodia and Thailand signed.

4. Regarding the opening of land border, no need to talk at this time.

#ហ៊ុនម៉ាណែត
#កម្ពុជា

នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋបាលសង្កាត់ផ្សារចាស់ បានចែកប័ណ្ណសម្គាល់ជនមានពិការភាពចំនួន៤នាក់ នៅភូមិ៧ និងភូមិ១០ ។
18/06/2026

នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋបាលសង្កាត់ផ្សារចាស់ បានចែកប័ណ្ណសម្គាល់ជនមានពិការភាពចំនួន៤នាក់ នៅភូមិ៧ និងភូមិ១០ ។

សូមបងប្អូន អ៊ុំ ពូម៉ីង លោកតា លោកយាយ ប្រកបអាជីវកម្ម លក់ដូរ ទាំងអស់ក្នុងមូលដ្ឋានសង្កាត់ផ្សារចាស់មេត្តាជ្រាបជាដំណឹង។សូមអរគុ...
17/06/2026

សូមបងប្អូន អ៊ុំ ពូម៉ីង លោកតា លោកយាយ ប្រកបអាជីវកម្ម លក់ដូរ ទាំងអស់ក្នុងមូលដ្ឋានសង្កាត់ផ្សារចាស់មេត្តាជ្រាបជាដំណឹង។សូមអរគុណ

17/06/2026
17/06/2026

Address

ផ្ទះលេខ១៣៣AE0 ផ្លូវ១១៨ ភូមិ៨ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ
Phnom Penh
120209

Telephone

+85569844676

Website

Alerts

Be the first to know and let us send you an email when រដ្ឋបាលសង្កាត់ផ្សារចាស់ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share