ក្រសួងអធិការកិច្ច Ministry of Inspection

ក្រសួងអធិការកិច្ច Ministry of Inspection Government

ឯកឧត្តម ឆេង សារឿន រដ្ឋលេខាធិការក្រសួងអធិការកិច្ច និងឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានអញ្ជើញដឹកនាំកិច...
05/08/2026

ឯកឧត្តម ឆេង សារឿន រដ្ឋលេខាធិការក្រសួងអធិការកិច្ច និងឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦ របស់មន្ទីរអធិការកិច្ចខេត្តកំពង់ធំ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងអធិការកិច្ច និងមន្ទីរអធិការកិច្ចខេត្តកំពង់ធំ។

ខេត្តកំពង់ធំ៖ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦៕
————————————

05/08/2026

ក្នុងឱកាសដឹកនាំកិច្ចប្រជុំគណៈកម្មាធិការលើកកម្ពស់អភិបាលកិច្ចក្រសួងអធិការកិច្ច កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានសង្កត់ធ្ងន់លើការជំរុញការងារកំណែទម្រង់ ការលើកកម្ពស់អភិបាលកិច្ច និងការបំពេញតួនាទីជាយន្តការតាមដាន និងត្រួតពិនិត្យ ព្រមទាំងទប់ស្កាត់ភាពចន្លោះប្រហោងនានាក្នុងការអនុវត្តការងារ ដោយប្រើយន្តការដែលមានលក្ខណៈសកម្ម និងបុរេសកម្ម។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានរំលេចពីសារៈសំខាន់នៃការបង្កើតគណៈកម្មាធិការលើកកម្ពស់អភិបាលកិច្ចក្រសួងអធិការកិច្ច និងការសម្របសម្រួលប្រព័ន្ធការងារឱ្យមានភាពប្រទាក់ក្រឡាគ្នា ដើម្បីឱ្យថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់មានឆន្ទៈ និងការយល់ដឹងរួមគ្នា សំដៅជំរុញការងារឱ្យសម្រេចបានលទ្ធផលខ្ពស់ជាងការរំពឹងទុក៕

While leading a meeting of the Committee for Promoting Governance of the Ministry of Inspection on July 29, 2026, at the Ministry, H.E. SOK Soken, Minister of Inspection, emphasized advancing reform efforts, enhancing governance, and serving as a mechanism to monitor, review, and prevent operational loopholes through active and proactive mechanisms. Concurrently, H.E. Minister highlighted the importance of establishing the Committee for Promoting Governance of the Ministry of Inspection and coordinating interconnected workflows to foster a shared vision and willingness among all leaders and officials, aimed at driving work toward achieving results that exceed expectations.
————————————

ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញចូលរួម “ពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីលើវិស័យមុខងារសាធារណៈអាស៊ាន ...
05/08/2026

ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញចូលរួម “ពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីលើវិស័យមុខងារសាធារណៈអាស៊ាន លើកទី២៣ និងអាស៊ានបូកបី លើកទី៨ ស្តីពីកិច្ចការមុខងារសាធារណៈ” ក្រោមមូលបទ “នវានុវត្តន៍សម្រាប់ការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរឡើង” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ខេត្តសៀមរាប៖ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦៕

H.E. SOK Soken, Minister of Inspection, attended the “Opening Ceremony of the Heads of Civil Service Meeting for the 23rd ASEAN Cooperation on Civil Service Matters (ACCSM) and the 8th ASEAN Plus Three Cooperation on Civil Service Matters (ACCSM+3)” under the theme “Innovation for Better Service Delivery”, under the high presidency of Samdech Moha Borvor Thipadei HUN Manet, Prime Minister of the Kingdom of Cambodia.

Siem Reap, August 5, 2026
————————————

ឯកឧត្តម ហេង លឹមទ្រី រដ្ឋលេខាធិការ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច បើកកិច្ចប្រជុំពិភាក្សាជាមួយថ្នាក់ដឹកនាំរដ្ឋ...
05/08/2026

ឯកឧត្តម ហេង លឹមទ្រី រដ្ឋលេខាធិការ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច បើកកិច្ចប្រជុំពិភាក្សាជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តកណ្តាល ដើម្បីអង្កេតនិងស្រាវជ្រាវលើករណីបណ្តឹងរបស់ប្រជាពលរដ្ឋ។

ខេត្តកណ្ដាល៖ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦៕
————————————

«មុខងាររបស់យើងជាភ្នាក់ងារមួយ ជាអង្គភាពមួយដែលដោះស្រាយនូវបណ្ដឹងសាធារណៈ គឺត្រូវតែខិតខំរកចំណុចខ្វះខាត ចំណុចដែលត្រូវកែលម្អ ដើ...
04/08/2026

«មុខងាររបស់យើងជាភ្នាក់ងារមួយ ជាអង្គភាពមួយដែលដោះស្រាយនូវបណ្ដឹងសាធារណៈ គឺត្រូវតែខិតខំរកចំណុចខ្វះខាត ចំណុចដែលត្រូវកែលម្អ ដើម្បីជួយដល់រាជរដ្ឋាភិបាល និងសំខាន់បំផុតគឺរកភាពយុត្តិធម៌ជូនប្រជាពលរដ្ឋ។»

នេះជាប្រសាសន៍គន្លឹះលើកឡើងដោយ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច ក្នុងឱកាសដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាពការងារ តម្រង់ទិស និងដាក់ចេញទិសដៅការងារសំខាន់ៗរបស់នាយកដ្ឋាននានាចំណុះអគ្គនាយកដ្ឋានដោះស្រាយបណ្ដឹង កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង៕

"Our role as an entity, an institution that resolves public complaints, requires us to actively identify shortcomings and areas for improvement to assist the Royal Government and, most importantly, deliver justice for the citizens."

This was the key remark highlighted by H.E. SOK Soken, Minister of Inspection, while leading a meeting to review work progress and provide strategic guidance on key action plans for various departments under the General Department of Dispute Resolution, on June 22, 2026, at the Ministry.
————————————

យើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងអធិការកិច្ច សូមគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធស...
03/08/2026

យើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងអធិការកិច្ច សូមគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសមហាជ័យមង្គលចម្រើនជន្មាយុរបស់ សម្តេចអគ្គមហាសេនាបតីតេជោ។

សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមតាមជួយបីបាច់ថែរក្សា ប្រទានពរជ័យ សិរីសួស្ដី ជ័យមង្គលគ្រប់ប្រការ គោរពជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
————————————

ឯកឧត្តម សុត គីមសាន អនុរដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញចូលរួមអមដំណើរ ឯកឧត្តម សរ សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ...
02/08/2026

ឯកឧត្តម សុត គីមសាន អនុរដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញចូលរួមអមដំណើរ ឯកឧត្តម សរ សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្ដល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព (ផ.ក.អ) និងឯកឧត្តម ហ៊ុន ម៉ានិត អនុប្រធានលេខាធិការដ្ឋាន ចុះត្រួតពិនិត្យវឌ្ឍនភាពគម្រោងសួរសុខទុក្ខ និងរៀបចំរចនាសម្ព័ន្ធជូនប្រជាពលរដ្ឋចំនួន២២០ គ្រួសារដែលស្ម័គ្រចិត្តធ្វើសមាហរណកម្មចូលរួមក្នុងគម្រោងចូលតាំងទីលំនៅជំហានទីមួយ ស្ថិតនៅភូមិសាស្ត្រអូរសែវ ឃុំស្ដៅនិងឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង។

ខេត្តស្ទឹងត្រែង៖ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦៕
————————————

សកម្មភាពសង្ខេបសំខាន់ៗប្រចាំសប្តាហ៍ របស់ថ្នាក់ដឹកនាំក្រសួងអធិការកិច្ច ក្នុងកិច្ចខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ច ជាពិ...
02/08/2026

សកម្មភាពសង្ខេបសំខាន់ៗប្រចាំសប្តាហ៍ របស់ថ្នាក់ដឹកនាំក្រសួងអធិការកិច្ច ក្នុងកិច្ចខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ច ជាពិសេសក្នុងការជំរុញ និងអនុវត្តយុទ្ធសាស្រ្ត «ព៤ជ៤» របស់ក្រសួងអធិការកិច្ច ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦៕

Weekly Summary of Key Activities of the Ministry of Inspection's Leaders in Efforts to Fulfill Roles and Duties, Particularly in Promoting and Implementing the Ministry of Inspection's "S4P4 Strategy" from July 20 to July 31, 2026.
————————————

02/08/2026

ក្នុងឱកាសដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង នាពេលកន្លងទៅ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានសង្កត់ធ្ងន់លើការជំរុញ «ស្ថាប័នភាវូបនីយកម្ម» ឱ្យបានច្បាស់លាស់ ទាំងក្នុងក្របខ័ណ្ឌក្រសួង និងវិស័យអធិការកិច្ចទាំងមូល ដើម្បីធានាបាននូវភាពប៉ាន់ស្មានបាន ប្រសិទ្ធភាព និងតម្លាភាពក្នុងការបំពេញភារកិច្ច។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញឱ្យថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ បង្កើនស្មារតីទទួលខុសត្រូវខ្ពស់ និងភាពម្ចាស់ការ ក្នុងការបំពេញបេសកកម្មជាសេនាធិការជូនរាជរដ្ឋាភិបាល សំដៅចូលរួមពង្រឹងអភិបាលកិច្ចល្អ និងដឹកនាំវិស័យអធិការកិច្ចឱ្យកាន់តែរីកចម្រើន។

While leading a weekly meeting on July 16, 2026, at the Ministry, H.E. SOK Soken, Minister of Inspection, emphasized advancing clear "institutionalization" both within the Ministry's framework and across the entire inspection sector to ensure predictability, efficiency, and transparency in executing duties. Concurrently, H.E. Minister urged all leaders and officials to enhance their high sense of responsibility and ownership in fulfilling their mission to assist the Royal Government, aimed at contributing to the strengthening of good governance and guiding the inspection sector toward greater progress.
————————————
#វីដេអូចុងសប្ដាហ៍ជាមួយឯកឧត្តមរដ្ឋមន្រ្តីសុខសូកេន

ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង និងជាប្រធានក្រុ...
01/08/2026

ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំក្រសួងអធិការកិច្ច បាននាំយកទៀនចំណាំព្រះវស្សា និងទេយ្យទានជាច្រើនមុខ ព្រមទាំងបច្ច័យ ដែលជាសទ្ធាជ្រះថ្លារបស់ឯកឧត្តមរដ្ឋមន្រ្តី និងលោកជំទាវ ប្រគេនចំពោះព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅវត្តទាំង៥៣ ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង ដែលពិធីនេះបានប្រព្រឹត្តទៅនៅបរិវេណវត្តដូង ស្ថិតក្នុងឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង។

ក្នុងពិធីប្រកបដោយសទ្ធាជ្រះថ្លានោះ ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ ក៏បានបូជាទៀនធូបផ្កាភ្ញី ចំពោះព្រះពុទ្ធបដិមាស្នងអង្គព្រះសម្មាសម្ពុទ្ធ ជាកិច្ចរំលឹកនឹកដល់គុណបុណ្យ ព្រះរតនត្រ័យ តាមប្រពៃណីព្រះពុទ្ធសាសនា និងបានឧទ្ទិសមគ្គផលកុសលផលបុណ្យជូនដល់ញាតកាទាំងប្រាំពីរសន្តានដែលបានចែកឋានទៅកាន់បរលោកខាងមុខ ជាពិសេសវីរកងទ័ពកម្ពុជា ដែលបានពលីជីវិតដើម្បីការពារជាតិមាតុភូមិ។ ឯកឧត្តមរដ្ឋមន្ត្រី និងអង្គពិធីទាំងមូល ក៏បានគោរពវិញ្ញាណក្ខន្ធ ដើម្បីសម្តែងនូវកតញ្ញុតាធម៌ និងការចងចាំយ៉ាងជ្រាលជ្រៅចំពោះការបាត់បង់ និងការលះបង់ដ៏ធំធេងរបស់វីរកងទ័ពផងដែរ។

ក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រី បានមានមតិសំណេះសំណាលដល់អង្គពិធី ជាពិសេស បានពាំនាំនូវការសាកសួរសុខទុក្ខពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនលោកតា លោកយាយ និងបងប្អូនប្រជាពលរដ្ឋដែលបានចូលរួម។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងពីស្ថានភាពអន្តរជាតិ និងគោលនយោបាយនិងការអភិវឌ្ឍលើគ្រប់វិស័យទាំងអាណាចក្រនិងពុទ្ធចក្រ ព្រមទាំងបានលេីកឡេីងពីសភាពការណ៍នៃតំបន់ព្រំដែនកម្ពុជា-ថៃ និងសូមឱ្យបងប្អូនប្រជាពលរដ្ឋបន្តមានជំនឿជឿជាក់លេីការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីផងដែរ។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី បានរំលេចអំពីភាពរីកចម្រើននៃវិស័យពុទ្ធចក្រនៅក្នុងស្រុករមាសហែក ដែលបច្ចុប្បន្នមានវត្តអារាមសរុបចំនួន ៥៣ វត្ត (ក្នុងនោះមានវត្តបង្កើតថ្មី ១ វត្ត គឺ «វត្តធម្មពោធិ៍មហាវិហារ») និងមានព្រះសង្ឃគង់នៅសរុប ៣៥០ អង្គ។ ស្រុករមាសហែកក៏មានវត្តបុរាណដែលមានប្រវត្តិសាស្ត្រវែងឆ្ងាយចំនួន ៧ វត្ត (ជាពិសេសវត្តគ្រញូង ដែលមានអាយុកាលរហូតដល់ ៩៤៣ ឆ្នាំ) ព្រមទាំងវត្តគោលដៅទេសចរណ៍ចំនួន ៣ វត្តផងដែរ។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានបញ្ជាក់ថាការចូលរួមទ្រទ្រង់វិស័យសាសនានេះ មិនត្រឹមតែជាការថែរក្សាប្រពៃណីទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាគ្រឹះដ៏រឹងមាំក្នុងការអប់រំចិត្តគំនិត និងពង្រឹងសាមគ្គីភាពក្នុងសង្គមជាតិទាំងមូលផងដែរ។

ខេត្តស្វាយរៀង៖ ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦៕

H.E. SOK Soken, Minister of Inspection, Deputy Chairman of the Royal Government’s Working Group in Svay Rieng Province and Chairman of the Royal Government’s Working Group in Romeas Haek District, alongside Lok Chumteav and the leaders of the Ministry of Inspection, presented Buddhist Lent candles, various alms, and monetary donations—contributed through the devout faith of H.E. Minister and Lok Chumteav—to Buddhist monks residing for the three-month Vassa retreat across all 53 pagodas in Romeas Haek District, Svay Rieng Province. The ceremony took place at D**g Pagoda, located in D**g Commune, Romeas Haek District, Svay Rieng Province.

During the devout ceremony, H.E. Minister, Lok Chumteav, and the ministry's leaders offered candles, incense, and flowers to the Buddha statues in homage to the Triple Gem, following Buddhist traditions and dedicated the merits of these good deeds to the ancestors spanning seven generations who have passed away, and particularly to the heroic Cambodian soldiers who sacrificed their lives to defend the nation and motherland. H.E. Minister and all attendees also observed a moment of silence to express gratitude and deeply honor the supreme sacrifices made by these fallen heroes.

On that occasion, H.E. Minister delivered remarks to the gathering, conveying warm greetings from Samdech Akka Moha Sena Padei Techo HUN Sen, President of the Senate of the Kingdom of Cambodia; Samdech Moha Borvor Thipadei HUN Manet, Prime Minister of the Kingdom of Cambodia; and Samdech Kitti Sangahapundit MEN Sam An, Supreme Advisor to His Majesty the King of the Kingdom of Cambodia, to the elderly citizens and residents in attendance. Furthermore, H.E. Minister highlighted the international situation, government policies, and overall development in both the secular and religious realms and also addressed the situation along the Cambodia–Thailand border, reassuring citizens to maintain unwavering trust in the Royal Government of Cambodia's leadership in protecting national sovereignty and territorial integrity.

Concurrently, H.E. Minister highlighted the progress of the religious sector in Romeas Haek District, which currently accommodates 53 pagodas (including one newly established pagoda, "Wat Thamma Por Maha Vihear") with a total of 350 monks. Romeas Haek District also boasts seven ancient pagodas rich in historical heritage (notably Wat Kro Nhoung, which dates back 943 years), as well as three pagodas designated as cultural tourism destinations. H.E. Minister emphasized that supporting the religious realm not only preserves the nation’s fine traditions and customs, but also serves as a strong foundation for moral education and social solidarity across the entire nation.

Svay Rieng Province, August 1, 2026
————————————

Address

អគារលេខ ១២៦ ផ្លូវលេខ ៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
Phnom Penh

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00

Telephone

+85523221417

Alerts

Be the first to know and let us send you an email when ក្រសួងអធិការកិច្ច Ministry of Inspection posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to ក្រសួងអធិការកិច្ច Ministry of Inspection:

Shortcuts

Share