07/08/2026
📢 សេចក្ដីជូនដំណឹង៖ស្តីពីការផ្អាកការចូលមកក្នុងបរិវេណសាលាជាបណ្ដោះអាសន្ន
កម្មវិធីសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះយុគន្ធរ និងវិទ្យាល័យបឹងត្របែកសូមជូនដំណឹងដល់មាតាបិតា និងអាណាព្យាបាល ដែលមានបំណងនាំកូនៗ មកសម្ភាសន៍ ដើម្បីប្រឡងចូលរៀននៅកម្មវិធីសាលារៀនជំនាន់ថ្មី ព្រមទាំងមាតាបិតា និងអាណាព្យាបាលសិស្សចាស់ ដែលយកពាក្យចូលរៀនមកដាក់សម្រាប់ឆ្នាំសិក្សាថ្មីទាំងអស់ ឱ្យបានជ្រាបថា៖
ដោយសារទីតាំងសាលាជាប់ជាមណ្ឌលប្រឡង និងមណ្ឌលកំណែការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ។ដូចនេះសូមផ្អាកការចូលមកក្នុងបរិវេណសាលាជាបណ្ដោះអាសន្នចាប់ពីថ្ងៃសៅរ៍ ទី០៨ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១:០០ រសៀលតទៅ។សាលានឹងបើកដំណើរការជាធម្មតាវិញនៅថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦។
អាស្រ័យហេតុនេះ សូមមាតាបិតា អាណាព្យាបាល និងសិស្សានុសិស្សទាំងអស់ មេត្តាជ្រាបជាព័ត៌មាន។
សូមអរគុណ!