ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

  • Home
  • Cambodia
  • Phnom Penh
  • ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នេះជាផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

សកម្មភាពកម្លាំងតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ បានចេញល្បាតការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ជាពិសេសបង្ការទប់ស្កាត់បទ...
06/08/2026

សកម្មភាពកម្លាំងតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ បានចេញល្បាតការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ជាពិសេសបង្ការទប់ស្កាត់បទល្មើសផ្សេងៗ នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦៕

នៅល្ងាចថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦​ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌកំបូល​ បានចុះសម្រួលចរាចរណ៍​ បញ្ចៀសការកកស្ទះ​ ជូនប្រជាពលរដ្ឋ...
06/08/2026

នៅល្ងាចថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦​ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌកំបូល​ បានចុះសម្រួលចរាចរណ៍​ បញ្ចៀសការកកស្ទះ​ ជូនប្រជាពលរដ្ឋ​ តាមបណ្ដោយផ្លូវជាតិលេខ៤៕

06/08/2026

សកម្មភាពនគរបាលចរាចរណ៍ និងមន្ត្រីកិច្ចសន្យា ចុះសម្រួលចរាចរណ៍ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ ពន្លឿនការធ្វើដំណើររបស់ប្រជាពលរដ្ឋ ឱ្យធ្វើដំណើរបានសុខសុវត្ថិភាព នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦៕

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ពានថ្ម ចុះផ្សព្វផ្សាយពីគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព ដល់សិស្សានុសិស្ស នៅសាលាបឋមសិក្ស...
06/08/2026

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ពានថ្ម ចុះផ្សព្វផ្សាយពីគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព ដល់សិស្សានុសិស្ស នៅសាលាបឋមសិក្សាស្ពានថ្ម

ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអនុវត្តតាមទិសដៅការងាររបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ពានថ្ម នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ចុះផ្សព្វផ្សាយពីគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព (ផលប៉ះពាល់នៃការប្រើប្រាស់សារធាតុញៀន បារីអេឡិចត្រូនិច និងបញ្ហាក្មេងទំនើង) ដល់សិស្សានុសិស្ស៕

06/08/2026
កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី១ ចុះធ្វើវេទិកាសាធារណៈ និងផ្សព្វផ្សាយពីគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព ដល់ប្រជ...
06/08/2026

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី១
ចុះធ្វើវេទិកាសាធារណៈ និងផ្សព្វផ្សាយពីគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព ដល់ប្រជាពលរដ្ឋ

ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអនុវត្តតាមទិសដៅការងាររបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី១ នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ និងអាជ្ញាធរសង្កាត់ ចុះធ្វើវេទិកាសាធារណៈ និងផ្សព្វផ្សាយពីគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព (ផលប៉ះពាល់នៃការប្រើប្រាស់សារធាតុញៀន បារីអេឡិចត្រូនិច និងបញ្ហាក្មេងទំនើង) ដល់ប្រជាពលរដ្ឋ៕

នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ កម្លាំងផ្នែកសណ្ដាប់ធ្នាប់-ចរាចរណ៍​ និងកម្លាំង​ប៉ុស្ដិ៍នគរបាលរដ្ឋបាល​ នៃអធិការដ្ឋាននគរបាលខណ្ឌដ...
06/08/2026

នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ កម្លាំងផ្នែកសណ្ដាប់ធ្នាប់-ចរាចរណ៍​ និងកម្លាំង​ប៉ុស្ដិ៍នគរបាលរដ្ឋបាល​ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានចុះរៀបចំសណ្ដាប់ធ្នាប់ សម្រួលចរាចរណ៍ នៅគោលដៅកកស្ទះ និងតាមសាលារៀន៕

05/08/2026

ជនរួមជាតិជាទីគោរព!

នៅព្រលប់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦នេះ យើងទាំងអស់គ្នាបានទទួលព័ត៌មានដ៏ក្រៀមក្រំបំផុត អំពីករណីពលីមន្ត្រីនគរបាលជាតិនិងប្រជាការពារ សរុបចំនួន៥រូប ស្លាប់ជនបង្កម្នាក់ និងរបួសប្រជាការពារ១រូប ក្នុងប្រតិបត្តិការបង្ក្រាបអំពើហិង្សាក្នុងគ្រួសារ នៅឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។

យោងតាមរបាយការណ៍បឋមរបស់ ឯកឧត្តមអភិបាលខេត្ត និងលោកស្នងការនគរបាលខេត្តពោធិ៍សាត់ ករណីនេះបណ្ដាលមកពីជនល្មើសប្រើប្រាស់គ្រឿងញៀន និងប្រើអំពើហិង្សាក្នុងគ្រួសារ ដោយកម្លាំងសមត្ថកិច្ចបានចេញប្រតិបត្តិការភ្លាមៗ បន្ទាប់ពីទទួលព័ត៌មានពីប្រពន្ធជនបង្ក ប៉ុន្តែក្នុងពេលអន្តរាគមន៍នោះ ជនបង្កក៏បំផ្ទុះគ្រាប់បែក។

ហេតុការណ៍នេះ បានបណ្ដាលឱ្យមានសោកនាដកម្មដូចខាងក្រោម៖

១-លោក សាម​ រ៉ា នាយប៉ុស្ដិ៍ (ស្លាប់)

២-លោក សូ​ សុវណ្ណរិទ្ធ​ មន្ត្រីប៉ុស្ដិ៍ (ស្លាប់)

៣-លោក ជ្រន​ ប្រឹម​ ប្រជាការពារ​ (ស្លាប់)

៤-លោក សុខ​ អាន​ ប្រជាការពារ​ (ស្លាប់)

៥-លោក ចិន្ដា​ ប្រជាការពារ (ស្លាប់)

៦- ជនបង្កឈ្មោះ អែម​ ដុំ (ស្លាប់) និង

៧-លោក វ៉ី ​ វឿន​ ប្រជាការពារ​ (របួសធ្ងន់)

ខ្ញុំបានណែនាំអគ្គស្នងការដ្ឋាននគរបាលជាតិ រដ្ឋបាលខេត្ត រួមទាំងស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ យកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត ក្នុងដំណើរការរៀបចំពិធីបុណ្យសពមន្ត្រីនគរបាលជាតិនិងកម្លាំងប្រជាការពារ។ ជាមួយគ្នានេះ ត្រូវបន្តខិតខំស្រាវជ្រាវទាំងមុខសញ្ញាចែកចាយគ្រឿងញៀនក្នុងមូលដ្ឋាននោះ និងប្រភពគ្រាប់បែកដែលជនបង្កបានប្រើប្រាស់។

ក្នុងនាមក្រសួងមហាផ្ទៃ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងក្រុមគ្រួសារ សូមចូលរួមរំលែកមរណទុក្ខដ៏សែនក្រៀមក្រំនេះជាមួយក្រុមគ្រួសារសព។ ពលិកម្មមន្ត្រីនគរបាលជាតិ និងប្រជាការពារយើង រួមទាំងសោកនាដកម្មក្នុងករណីនេះទាំងមូល បានដាស់តឿនយើងថា គ្រឿងញៀនគឺជាឃាតករ និងជាសត្រូវដ៏អាក្រក់របស់យើងទាំងអស់គ្នា៕

សកម្មភាពកម្លាំងតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ បានចេញល្បាតការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ជាពិសេសបង្ការទប់ស្កាត់បទ...
05/08/2026

សកម្មភាពកម្លាំងតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ បានចេញល្បាតការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ជាពិសេសបង្ការទប់ស្កាត់បទល្មើសផ្សេងៗ នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦៕

ដោយអនុវត្តតាមទិសដៅការងាររបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៥ ...
05/08/2026

ដោយអនុវត្តតាមទិសដៅការងាររបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ លោកវរសេនីយ៍ទោ កាំង សុគន្ធ និងលោកវរសេនីយ៍ទោ ពៅ ពុទ្ធី នាយរងការិយាល័យ បានដឹកនាំកម្លាំងជំនាញ ចុះផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋយល់ដឹងពីគ្រោះថ្នាក់អគ្គិភ័យ វិធីបង្ការ និងសង្គ្រោះបឋម របៀបប្រេីប្រាស់បំពង់ពន្លត់អគ្គិភ័យ នឹងត្រួតពិនិត្យបំពង់ពន្លត់ អគ្គិភ័យ ស្ថិតនៅ ខណ្ឌសែនសុខ និងខណ្ឌមានជ័យ ចំនួន១៨ទីតាំង៕

Address

598
Phnom Penh
12107

Alerts

Be the first to know and let us send you an email when ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ:

Shortcuts

Share