នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ

  • Home
  • Cambodia
  • Phnom Penh
  • នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ

នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ Prevent Firefighting Police And Rescue Department 👮‍♂️🧑‍🚒🚒🇰🇭

05/08/2026

ព័ត៌មាន​បឋម​ ខណៈ​នេះ​មាន​ករណី​អគ្គិភ័យ​ឆេះ​ផ្ទះ​នៅ​ជិត​សាលា​រៀន​ស្វាយ​ដង្គុំ​ ខេត្ត​ សៀមរាប​ វេលា​ម៉ោង​ ១១:៤៥​ នាទី​យប់​ ថ្ងៃ​ទី​៥​ ខែ​សីហា​ ឆ្នាំ​២០២៦នេះ។

នាយកដ្ឋាន​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ​ និង​សង្គ្រោះ​ នៃ​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រ...
03/08/2026

នាយកដ្ឋាន​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ​ និង​សង្គ្រោះ​ នៃ​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​បំផុត​ចំពោះ ក្រុមហ៊ុន ឆាយភល ទេសចរណ៍ Chiseple Travel &Tours ដែលបាន​ចំណាយ​ធនធាន​ដ៏​មាន​តម្លៃ​ឧបត្ថម្ភ​កែវទឹកចំនួន​ ១៥០កែវ​ ជូន​ដល់​នាយកដ្ឋានទុក​សម្រាប់​ប្រេី​ប្រាស់​ ក្រុម​ហ៊ុន​មាន​ទីតាំងសាខាភ្នំពេញ​ អាស័យដ្ឋាន ៦៩AE0 ផ្លូវ​ ១៩៣ សង្កាត់ ទួលស្វាយព្រៃទី១​ ខណ្ឌ​ បឹងកេងកង កែង៣៨៨ នឹងម៉ៅសេងទុង (ខាងក្រោយធានាគារ CIMB សាខាម៉ៅសេទុង)។
ក្នុង​ឱកាស​នេះដែរ​ សូមគោរពថ្លែងអំណរគុណ និងសូមជូនពរ​ដល់​អគ្គ​នាយកក្រុម​ហ៊ុន​ និងបុគ្គលិក​បម្រើ​ការងារ​ទាំង​អស់ ប្រកបដោយសុខភាពល្អ សុភមង្គល កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ ក្រុម​ហ៊ុន​កាន់​តែ​រីកចម្រើន​ និងជោគជ័យគ្រប់ភារកិច្ច។

រាជធានី​ភ្នំពេញ​៖(ព័ត៌មាន​លម្អិត​) នៅវេលាម៉ោង ១២និង៤០នាទីរសៀល​ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ មានករណីអគ្គីភ័យមួយកន្លែងបាមកើ...
30/07/2026

រាជធានី​ភ្នំពេញ​៖
(ព័ត៌មាន​លម្អិត​) នៅវេលាម៉ោង ១២និង៤០នាទីរសៀល​ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ មានករណីអគ្គីភ័យមួយកន្លែងបាមកើតឡើង ដែល​ស្ថិតនៅចំណុចផ្ទះលេខ១០A ផ្លូវ៥១៤ ក្រុម២ ភូមិ០១ សង្កាត់ ផ្សារដើមថ្កូវ ខណ្ឌ ចំការមន រាជធានីភ្នំពេញ ម្ចាស់ទីតាំងឈ្មោះ ឈុន សុខហេង ភេទ ស្រី អាយុ ២៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ អ្នក់គ្រប់គ្រងសាលា។

+ មូលហេតុ: បណ្តាល​មក​ពី​ឆ្លងចរន្តអគ្គិសនី។

-​ ប្រភេទសំណង់:ថ្មបេតុងទំហំ ៤ម៉ែត្រx១៦ម៉ែត្រ។
-​ ខូចខាតសម្ភារៈ ឆេះខូចខាតបន្ទប់ទំហំ៤ម៉ែត្រx៤ម៉ែត្រ​ នឹងសម្ភារះប្រើប្រាស់រួមមានទូទឹកកក១​ កង្ហារ១​ ម៉ាសុីនត្រជាក់១​ កុំ​ព្យួទ័រ១​ គ្រែពូក១​ ឈុតទូដាក់ខោអាវ​សំបុត្រ​កំណើត​សៀវភៅគ្រួសារសៀវភៅស្នាក់នៅនឹងឯកសារមួយចំនួន។

-​ ស្លាប់មនុស្ស : គ្មាន។
-​ របួសមនុស្ស : គ្មាន។

+​ កម្លាំង​របស់​ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ​ និង​សង្គ្រោះ​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បាន​ប្រេី​ប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន ៤គ្រឿង​ ប្រេីប្រាស់ទឹកអស់ចំនួន២រថយន្ត​ ស្មើរនឹង​ ៨ម៉ែត្រគូប ។
- ⁠រថយន្តសាលាខណ្ឌឬស្សីកែវ​ ១គ្រឿង​ ប្រើប្រាស់ទឹកអស់​ ១រថយន្ត​ ស្មើរនឹង​ ៨ម៉ែត្រគូប ។
- រថយន្តរបស់ក្រុមហ៊ុនហ្គេនស្បើត​ ចំនួន​ ១គ្រឿងប្រើប្រាស់ទីកអស់​ ១រថយន្ត​ ស្មើរនឹង​ ៤ម៉ែត្រគូប⁠
- ពន្លត់ចប់: នៅវេលាម៉ោង ១នឹង២០នាទីរសៀល​ នាថ្ងៃខែ ឆ្នាំដដែល។

30/07/2026

ព័ត៌មាន​បឋម​ ខណៈ​នេះ​មាន​ករណី​អគ្គិភ័យ​កំពុង​ឆេះ​ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ​មួយ​កន្លែង​ ដែល​ស្ថិត​នៅ​ សង្កាត់​ ផ្សារ​ដើម​ថ្កូវ​ ខណ្ឌ​ ចំការមន​ រាជធានី​ភ្នំពេញ​ វេលា​ម៉ោង​ ១៣:០០​ នាទី​ថ្ងៃ​ត្រង់​ ថ្ងៃ​ទី​៣០​ ខែ​កក្កដា​ ឆ្នាំ​២០២៦នេះ។

29/07/2026

ព័ត៌មាន​បឋម​ ខណៈ​នេះ​មាន​ករណី​អគ្គិភ័យ​កំពុង​ឆេះ​រោងចក្រ​ផលិត​អាគុយ​មួយ​កន្លែង​ម្តុំ​ផ្លូវ​៥១​ ឃុំ​ ដំណាក់​រាំង​ ស្រុក​ ឧដុង្គ​ម៉ែ​ជ័យ​ ខេត្ត​ កំពង់​ស្ពឺ​ វេលា​ម៉ោង​ ១៤:០០​ នាទី​រសៀល​ ថ្ងៃទី​២៩​ ខែ​កក្កដា​ ឆ្នាំ​២០២៦នេះ។

ខេត្ត​ព្រះសីហនុ​៖(ព័ត៌មាន​លម្អិត​)​ នៅថ្ងៃអង្គារ ១៤កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែក...
29/07/2026

ខេត្ត​ព្រះសីហនុ​៖
(ព័ត៌មាន​លម្អិត​)​ នៅថ្ងៃអង្គារ ១៤កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ១៨:៣០ នាទីយប់ ករណីអគ្គិភ័យភ្លើងឆេះផ្ទះមួយកន្លែង ដែលមានទីតាំងស្ថិតនៅចំណុចក្រុម៣៧ ភូមិ៥ សង្កាត់​ លេខ៤ ក្រុង​ ព្រះសីហនុ ខេត្ត​ ព្រះសីហនុ​ ម្ចាស់ផ្ទះរងគ្រោះឈ្មោះ ជាង យ៉ាន់ ភេទ​ ប្រុស អាយុ​ ៣៥​ ឆ្នាំ ជនជាតិ​ ខ្មែរ មុខរបរ​ លក់ និងជួសជុលម៉ាស៊ីនត្រជាក់។

+​ ការឆេះខូចខាតរួមមាន:​ ឆេះផ្ទះសង់អំពីដែកដំបូលប្រក់សង្ក័សីមានទំហំ៤ម៉ែត្រ×៦ម៉ែត្រ ព្រមទាំងសម្ភារៈប្រើប្រាស់ក្នុងផ្ទះប្រហែល៥០ភាគរយ។

+​ មូលហេតុៈ បណ្តាល​មក​ពី​ឆ្លងចរន្តអគ្គិសនី។

+ ករណីអគ្គិភ័យភ្លើងឆេះផ្ទះខាងលើ​កម្លាំង​អគ្គិភ័យ​បានចេញរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចំនួន ២គ្រឿង និងបានប្រើប្រាស់ទឹកអស់​ចំនួន​២រថយន្ត​ ស្មើនឹង១៨ ម៉ែត្រគូប ។
- រថយន្តពន្លត់អគ្គិភ័យអង្គភាព (៧១១) ១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន​ ១រថយន្ត​ ស្មើនឹង​ ១,៥ម៉ែត្រគូប។
-​ រថយន្តពន្លត់អគ្គិភ័យកងរាជអាវុធហត្ថខេត្តព្រះសីហនុចំនួន១គ្រឿង​ ប្រើប្រាស់ទឹកអស់​ចំនួន​ ១រថយន្ត​ស្មើនឹង៤ម៉ែត្រគូប ។

+​ ករណីអគ្គិភ័យខាងលើបណ្ដាលអោយក្រុមពន្លត់អគ្គិភ័យស្ម័គ្រចិត្តនៃការិយល័យបង្ការពន្លត់អគ្គិភ័យរងរបួសមុតដៃចំនួន១នាក់​ រងរបួសដៃ៥ថ្នេរកំពុងប្រតិបត្តិការពេលពន្លត់អគ្គិភ័យ។
+ ស្លាប់មនុស្ស:​ គ្មាន។

29/07/2026

កាល​ពី​វេលាម៉ោង​ ៤:៤៥​ នាទី​រសៀល​ ថ្ងៃទី​២៨​ ខែ​កក្កដា​ ឆ្នាំ​២០២៦នេះ​ មាន​ករណី​អគ្គិភ័យ​ឆេះ​បងប្អូន​ប្រជាពលរដ្ឋ​មួយ​កន្លែង​ដែល​ស្ថិត​នៅ​ ភូមិ​លេខ៤​ ឃុំ​ ព្រែក​អាជី​ ស្រុក​ ក្រូច​ឆ្មារ​ ខេត្ត​ ត្បូង​ឃ្មុំ​។

ឯកឧត្តម ហ៊ឹម យ៉ាន អញ្ជេីញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ក្នុងទីស្តីការក្រសួងម...
28/07/2026

ឯកឧត្តម ហ៊ឹម យ៉ាន អញ្ជេីញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ក្នុងទីស្តីការក្រសួងមហាផ្ទៃ

នាព្រឹកថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ឹម យ៉ាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជេីញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារលេីការរៀបចំ SOP បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ក្នុងទីស្តីការក្រសួងមហាផ្ទៃ។

កិច្ចប្រជុំនេះដែរ ក៏មានការចូលរួមពី តំណាងអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ តំណាងអគ្គលេខាធិការដ្ឋាន តំណាងនាយកដ្ឋានបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ព្រមជាមួយអ្នកពាក់ព័ន្ធជាច្រេីនរូបទៀតផងដែរ។

រាជធានី​ភ្នំពេញ​៖ថ្ងៃចន្ទ ៦កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង...
28/07/2026

រាជធានី​ភ្នំពេញ​៖
ថ្ងៃចន្ទ ៦កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ០៨:៣០​ នាទីព្រឹក ដោយយោងតាមចំណារឯកភាពរបស់ឯកឧត្តមអគ្គស្នងការនគរបាលជាតិក្រុមការងារត្រួតពិនិត្យបច្ចេកទេស​ និងបង្ការអគ្គិភ័យ ដឹកនាំដោយ លោកឧត្ដមសេនីយ៍​ត្រី​ ប្លង់​ សោភ័ណ្ឌ​ អនុប្រធាន​នាយកដ្ឋាន​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ​ និង​សង្គ្រោះ​ នៃ​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ ក្រសួង​មហាផ្ទៃ ព្រមទាំងសហការី បានចុះត្រួតពិនិត្យដល់ទីតាំងក្រុមហ៊ុន ម៉ាលីន​ អឹផាតមុិន ដោយមានការចូលរួមពីក្រុមការងារបច្ចេកទេសគ្រប់គ្រងប្រព័ន្ធអគ្គិភ័យរបស់ក្រុមហ៊ុនផ្ទាល់។

👉 គោលបំណងសំខាន់គឺចង់​ឲ្យ​គោលដៅបំពាក់ឧបករណ៍ សម្ភារ: បរិក្ខារប្រព័ន្ធបង្ការ ពន្លត់អគ្គិភ័យនិងសង្រ្គោះ ឲ្យ​បានសមស្របជាមួយប្លង់ និងតាមបទដ្ឋានបច្ចេកទេស ដើម្បីធានាសុវត្ថិភាពអគ្គិភ័យក្នុងទីតាំងទាំងមូល មុនដាក់ជូនថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ​ លោកពិនិត្យ និងចុះហត្ថលេខាលើវិញ្ញាបនបត្របព្ជាក់អំពីគុណភាពប្រសិទ្ធិភាពនៃប្រព័ន្ធបង្ការ​ និងពន្លត់​អគ្គិភ័យ​ ។

ព័ត៌មាន​បឋម​ ខណៈ​នេះ​មាន​ករណី​អគ្គិភ័យ​ឆេះ​រថយន្ត​មួយ​គ្រឿង​ ម៉ាក​ Lexus CT200h ដែល​ស្ថិត​នៅ​រង្វង់​មូល​គួច​កាណុង​ សង្កា...
27/07/2026

ព័ត៌មាន​បឋម​ ខណៈ​នេះ​មាន​ករណី​អគ្គិភ័យ​ឆេះ​រថយន្ត​មួយ​គ្រឿង​ ម៉ាក​ Lexus CT200h ដែល​ស្ថិត​នៅ​រង្វង់​មូល​គួច​កាណុង​ សង្កាត់​ ស្រះចក​ ខណ្ឌ​ ដូនពេញ​ រាជធានី​ភ្នំពេញ​ វេលា​ម៉ោង​ ២១:៣០​ នាទី​យប់​ ថ្ងៃ​ទី​២៧​ ខែ​កក្កដា​ ឆ្នាំ​២០២៦នេះ។

Address

Ministry Of Interior
Phnom Penh
12000

Alerts

Be the first to know and let us send you an email when នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ:

Shortcuts

Share