គណបក្សប្រជាធិបតេយ្យជឿនលឿន ខេត្តកំពត

  • Home
  • Cambodia
  • Phnom Penh
  • គណបក្សប្រជាធិបតេយ្យជឿនលឿន ខេត្តកំពត

គណបក្សប្រជាធិបតេយ្យជឿនលឿន ខេត្តកំពត នីតិរដ្ឋ ភាតរភាព វឌ្ឍនភាព

២៧/០៨/២០២៦៖គណបក្សប្រជាធិបតេយ្យជឿនលឿន មានលក្ខណៈសម្បត្តិ៣គឺគោលការណ៍ វិន័យ និងចក្ខុវិស្ស័យនយោបាយ៖១.  #គោលការណ៍: គណបក្សប្រជា...
27/08/2026

២៧/០៨/២០២៦៖
គណបក្សប្រជាធិបតេយ្យជឿនលឿន មានលក្ខណៈសម្បត្តិ៣គឺគោលការណ៍ វិន័យ និងចក្ខុវិស្ស័យនយោបាយ៖
១. #គោលការណ៍: គណបក្សប្រជាធិបតេយ្យជឿនលឿនប្រកាន់យកគោលការណ៍៖
- ស្អាតស្អំផ្ទៃក្នុងបក្ស មិនពុករលួយ មិនបង្កើតបក្ខពួក
- មិនឈ្លោះ មិនឆ្លងឆ្លើយជាមួយបក្សណាជាសត្រូវឡើយ
- អនុវត្តប្រជាធិបតេយ្យផ្ទៃក្នុងបក្ស មិនមែនបុគ្គលជាធំឡើយ

២. #វិន័យ: ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ សមាជិកនៃគណបក្សត្រូវ៖
- គោរពច្បាប់រដ្ឋធម្មនុញ្ញ ច្បាប់នានានៃព្រះរាជណាចក្រកម្ពុជា
- គោរពលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង
- គោរពខ្លួនឯង គោរពអ្នកដទៃ ទាំងកាយ វាចា និងចិត្ត

៣. #ចក្ខុវិស័យ៖ គណបក្សប្រជាធិបតេយ្យជឿនលឿនចង់កសាង៖
- សង្គមកម្ពុជាស្អាតស្អំៈ គ្មានអំពើពុករលួយ គ្មានការជួញដូរគ្រឿងញៀន និតិរដ្ឋយុត្តិធម៌
- កម្ពុជាខ្លាំងៈ សេដ្ឋកិច្ច យោធា និងពលរដ្ឋខ្មែរ
- ការអភិវឌ្ឍន៍ជាតិ និងសុខដុមរមនាជាតិ

យើងជាពលរដ្ឋត្រូវឱ្យចេះសង្កេត និងឃ្លាំមើល៖
#បើយើងចង់បានសុខប្រទេសជាតិសុខសប្បាយ យើងមិនត្រូវជ្រើសរើសនិងគាំទ្រគណបក្សណាដែលគិតតែពីជេរឈ្លោះគ្នានោះទេ ពីព្រោះអ្នកនយោបាយជេហែកហួរគ្នា នឹងធ្វើឱ្យជាតិបែកបាក់ឈ្លោះគ្នាមិនខាន។
#បើយើងចង់បានសង្គមកម្ពុជាស្អាតស្អំយុត្តិធម៌ យើងត្រូវជ្រើសរើស និងចូលរួមជាមួយបក្សណាដែលប្រកាន់យកគោលណ៍ស្អាតស្អំ និតិរដ្ឋ។
#បើយើងចង់បានកម្ពុជាខ្លាំង ពលរដ្ឋមានជីវភាពថ្លៃថ្នូរ យើងត្រូវមើលចក្ខុវិស័យ និងឆន្ទៈមេដឹកនាំរបស់គណបក្សនីមួយៗ។

25/08/2026

#ឆ្ងល់!
តើច្បាប់មានចង្អុលបង្ហាញថា ការលើកស្លាកតម្រូវឱ្យលើកក្នុងដីរបស់ខ្លួន មិនត្រូវលើកលើដីចំណីរផ្លូវសាធារណៈដែរឬទេ?

#កំណត់ចំណាំ៖ ការលើកស្លាកនេះត្រូវបានជូនដំណឹងដល់ភូមិត្រពាំងសង្កែ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត និងមានបោះត្រាទទួលរួចរាល់ផងដែរ ហើយការលើកទៀតសោតក៏នៅដីសាធារណទៀត តែក៏ត្រូវបានអាជ្ញាធរសាលាឃុំមករារាំង ។

ហុឺ! បើយ៉ាងនេះ តើការបោះឆ្នោតមានភាពសេរី ត្រឹមត្រូវ និងសមភាពម្តេចបាន?

#គណបក្សប្រជាធិបតេយ្យជឿនលឿន
#និតិរដ្ឋ #ភាតរភាព #វឌ្ឍនភាព

អរុណសួស្ដី 🌞 យុទ្ធសាស្រ្ត & យុទ្ធវិធី ស្ដាប់អោយបានតិច មើលអោយបានច្រើន និងគិតពិចារណាអោយបានល្អិតល្អន់ មុននឹងសម្រេចកិច្ចការអ...
25/08/2026

អរុណសួស្ដី 🌞 យុទ្ធសាស្រ្ត & យុទ្ធវិធី ស្ដាប់អោយបានតិច មើលអោយបានច្រើន និងគិតពិចារណាអោយបានល្អិតល្អន់ មុននឹងសម្រេចកិច្ចការអ្វីមួយ … ✍️

 #បជលខេត្តកំពតបជលខេត្តកំពត ចាប់ផ្តើមចេញដំណើរហើយ!នាថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២៦ គណៈកម្មាធិការប្រតិបត្តិគណបក្សប្រជាធិបតេយ្យជ...
24/08/2026

#បជលខេត្តកំពត

បជលខេត្តកំពត ចាប់ផ្តើមចេញដំណើរហើយ!

នាថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២៦ គណៈកម្មាធិការប្រតិបត្តិគណបក្សប្រជាធិបតេយ្យជឿនលឿន ខេត្តកំពត ដឹកនាំដោយ លោក សូត្រ ចិនហុង និង លោក អ៊ង ហ៊ី រួមជាមួយក្រុមការងារ សកម្មជន និងអ្នកគាំទ្រ បានចាប់ផ្តើមសកម្មភាព លើកស្លាកសញ្ញាគណបក្ស នៅតាមចំណុចសំខាន់ៗ ក្នុងក្រុង និងស្រុកមួយចំនួននៃខេត្តកំពត ដើម្បីបង្ហាញវត្តមានក្នុងទឹកដីខេត្តកំពត។

ចាប់ផ្តើមពីមូលដ្ឋាន • បន្តដំណើរទៅមុខ • រួមគ្នាដើម្បីអនាគតកម្ពុជា។

#ប្រជាធិបតេយ្យជឿនលឿន #បជលខេត្តកំពត #នីតិរដ្ឋ #ភាតរភាព #វឌ្ឍនភាព

24/08/2026
គណបក្សប្រជាធិបតេយ្យជឿនលឿន បានជូនដំណឹងដល់អាជ្ញាធរមូលដ្ឋាននៅតាមទីតាំងមួយចំនួនស្តីពីការលើកស្លាករបស់គណបក្សរួចហើយ ដោយឡែកចំពោះ...
22/08/2026

គណបក្សប្រជាធិបតេយ្យជឿនលឿន បានជូនដំណឹងដល់អាជ្ញាធរមូលដ្ឋាននៅតាមទីតាំងមួយចំនួនស្តីពីការលើកស្លាករបស់គណបក្សរួចហើយ ដោយឡែកចំពោះទីកន្លែងផ្សេងទៀត នឹងជូនដំណឹងតាមក្រោយ។

គណបក្សប្រជាធិបតេយ្យជឿនលឿន ខេត្តកំពត សូមគោរពអញ្ជើញថ្នាក់ដឹកនាំ បងប្អូន សកម្មជន អ្នកគាំទ្រទាំងអស់ ចូលរួមលើកស្លាកគណបក្សស្ថិតនៅខេត្តកំពតលើកទី១ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ ដែលមានចំនួន ០៦ទីតាំង តាមពេលវេលាដូចខាងក្រោម៖

**ពេលព្រឹកមាន❤️🇰🇭 ស្ថិតនៅក្រុងកំពតចំនួន០៣ទីតាំង៖

ទីតាំងទី០១ វេលាម៉ោង 0៨:៣០ព្រឹក ៖ ស្ថិតនៅភូមិត្រពាំងសង្កែ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត ។

ទីតាំងទី០២•ម៉ោង០៩:៣០ ព្រឹក ស្ថិតនៅភូមិទ្វីខាងជើង សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ខេត្តកំពត ។

ទីតាំងទី០៣: វេលាម៉ោង ១១:០០ ព្រឹក៖ ស្ថិតនៅភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត ។

**ពេលរសៀលមាន❤️🇰🇭 ស្ថិតនៅស្រុកអង្គរជ័យ ឃុំដំបូកខ្ពស់ ចំនួន០៣ទីតាំង៖

•វេលាម៉ោង០២:០០ ចំណុចផ្លូវបំបែក ស្ថិតនៅភូមិចាក់ជ្រុំ ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត ។

•ម៉ោង០៣:៣៣ រសៀល : ផ្លូវ133A ស្ថិតនៅភូមិដំបូកខ្ពស់ ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត ។

•ម៉ោង០៤:៣០ រសៀល : ស្ថិតនៅខាងលិចវត្តដំបូកខ្ពស់ ភូមិត្រពាំរុន ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត ។

សូមគោរពអញ្ជើញថ្នាក់ដឹកនាំ សកម្មជន និងបងប្អូនអ្នកគាំទ្រទាំងអស់គ្នា ចូលរួមតាមពេលវេលា និងទីតាំងដែលកំណត់តាមការគួរសូមអរគុណ!

20/08/2026
ស្មារតីជុំវិញ​ជាតិ​ ជុំវិញឧត្ដមគតិជាតិ ជុំវិញនីតិរដ្ឋ​ ជុំវិញគោលការណ៍​។ គោលការណ៍ប្រជាធិបតេយ្យជឿនលឿន​ ៖​ គោរពផ្ដល់តម្លៃគ្...
19/08/2026

ស្មារតីជុំវិញ​ជាតិ​ ជុំវិញឧត្ដមគតិជាតិ ជុំវិញនីតិរដ្ឋ​ ជុំវិញគោលការណ៍​។ គោលការណ៍ប្រជាធិបតេយ្យជឿនលឿន​ ៖​ គោរពផ្ដល់តម្លៃគ្នាទៅវិញទៅមក​ គោរពសិទ្ធិសម្រេច​របស់បុគ្គលគ្រប់រូប​ គ្មានទេវប្បធម៌ជេរប្រមាថ​ ​អសុរោះ​ លាបពណ៌ញុះញង់​។​
តស់! យេីងបន្តបេសកកម្មជាតិ​ ជ្រោងទង់បន្តដំណេីរឆ្ពោះទៅមុខ​ កសាងប្រជាធិបតេយ្យ​ នីតិរដ្ឋ!
(សំបុត្រកំណេីតចុះបញ្ជីគណបក្សនយោបាយ)​ នេះជាលិខិតរបស់ក្រសួងមហាផ្ទៃ​ និងលិខិតថតចម្លង​ ដែលគណបក្សប្រជាធិបតេយ្យជឿនលឿន​ យកទៅតម្កល់ទុកនៅ​ គណ:កម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ ដូច្នេះ​ សូមថ្នាក់ដឹកនាំ​ បជល​ គ្រប់លំដាប់ថ្នាក់ត្រៀ​មលក្ខណ:ចូលរួមការបោះឆ្នោតនាពេលខាងមុខនេះ។
#បជល

១៨/០៨/២០២៦៖ #សេចក្តីអំពាវនាវនៃគណបក្សប្រជាធិបតេយ្យជឿនលឿន! គណបក្សប្រជាធិបតេយ្យជឿនលឿនបន្តបេសកម្មពីគណបក្សប្រជាធិបតេយ្យឆ្នាំ១...
18/08/2026

១៨/០៨/២០២៦៖
#សេចក្តីអំពាវនាវនៃគណបក្សប្រជាធិបតេយ្យជឿនលឿន!

គណបក្សប្រជាធិបតេយ្យជឿនលឿនបន្តបេសកម្មពីគណបក្សប្រជាធិបតេយ្យឆ្នាំ១៩៤៦ គណបក្សសិទ្ធិមនុស្សឆ្នាំ២០០៧ និងគណបក្សសង្គ្រោះជាតិ២០២៣ ហើយក៏អំពាវនាវដល់អ្នកនយោបាយនៃអ្នកប្រជាធិបតេយ្យ និងគណបក្សក្រៅរដ្ឋាភិបាលឱ្យមានការរួបរួមគ្នាដើម្បីបង្កើតជាប៉ូលនយោបាយដ៏ធំមួយក្នុងការប្រកួតប្រជែងបោះឆ្នោតនៅឆ្នាំ២០២៧និង២០២៨ខាងមុខ។

Address

Phnom Penh
855

Website

Alerts

Be the first to know and let us send you an email when គណបក្សប្រជាធិបតេយ្យជឿនលឿន ខេត្តកំពត posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share