ខាន់ ខុន អនុរដ្ឋលេខាធិការ ក.ធ.ស

  • Home
  • Cambodia
  • Phnom Penh
  • ខាន់ ខុន អនុរដ្ឋលេខាធិការ ក.ធ.ស

ខាន់ ខុន អនុរដ្ឋលេខាធិការ ក.ធ.ស យើងរស់នៅក្រោមម្លប់សន្តិភាព ដូច្នេះ សូមយើងរក្សានូវសន្តិភាពឱ្យបានគង់វង់ទាំងអស់គ្នា!
(1)

[ ខេត្តព្រៃវែង | ពង្រឹងសមត្ថភាពអ្នកដឹកនាំគ្រីស្ទបរិស័ទ ដើម្បីបម្រើសហគមន៍ ]ថ្ងៃព្រហស្បតិ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស...
06/08/2026

[ ខេត្តព្រៃវែង | ពង្រឹងសមត្ថភាពអ្នកដឹកនាំគ្រីស្ទបរិស័ទ ដើម្បីបម្រើសហគមន៍ ]

ថ្ងៃព្រហស្បតិ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦

ឯកឧត្តម ខាន់ ខុន អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតីក្នុងពិធី បណ្តុះបណ្តាលអ្នកដឹកនាំគ្រីស្ទបរិស័ទ ដែលមានអ្នកដឹកនាំគ្រីស្ទបរិស័ទចូលរួមសរុបចំនួន ៣៤នាក់។

វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងដោយ សមាគមគ្រីស្ទបរិស័ទក្នុងសន្តិភាព នៅ ភូមិចំបក់ ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ក្នុងគោលបំណងពង្រឹងសមត្ថភាព ភាពជាអ្នកដឹកនាំ និងការបម្រើសហគមន៍ ព្រមទាំងលើកកម្ពស់ការអនុវត្តតម្លៃសីលធម៌ សាមគ្គីភាព និងការរួមចំណែកអភិវឌ្ឍសង្គម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខដុមរមនារវាងសាសនា និងការរស់នៅដោយសន្តិភាព។

[ ខេត្តត្បូងឃ្មុំ | ពង្រឹងសមត្ថភាពអ្នកដឹកនាំគ្រីស្ទបរិស័ទ ដើម្បីបម្រើសហគមន៍ ]នៅថ្ងៃពុធ ៧រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក...
05/08/2026

[ ខេត្តត្បូងឃ្មុំ | ពង្រឹងសមត្ថភាពអ្នកដឹកនាំគ្រីស្ទបរិស័ទ ដើម្បីបម្រើសហគមន៍ ]

នៅថ្ងៃពុធ ៧រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦

ឯកឧត្តម ខាន់ ខុន អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតីក្នុងពិធី បណ្តុះបណ្តាលអ្នកដឹកនាំគ្រីស្ទបរិស័ទ ដែលមានអ្នកដឹកនាំគ្រីស្ទបរិស័ទចូលរួមសរុបចំនួន ៣២នាក់។

វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងដោយ សមាគមគ្រីស្ទបរិស័ទក្នុងសន្តិភាព នៅ ភូមិពណ្ណរាយ សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ក្នុងគោលបំណងពង្រឹងសមត្ថភាព ភាពជាអ្នកដឹកនាំ និងការបម្រើសហគមន៍ ព្រមទាំងលើកកម្ពស់ការអនុវត្តតម្លៃសីលធម៌ សាមគ្គីភាព និងការរួមចំណែកអភិវឌ្ឍសង្គម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខដុមរមនារវាងសាសនា និងការរស់នៅដោយសន្តិភាព។

ឯកឧត្តម ខាន់ ខុន អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និង...
04/08/2026

ឯកឧត្តម ខាន់ ខុន អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតីក្នុង ពិធី បិទវគ្គបណ្តុះបណ្តាលអ្នកដឹកនាំគ្រីស្ទបរិស័ទ មានអ្នកដឹកនាំគ្រីស្ទបរិស័ទចូលរួមចំនួន ៣៦នាក់ និងរៀបចំឡើងដោយ សមាគមគ្រីស្ទបរិស័ទក្នុងសន្តិភាព ក្នុងដោយគោលបំណងពង្រឹងសមត្ថភាព ភាពជាអ្នកដឹកនាំ និងការបម្រើសហគមន៍ ស្របតាមគោលនយោបាយសាសនាប្រកបដោយសុខដុមរមនា និងការអភិវឌ្ឍសង្គម។

ស្ថិតនៅ ភូមិស្រយ៉ូវ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ

ថ្ងៃអង្គារ ៦រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦

ឯកឧត្តម ខាន់ ខុន អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និង...
03/08/2026

ឯកឧត្តម ខាន់ ខុន អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលអ្នកដឹកនាំគ្រីស្ទបរិស័ទ។

វគ្គបណ្តុះបណ្តាលនេះ មានអ្នកដឹកនាំគ្រីស្ទបរិស័ទចូលរួមចំនួន ៣៤ នាក់ និងរៀបចំឡើងដោយ សមាគមគ្រីស្ទបរិស័ទក្នុងសន្តិភាព ដោយមានគោលបំណងពង្រឹងសមត្ថភាព ភាពជាអ្នកដឹកនាំ និងការបម្រើសហគមន៍ ស្របតាមគោលនយោបាយសាសនាប្រកបដោយសុខដុមរមនា និងការអភិវឌ្ឍសង្គម។

ស្ថិតនៅ ភូមិស្រយ៉ូវ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ

ថ្ងៃចន្ទ ៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦

ឯកឧត្តម ខាន់ ខុន អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងជាអនុប្រធានក្រុមការងារ ចំពោះកិច្ចស្រាវជ្រាវ និងរៀបចំសេចក្ដីព្...
30/07/2026

ឯកឧត្តម ខាន់ ខុន អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងជាអនុប្រធានក្រុមការងារ ចំពោះកិច្ចស្រាវជ្រាវ និងរៀបចំសេចក្ដីព្រាងគោលការណ៍ កំណត់ស្ដីពីកម្មវិធីសិក្សាគោលសម្រាប់ការអប់រំ អំពីគម្ពីរសាសនាផ្សេងៗ (ពាហិរសាសនា) បានអញ្ជើញចូលរួមកិច្ចប្រជុំស្វែងយល់ អំពី កម្មវិធីសិក្សាគោលសម្រាប់ការអប់រំអំពី គម្ពីរ និងបព្វជិត នៃសាសនាគ្រីស្ទ ។

#នៅទីស្ដីការក្រសួងធម្មការនិងសាសនា

ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦July 30, 2026

ឯកឧត្តម ខាន់ ខុន អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងជាអនុប្រធានក្រុមការងារ ចំពោះកិច្ចស្រាវជ្រាវ បានអញ្ជើញចូលរួម ក...
24/07/2026

ឯកឧត្តម ខាន់ ខុន អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងជាអនុប្រធានក្រុមការងារ ចំពោះកិច្ចស្រាវជ្រាវ បានអញ្ជើញចូលរួម កិច្ចប្រជុំបន្តពិភាក្សាលើកិច្ចសិក្សាស្រាវជ្រាវ និងរៀបចំសេចក្ដីព្រាងគោលការណ៍កំណត់ស្ដីពីកម្មវិធីសិក្សាគោលសម្រាប់ការអប់រំអំពីគម្ពីរសាសនាផ្សេងៗ (ពាហិរសាសនា) ។

#នៅទីស្ដីការក្រសួងធម្មការនិងសាសនា

ថ្ងៃសុក្រ ១០កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦

ឯកឧត្តម ខាន់ ខុន អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងជាអនុប្រធានក្រុមការងារ ចំពោះកិច្ចស្រាវជ្រាវ បានអញ្ជើញចូលរួម ក...
24/07/2026

ឯកឧត្តម ខាន់ ខុន អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងជាអនុប្រធានក្រុមការងារ ចំពោះកិច្ចស្រាវជ្រាវ បានអញ្ជើញចូលរួម កិច្ចប្រជុំបន្តពិភាក្សាលើកិច្ចសិក្សាស្រាវជ្រាវចងក្រង និងរៀបចំសេចក្ដីព្រាងលិខិតបទដ្ឋានស្ដីពីការទទួលស្គាល់ព្រះសង្ឃបុព្វជិត នៃសាសនាផ្សេងៗ (ពាហិរសាសនា) ។

#នៅទីស្ដីការក្រសួងធម្មការនិងសាសនា

ថ្ងៃសុក្រ ១០កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦

ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា អញ្ជើញដឹកនាំប្រជុំ ដើម្បីប្រកាសសេចក្តីសម្រេច ស្តីពីការបង្កើតគណៈកម្មនិ...
23/07/2026

ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា អញ្ជើញដឹកនាំប្រជុំ ដើម្បីប្រកាសសេចក្តីសម្រេច ស្តីពីការបង្កើតគណៈកម្មនិងអនុគណៈកម្មការដើម្បីរៀបចំកម្មវិធីទស្សនាព្រះវិហារបរិសុទ្ធ របស់សាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ នៅថ្ងៃខាងមុខ។
……………………….
ថ្ងៃព្រហស្បតិ៍ ៩កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០
ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦

ឯកឧត្តម ចាយ បូរិន - Chay Borin រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា អញ្ជើញចូលរួមពិធីប្រគល់សញ្ញាបត្រ ប្រគេន ជូនដល់និស្សិតជ័យល...
16/07/2026

ឯកឧត្តម ចាយ បូរិន - Chay Borin រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា អញ្ជើញចូលរួមពិធីប្រគល់សញ្ញាបត្រ ប្រគេន ជូនដល់និស្សិតជ័យលាភី ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ចំនួន ១,៨០៩នាក់ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី Hun Many ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ។
……………………..
ថ្ងៃព្រហស្បតិ៍ ០២កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០
ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦

ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា អញ្ជើញជាអធិបតី ក្នុងកម្មវិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជ...
09/07/2026

ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា អញ្ជើញជាអធិបតី ក្នុងកម្មវិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជន វិស័យធម្មការនិងសាសនា នៅសាលផ្ការំដួល។
………………………
ថ្ងៃព្រហស្បតិ៍ ១០រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០
ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦

Address

Phnom Penh
121103

Telephone

+85586237424

Alerts

Be the first to know and let us send you an email when ខាន់ ខុន អនុរដ្ឋលេខាធិការ ក.ធ.ស posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to ខាន់ ខុន អនុរដ្ឋលេខាធិការ ក.ធ.ស:

Shortcuts

Share