ក្រសួងផែនការ Ministry of Planning

ក្រសួងផែនការ Ministry of Planning Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ក្រសួងផែនការ Ministry of Planning, Government Organization, #386 Monivong Boulevard, Phnom Penh.

The Ministry of Planning of the Royal Government of Cambodia is responsible for guiding and managing national socioeconomic development planning, including through the management of the statistical functions of the Government. It works in close cooperation with other Ministries and institutions in Cambodia to fulfill these planning and statistical roles (see Government links), at both the central and sub-national levels.

05/08/2026
សារលិខិតជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង...
04/08/2026

សារលិខិតជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃពិធីចម្រើនជន្មាយុគម្រប់ ៧៤ឆ្នាំ ឈានចូល ៧៥ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ សូមគោរពជូនពរពីយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងផែនការ

តេឡេក្រាម៖ https://go.gov.kh/mop/telegram
#ក្រសួងផែនការ
#ក្រុមការងារព័ត៌មាននិងបណ្តាញទំនាក់ទំនងសង្គមរបស់ក្រសួងផែនការ

ទីស្តីការក្រសួងផែនការ៖ នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ និងជាប្រធានគណៈកម្មក...
27/07/2026

ទីស្តីការក្រសួងផែនការ៖ នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ និងជាប្រធានគណៈកម្មការអន្តរក្រសួងសម្រាប់ការរៀបចំនិងចងក្រងផែនការមេតភ្ជាប់សេដ្ឋកិច្ចកម្ពុជា-វៀតណាម បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំក្រុមលេខាធិការដ្ឋាន នៃគណៈកម្មការអន្តរក្រសួងសម្រាប់ការរៀបចំនិងចងក្រងផែនការមេតភ្ជាប់សេដ្ឋកិច្ចកម្ពុជា-វៀតណាម ដើម្បីពិនិត្យវឌ្ឍនភាពការងាររបស់ក្រុមលេខាធិការដ្ឋាន ក្នុងការរៀបចំ និងចងក្រងសេចក្តីព្រាងផែនការមេតភ្ជាប់សេដ្ឋកិច្ចកម្ពុជា-វៀតណាម ដែលទទួលបានធាតុចូលពីក្រសួង-ស្ថាប័ន បណ្តាខេត្តជាប់ព្រំដែន ព្រមទាំងបានផ្តល់អនុសាសន៍ណែនាំដល់ក្រុមលេខាធិការដ្ឋាន ត្រូវពន្លឿនការងាររៀបចំសេចក្តីព្រាងផែនការមេនេះ ឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងចប់សព្វគ្រប់ ដើម្បីដាក់ជូនកិច្ចប្រជុំក្រុមការងារបច្ចេកទេស និងគណៈកម្មការអន្តរក្រសួង ពិនិត្យ និងផ្តល់យោបល់។

តេឡេក្រាម៖ https://go.gov.kh/mop/telegram
#ក្រសួងផែនការ
#ក្រុមការងារព័ត៌មាននិងបណ្តាញទំនាក់ទំនងសង្គមរបស់ក្រសួងផែនការ

ក្រសួងផែនការ រៀបចំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍វឌ្ឍនភាពស្តីពីគោលដៅអភិវឌ្ឍប្រកបដោ...
14/07/2026

ក្រសួងផែនការ រៀបចំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍វឌ្ឍនភាពស្តីពីគោលដៅអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់កម្ពុជា ឆ្នាំ២០២៤-២០២៥

ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ទីស្តីការក្រសួងផែនការ បានរៀបចំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងសម្រាប់អនុវត្តគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា ឆ្នាំ២០១៦-២០៣០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ ដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍វឌ្ឍនភាពស្តីពីគោលដៅអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់កម្ពុជា ឆ្នាំ២០២៤-២០២៥ ដោយមានវត្តមានអញ្ជើញចូលរួមពីលោកស្រី Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា តំណាងក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាល ព្រមទាំងដៃគូអភិវឌ្ឍននានាអញ្ជើញចូលរួម។

កិច្ចប្រជុំនេះមានគោលបំណងសំខាន់ក្នុងការវាយតម្លៃលើវឌ្ឍនភាពនៃការសម្រេចបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDGs) ដែលជាផែនការសកលសម្រាប់ឆ្នាំ២០៣០។ របាយការណ៍វឌ្ឍនភាពនេះ គឺជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការរួមគ្នារវាងអង្គការសហប្រជាជាតិនៅកម្ពុជា និងគណៈកម្មការសេដ្ឋកិច្ច និងសង្គមសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក (ESCAP) ជាមួយនឹងការចូលរួមផ្តល់ទិន្នន័យយ៉ាងសកម្មពីក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា។

ផ្អែកលើរបាយការណ៍នេះ ការវាយតម្លៃលើវឌ្ឍនភាពត្រូវបានធ្វើឡើងដោយប្រើប្រាស់សូចនាករសរុបចំនួន ១៩៣ រួមមានសូចនាករគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា (CSDG) ចំនួន ៨៦ និងសូចនាករសកលចំនួន ១០៧ ដែលមានទិន្នន័យជាក់លាក់សម្រាប់កម្ពុជា។ ក្នុងចំណោមគោលដៅចំនួន ១៧២ គឺមានតែ ១២៧ ប៉ុណ្ណោះដែលបច្ចុប្បន្នអាចវាស់វែងបាន ដែលក្នុងនោះ ៣២,៣% កំពុងមានវឌ្ឍនភាពល្អ ៥០,៤% ទាមទារឱ្យមានការជំរុញល្បឿនយ៉ាងឆាប់រហ័ស និង ១៧,៣% កំពុងស្ថិតក្នុងសភាពថយក្រោយ។

ក្នុងអំឡុងពេលកិច្ចប្រជុំ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងមតិស្វាគមន៍ និងបានធ្វើការបូកសរុបកិច្ចប្រជុំ ដើម្បីដាក់ចេញនូវទិសដៅបន្ត ក្នុងការពន្លឿនការអនុវត្តគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ឱ្យសម្រេចបានតាមផែនការដែលបានកំណត់។

កិច្ចប្រជុំនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការតាមដាន និងវាយតម្លៃការអភិវឌ្ឍជាតិប្រកបដោយតម្លាភាព ផ្អែកលើទិន្នន័យជាក់ស្តែង ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្នសម្រាប់ប្រជាពលរដ្ឋគ្រប់រូប។

តេឡេក្រាម៖ https://go.gov.kh/mop/telegram
#ក្រសួងផែនការ
#ក្រុមការងារព័ត៌មាននិងបណ្តាញទំនាក់ទំនងសង្គមរបស់ក្រសួងផែនការ

ក្រសួងផែនការ ប្រារព្ធ “ទិវាប្រជាជនពិភពលោកលើកទី៣៧” ដើម្បីលើកកម្ពស់សក្តានុពលប្រជាជនវ័យក្មេង ឆ្ពោះទៅកាន់ការអភិវឌ្ឍប្រកបដោយច...
13/07/2026

ក្រសួងផែនការ ប្រារព្ធ “ទិវាប្រជាជនពិភពលោកលើកទី៣៧” ដើម្បីលើកកម្ពស់សក្តានុពលប្រជាជនវ័យក្មេង ឆ្ពោះទៅកាន់ការអភិវឌ្ឍប្រកបដោយចីរភាព

រាជធានីភ្នំពេញ៖ នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ នៅសាលាភូមិន្ទរដ្ឋបាល ក្រសួងផែនការ បានរៀបចំពិធីអបអរសាទរ “ទិវាប្រជាជនពិភពលោកលើកទី៣៧ (១១ កក្កដា)” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ និងជាប្រធានគណៈកម្មាធិការពិសេសតាមដានការអនុវត្តកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិ ស្តីពីប្រជាជននិងអភិវឌ្ឍន៍។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងភ្ញៀវកិត្តិយសជាច្រើនរូប រួមមាន៖ ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកា នៃគណៈកម្មាធិការពិសេសតាមដានការអនុវត្តកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិ ស្តីពីប្រជាជននិងអភិវឌ្ឍន៍, លោកស្រី សាន់ដ្រា ប៊ឺនក្លៅ (Sandra Bernklau) តំណាងអង្គការ UNFPA ប្រចាំកម្ពុជា, តំណាងស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា, តំណាងដៃគូអភិវឌ្ឍន៍នានា, តំណាងអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត, ប្រធានមន្ទីរផែនការរាជធានី-ខេត្ត, អង្គការសង្គមស៊ីវិល និងសិស្សមន្ត្រីក្រមការនៃសាលាភូមិន្ទរដ្ឋបាល។

ក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ទិវាប្រជាជនពិភពលោកឆ្នាំ២០២៦នេះ ប្រារព្ធឡើងក្រោមប្រធានបទ “ការសម្រេចបានក្តីសង្ឃឹម និងសេចក្តីប្រាថ្នារបស់ប្រជាជនវ័យក្មេង សម្រាប់ពេលបច្ចុប្បន្ននិងអនាគត” ” (Realizing the hopes and aspirations of young people - today and futures)។ ប្រធានបទនេះ គឺជាការឆ្លើយតបទៅនឹងស្ថានភាពប្រជាសាស្ត្រជាក់ស្តែងក្នុងបរិបទកម្ពុជា ដូចមានក្នុងសារលិខិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលកម្ពុជានាពេលបច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលភាគលាភប្រជាសាស្ត្រដ៏មានតម្លៃមួយ ដោយមានប្រជាជនវ័យក្មេងក្នុងសមាមាត្រយ៉ាងច្រើនលើសលប់។ យោងតាមរបាយការណ៍អង្កេតចន្លោះជំរឿនប្រជាជនឆ្នាំ២០២៤ ប្រជាជនកម្ពុជាមានចំនួន ១៧,៣ លាននាក់ ដោយក្នុងនោះ៖
វ័យក្រោម ១៥ ឆ្នាំ មាន ២៦,៨%
វ័យ ១៥-៣៤ ឆ្នាំ មាន ៣៤,៦%
វ័យ ៣៥-៦៤ ឆ្នាំ មាន ៣២,១%
វ័យ ៦៥ ឆ្នាំឡើង មាន ៦,៥%
ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ទិន្នន័យនេះបង្ហាញពីកាលានុវត្តភាពដ៏ធំធេងនៃភាគលាភប្រជាសាស្ត្រ ក្នុងការជំរុញការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិឱ្យមានសន្ទុះលឿនទៅមុខ ប្រសិនបើក្តីសង្ឃឹម និងសេចក្តីប្រាថ្នារបស់ពួកគាត់ ទទួលបានការគាំទ្រ និងការវិនិយោគចំទិសដៅ និងទាន់ពេលវេលា។។

ទន្ទឹមនឹងនេះ ផ្អែកលើទិន្នន័យចំណោលប្រជាជនថ្មី ក្នុងសេណារីយ៉ូអត្រាលទ្ធភាពមានកូនថយចុះក្នុងល្បឿនមធ្យម ប្រជាជនកម្ពុជានឹងកើនដល់ប្រហែល ២៤ លាននាក់នៅឆ្នាំ២០៥០ ដោយរចនាសម្ព័ន្ធអាយុនឹងមានការផ្លាស់ប្តូរដូចខាងក្រោម៖
វ័យក្រោម ១៥ ឆ្នាំ នឹងថយចុះមកនៅ ២១,៨%
វ័យ ១៥-៣៤ ឆ្នាំ នឹងថយចុះមកនៅ ២៨,២%
វ័យ ៣៥-៦៤ ឆ្នាំ នឹងកើនដល់ ៣៧,២%
វ័យ ៦៥ ឆ្នាំឡើង នឹងកើនដល់ ១២,៧%
ចំពោះនិន្នាការបម្រែបម្រួលប្រជាសាស្រ្តនេះ ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា ជាសញ្ញារំលឹកដល់ ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវរួមគ្នាដោយបុរេសកម្ម ដើម្បីចាប់យកកម្លាំងពលកម្មវ័យក្មេងនាពេលបច្ចុប្បន្ន ឱ្យក្លាយជាកម្លាំងផលិតភាពខ្ពស់ មានការងារសមរម្យ និងមានលទ្ធភាពកសាងសន្តិសុខហិរញ្ញវត្ថុគ្រួសារ។ ការរៀបចំខ្លួនតាំងពីវ័យក្មេងនេះ មិនត្រឹមតែជួយពង្រឹងសេដ្ឋកិច្ចជាតិនាពេលបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមូលដ្ឋានគ្រឹះក្នុងការបំប្លែងការកើនឡើងនៃមនុស្សវ័យចាស់ទៅថ្ងៃមុខ ឱ្យក្លាយទៅជាភាគលាភប្រជាសាស្ត្រទីពីរ ដែលរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ និងមានសុខុមាលភាព។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ឆ្លើយតបទៅនឹងបម្រែបម្រួលប្រជាសាស្ត្រនេះ ទាមទារឱ្យមានការរៀបចំគោលនយោបាយ និងយុទ្ធសាស្ត្រជាតិប្រកបដោយភាពបត់បែន ទាន់ពេល និងផ្អែកលើភស្តុតាងស្ថិតិ ដើម្បីធានាបាននូវគុណភាពជីវិត ការគោរពសិទ្ធិ និងជម្រើសរបស់ប្រជាពលរដ្ឋគ្រប់ជំនាន់។ ក្នុងនេះដែរ ក្រសួងផែនការ តែងតែដើរតួនាទីយ៉ាងសកម្មក្នុងការសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីចងក្រងទិន្នន័យ ស្រាវជ្រាវ និងតាក់តែងឯកសារគោលនយោបាយនានា ដែលឆ្លើយតបទៅនឹងបរិបទសង្គម-សេដ្ឋកិច្ចជាក់ស្តែង។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់អំពីចំណុចសំខាន់ៗមួយចំនួនបន្ថែមថា៖
ទិវាជាតិប្រជាជន៖ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចកំណត់យកថ្ងៃទី១១ ខែកក្កដា រៀងរាល់ឆ្នាំ ជា “ទិវាជាតិប្រជាជន” តាមរយៈអនុក្រឹត្យលេខ៩៨ អនក្រ.បក ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ដើម្បីជំរុញការដោះស្រាយបញ្ហាបម្រែបម្រួលប្រជាសាស្ត្រ។
យុទ្ធសាស្ត្រអន្តរកាល៖ ក្នុងដំណើរការឆ្ពោះទៅរកការចាកចេញពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍន៍តិចតួច (LDC) នៅខែធ្នូ ឆ្នាំ២០២៩ ក្រសួងផែនការកំពុងរៀបចំ “យុទ្ធសាស្ត្រអន្តរកាលដោយរលូន” (Smooth Transition Strategy) ដើម្បីធានាបាននូវស្ថិរភាព មោទនភាព និងចីរភាព។

ក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការសហប្រជាជាតិ (UNFPA) ប្រចាំកម្ពុជា, លោកស្រី សាន់ដ្រា ប៊ឺនក្លៅ (Sandra Bernklau) ព្រមទាំងដៃគូអភិវឌ្ឍន៍ និងគ្រប់ស្ថាប័នពាក់ព័ន្ធ ដែលបានបន្តគាំទ្រ និងសហការយ៉ាងសកម្មជាមួយក្រសួងផែនការ ដើម្បីកសាងសង្គមកម្ពុជាឱ្យមានភាពធន់ និងឆ្ពោះទៅសម្រេចបានចក្ខុវិស័យឆ្នាំ២០៥០៕

តេឡេក្រាម៖ https://go.gov.kh/mop/telegram
#ក្រសួងផែនការ
#ក្រុមការងារព័ត៌មាននិងបណ្តាញទំនាក់ទំនងសង្គមរបស់ក្រសួងផែនការ

នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ និងជាប្រធានគណៈកម្មការអន្តរក្រសួងសម្រាប់ការរ...
09/07/2026

នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ និងជាប្រធានគណៈកម្មការអន្តរក្រសួងសម្រាប់ការរៀបចំនិងចងក្រងផែនការមេតភ្ជាប់សេដ្ឋកិច្ចកម្ពុជា-វៀតណាម បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំក្រុមលេខាធិការដ្ឋាន នៃគណៈកម្មការអន្តរក្រសួងសម្រាប់ការរៀបចំនិងចងក្រងផែនការមេតភ្ជាប់សេដ្ឋកិច្ចកម្ពុជា-វៀតណាម ដើម្បីណែនាំតម្រង់ទិសដល់ក្រុមលេខាធិការដ្ឋាន ក្នុងការរៀបចំ និងចងក្រងសេចក្តីព្រាងផែនការមេនេះឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ មុនដាក់ជូនកិច្ចប្រជុំក្រុមការងារបច្ចេកទេស និងគណៈកម្មការអន្តរក្រសួង ពិនិត្យ និងផ្តល់យោបល់។

តេឡេក្រាម៖ https://go.gov.kh/mop/telegram
#ក្រសួងផែនការ
#ក្រុមការងារព័ត៌មាននិងបណ្តាញទំនាក់ទំនងសង្គមរបស់ក្រសួងផែនការ

07/07/2026

អបអរសាទរ ខួបលើកទី១៨ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ( ៧​ កក្កដា ២០០៨ - ៧ កក្កដា ២០២៦ )

ប្រាសាទព្រះវិហារ បានលាតសន្ធឹងយ៉ាងធំស្កឹមស្កៃ​ ប្រៀបដូចជាសំពៅនៅមហាសមុទ្រ​ ឈរបង្អួតសម្រស់ដ៏ល្អល្អះនៅលើកំពូលភ្នំ ។ ប្រាសាទនេះបានកសាងនៅក្នុងភូមិសាស្រ្តភ្នំដងរែក​ ខេត្តព្រះវិហារ​ ភាគខាងជេីងនៃប្រទេសកម្ពុជា ​ដោយឧទ្ទិសថ្វាយដល់ព្រះអាទិទេពភ្នំ គឺ "សិខរិស្វរ និងភទ្រស្វរ" ដោយព្រះអង្គម្ចាស់ ឥន្ទ្រាយុទ្ធ ដែលជាបុត្ររបស់ព្រះបាទជ័យវរ្ម័នទី២ បាននាំសិវសិង្គ ស្រីសិខរិស្វរ ពីលិង្គបុរី (វត្តភូ) មកតម្កល់លើភ្នំព្រះវិហារ ហើយប្រាសាទត្រូវបានសាងសង់ដោយបុព្វបុរសខ្មែរ​ ជាអតីតក្សត្រ ចំនួន ៨ព្រះអង្គ។

"កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប"

Celebrating the 18th anniversary of Preah Vihear Temple’s inscription on the UNESCO World Heritage List (7 July 2008 - 7 July 2026)

Stretching widely like a ship on the ocean, Preah Vihear Temple stands proudly atop a mountain peak, offering a majestic landscape. Located in Preah Vihear Province in northern Cambodia, the temple was constructed within the Dangrek mountain range and is dedicated to the mountain gods “Shikhareshvara and Bhadresvara.” It was erected by Prince Indrayadha, the son of King Jayavarman II, who brought Shivasingh and Sri Shikhareshvara from Linga Borei (Wat Phou) to be enshrined on Preah Vihear Mountain. The temple was built by eight Khmer ancestors, all of whom were former kings.

“Safeguarding our cultural heritage is a shared duty of all Cambodians.”

#ហ៊ុនម៉ាណែត #កម្ពុជា #សន្តិភាពនៅកម្ពុជា

03/07/2026

អបអរសាទរ ខួបលើកទី៧៥ ព្រះរាជាណាចក្រកម្ពុជា ចូលជាសមាជិកអង្គការយូណេស្កូ ( ៣ កក្កដា ១៩៥១ ~ ៣ កក្កដា ២០២៦ )

ចាប់តាំងពីកម្ពុជាបានចូលជាសមាជិករបស់អង្គការយូណេស្កូ កម្ពុជាបានចុះបញ្ជីនូវសម្បតិ្តបេតិកភណ្ឌរូបី ចំនួន ៤, សម្បតិ្តបេតិកភណ្ឌអរូបី ចំនួន ៧ និងបញ្ជី​ស្មារតី​ចង​ចាំ​នៃ​ពិភព​លោក ចំនួន ៣ ដើម្បីថែរក្សានូវទម្រង់ដើមនៃវប្បធម៌ ក៏ដូចជាមរតកឥតកាត់ថ្លៃដែលបានបន្សល់ទុកដោយដូនតាខ្មែរ ព្រមទាំងជាការចងចាំនូវប្រវត្តិសាស្ត្ររបស់កម្ពុជា ដោយក្នុងនោះរួមមាន៖
១. បេតិកភណ្ឌរូបីនៃមនុស្សជាតិ៖
- តំបន់រមណីយដ្ឋាន​អង្គរ ចុះបញ្ជីនា​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​១៩៩២ នៅ​ទី​ក្រុង​សាន់​តាហ្វេ សហរដ្ឋអាមេរិក​
- ប្រាសាទ​ព្រះវិហារ ចុះបញ្ជីនា​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​២០០៨ នៅ​ទី​ក្រុង​កេបិក ប្រទេស​កាណាដា
- តំបន់ប្រាសាទ​សំបូរ​ព្រៃគុក​ ចុះ​បញ្ជីនាថ្ងៃ​ទី​៨ ខែ​កក្កដា​ ឆ្នាំ​២០១៧ នៅ​ទី​ក្រុង​ក្រាកូវ​ ប្រទេស​ប៉ូឡូញ​
- រមណីយដ្ឋានប្រាសាទកោះកេរ ចុះបញ្ជីនាថ្ងៃ១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត ។

២. បេតិ​កភណ្ឌ​វប្បធម៌​អរូបីនៃ​មនុស្ស​ជាតិ៖​
- របាំ​ព្រះ​រាជ​ទ្រព្យ​ ចុះបញ្ជីនា​ថ្ងៃ​ទី​៧ ខែវិច្ឆិកា​ ឆ្នាំ​២០០៣ នៅ​ទី​ក្រុង​អ៊ីស្ដន់ប៊ូល​ ប្រទេស​តួកគី
-​ ល្ខោន​ស្រមោល​ស្បែក​ធំ​ ចុះបញ្ជីនា​ថ្ងៃ​ទី​២៥​ ខែវិច្ឆិកា​ ឆ្នាំ​២០០៥ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​
- ល្បែង​ទាញ​ព្រ័ត្រ​ ចុះ​បញ្ជីនាថ្ងៃ​ទី​២​ ខែ​ធ្នូ ឆ្នាំ​២០១៥​ នៅ​ទី​ក្រុង​វិនឌុក​ ប្រទេស​ណាមីប៊ី​
- ចាប៉ី​ដង​វែង​ ចុះបញ្ជីនា​ថ្ងៃ​ទី​៣០​ ខែ​វិច្ឆិកា ឆ្នាំ២០១៦ នៅ​ទី​ក្រុង​អេតឌីស​អាបាបា​ ប្រទេស​អេត្យូពី​
- ល្ខោន​ខោលវត្តស្វាយអណ្តែត​ ចុះបញ្ជីនា​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨​ នៅ​ទីក្រុង​ព័រល្វី នៃ​សាធារណរដ្ឋ​ម៉ូរីស​​
- គុន​ល្បុក្កតោ​ ចុះបញ្ជីនា​ថ្ងៃ​​ទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០២២ នៅ​ទី​ក្រុង​រ៉ាបាត​ ព្រះ​រាជា​ណាចក្រម៉ារ៉ុក
- ក្រមាខ្មែរ ចុះបញ្ជីនាថ្ងៃទី៤ ខែឆ្នូ ឆ្នាំ២០២៤ នៅទីក្រុង អាសង់ស្យុង សាធារណរដ្ឋប៉ារ៉ាហ្គាយ ។

៣. បញ្ជី​ស្មារតី​ចង​ចាំ​នៃ​ពិភព​លោក៖​
- បណ្ណាសារឧក្រិដ្ឋ​កម្ម​ ប្រល័យ​ពូជ​សាសន៍​ទួល​ស្លែង​ ចុះបញ្ជីនា​ថ្ងៃ​ទី​៣១ ខែ​កក្កដា ឆ្នាំ​២០០៩ នៅ​ទី​ក្រុង​ប្រ៊ីដថោន​ ប្រទេស​បាបា​ដូស
- ឯកសារ​សំឡេង​និទាន​រឿង​រាមកេរ្ដិ៍ ដោយ​តាគ្រុឌ ចុះ​បញ្ជីនាថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០១៤ នៅ​ខេត្ត​ខ្វាង​ចូវ​ ប្រទេស​ចិន
- រឿង​អ៉ីណាវ បុស្សិបា ចុះបញ្ជីនា​ថ្ងៃ​ទី​៣០​ ខែ​តុលា​ ឆ្នាំ​២០១៧ នៅ​ទី​ក្រុង​ប៉ារីស ប្រទេស​បារាំង ។

"កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប"

#ហ៊ុនម៉ាណែត #កម្ពុជា #សន្តិភាពនៅកម្ពុជា

Address

#386 Monivong Boulevard
Phnom Penh
12302

Alerts

Be the first to know and let us send you an email when ក្រសួងផែនការ Ministry of Planning posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to ក្រសួងផែនការ Ministry of Planning:

Shortcuts

Share