05/08/2026
📍 នារសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ លោក កេត រតនា អភិបាលរង នៃគណៈអភិបាលខណ្ឌជ្រោយចង្វារ បានដឹកនាំក្រុមការងារ ចុះពិនិត្យ និងវាយតម្លៃការប្រឡងប្រជែង ក្នុងការអនុវត្តគោលនយោបាយ «ភូមិ-សង្កាត់មានសុវត្ថិភាព» នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ការចុះពិនិត្យ និងវាយតម្លៃនេះ មានគោលបំណងជំរុញការអនុវត្តគោលនយោបាយឱ្យកាន់តែមានប្រសិទ្ធភាព ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងលើកកម្ពស់សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាល។