រដ្ឋបាលព្រៃឈើ Forestry Administration, Cambodia

រដ្ឋបាលព្រៃឈើ  Forestry Administration, Cambodia អគ្គនាយកដ្ឋានព្រៃឈើនិងសត្វព្រៃ
General Directorate of Forestry and Wildlife

រដ្ឋបាលព្រៃឈើគឺជាអាជ្ញាធររដ្ឋាភិបាល ដែលចំណុះក្រោមក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទក្នុងការ គ្រប់គ្រងព្រៃឈើ និងធនធានព្រៃឈើស្របតាមគោលនយោបាយវិស័យព្រៃឈើជាតិ ។ រដ្ឋបាលព្រៃឈើមានរចនាសម្ព័ន្ធគ្រប់គ្រង ចាត់តាំងមួយឯកភាពទូទាំងប្រទេស ជាខ្សែរយៈបណ្ដោយ ដែលបែង ចែកជាថ្នាក់កណ្ដាល អធិការដ្ឋាន ខណ្ឌ ផ្នែក និងសង្កាត់រដ្ឋបាលព្រៃឈើ ។

Forestry Administration (FA) is a government authority under the Mininstry of Agricu

lture Forestry and Fisheries (MAFF) in managing forests and forest resources according to the National Forestry Sector Policy and the Forestry Law. The Forestry Administration has a unique management and organization structure for the whole country in vertical line, which divided into central, inspectorate, cantonment, division, and triage forestry administration levels.

នាថ្ងៃទី២៣-២៦ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារអនុវត្តគម្រោងស្តីពី "Building Resilience Capacity on Community-based Forest ...
27/07/2026

នាថ្ងៃទី២៣-២៦ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារអនុវត្តគម្រោងស្តីពី "Building Resilience Capacity on Community-based Forest Fire Management in Siem Reap Province-ITTO Project: PD 953/26 (F)" បានសហការជាមួយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប ដាំកូនឈើប្រភេទក្នុងស្រុក និងកូនឈើលូតលាស់លឿន សរុបចំនួន ១៧.៦៩០ដើម នៅព្រៃសហគមន៍ទទឹងថ្ងៃ ស្ថិតក្នុងឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប ដែលជាការរួមចំណែកដល់ការបំផុសស្មារតីប្រជាពលរដ្ឋ ឱ្យចេះស្រឡាញ់ ចូលរួមដាំដុះ និងការពារព្រៃឈើ ថែរក្សាតុល្យភាពប្រព័ន្ធមជ្ឈដ្ឋានព្រៃឈើធម្មជាតិ លើកកម្ពស់ជីវភាពសហគមន៍ និងបង្កើនសមត្ថភាពបន្សាំនឹងការប្រែប្រួលអាកាសធាតុ។ កម្មវិធីនេះ មានការអញ្ជើញចូលរួមពីតំណាងភូមិ-ឃុំ ព្រះសង្ឃ សមាជិកសហគមន៍ ភ្ញៀវទេសចរណ៍បរទេស លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុបចំនួន ២០៨នាក់/អង្គ ក្នុងនោះស្រ្ដី ចំនួន ១០៨នាក់។

កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានព្រៃឈើនិងសត្វព្រៃសហការជាមួយ​រដ្ឋបាល​ស្រុក​សាមគ្គីមានជ័យ បានរៀបចំយុទ្ធនាការ...
23/07/2026

កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានព្រៃឈើនិងសត្វព្រៃសហការជាមួយ​រដ្ឋបាល​ស្រុក​សាមគ្គីមានជ័យ បានរៀបចំយុទ្ធនាការផ្សព្វផ្សាយស្ដីពី “ការដាំស្ដារព្រៃឈើឡើងវិញប្រកបដោយ​ភា​ពធន់​ទៅនឹងភ្លើង​ឆេះ​ព្រៃ” ស្ថិតក្នុងឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង​ ដោយ​មានការ​ចូលរួម​ពី លោក ច័ន្ទ ប៉ុណ្ណិកា និងលោក អ៊ីង ប៉ូលរតនៈ អគ្គនាយករង នៃអគ្គនាយកដ្ឋានព្រៃឈើ​និង​សត្វព្រៃ​ ជាតំណាង ឯកឧត្តម សួន សុវណ្ណ អគ្គនាយក នៃអគ្គនាយកដ្ឋានព្រៃឈើនិងសត្វព្រៃ ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង រដ្ឋបាលស្រុកសាមគ្គីមានជ័យ អា​ជ្ញា​​​ធរ​​មូល​ដ្ឋាន តំណាងសហភាពសហព័ន្ធយុវជនកម្ពុជា ប្រជាពលរដ្ឋក្នុងស្រុក​សាមគ្គី​មាន​ជ័យ និង​សិ​ស្សានុសិស្ស​សរុ​ប ៣០០នាក់។ យុទ្ធនាការនេះ គឺជាសកម្មភាពមួយក្រោមគម្រោង “ការកសាង​សម​ត្ថ​ភាពលើការបង្កើន​ភាព​​ធន់ចំពោះភ្លើងឆេះព្រៃ និងការលើកកម្ពស់ជីវភាពរស់នៅរបស់​ប្រជា​ពលរដ្ឋមូលដ្ឋាន​ដោយ​ភ្ជាប់ទៅ​នឹង​​ទីផ្សារ” ដោយគាំទ្រថវិកាពីមូលនិធិកិច្ចសហប្រតិបត្តិការអាស៊ាន-សាធារណរដ្ឋកូរ៉េ (ASEAN-Kor​e​a Cooperation Fund) តាមរយៈអង្គការ AFoCO។

នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម សួន សុវណ្ណ អគ្គនាយក នៃអគ្គនាយកដ្ឋានព្រៃឈើនិងសត្វព្រៃ និងសហការី បានអញ្ជើញចូលរួ...
23/07/2026

នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម សួន សុវណ្ណ អគ្គនាយក នៃអគ្គនាយកដ្ឋានព្រៃឈើនិងសត្វព្រៃ និងសហការី បានអញ្ជើញចូលរួមក្នុងជំនួបសម្តែងការគួរសមរបស់លោកស្រី ខៃ ចិន្តា ប្រធានសមាគមមូលនិធិអភិរក្សដំរីខ្មែរ អៃរាវត្តា ក្រោមអធិបតីភាព ឯកឧត្តម អ៊ុង សំអាត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងគោលបំណងដើម្បីរាយការណ៍ពីសកមុ្មភាពការងារ និងសមិទ្ធផលដែលសមាគមមូលនិធិអភិរក្សដំរីខ្មែរ អៃរាវត្តា បានធ្វើកន្លងមកចាប់តាំងពីឆ្នាំ២០២៤-២០២៥ និងគម្រោងប្រតិបត្តិក្នុងឆ្នាំ២០២៦។

នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ បានចុះបង្រ្កាបបទល្មើសព្រៃឈើ ស្ថិតនៅភូមិរំចេក ឃុំរមណី...
22/07/2026

នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ បានចុះបង្រ្កាបបទល្មើសព្រៃឈើ ស្ថិតនៅភូមិរំចេក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ ដោយបានឃាត់ចាប់រថយន្តចំនួន១គ្រឿង ម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ព្រៃវែង 2A-0861 ដឹកជញ្ជូនផល អនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត និងបានដកហូតវត្ថុចាប់យក រួមមាន៖
១-រថយន្តចំនួន១គ្រឿង ម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ព្រៃវែង 2A-0861
២-ឈើអារប្រភេទលេខ១(កកោះ) សរុបចំនួន ៤ម៉ែត្រត្រីគុណ០៩៣(បួនម៉ែត្រត្រីគុណសូន្យកៅសិបបី)។
ចំពោះវត្ថុចាប់យកទាំងអស់ខាងលើ ត្រូវបានយកមកថែរក្សាទុកជាបណ្ដោះអាសន្ននៅស្នាក់ការផ្នែករដ្ឋបាលព្រៃឈើរវៀង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។

នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារខណ្ឌរដ្ឋបាលព្រៃឈើក្រចេះ បានសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកសំបូរ ច...
21/07/2026

នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារខណ្ឌរដ្ឋបាលព្រៃឈើក្រចេះ បានសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកសំបូរ ចុះស្រាវជ្រាវ និងបង្ក្រាបឡធ្យូងអាណាធិបតេយ្យ ចំនួន ០៥ នៅភូមិទន្សោងធ្លាក់ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។ ចំពោះឡធ្យូងល្មើសច្បាប់ទាំង០៥នេះ ពុំមានបន្សល់ទុកនូវអុស និងធ្យូង ស្ថិតនៅកន្លែងកើតហេតុឡើយ ហើយករណីនេះ ក្រុមការងារ ចាត់ការបន្តតាមនីតិវិធីច្បាប់។

ក្រុមការងារនឹងបន្តពង្រីកប្រតិបត្តិការនេះ ទៅកាន់ចំណុចផ្សេងៗទៀតក្នុងទូទាំងស្រុកសំបូរ។

នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ បានចុះស្រាវជ្រាវបង្រ្កាបបទល្មើសព្រៃឈើ នៅចំណុចនិយាមកា...
20/07/2026

នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ បានចុះស្រាវជ្រាវបង្រ្កាបបទល្មើសព្រៃឈើ នៅចំណុចនិយាមកា(៥០១៥៤៨-១៤៧៧៦៣២) ស្ថិតនៅភូមិត្រពាំងទន្ទឹម ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ ដោយប្រទះឃើញរថយន្ត ចំនួន១គ្រឿង ម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2M-4462 ដឹកជញ្ជូនផល អនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត និងបានដកហូតវត្ថុចាប់យក រួមមាន៖
១-រថយន្ត ចំនួន១គ្រឿង ម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2M-4462
២-ឈើអារប្រភេទលេខ១(សុក្រម និងស្រឡៅ) សរុបចំនួន ១ម៉ែត្រត្រីគុណ៤៧៩(មួយម៉ែត្រត្រីគុណបួនរយចិតសិបប្រាំបួន)
ចំពោះវត្ថុចាប់យកទាំងអស់ខាងលើ ត្រូវបានយកមកថែរក្សាទុកជាបណ្ដោះអាសន្ននៅស្នាក់ការផ្នែករដ្ឋបាលព្រៃឈើរវៀង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។

នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប សហការជាមួយកម្លាំកងរាជអាវុធហត្ថស្រុកអង្គរជុំ បានចុះបង្ក្...
13/07/2026

នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប សហការជាមួយកម្លាំកងរាជអាវុធហត្ថស្រុកអង្គរជុំ បានចុះបង្ក្រាបរោងសិប្បកម្មកែច្នៃផល អនុផលព្រៃឈើ ដោយគ្មានលិខិតអនុញ្ញាត ចំនួន៣ទីតាំង ស្ថិតក្នុងភូមិបេង ឃុំដូនពេង ស្រុកអង្គរជុំ ខេត្តសៀមរាប ដោយបានដកហូតវត្ថុចាប់យក រួមមាន៖
១-ម៉ាស៊ីនម៉ាកយ៉ាងដុង ចំនួន៣គ្រឿង
២-ឈើប្រភេទលេខ៣ ចំនួន៤ម៉ែត្រត្រីគុណ៣៥៦(បួនម៉ែត្រត្រីគុណបីរយហាសិបប្រាំមួយ)។
ចំពោះវត្ថុចាប់យកទាំងអស់ខាងលើ ត្រូវបានយកមកថែរក្សាទុកជាបណ្ដោះអាសន្ននៅស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើអង្គរជុំ ស្ថិតនៅភូមិវត្តស្វាយ ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។

13/07/2026
ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានព្រៃឈើនិងសត្វព្រៃ បានរៀបចំកិច្ចប្រជុំចាប់ផ្ដើមគម្រោងស្ដីពី”ការបង្កើនភាពធន់ដល់សហ...
10/07/2026

ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានព្រៃឈើនិងសត្វព្រៃ បានរៀបចំកិច្ចប្រជុំចាប់ផ្ដើមគម្រោងស្ដីពី”ការបង្កើនភាពធន់ដល់សហគមន៍មូលដ្ឋានតាមរយៈការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាព និងកសិ-រុក្ខកម្ម នៅខេត្តក្រចេះ បាត់ដំបង និងខេត្តកំពង់ធំ ប្រទេសកម្ពុជា ក្រោមអធិបតីភាព លោក ឈាង ដានី អគ្គនាយករង តំណាង់ដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម សួន សុវណ្ណ អគ្គនាយក នៃអគ្គនាយកដ្ឋានព្រៃឈើនិងសត្វព្រៃ និងមានអ្នកចូលរួមចំនួន ១៨ រូប តំណាងមកពីអគ្គនាយកដ្ឋានព្រៃឈើនិងសត្វព្រៃ លេខាធិការដ្ឋានអង្គការ AFoCO មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដបាត់ដំបង់ កំពង់ធំ ក្រចេះ និងសាកលវិទ្យាភូមិន្ទកសិកម្ម។ កិច្ចប្រជុំនេះ មានគោលបំណងដើម្បី៖ ១) ផ្សព្វផ្សាយដល់ភាគីពាក់ព័ន្ធស្ដីពីការអនុវត្ដគម្រោង និង២) ប្រមូលធាតុចូលបន្ថែមពីអ្នកពាក់ព័ន្ធសម្រាប់ អនុវត្តគម្រោងប្រកបដោយប្រសិទ្ធភាព។

នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ  បានឃាត់ចាប់រថយន្ត ចំនួន១គ្រឿង ដឹកជញ្ជូនផល អនុផលព្រៃឈ...
09/07/2026

នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ បានឃាត់ចាប់រថយន្ត ចំនួន១គ្រឿង ដឹកជញ្ជូនផល អនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត ស្ថិតនៅលើផ្លូវជាតិលេខ៦២ ភូមិរំចេក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ ដោយបានដកហូតវត្ថុចាប់យក រួមមាន៖
១-រថយន្ត ចំនួន១គ្រឿង ម៉ាក Camry ព៌ណទឹកមាស ស្លាកលេខ ភ្នំពេញ 2H -7726
២-ឈើអារប្រភេទលេខ១(សុក្រម) ចំនួន១ម៉ែត្រត្រីគុណ២៣៩(មួយម៉ែត្រត្រីគុណពីររយសាមសិបប្រាំបួន)។
ចំពោះវត្ថុចាប់យកទាំងអស់ខាងលើ ត្រូវបានយកមកថែរក្សាទុកជាបណ្ដោះអាសន្ននៅស្នាក់ការផ្នែករដ្ឋបាលព្រៃឈើរវៀង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។

Address

#40, Norodom Boulevard, Sangkat Psarkandal 2, Khan Daunpenh
Phnom Penh

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+85523214651

Alerts

Be the first to know and let us send you an email when រដ្ឋបាលព្រៃឈើ Forestry Administration, Cambodia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share