VNK's Discovery

VNK's Discovery Starting discover from past to present and that we see our far future.

06/03/2026
06/03/2026

កម្ពុជាផ្តល់ជូននូវអត្ថប្រយោជន៍ជាយុទ្ធសាស្ត្រ គួរឱ្យទាក់ទាញ សម្រាប់វិនិយោគិនសកល ដោយឈរលើស្ថិរភាពនយោបាយ, ភាពធន់ផ្នែកម៉ាក្រូសេដ្ឋកិច្ច, លទ្ធភាពចូលទៅក្នុងទីផ្សារ ដ៏ទូលំទូលាយ, និង ក្របខ័ណ្ឌគតិយុត្ត ដែលគាំទ្រដល់ការកែទម្រង់ ប្រកបដោយទស្សនវិស័យវែងឆ្ងាយ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ ២០២៦ នាព្រឹកថ្ងៃទី ៤ ខែ មីនា ឆ្នាំ ២០២៦ ថា កម្ពុជាផ្តល់ជូននូវអត្ថប្រយោជន៍ជាយុទ្ធសាស្ត្រ គួរឱ្យទាក់ទាញ សម្រាប់វិនិយោគិនសកល ដោយឈរលើស្ថិរភាពនយោបាយ, ភាពធន់ផ្នែកម៉ាក្រូសេដ្ឋកិច្ច, លទ្ធភាពចូលទៅក្នុងទីផ្សារដ៏ទូលំទូលាយ, និង ក្របខ័ណ្ឌគតិយុត្ត ដែលគាំទ្រដល់ការកែទម្រង់ ប្រកបដោយទស្សនវិស័យវែងឆ្ងាយ ។ រាជរដ្ឋាភិបាល បានសម្រេចផ្លាស់ប្តូរយ៉ាងម៉ឺងម៉ាត់ នូវគោលនយោបាយជាតិ ពីការទប់ស្កាត់ ទៅជាការលុបបំបាត់ទាំងស្រុងនូវមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Centers) ឱ្យអស់ត្រឹមខែមេសា ឆ្នាំ២០២៦ ។ បន្ថែមពីនេះ, រាជរដ្ឋាភិបាលបានអនុវត្តរបៀបវារៈកែទម្រង់ ដែលគាំទ្រដល់ធុរកិច្ច និងការវិនិយោគ ដោយផ្តល់ជូននូវការលើកទឹកចិត្តប្រកបដោយភាពប្រកួតប្រជែង ដូចជា ការលើកលែងពន្ធរហូតដល់ ១៥ ឆ្នាំ សម្រាប់វិស័យអាទិភាព ។ កម្ពុជាក៏ផ្តល់ជូននូវស្ថិរភាព, ការគាំទ្រផ្នែកច្បាប់, និងទីតាំងយុទ្ធសាស្ត្រ ដើម្បីធានាភាពជោគជ័យរបស់ធុរជន និងវិនិយោគិនទាំងអស់។

សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី ក៏បានគូសរំលេចថា, រាជរដ្ឋាភិបាលកម្ពុជា ផ្តល់ជូននូវភាពជាម្ចាស់កម្មសិទ្ធិ ១០០% ដល់វិនិយោគិនបរទេស និង បានធ្វើឌីជីថលូបនីយកម្មឱ្យកាន់តែពេញលេញនូវបរិយាកាសគតិយុត្ត និង នីតិវិធី ។ កម្ពុជាប្តេជ្ញាចិត្ត ចំពោះរបៀបវារៈគាំទ្រធុរកិច្ច ដែលកាត់បន្ថយឧបសគ្គ និង បង្កើនល្បឿនទៅកាន់ទីផ្សារឱ្យបានជាអតិបរមា ។ កម្ពុជាក៏កំពុងអនុវត្តគម្រោង «បដិវត្តកម្មជំនាញ» ដ៏ធំមួយ តាមរយៈកម្មវិធីអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) សម្រាប់យុវជនចំនួន ១,៥ លាននាក់ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ - ដំណាក់កាលទី ១ និងបានដាក់ចេញនូវកម្មវិធី លើកកម្ពស់ភាពប្រកួតប្រជែង, បង្កើនពិពិធកម្ម និងពង្រឹងភាពធន់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច នៅក្នុងបរិការណ៍សកល ដែលមានភាពមិនប្រាកដប្រជាខ្ពស់។

សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា កម្ពុជា បាន និងកំពុងអភិវឌ្ឍលើសពីផលិតកម្មដែលមានថ្លៃដើមទាប ឆ្ពោះទៅរកការប្រែក្លាយជាមជ្ឈមណ្ឌលផលិតកម្មបៃតងរបស់អាស៊ាន ។ បច្ចុប្បន្ន, ៦២% នៃល្បាយថាមពលរបស់កម្ពុជា បានមកពីប្រភពថាមពលកកើតឡើងវិញ ដែលនឹងបន្តកើនឡើងរហូតទៅដល់ ៧០% នៅឆ្នាំ ២០៣០ ។ តាមរយៈការធ្វើសមាហរណកម្មថាមពលស្អាត ចូលទៅក្នុងហេដ្ឋារចនាសម្ព័ន្ធតំបន់សេដ្ឋកិច្ចពិសេស, កម្ពុជាផ្តល់ជូននូវប្រព័ន្ធអេកូឡូស៊ីដ៏ល្អ សម្រាប់ការប្រមូលផ្តុំឧស្សាហកម្មអេឡិចត្រូនិក និងយានយន្ត ។

មុននឹងបញ្ចប់, សម្ដេចបវរធិបតី បានមានប្រសាសន៍ថា កម្ពុជា បាន និងកំពុងលើកកម្ពស់ពាណិជ្ជកម្ម ប្រកបដោយភាពសកម្ម និងភាពបុរសកម្ម ជាមួយនឹងដៃគូគន្លឹះៗ ដូចជា សហរដ្ឋអាម៉េរិក និង ចិន ។ បន្ថែមលើនេះ, កម្ពុជាបាន និងកំពុងជំរុញដំណើរការចរចា ដើម្បីចូលរួមក្នុងកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងវឌ្ឍនភាព សម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ក្នុងគោលបំណងធ្វើពិពិធកម្មទីផ្សារនាំចេញ, បង្កើនភាពប្រកួតប្រជែង និង ធ្វើឱ្យសមាហរណកម្ម កាន់តែស៊ីជម្រៅ ចូលទៅក្នុងសេដ្ឋកិច្ចសកល ។ តាមរយៈបណ្តាញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTAs) ដ៏ទូលំទូលាយ, កម្ពុជា ទទួលបានប្រព័ន្ធអនុគ្រោះ ក្នុងការចូលទៅកាន់ទីផ្សារដ៏សំខាន់បំផុតរបស់ពិភពលោក ប្រកបដោយជវភាព។ កម្ពុជា បាន និងកំពុងជំរុញយ៉ាងសកម្ម នូវការអភិវឌ្ឍសមត្ថភាពភស្តុភាររបស់ខ្លួន ដើម្បីបំពេញបន្ថែមដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរជាតិ ។ ការដាក់ឱ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិតេជោ (TIA), ដែលជាអាកាសយានដ្ឋានលំដាប់ថ្នាក់ 4F និង គម្រោងព្រែកជីកហ្វូណន កំពុងដំណើរការតាមការគ្រោងទុក នឹងអនុញ្ញាតឱ្យទំនិញនាំចេញពីកម្ពុជា មានច្រកចេញទៅកាន់ផ្លូវសមុទ្រដោយផ្ទាល់ និង កាត់បន្ថយការពឹងផ្អែកលើការឆ្លងកាត់ប្រទេសទីបី ដែលបានបង្ហាញច្បាស់ពីមហិច្ឆតារបស់កម្ពុជា ក្នុងការប្រែក្លាយជាមជ្ឈមណ្ឌលឈានមុខ សម្រាប់វិស័យឡូជីស្ទីក និងទេសចរណ៍ ។

#ហ៊ុនម៉ាណែត #កម្ពុជា #សន្តិភាពនៅកម្ពុជា

05/03/2026

ការប្រឡងប្រជែងជ្រើសរើសសិស្សក្រឡាបញ្ជី ជំនាន់ទី10 នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា។

Address

Phnom Penh

Website

Alerts

Be the first to know and let us send you an email when VNK's Discovery posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category