Phnom Penh Gendarmerie

Phnom Penh Gendarmerie Phnom Penh GRK
(1683)

កាតព្វកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញគឺដើម្បីផ្តល់នូវសន្តិសុខ និងសន្តិភាពសាធារណៈ ស៊ើបអង្កេត និងទប់ស្កាត់ឧក្រិដ្ឋកម្មដែលមានអង្គការចាត់តាំង អំពើភេរវកម្ម និងក្រុមហិង្សាផ្សេងទៀត ដើម្បីការពារទ្រព្យសម្បត្តិរដ្ឋ និងឯកជន គាំពារ និងជួយជនស៊ីវិល និងកងកម្លាំងសង្គ្រោះបន្ទាន់ផ្សេងទៀត ក្នុងករណីអាសន្នបន្ទាន់ គ្រោះមហន្តរាយធម្មជាតិ ការបះបោរ ចលាចល និងជម្លោះប្រដាប់អាវុធ។
Royal Gendarmerie of Phnom Penh's duty is t

o provide security and public peace, to investigate and prevent organised crime, terrorism and other violent groups; to protect state and private property; to help and assist civilians and other emergency forces in a case of emergency, natural disaster, civil unrest and armed conflicts.

25/08/2026

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ០២នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា!

បន្ទាប់ពីមានការផ្សព្វផ្សាយតាមរយៈបណ្ដាញសង្គមថាមានករណីហិង្សាបង្កឡើងដោយជនសង្ស័យ ០២ក្រុម ប្រដាប់ដោយ ប្រើ ដុំថ្ម បានធ្វើសកម្មភាព វាយ-គប់គ្នាទៅវិញទៅមក កាលពីវេលាម៉ោង ២១និង២០នាទី ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ នៅចំណុច ផ្លូវ៤៩CC ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បន្ទាប់ពីបានទទួលព័ត៌មានកម្លាំងការិយាល័យជំនាញអាវុធហត្ថរាជធានីភ្នំពេញ បានចុះសហការជាមួយកម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ធ្វើការស្រាវជ្រាវជាបន្តបន្ទាប់រហូតនៅវេលាម៉ោងប្រមាណ ១១ និង៣៧នាទី ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ បានឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំងពីរភាគី ចំនួន០២នាក់ គឺ ឈ្មោះ ឈិន ចាន់សុភ័ណ្ឌ ភេទប្រុស អាយុ៤២ឆ្នាំ និង ឈ្មោះ ទួន ភក្ដី ភេទប្រុស អាយុ២០ឆ្នាំ បញ្ជូនទៅការិយាល័យជំនាញ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។

ក្រោមវិធានការជំនាញជនសង្ស័យទាំង០២នាក់ បានសារភាពឲ្យដឹងដូចៗគ្នាថា ពួកខ្លួនពិតជាមានពាក់ព័ន្ធក្នុងអំពើហិង្សាដូចការរៀបរាប់ខាងលើ ប្រាកដមែន។

ជនសង្ស័យទាំង០២នាក់ខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំណែកឯបក្ខពួកដែលកំពុងរត់គេចខ្លួន អាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវតាមចាប់ខ្លួនបន្ត៕

សូមគោរពអញ្ជើញ ចូលរួម ដោយសេរី និងឥតគិតថ្លៃ កម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ ។...
25/08/2026

សូមគោរពអញ្ជើញ ចូលរួម ដោយសេរី និងឥតគិតថ្លៃ កម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ ។

📅 ថ្ងៃសៅរ៍ ទី២៩ សីហា ២០២៦
⏱️ ម៉ោង១៧:០០ល្ងាចតទៅ

👉 ចុះឈ្មោះឥឡូវនេះ Link ចុះឈ្មោះ៖

https://docs.google.com/forms/d/1cB7vM-Hc6y9ExXUzKPx-DYp__1mL3rpLISoq6k4KMOs/viewform?usp=sf_link

✍️ សម្ភារៈកីឡាដែលគួរយកមកសម្រាប់ការហាត់៖ កន្សែង ស្រោមដៃ និងដបទឹក ។

ទីតាំង៖ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក (ទីធ្លាមុខមូលដ្ឋានអាវុធហត្ថខណ្ឌ៧មករា)

https://maps.app.goo.gl/AWtSMQmmVyLK33Qq8?g_st=ic

24/08/2026

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ០៤នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះ និងប្រើប្រាស់គ្រឿងញៀន!

នៅវេលាម៉ោង១៣:០០នាទី ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានទទួលបណ្ដឹងតាមរយៈប្រព័ន្ធទូរស័ព្ទបន្ទាន់លេខ ១២៩១ ថាមានករណីគាស់ផ្ទះ បង្កឡើងដោយជនសង្ស័យមួយក្រុមបានធ្វើសកម្មភាពគាស់សោរទ្វារផ្ទះលួចទ្រព្យសម្បត្តិនៅចំណុចផ្ទះលេខ៣៨ ផ្លូវលេខ៤៣២ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ បន្ទាប់ពីទទួលព័ត៌មាន កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌចំការមន បានចុះទៅដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន០៤នាក់ រួមមាន៖ ១.ឈ្មោះ នៅ តុលា ហៅក្រៅអាភិន ភេទប្រុស អាយុ៣២ឆ្នាំ, ២.ឈ្មោះ កេន វាសនា ហៅអាជៀន ភេទប្រុស អាយុ៣៤ឆ្នាំ, ៣.ឈ្មោះ ជុំ រ៉ាដូ ហៅក្រៅអារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ, ៤.ឈ្មោះ កែវ សុធារិទ្ធ ហៅក្រៅអាយួន ភេទប្រុស អាយុ២៣ឆ្នាំ នៅចំណុចឃ្លាំងទុកចោលមួយកន្លែងផ្ទះលេខ៧៩៣ ផ្លូវមុន្នីវង្ស ភូមិ៤ សង្កាត់បឹងត្របែក ខណ្ឌចំការមន ដោយបានរកឃើញវត្ថុតាងមធ្យោបាយ និងសម្ភារៈសម្រាប់ធ្វើសកម្មភាពលួចគាស់ផ្ទះយកទ្រព្យសម្បត្តិមួយចំនួន បញ្ជូនទៅការិយាល័យជំនាញ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។

ក្រោមវិធានការជំនាញជនសង្ស័យទាំង០៣នាក់ ដែលមានជាប់ពាក់ព័ន្ធនឹងសំណុំរឿងខាងលើបានសារភាពឲ្យដឹងដូចៗគ្នាថា ពួកខ្លួនពិតជាបានប្រព្រឹត្តអំពើលួចគាស់ផ្ទះយកទ្រព្យសម្បត្តិរបស់ជនរងគ្រោះនៅទីតាំងខាងលើ ប្រាកដមែន ហើយកន្លងមកពួកខ្លួនធ្លាប់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅមជ្ឈមណ្ឌលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល អស់រយៈពេល ០៦ខែ កាលពីអំឡុងខែមេសា ឆ្នាំ២០២៦ ពាក់ព័ន្ធនិងការប្រើប្រាស់គ្រឿងញៀន បន្ទាប់ពីចេញពីមណ្ឌលបានមួយរយៈពួកខ្លួនក៏ប្រើប្រាស់គ្រឿងញៀនដដែល។

បច្ចុប្បន្នជនសង្ស័យចំនួន ០៣នាក់ ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំណែកឯជនសង្ស័យឈ្មោះ កែវ សុធារិទ្ធ ហៅក្រៅអាយួន ពុំជាប់ពាក់ព័ន្ធនិងករណីខាងលើ ប៉ុន្តែមានវិជ្ជមានសារធាតុញៀន ត្រូវបញ្ជូនទៅប្រឆាំងបទល្មើសគ្រឿងញៀន នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធីបន្តទៀត៕

📝ការប្រកួតបាល់ទាត់មិត្តភាពរវាង⚽️កងរាជអាវុធហត្ថរាជធានីភ្នំពេញ vsក្រុមបាល់ទាត់មេត្រីភាពមន្រ្តីរាជការវ័យចាស់⏰វេលាម៉ោង១៧:០០ន...
24/08/2026

📝ការប្រកួតបាល់ទាត់មិត្តភាពរវាង⚽️
កងរាជអាវុធហត្ថរាជធានីភ្នំពេញ
vs
ក្រុមបាល់ទាត់មេត្រីភាពមន្រ្តីរាជការវ័យចាស់

⏰វេលាម៉ោង១៧:០០នាទី ថ្ងៃទី០១ កញ្ញា ២០២៦

📍ទីតាំង https://maps.app.goo.gl/jvvR5dpNhnmy9AYo9?g_st=ic

23/08/2026

កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តហាត់កីឡា ដើម្បីសុខភាព និងកាយសម្បទារឹងមាំ!

#កីឡាជាមួយអាវុធហត្ថភ្នំពេញ

កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តហាត់កីឡា ដើម្បីសុខភាព និងកាយសម្បទារឹងមាំនាល្ងាចថ្ងៃសៅរ៍ ទី២២ ខែសីហា ឆ្នា...
23/08/2026

កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តហាត់កីឡា ដើម្បីសុខភាព និងកាយសម្បទារឹងមាំ

នាល្ងាចថ្ងៃសៅរ៍ ទី២២ ខែសីហា ឆ្នាំ២០២៦ កងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមជាមួយបងប្អូនប្រជាពលរដ្ឋជាច្រើន បានបន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP RUNNING ក្រោមបរិយាកាសរីករាយ និងពោរពេញដោយភាពស្និទ្ធស្នាល។ នេះជាសប្តាហ៍ទី៤ហើយ ដែលសកម្មភាពដ៏មានសារៈប្រយោជន៍នេះត្រូវបានរៀបចំឡើង ដើម្បីជំរុញសុខភាព និងកាយសម្បទារបស់ប្រជាពលរដ្ឋឱ្យកាន់តែរឹងមាំ។

សកម្មភាពហាត់កីឡានេះ មិនត្រឹមតែជាការលើកកម្ពស់សុខភាពផ្លូវកាយប៉ុណ្ណោះទេ ថែមទាំងបានបង្កើតនូវចំណងមិត្តភាព និងសាមគ្គីភាពរវាងកងកម្លាំងអាវុធហត្ថ និងប្រជាពលរដ្ឋផងដែរ។ តាមរយៈការរត់ហាត់ប្រាណរួមគ្នា ប្រជាពលរដ្ឋបានបង្ហាញពីការគាំទ្រ និងការចូលរួមយ៉ាងសកម្មក្នុងការថែរក្សាសុខភាពផ្ទាល់ខ្លួន និងសង្គមជាតិ។

កម្មវិធី GRKPP RUNNING ត្រូវបានគេមើលឃើញថាជាគំរូដ៏ល្អមួយ ក្នុងការលើកទឹកចិត្តប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ឱ្យងាកមកចាប់អារម្មណ៍លើការហាត់ប្រាណជាប្រចាំ ដែលជាកត្តាចាំបាច់សម្រាប់ជីវិតរស់នៅប្រកបដោយគុណភាព។ ការបន្តសកម្មភាពនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងសហគមន៍មួយដែលមានសុខភាពល្អ និងរឹងមាំ។

#កីឡាជាមួយអាវុធហត្ថភ្នំពេញ

21/08/2026

អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង!

ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានរៀបចំពិធីកិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ ដែលកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានបង្ក្រាប និងដកហូត នាពេលកន្លងមក ក្រោមអធិបតីភាព លោកជំទាវ តិមា វិច្ឆិកាល អភិបាលរង រាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ, លោកជំទាវ ឧត្តមសេនីយ៍ឯក ឈឹម សិទ្ធិបុណ្យរិទ្ធ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន, លោក ស៊ីន រក្សា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ព្រមទាំងមានការចូលរួមពី លោក លោកស្រី តំណាង ស្ថាប័ន អង្គភាព អាជ្ញាធរមានសមត្ថកិច្ច និងនាយ-នាយរងអាវុធហត្ថពាក់ព័ន្ធជាច្រើនរូបទៀត។

តាមរបាយការណ៍របស់សមត្ថកិច្ចជំនាញអាវុធហត្ថរាជធានីភ្នំពេញបានឱ្យដឹងថា បន្ទាប់ពីមានបទបញ្ជារបស់ រាជរដ្ឋាភិបាល ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ស្តីពីការដាក់ចេញវិធានការហាមឃាត់ការនាំចូល ការចែកចាយ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុក ឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា គ្រប់ប្រភេទ ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៦ ការិយាល័យជំនាញ រួមជាមួយមូលដ្ឋានអាវុធហត្ថតាមបណ្តាខណ្ឌទាំង១៤ របស់អាវុធហត្ថរាជធានីភ្នំពេញ បានបើកប្រតិបត្តិការបង្ក្រាបឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ ចំនួន ១៤លើក ចាប់យកវត្ថុតាងសរុប ៣៦៥,៧៨៣ រួមមាន បារីអេឡិចត្រូនិក ចំនួន ២៦៩,០៣៣, ក្បាលជក់ ចំនួន ៦៩,៩១៣, ទឹកវ៉ែប ចំនួន ៧៩៤, ម៉ាស៊ីនកិនកញ្ឆា ចំនួន ៤៤៣ និងបារី ចំនួន ២៥,៦០០, ឃាត់ខ្លួនបណ្តោះអាសន្ន ជនជាប់ពាក់ព័ន្ធ ចំនួន ១៦នាក់ ក្នុងនោះ បានអប់រំឲ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញចំនួន ១៤នាក់ និងបញ្ជូនទៅ តុលាការចំនួន ០២នាក់ ព្រមជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បានចាត់ឲ្យ ក្រុមការងារចុះអប់រំនិងផ្សព្វផ្សាយ តាមបណ្តាមូលដ្ឋានសាលារៀននូវទិដ្ឋភាពច្បាប់ និងផលវិបាកសង្គមដោយសារការប្រើប្រាស់គ្រឿងញៀនក៏ដូចជាបារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ ក្នុងគោលបំណងបង្កាទប់ស្កាត់ជាបន្តបន្ទាប់ផងដែរ ដោយបានចុះផ្សព្វផ្សាយអប់រំ តាមបណ្តាសាលារៀនក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដែលមានសិស្សានុសិស្សចូលរួម ចំនួន ៥០៣៤៧នាក់ និងអង្គការមូលនិធិកុមារកម្ពុជា ហៅកាត់អង្គការCCF ចំនួន ១៦០នាក់។

ក្នុងពិធីនេះដែរ លោកជំទាវ តិមា វិច្ឆិកាល បានពាំនាំនូវមតិផ្ដាំផ្ញើរបស់ ឯកឧត្តម ឃួង ស្រេង ដោយបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងការកោតសរសើរជូនចំពោះសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ដែលបានចូលរួមយ៉ាងសកម្មក្នុងការបង្ការបង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេសការបង្ក្រាបនិងដកហូត ឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ជាច្រើនករណីកន្លងមកនេះ។ លោកជំទាវបន្តថា សកម្មភាពបង្ក្រាបរបស់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ពិតជាមានសារៈសំខាន់ក្នុងការទប់ស្កាត់ការប្រើប្រាស់ និងការចែកចាយផលិតផលនាំឲ្យប៉ះពាល់ដល់សុខភាព និងសុវត្ថិភាពសង្គម ជាពិសេសក្នុងចំណោមយុវជន និងបានណែនាំឲ្យសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ បន្តចូលរួមជាមួយសមត្ថកិច្ចពាក់ព័ន្ធខិតខំប្រឹងប្រែងធ្វើការបង្ក្រាប និងដកហូត ឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់បន្តទៀត។ ជាចុងក្រោយ លោកជំទាវ ក៏បានលើកឡើងនូវពាក្យស្លោកដ៏មានអត្ថន័យមួយឃ្លាថា "យើងត្រូវបំផ្លាញបារីអេឡិចត្រូនិច មុនបារីអេឡិចត្រូនិចបំផ្លាញសង្គមជាតិយើង"៕

19/08/2026

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ តែងហ្វឹកហ្វឺនក្បាច់គុន ក៏ដូចជាយុទ្ធវិធីផ្សេងៗ ជាប់ជាប្រចាំ ដើម្បីប្រសិទ្ធភាពខ្ពស់ក្នុងប្រតិបត្តិការ លើការងារ បង្ការ បង្ក្រាប សង្គ្រោះ និងធ្វើឲ្យសុខភាព កាយសម្បទា រហ័សរហួន។

សូមគោរពអញ្ជើញ ចូលរួម ដោយសេរី និងឥតគិតថ្លៃ កម្មវិធីកីឡា GRKPP RUNNING ជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ ។📅 ថ្ងៃសៅរ៍ ទី២២ ...
18/08/2026

សូមគោរពអញ្ជើញ ចូលរួម ដោយសេរី និងឥតគិតថ្លៃ កម្មវិធីកីឡា GRKPP RUNNING ជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ ។

📅 ថ្ងៃសៅរ៍ ទី២២ សីហា ២០២៦
⏱️ ម៉ោង១៧:០០ល្ងាចតទៅ

👉 ចុះឈ្មោះឥឡូវនេះ Link ចុះឈ្មោះ៖

https://docs.google.com/forms/d/1cB7vM-Hc6y9ExXUzKPx-DYp__1mL3rpLISoq6k4KMOs/viewform?usp=sf_link

✍️ សម្ភារៈកីឡាដែលគួរយកមកសម្រាប់ការហាត់៖ កន្សែង ស្បែកជើងរត់ និងដបទឹក ។

ទីតាំង៖ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក (ទីធ្លាមុខមូលដ្ឋានអាវុធហត្ថខណ្ឌ៧មករា)

https://maps.app.goo.gl/AWtSMQmmVyLK33Qq8?g_st=ic

Address

Veng Sreng Street, Trea Village
Phnom Penh
13855

Alerts

Be the first to know and let us send you an email when Phnom Penh Gendarmerie posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Phnom Penh Gendarmerie:

Shortcuts

Share