15/07/2026
[English Below]
នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ វិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ (វ.ប.ធ.) បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចសិក្សារបស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សមកពីវិទ្យាល័យហ៊ុនសែនភ្នំសន្ទុក សរុបចំនួន ៧៣ រូប។ ដំណើរទស្សនកិច្ចសិក្សានេះ ធ្វើឡើងក្នុងគោលបំណងផ្តល់ឱកាសឱ្យសិស្សានុសិស្សបានស្វែងយល់ពីកម្មវិធីសិក្សារបស់ វ.ប.ធ. ជាពិសេសទទួលបាននូវធាតុចូលសំខាន់ៗ ដើម្បីត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់គ្រាន់សម្រាប់ការបន្តការសិក្សានៅគ្រឹះស្ថានឧត្តមសិក្សា។
យើងខ្ញុំ រីករាយក្នុងការបំផុសគំនិត និងបណ្តុះបណ្តាលយុវជន យុវតីជំនាន់ថ្មី ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ! សកម្មភាពនេះបានសបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់របស់វិទ្យាស្ថាន ក្នុងការរួមចំណែកអភិវឌ្ឍធនធានមនុស្ស និងតម្រង់ទិសយុវជនសម្រាប់ការសម្រេចចិត្តលើអាជីពការងារទៅថ្ងៃអនាគត។
On 15 July 2026, the Institute of Banking Studies (IBS) was delighted to welcome 73 students and teachers from Hun Sen Phnom Santuk High School for a study visit to our campus.
During their visit, the students learned about the academic programmes offered by IBS and, more importantly, received valuable advice and guidance on how to prepare for their higher education journey.
At IBS, we are proud to inspire and empower the next generation of banking and finance professionals.