Samdech Mahamontrei Kuy Sophal

Samdech Mahamontrei Kuy Sophal Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Samdech Mahamontrei Kuy Sophal, Social service, Phnom Penh.

នេះជាផេកផ្លូវការ​ សម្តេចមហាមន្ត្រី​ គុយ​ សុផល​ ឧបនាយក​រដ្ឋមន្ត្រី​ និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង។ យើងខ្ញុំនឹងធ្វើការចែករំលែកពត៌មាន អំពីសម្តេចមហាមន្ត្រីនៅក្នុងផេកផ្លូវការមួយនេះ

នៅព្រឹកថ្ងៃពុធ ទី០៥ ខែសីហា ឆ្នាំ២០២៦សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ឧត្...
05/08/2026

នៅព្រឹកថ្ងៃពុធ ទី០៥ ខែសីហា ឆ្នាំ២០២៦
សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ឧត្តមប្រឹក្សាផ្ទាល់​ព្រះមហាក្សត្រ​
ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុត​ សម្តេច​ព្រះមហាក្សត្រី​ ព្រះវររាជមាតាជាតិខ្មែរ​ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ជាទីបំផុត​ អញ្ជើញ​ប្រគល់ព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តម ចំនួន ១០.០០០ USD (ដប់ពាន់ដុល្លារអាមេរិក) ដែលជាព្រះរាជទានដ៏ថ្លៃថ្លា ជូនសមាគមដូនជី និងឧបាសិកាកម្ពុជរដ្ឋ នៅសាលប្រជុំក្រសួងព្រះបរមរាជវាំង ។

សូមគោរពជូន នូវសារលិខិតគោរពជូនពរ ក្នុងឱកាសខួបចម្រើនជន្មាយុ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណា...
03/08/2026

សូមគោរពជូន នូវសារលិខិតគោរពជូនពរ ក្នុងឱកាសខួបចម្រើនជន្មាយុ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ ។

កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២៦សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរម...
31/07/2026

កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២៦
សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ឧត្តមប្រឹក្សាផ្ទាល់​ព្រះមហាក្សត្រ​ បានអញ្ជើញចុះពិនិត្យសកម្មភាពការងារមន្រ្តីក្រុមសម្តេចឪ កំពុងបូមទឹកដាក់ស្រែវស្សាជូនប្រជាពលរដ្ឋ ស្ថិតនៅឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដែលជាព្រះរាជទានដ៏ថ្លៃថ្លា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់ជាទីបំផុត និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ជាទីបំផុត ។

នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២៦សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ...
27/07/2026

នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២៦
សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ឧត្តមប្រឹក្សាផ្ទាល់​ព្រះមហាក្សត្រ​ បានអញ្ជើញដង្ហែ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ជាទីបំផុត បានសព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទាន ឯកឧត្តម Thamer Mohammed A Algosaibi ឯកអគ្គរាជទូតតែងតាំងថ្មី នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត (Kingdom of Saudi Arabia) ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលក្រាបបង្គំគាល់ ថ្វាយសារតាំង នៅព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង។

នៅព្រឹកថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៦សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ...
25/07/2026

នៅព្រឹកថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៦
សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ឧត្តមប្រឹក្សាផ្ទាល់​ព្រះមហាក្សត្រ​ បានអញ្ជេីញចុះពិនិត្យសកម្មភាពការងារមន្ត្រីក្រុមសម្តេចឪ កំពុងភ្ជួររាស់ដីស្រែវស្សាជូនប្រជាពលរដ្ឋ ស្ថិតនៅឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដែលជាព្រះរាជទានដ៏ថ្លៃថ្លា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់ជាទីបំផុត និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ជាទីបំផុត ។

កាលពីព្រឹកថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២៦ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជ...
25/07/2026

កាលពីព្រឹកថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២៦
សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ សុខ នារី បាននិមន្តព្រះសង្ឃតាមវត្តអារាមនានា រៀបចំពិធីសិតទៀនវស្សាចំនួន ៣៩វត្ត ក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។

នៅព្រឹកថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២៦ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ...
22/07/2026

នៅព្រឹកថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២៦ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានចូលរួមដង្ហែ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ជាទីបំផុត និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ជាទីបំផុត ក្នុងព្រះរាជពិធីសិតទៀនវស្សាព្រះរាជទ្រព្យ នៅក្នុងព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង ។

កាលពីព្រឹកថៃ្ងចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២៦សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវា...
21/07/2026

កាលពីព្រឹកថៃ្ងចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២៦
សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ឧត្តមប្រឹក្សាផ្ទាល់​ព្រះមហាក្សត្រ​ បានអនុញ្ញាតជូនឯកឧត្តម Sonexay VANNAXAY ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបពិភាក្សានិងសម្តែងការគួរសម នៅក្នុងក្រសួងព្រះបរមរាជវាំង ។

នៅរសៀលថៃ្ងចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២៦សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ឧ...
20/07/2026

នៅរសៀលថៃ្ងចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២៦
សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ឧត្តមប្រឹក្សាផ្ទាល់​ព្រះមហាក្សត្រ​ បានរៀបចំពិធីសច្ចាប្រណិធាន ជូន ឯកឧត្តម ប្រាក់ សំអឿន សមាជិករាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា នៅក្នុងព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង។

កាលពីរសៀលថ្ងៃសៅរ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៦សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំ...
20/07/2026

កាលពីរសៀលថ្ងៃសៅរ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៦
សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ឧត្តមប្រឹក្សាផ្ទាល់​ព្រះមហាក្សត្រ​ បានចុះពិនិត្យសកម្មភាពការងារមន្រ្តីក្រុមសម្តេចឪ កំពុងភ្ជួររាស់ដីស្រែវស្សាជូនប្រជាពលរដ្ឋ ស្ថិតនៅភូមិខ្នាចកន្ទួត​ ឃុំស្វាយចចិប ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ដែលជាព្រះរាជទានដ៏ថ្លៃថ្លា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់ជាទីបំផុត និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ជាទីបំផុត ។

Address

Phnom Penh
120217

Website

Alerts

Be the first to know and let us send you an email when Samdech Mahamontrei Kuy Sophal posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category