ព្រឹទ្ធសភាកម្ពុជា Senate of Cambodia

ព្រឹទ្ធសភាកម្ពុជា Senate of Cambodia ព្រឹទ្ធសភាកម្ពុជា / Senate of Cambodia is formal page of the Senate

លោកជំទាវ ចឹក ហេង អញ្ជើញ​ដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពី ការត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ របស់សាខាកាកបាទក្រហមកម្ពុជាខ...
06/08/2026

លោកជំទាវ ចឹក ហេង អញ្ជើញ​ដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពី ការត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ
=======
នាព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ ចឹក ហេង សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ សមាជិកគណៈកម្មការទី៤ព្រឹទ្ធសភា និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ តំណាងឯកឧត្តមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម បានអញ្ជើញ​ដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពី ការត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី អនុប្រធាន សមាជិក គណៈកម្មាធិការសាខា និងក្រុមប្រតិបត្តិសាខា ស្ថិតនៅសាខាកាកបាទក្រហមខេត្តព្រះវិហារ។

នៅក្នុងកិច្ចប្រជុំបានពិនិត្យ ពិភាក្សា និងឯកភាពទៅលើរបាយការណ៍សកម្មភាព របាយការណ៍ហិរញ្ញវត្ថុ និងសំណុំឯកសារផ្សេងៗ សម្រាប់សន្និបាតសាខាអាណតិ្តទី៦។

ប្រភព៖ ការិយាល័យ​អមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨
សម្រួលខ្លឹមសារ៖ នាយកដ្ឋាន​ព័ត៌មាន​

🌐​ សូមចូលទៅកាន់បណ្តាញសង្គមរបស់ព្រឹទ្ធសភា មានដូចខាងក្រោម៖
Facebook: https://www.facebook.com/share/18mXBM1kqV/
Telegram: https://t.me/senate_of_cambodia
Instagram: https://www.instagram.com/senate_cambodia?igsh=ZGY3ZjVja2Nra3F0
YouTube: https://youtube.com/?si=S2QopnfewlF0Zx_D
X(Former Twitter): https://x.com/Senatecambodia
TikTok: https://www.tiktok.com/?_r=1&_t=ZS-964nzPcAuEU
Website: http://www.senate.gov.kh

ឯកឧត្តម អ៊ុច បូររិទ្ធ ដឹកនាំកិច្ចប្រជុំគម្រោងថវិកាឆ្នាំ២០២៧ របស់ព្រឹទ្ធសភា ជាមួយតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ=====...
06/08/2026

ឯកឧត្តម អ៊ុច បូររិទ្ធ ដឹកនាំកិច្ចប្រជុំគម្រោងថវិកាឆ្នាំ២០២៧ របស់ព្រឹទ្ធសភា ជាមួយតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
=======
នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាគម្រោងផែនការថវិកាឆ្នាំ២០២៧របស់ព្រឹទ្ធសភាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំដោយឯកឧត្តមបណ្ឌិតសភាចារ្យ ជូ វិជិត្ត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា...។

ប្រភព៖ នាយកដ្ឋានព័ត៌មាន

🌐​ សូមចូលទៅកាន់បណ្តាញសង្គមរបស់ព្រឹទ្ធសភា មានដូចខាងក្រោម៖
Facebook: https://www.facebook.com/share/18mXBM1kqV/
Telegram: https://t.me/senate_of_cambodia
Instagram: https://www.instagram.com/senate_cambodia?igsh=ZGY3ZjVja2Nra3F0
YouTube: https://youtube.com/?si=S2QopnfewlF0Zx_D
X(Former Twitter): https://x.com/Senatecambodia
TikTok: https://www.tiktok.com/?_r=1&_t=ZS-964nzPcAuEU
Website: http://www.senate.gov.kh

06/08/2026

កិច្ចសម្ភាសន៍ពិសេស ស្តីពី ព្រឹត្តិការណ៍ការទូតសភា នៃសន្និសីទប្រធានសភា នៃអន្តរសភាលើកទី២ ក្នុងនាមកម្ពុជា ជាម្ចាស់ផ្ទះ

🌐​ សូមចូលទៅកាន់បណ្តាញសង្គមរបស់ព្រឹទ្ធសភា មានដូចខាងក្រោម៖
Facebook: https://www.facebook.com/share/18mXBM1kqV/
Telegram: https://t.me/senate_of_cambodia
Instagram: https://www.instagram.com/senate_cambodia?igsh=ZGY3ZjVja2Nra3F0
YouTube: https://youtube.com/?si=S2QopnfewlF0Zx_D
X(Former Twitter): https://x.com/Senatecambodia
TikTok: https://www.tiktok.com/?_r=1&_t=ZS-964nzPcAuEU
Website: http://www.senate.gov.kh

ឯកឧត្តម ងួន សុខវេង អនុញ្ញាតឱ្យ  លោក Géraud COHEN ចូលជួបសម្តែងការគួរសម និងជម្រាបលា=======នៅរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ វ...
06/08/2026

ឯកឧត្តម ងួន សុខវេង អនុញ្ញាតឱ្យ លោក Géraud COHEN ចូលជួបសម្តែងការគួរសម និងជម្រាបលា
=======
នៅរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១៥:០០នាទី ឯកឧត្តម ងួន សុខវេង អគ្គនាយកពិធីការ និងទំនាក់ទំនងអន្តរជាតិ បានអនុញ្ញាតឱ្យ លោក Géraud COHEN ជានិស្សិតសិក្សាផ្នែកគ្រប់គ្រងនៅសាកលវិទ្យាល័យ EMLyon Business School កម្មសិក្សាការីនៅនាយកដ្ឋានកិច្ចការហ្រ្វង់កូហ្វូន នៃអគ្គនាយកដ្ឋានពិធីការ និងទំនាក់ទំនងអន្តរជាតិ ចូលជួបសម្តែងការគួរសម និងជម្រាបលា បន្ទាប់ពីបានបំពេញកម្មសិក្សា រយៈពេល២ខែ នៅអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។ អំឡុងពេលបំពេញកម្មសិក្សា លោកបានខិតខំអនុវត្តការងារជាក់ស្តែង និងបានសិក្សាស្វែងយល់អំពីស្ថាប័នព្រឹទ្ធសភា ព្រមទាំងបានបង្រៀនភាសាបារាំងដល់មន្ត្រីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។​

ប្រភព៖ នាយកដ្ឋាន​កិច្ច​ការ​ហ្វ្រង់កូហ្វូន​

🌐​ សូមចូលទៅកាន់បណ្តាញសង្គមរបស់ព្រឹទ្ធសភា មានដូចខាងក្រោម៖
Facebook: https://www.facebook.com/share/18mXBM1kqV/
Telegram: https://t.me/senate_of_cambodia
Instagram: https://www.instagram.com/senate_cambodia?igsh=ZGY3ZjVja2Nra3F0
YouTube: https://youtube.com/?si=S2QopnfewlF0Zx_D
X(Former Twitter): https://x.com/Senatecambodia
TikTok: https://www.tiktok.com/?_r=1&_t=ZS-964nzPcAuEU
Website: http://www.senate.gov.kh

ឯកឧត្តម ងី ច័ន្ទផល ដឹកនាំកិច្ចប្រជុំជាមួយក្រុមការងាររៀបចំសន្និសីទ ISC-2 ដើម្បីពិនិត្យវឌ្ឍនភាពការងារដែលបាននិងកំពុងអនុវត្ត...
06/08/2026

ឯកឧត្តម ងី ច័ន្ទផល ដឹកនាំកិច្ចប្រជុំជាមួយក្រុមការងាររៀបចំសន្និសីទ ISC-2 ដើម្បីពិនិត្យវឌ្ឍនភាពការងារដែលបាននិងកំពុងអនុវត្ត
=======
ឯកឧត្តម ងី ច័ន្ទផល ប្រធានគណៈកម្មការទី១ នៃព្រឹទ្ធសភា និងជាប្រធានអនុគណៈកម្មការខ្លឹមសារ និងឯកសារ នៃ ISC-2 បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងាររៀបចំសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) ដើម្បីពិនិត្យវឌ្ឍនភាពការងារដែលបាននិងកំពុងអនុវត្ត និងទិសដៅការងារបន្ត។

កិច្ចប្រជុំខាងលើនេះ បានប្រព្រឹត្តទៅនៅបន្ទប់ប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦...។

ប្រភព៖ នាយកដ្ឋានព័ត៌មាន

🌐​ សូមចូលទៅកាន់បណ្តាញសង្គមរបស់ព្រឹទ្ធសភា មានដូចខាងក្រោម៖
Facebook: https://www.facebook.com/share/18mXBM1kqV/
Telegram: https://t.me/senate_of_cambodia
Instagram: https://www.instagram.com/senate_cambodia?igsh=ZGY3ZjVja2Nra3F0
YouTube: https://youtube.com/?si=S2QopnfewlF0Zx_D
X(Former Twitter): https://x.com/Senatecambodia
TikTok: https://www.tiktok.com/?_r=1&_t=ZS-964nzPcAuEU
Website: http://www.senate.gov.kh

លិខិតជូនពររបស់លោកជំទាវ មាន សំអាន ប្រធានក្រុម​សមាជិកាព្រឹទ្ធសភា​ ជូន លោកជំទាវ ឃួន ឃុនឌី លេខាធិការក្រុមសមាជិកាព្រឹទ្ធសភា ក...
06/08/2026

លិខិតជូនពររបស់លោកជំទាវ មាន សំអាន ប្រធានក្រុម​សមាជិកាព្រឹទ្ធសភា​ ជូន លោកជំទាវ ឃួន ឃុនឌី លេខាធិការក្រុមសមាជិកាព្រឹទ្ធសភា ក្នុងឱកាសប្រកបដោយសិរីមង្គល នៃថ្ងៃចម្រើនអាយុវឌ្ឍនមង្គលរបស់ លោកជំទាវ លេខាធិការក្រុមសមាជិកាព្រឹទ្ធសភា

🌐​ សូមចូលទៅកាន់បណ្តាញសង្គមរបស់ព្រឹទ្ធសភា មានដូចខាងក្រោម៖
Facebook: https://www.facebook.com/share/18mXBM1kqV/
Telegram: https://t.me/senate_of_cambodia
Instagram: https://www.instagram.com/senate_cambodia?igsh=ZGY3ZjVja2Nra3F0
YouTube: https://youtube.com/?si=S2QopnfewlF0Zx_D
X(Former Twitter): https://x.com/Senatecambodia
TikTok: https://www.tiktok.com/?_r=1&_t=ZS-964nzPcAuEU
Website: http://www.senate.gov.kh

ឯកឧត្តម ម៉ាន់ ឈឿន អញ្ជើញចូលរួមក្នុងពិធីប្រគល់សញ្ញាបត្រ ជូនដល់និស្សិតជ័យលាភី និងសម្ពោធអគារសិក្សា នៃសាកលវិទ្យាល័យភូមិន្ទនី...
06/08/2026

ឯកឧត្តម ម៉ាន់ ឈឿន អញ្ជើញចូលរួមក្នុងពិធីប្រគល់សញ្ញាបត្រ ជូនដល់និស្សិតជ័យលាភី និងសម្ពោធអគារសិក្សា នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាស្ត្រសេដ្ឋកិច្ច
=======
នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ជូនដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាស្ត្រសេដ្ឋកិច្ច និងសម្ពោធអគារសិក្សា ចំណត និងការិយាល័យកម្ពស់៦ជាន់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៧ព្រឹទ្ធសភា

🌐​ សូមចូលទៅកាន់បណ្តាញសង្គមរបស់ព្រឹទ្ធសភា មានដូចខាងក្រោម៖
Facebook: https://www.facebook.com/share/18mXBM1kqV/
Telegram: https://t.me/senate_of_cambodia
Instagram: https://www.instagram.com/senate_cambodia?igsh=ZGY3ZjVja2Nra3F0
YouTube: https://youtube.com/?si=S2QopnfewlF0Zx_D
X(Former Twitter): https://x.com/Senatecambodia
TikTok: https://www.tiktok.com/?_r=1&_t=ZS-964nzPcAuEU
Website: http://www.senate.gov.kh

ឯកឧត្តម អ៊ឹង លាងហ៊ួ អញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីប្រគល់ឧបករណ៍ផលិតអុកស៊ីសែន និងអាល់កុល ជូនដល់មន្ទីរពេទ្យបង្អែក និងមណ្ឌល...
06/08/2026

ឯកឧត្តម អ៊ឹង លាងហ៊ួ អញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីប្រគល់ឧបករណ៍ផលិតអុកស៊ីសែន និងអាល់កុល ជូនដល់មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពមួយចំនួន ក្នុងខេត្តកំពង់ឆ្នាំង
=======
នាព្រឹកថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២៦ ស្ថិតនៅសាលប្រជុំមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ និងជាសមាជិកគណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីប្រគល់ឧបករណ៍ផលិតអុកស៊ីសែន និងអាល់កុល ជូនដល់មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពមួយចំនួនក្នុងខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពី អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ប្រធានអង្គភាពនានាជុំវិញខេត្ត ព្រមទាំងប្រធានមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពនានាក្នុងខេត្ត។

ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៧ព្រឹទ្ធសភា
សម្រួលខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន

🌐​ សូមចូលទៅកាន់បណ្តាញសង្គមរបស់ព្រឹទ្ធសភា មានដូចខាងក្រោម៖
Facebook: https://www.facebook.com/share/18mXBM1kqV/
Telegram: https://t.me/senate_of_cambodia
Instagram: https://www.instagram.com/senate_cambodia?igsh=ZGY3ZjVja2Nra3F0
YouTube: https://youtube.com/?si=S2QopnfewlF0Zx_D
X(Former Twitter): https://x.com/Senatecambodia
TikTok: https://www.tiktok.com/?_r=1&_t=ZS-964nzPcAuEU
Website: http://www.senate.gov.kh

06/08/2026

វីដេអូព័ត៌មាន៖ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងក្រុងបាវិត ស្រុកចន្រ្ទា និងស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦

🌐​ សូមចូលទៅកាន់បណ្តាញសង្គមរបស់ព្រឹទ្ធសភា មានដូចខាងក្រោម៖
Facebook: https://www.facebook.com/share/18mXBM1kqV/
Telegram: https://t.me/senate_of_cambodia
Instagram: https://www.instagram.com/senate_cambodia?igsh=ZGY3ZjVja2Nra3F0
YouTube: https://youtube.com/?si=S2QopnfewlF0Zx_D
X(Former Twitter): https://x.com/Senatecambodia
TikTok: https://www.tiktok.com/?_r=1&_t=ZS-964nzPcAuEU
Website: http://www.senate.gov.kh

06/08/2026

ព្រះរាជាណាចក្រកម្ពុជាស្វាគមន៍យ៉ាងកក់ក្តៅ កិច្ចប្រជុំ ISC-2 នៅរាជធានីភ្នំពេញ

🌐​ សូមចូលទៅកាន់បណ្តាញសង្គមរបស់ព្រឹទ្ធសភា មានដូចខាងក្រោម៖
Facebook: https://www.facebook.com/share/18mXBM1kqV/
Telegram: https://t.me/senate_of_cambodia
Instagram: https://www.instagram.com/senate_cambodia?igsh=ZGY3ZjVja2Nra3F0
YouTube: https://youtube.com/?si=S2QopnfewlF0Zx_D
X(Former Twitter): https://x.com/Senatecambodia
TikTok: https://www.tiktok.com/?_r=1&_t=ZS-964nzPcAuEU
Website: http://www.senate.gov.kh

Address

Vimeanrath Chamcar Mon, Preah Norodom Boulevard
Phnom Penh
12301

Alerts

Be the first to know and let us send you an email when ព្រឹទ្ធសភាកម្ពុជា Senate of Cambodia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share