ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

  • Home
  • Cambodia
  • Phnom Penh
  • ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ Ministry of Land Management Urban Planning and Construction (MLMUPC)

នេះជា Page ផ្លូវការរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

This is an official page of the Ministry of Land Management, Urban Planning, and Construction.

សេចក្តីជូនដំណឹងស្តីពី ការបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យ នៅភូមិប៉ោយស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ក្...
06/08/2026

សេចក្តីជូនដំណឹងស្តីពី ការបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យ នៅភូមិប៉ោយស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ក្នុងរយៈពេល១៥ថ្ងៃ (ដោយរាប់បញ្ចូលទាំងថ្ងៃឈប់សម្រាក)។

​ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ទីតាំងបិទផ្សាយនៅបរិវេណវត្តទួលរតនាម(ហៅវត្តយាង)។

#ការបង្កើតនូវបរិយាកាសគ្មានវិវាទ #ចះបញ្ជីដីបង្ហើយ #បញចបវវាទដីធ្លី #សេវាគាប់ចិត្ត #រមណយដឋានបេតិកភណ្ឌពិភពលោកអង្គរ #បងទនលេសាប #ដោះស្រាយវិវាទបុរី
#ករសងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់


https://mlmupc.gov.kh/
https://t.me/MLMUPCofCambodia
https://www.youtube.com/
https://www.tiktok.com/

សេចក្តីជូនដំណឹងស្តីពីការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមោឃភាពនៃប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឫប័ណ...
06/08/2026

សេចក្តីជូនដំណឹងស្តីពីការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមោឃភាពនៃប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឫប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ នៅភូមិបាក់កាំ ភូមិមហាផល និងភូមិសេដ្ឋកិច្ច ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។

នៅថ្ងៃទី ១០-២៤ ខែសីហា ឆ្នាំ២០២៦
ទីតាំងចែកនៅភូមិមហាផល។

#ការបង្កើតនូវបរិយាកាសគ្មានវិវាទ #ចះបញ្ជីដីបង្ហើយ #បញចបវវាទដីធ្លី #សេវាគាប់ចិត្ត #រមណយដឋានបេតិកភណ្ឌពិភពលោកអង្គរ #បងទនលេសាប #ដោះស្រាយវិវាទបុរី
#ករសងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់


https://mlmupc.gov.kh/
https://t.me/MLMUPCofCambodia
https://www.youtube.com/
https://www.tiktok.com/

ឯកឧត្តម សូ ខនឫទ្ធីគុណ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មការដឹកនាំគម្រោង LASED III ប...
06/08/2026

ឯកឧត្តម សូ ខនឫទ្ធីគុណ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មការដឹកនាំគម្រោង LASED III បានដឹកនាំកិច្ចប្រជុំពិនិត្យ និងសម្រេចកំណត់ទីតាំងដី ដើម្បីគាំទ្រ «កម្មវិធីសម្បទានដីដើម្បីសង្គមកិច្ច និងសេដ្ឋកិច្ចគាំទ្រដល់ពលករខ្មែរដែលមានអាយុចាប់ពី ៤០ ឆ្នាំឡើង ត្រឡប់ពីប្រទេសថៃ» (LASED III-40) ដោយប្រើយន្តការគម្រោង LASED III នៅខេត្តព្រះវិហារ។

កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំខេត្ត ប្រធានមន្ទីរពាក់ព័ន្ធ និងក្រុមការងារគម្រោង LASED III សរុបចំនួន ២៣ រូប។

៥ សីហា ២០២៦

#គោលនយោបាយសម្បទានដើម្បីសង្គមនិងរួមគ្នាអភិវឌ្ឍប្រកបដោយចីរភាព #សម្បទានសង្គមកិច្ច #សម្បទានសេដ្ឋកិច្ច #អភិវឌ្ឍសហគមន៍ #ការបែងចែកដីធ្លី #ការបែងចែកផ្ទះសម្បែង #ការនាំចេញនៅហ្នឹងកន្លែង #ដំណាំពាណិជ្ជកម្ម #ដំណាំចាំបាច់ #សហគមន៍ភាព
#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់



https://mlmupc.gov.kh/
https://t.me/MLMUPCofCambodia
https://www.youtube.com/
https://www.tiktok.com/

សេចក្តីជូនដំណឹងស្តីពី ការបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យ នៅភូមិសួនសា ភូមិចុងថ្នល់ ភូមិយាង ភូមិសុខសាន្ត និងភូមិក...
06/08/2026

សេចក្តីជូនដំណឹងស្តីពី ការបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យ នៅភូមិសួនសា ភូមិចុងថ្នល់ ភូមិយាង ភូមិសុខសាន្ត និងភូមិកញ្ជន់គុយ ឃុំយាង ស្រុកពួក ខេត្តសៀមរាប ក្នុងរយៈពេល១៥ថ្ងៃ (ដោយរាប់បញ្ចូលទាំងថ្ងៃឈប់សម្រាក)។

​ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ទីតាំងបិទផ្សាយនៅបរិវេណវត្តទួលរតនាម(ហៅវត្តយាង)។

#ការបង្កើតនូវបរិយាកាសគ្មានវិវាទ #ចះបញ្ជីដីបង្ហើយ #បញចបវវាទដីធ្លី #សេវាគាប់ចិត្ត #រមណយដឋានបេតិកភណ្ឌពិភពលោកអង្គរ #បងទនលេសាប #ដោះស្រាយវិវាទបុរី
#ករសងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់


https://mlmupc.gov.kh/
https://t.me/MLMUPCofCambodia
https://www.youtube.com/
https://www.tiktok.com/

អាងទឹកត្រដែត ស្ថិតក្នុងខេត្តស្វាយរៀង មានទំហំ ១១៥.០៤ ហិកតា ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ គួរបញ្ជាក់ផងដែរថា អាងទឹកត្រដែត ត្រូវ...
06/08/2026

អាងទឹកត្រដែត ស្ថិតក្នុងខេត្តស្វាយរៀង មានទំហំ ១១៥.០៤ ហិកតា ត្រូវបានចុះបញ្ជីជាដីរដ្ឋ។

គួរបញ្ជាក់ផងដែរថា អាងទឹកត្រដែត ត្រូវបានចុះបញ្ជីតាមបច្ចេកទេសសុរិយោដី និងច្បាប់ភូមិបាល ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងកាន់កាប់ដោយក្រសួងធនធានទឹក និងឧតុនិយម ដោយមានការគ្រប់គ្រងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅតាមច្បាប់ជាធរមាន។

#ការបង្កើតនូវបរិយាកាសគ្មានវិវាទ #ចុះបញ្ជីដីបង្ហើយ #បញ្ចប់វិវាទដីធ្លី #សេវាគាប់ចិត្ត #រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ #បឹងទន្លេសាប #ដោះស្រាយវិវាទបុរី

#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់


https://mlmupc.gov.kh/
https://t.me/MLMUPCofCambodia
https://www.youtube.com/
https://www.tiktok.com/

ឯកឧត្តម ញ៉ ហេង អគ្គនាយកមន្ទីរពិសោធន៍ជាតិសំណង់ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងពិគ្រោះយោបល់អំពីនីតិវិធីនៃការស្នើសុំអាជ...
06/08/2026

ឯកឧត្តម ញ៉ ហេង អគ្គនាយកមន្ទីរពិសោធន៍ជាតិសំណង់ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងពិគ្រោះយោបល់អំពីនីតិវិធីនៃការស្នើសុំអាជ្ញាបណ្ណដំឡើងជណ្តើរយន្ត និងវិញ្ញាបនបត្រប្រើប្រាស់ជណ្តើរយន្ត ជាមួយបណ្តាក្រុមហ៊ុនដំឡើងជណ្តើរយន្ត និងក្រុមហ៊ុនត្រួតពិនិត្យលក្ខណៈបច្ចេកទេសជណ្តើរយន្ត ដើម្បីជំរុញការអនុវត្ត និងលើកកម្ពស់គុណភាព និងសុវត្ថិភាពជណ្តើរយន្ត។

កិច្ចប្រជុំនេះមានការចូលរួមពីលោកអគ្គនាយករង លោកប្រធាននាយកដ្ឋានស្រាវជ្រាវ និងអភិវឌ្ឍន៍ អនុប្រធាននាយកដ្ឋាន មន្ត្រីបច្ចេកទេសនៃមន្ទីរពិសោធន៍ជាតិសំណង់ និងតំណាងក្រុមហ៊ុនពាក់ព័ន្ធ។

៤ សីហា ២០២៦

#មន្ទីរពិសោធន៍ជាតិសំណង់ #គុណភាពសំណង់ #ការគ្រប់គ្រងអ្នកវិជ្ជាជីវៈក្នុងវិស័យសំណង់ #ការគ្រប់គ្រងការប្រកបវិជ្ជាជីវៈនិងការប្រកបអាជីវកម្មក្នុងវិស័យសំណង់
#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់


https://mlmupc.gov.kh/
https://t.me/MLMUPCofCambodia
https://www.youtube.com/
https://www.tiktok.com/

សេចក្តីជូនដំណឹងស្តីពី ការបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យ នៅភូមិកំភេម ភូមិព្រៃដង្ហើម ភូមិថ្មី ភូមិរកាយា ភូមិគោកឫ...
06/08/2026

សេចក្តីជូនដំណឹងស្តីពី ការបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យ នៅភូមិកំភេម ភូមិព្រៃដង្ហើម ភូមិថ្មី ភូមិរកាយា ភូមិគោកឫស្សី ភូមិគោកពោធិ៍ ភូមិស្វាយចេក និងភូមិពាមតាអួរ ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប ក្នុងរយៈពេល១៥ថ្ងៃ (ដោយរាប់បញ្ចូលទាំងថ្ងៃឈប់សម្រាក)។

​ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ទីតាំងបិទផ្សាយនៅបរិវេណវត្តមុនីរង្សីគោកខ្ពស់(ហៅវត្តគោកខ្ពស់)។

#ការបង្កើតនូវបរិយាកាសគ្មានវិវាទ #ចះបញ្ជីដីបង្ហើយ #បញចបវវាទដីធ្លី #សេវាគាប់ចិត្ត #រមណយដឋានបេតិកភណ្ឌពិភពលោកអង្គរ #បងទនលេសាប #ដោះស្រាយវិវាទបុរី
#ករសងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់


https://mlmupc.gov.kh/
https://t.me/MLMUPCofCambodia
https://www.youtube.com/
https://www.tiktok.com/

ឯកឧត្តម ឡៅ ទិព្វសីហា និងឯកឧត្តម រ័ត្ន វិរៈ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំកិច្ចប្រជុំពិភាក...
06/08/2026

ឯកឧត្តម ឡៅ ទិព្វសីហា និងឯកឧត្តម រ័ត្ន វិរៈ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីលក្ខខណ្ឌ និងនីតិវិធីនៃការគ្រប់គ្រង និងត្រួតពិនិត្យការងារសាងសង់ ឬរុះរើ ដើម្បីពង្រឹងប្រសិទ្ធភាពនៃការអនុវត្តការងារសំណង់។

កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមទីប្រឹក្សាក្រសួង ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានសំណង់ រួមទាំងប្រធាន អនុប្រធាននាយកដ្ឋាន និងការិយាល័យពាក់ព័ន្ធ។

៥ សីហា ២០២៦

#ការរៀបចំច្បាប់_បទបញ្ញាត្តិ_លិខិតបទដ្ឋានគតិយុត្ត #ច្បាប់សំណង់ #កម្មសិទ្ធលើអចលនវត្ថុ #កម្មសិទ្ធសាធារណ #កម្មសិទ្ធសមូហភាព #សហកម្មសិទ្ធ #វិធាននៃដី #បញ្ញាត្តិនៃការប្រើប្រាស់ដី #សេវភាពសាធារណៈ #សិទ្ធបុព្វក្រៃ #ការប៉ះពាល់ដល់សិទ្ធឯកជន
#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់



https://mlmupc.gov.kh/
https://t.me/MLMUPCofCambodia
https://www.youtube.com/
https://www.tiktok.com/

06/08/2026

រក្សាប្រាក់ចំណូល បង្កើនប្រាក់សន្សំ បន្ថយបំណុលគ្រួសារ ដើម្បីជីវភាពប្រជាជន និងសង្គមកម្ពុជារីកចម្រើនទៅមុខ

#យុទ្ធសាស្ត្របញ្ចកោណ #គន្លឹះអាទិភាព #គោលដៅគោលនយោបាយក្រសួងដនស #ការរៀបចំផ្ទះសម្បែងឱ្យរៀបរយ #ការបង្កើតនូវបរិយាកាសគ្មានវិវាទ #ការងាររៀបចំដែនដីនិងនគរូបនីយកម្ម #កិច្ចការលំនៅឋាន #គោលនយោបាយសម្បទានដើម្បីសង្គមនិងសេដ្ឋកិច្ច #ស្ថាបត្យកម្មខ្មែរនាសហសម័យកម្ពុជា #ការកែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ #កម្ពុជារុងរឿង #ដង្ហើមសេដ្ឋកិច្ច

#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់


https://mlmupc.gov.kh/
https://t.me/MLMUPCofCambodia
https://www.youtube.com/
https://www.tiktok.com/

ក្នុងជំនួបសម្តែងការគួរសមរវាងថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាមួយប្រធានសមាគមសភាពាណិជ្ជកម្មកម្ពុជា នៅក...
06/08/2026

ក្នុងជំនួបសម្តែងការគួរសមរវាងថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាមួយប្រធានសមាគមសភាពាណិជ្ជកម្មកម្ពុជា នៅកាណាដា ភាគីទាំងពីរបានពិភាក្សាស្វែងរកឱកាសពង្រឹង កិច្ចសហប្រតិបត្តិការជាដៃគូ ដោយបានផ្លាស់ប្តូរមតិយោបល់ផ្តោតលើ ផែនការសម្រាប់ការអភិវឌ្ឍវិស័យរៀបចំដែនដី នគរូបនីយកម្ម ជាទស្សនវិស័យនាពេលអនាគត រួមមាន៖ ការរៀបចំទីក្រុង កិច្ចការនគរូបនីយកម្មទាំងនៅតាមបណ្តាទីក្រុង ទីរួមខេត្ត និងទីប្រជុំជននានាដែលមានសក្តានុពលសេដ្ឋកិច្ច ដើម្បីជំរុញ កិច្ចអភិវឌ្ឍប្រទេសអោយកាន់តែមានសន្ទុះឈានឡើង។​
ក្រៅពីនោះ ភាគីទាំងពីរក៏បានឯកភាពគ្នាបន្តគាំទ្រលើកទឹកចិត្តជំរុញឲ្យមានការវិនិយោគបន្ថែមទៀតលើ ការរៀបចំក្រុង ហេដ្ឋារចនាសម្ព័ន្ធ វិស័យអប់រំ ធនាគារ ពាណិជ្ជកម្ម ថាមពល និងរោងចក្រកែច្នៃអាហារសម្រាប់ទីផ្សារក្នុងស្រុក-នាំចេញផងដែរ។

ជំនួបសម្តែងការគួរសមជាមួយប្រធានសមាគមសភាពាណិជ្ជកម្មកម្ពុជានៅកាណាដា

ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦

#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់

Address

ដីឡូតិ៍លេខ ២០០៥ ផ្លូវលេខ ៣០៧ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Phnom Penh
KINGDOMOFCAMBODIA�

Alerts

Be the first to know and let us send you an email when ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់:

Shortcuts

Share