ស៊ន សុភក្រ្ត-Sorn Sopheak

ស៊ន សុភក្រ្ត-Sorn Sopheak Honesty and Virtue are with me!
(7)

គ.ជ.ប៖ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ អនុវត្តចាប់ពីថ្ងៃទី៧ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ! (ភ្នំពេ...
03/08/2026

គ.ជ.ប៖ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ អនុវត្តចាប់ពីថ្ងៃទី៧ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា !

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីជូនដំណឹង ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦។

គ.ជ.ប បញ្ជាក់ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ត្រូវអនុវត្តចាប់ពីថ្ងៃទី៧ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅតាមសាលាឃុំ សង្កាត់ និងនៅតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់ទូទាំងប្រទេស។

បើតាម គ.ជ.ប ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ មានគោលដៅធានាឱ្យបញ្ជីបោះឆ្នោតមានភាពពេញលេញភាពត្រឹមត្រូវ និងបច្ចុប្បន្នភាពប្រកបដោយសុវត្ថិភាព តាមរយៈ៖

* ការស្រង់ និងលុបឈ្មោះអ្នកបោះឆ្នោត៖
- ដែលបានទទួលមរណភាព
- ដែលត្រូវបានដកហូតសិទ្ធិបោះឆ្នោតជាបណ្តោះអាសន្ន
- ដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចេញទៅឃុំ សង្កាត់ផ្សេង
- ដោយត្រូវមានឯកសារជាសំអាងត្រឹមត្រូវ និងច្បាស់លាស់។

* ការចុះឈ្មោះបោះឆ្នោត ជូនដល់៖
- ប្រជាពលរដ្ឋខ្មែរដែលមានអាយុ ១៨ឆ្នាំឡើង គិតដល់ថ្ងៃបោះឆ្នោតទី៦ ខែមិថុនា ឆ្នាំ២០២៧ (កើតមុន ឬត្រឹម ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០០៩) ដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក
- ប្រជាពលរដ្ឋខ្មែរដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មី
ដោយត្រូវទៅចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ដែលសាមីខ្លួនកំពុងរស់នៅ ឬស្នាក់អាស្រ័យនៅ។
- ការកែតម្រូវទិន្នន័យជីវប្រវត្តិ តាមសំណើរបស់សាមីខ្លួនដោយផ្អែកលើឯកសារសំអាងត្រឹមត្រូវ។
- ការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ (ថតរូប និងផ្តិតមេដៃ) ចំពោះអ្នកចុះឈ្មោះបោះឆ្នោតក្នុងឆ្នាំ២០១៦ និងឆ្នាំ២០១៧ ដែលមិនធ្លាប់បានធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រក្នុងបញ្ជីបោះឆ្នោតពីមុនមក។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមានជំនឿថា ប្រជាពលរដ្ឋខ្មែរទាំងអស់នឹងបានយល់ពីសារៈសំខាន់ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងសូមត្រៀមឯកសារឱ្យបានគ្រប់គ្រាន់ សម្រាប់ទៅពិនិត្យមើល បញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងទាន់ពេលវេលា៕

03/08/2026

បងស្រីម្នាក់រស់នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បានចែករំលែកវីដេអូ ដែលគាត់ទៅទិញសាឡុងដេក (SOFA SLEEPER) នៅហាងមួយកន្លែង ដែលជាផលិតផលផលិតនៅក្នុងស្រុកយើង (MADE IN CAMBODIA)។

គាត់បង្ហាញពីមោទនភាពយ៉ាងខ្លាំង ដែលបានឃើញផលិតផលរបស់ខ្មែរ ត្រូវបានដាក់លក់នៅស្រុកអាមេរិកបែបនេះ។ ផលិតផលនៅស្រុកយើងមិនតិចឡើយ ដែលបានវាយលុកទីផ្សារអន្តរជាតិ។

ខ្ញុំលើកទឹកចិត្តឲ្យបងប្អូនរស់នៅក្រៅស្រុក ជួយចែករំលែកវីដេអូថែមទៀតផង ពេលទៅទិញទំនិញនៅតាមផ្សារ។

ពេលបងប្អូនឃើញ MADE IN CAMBODIA ជួយថតបង្ហោះផង ដើម្បីឲ្យអ្នកស្រុកខ្មែរ បានឃើញទំនិញរបស់ជាតិយើងមានវត្តមាននៅទីផ្សារណាខ្លះ?

02/08/2026

បាល់ទះពិភពលោក! ជប៉ុនលេខ៤ ស្លូវឺនៀលេខ៣ អាមេរិកលេខ២ ប៉ូឡូញលេខ១!

02/08/2026

ស្តេចបាល់ទះឆ្នាំ២០២៦ បានទៅប៉ូឡូញទៀតហើយ ក្រោយឈ្នះអាមេរិក 3-2 សិត!

ធនាគារជាតិនៃកម្ពុជា បដិសេធព័ត៌មានក្លែងក្លាយ ស្តីពីការដាក់ឱ្យចរាចរក្រដាសប្រាក់រៀលប្រភេទថ្មី(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា...
02/08/2026

ធនាគារជាតិនៃកម្ពុជា បដិសេធព័ត៌មានក្លែងក្លាយ ស្តីពីការដាក់ឱ្យចរាចរក្រដាសប្រាក់រៀលប្រភេទថ្មី

(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ បានចេញសេចក្តីបដិសេធទាំងស្រុងចំពោះការផ្សព្វផ្សាយព័ត៌មានប្រឌិតពាក់ព័ន្ធនឹងការដាក់ឱ្យចរាចរក្រដាសប្រាក់រៀលប្រភេទថ្មី ដែលបានរីករាលដាលតាមរយៈគណនី TikTok និងបណ្តាញសង្គមផ្សេងទៀតនាពេលថ្មីៗនេះ។

ព័ត៌មានក្លែងក្លាយទាំងនេះត្រូវបានអមដោយរូបភាពឌីហ្សាញក្រដាសប្រាក់មិនពិត ដែលបង្កើតឡើងដោយបច្ចេកវិទ្យា AI។

ធនាគារជាតិនៃកម្ពុជា បានថ្កោលទោសយ៉ាងធ្ងន់ធ្ងរចំពោះអ្នកប្រព្រឹត្តល្មើសដែលបានបង្កើត និងផ្សព្វផ្សាយព័ត៌មានបំភាន់ទាំងនេះ។ បច្ចុប្បន្ន ធនាគារជាតិនៃកម្ពុជា កំពុងសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចាត់វិធានការផ្លូវច្បាប់លើករណីនេះ ក្នុងគោលបំណងរក្សាស្ថិរភាព និងការពារផលប្រយោជន៍សាធារណជន។

ជាមួយគ្នានេះ ធនាគារជាតិនៃកម្ពុជា ក៏បានអំពាវនាវដល់សាធារណជនទាំងអស់ មេត្តាប្រុងប្រយ័ត្ន និងចៀសវាងការចែករំលែកបន្តនូវព័ត៌មានក្លែងក្លាយទាំងនេះ ដែលអាចបង្កឱ្យមានការយល់ច្រឡំ និងប៉ះពាល់ដល់ទំនុកចិត្តសាធារណៈ។

ធនាគារជាតិនៃកម្ពុជា បញ្ជាក់ថា ព័ត៌មានពាក់ព័ន្ធនឹងប្រភេទក្រដាសប្រាក់ដែលកំពុងចរាចរ ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ និងជាផ្លូវការជានិច្ច។ ដូច្នេះ រាល់ព័ត៌មានដែលមិនចេញផ្សាយដោយធនាគារជាតិនៃកម្ពុជាផ្ទាល់ គឺសុទ្ធតែជាព័ត៌មានមិនពិត៕

លោក នេត្រ ភក្ត្រា៖ អំពើល្អរបស់មន្ត្រីគណបក្សបានធ្វើឱ្យប្រជាពលរដ្ឋមានជំនឿទុកចិត្ត មកលើគណបក្សប្រជាជនកម្ពុជា
02/08/2026

លោក នេត្រ ភក្ត្រា៖ អំពើល្អរបស់មន្ត្រីគណបក្សបានធ្វើឱ្យប្រជាពលរដ្ឋមានជំនឿទុកចិត្ត មកលើគណបក្សប្រជាជនកម្ពុជា

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សក្រសួងព័ត៌មាន បានសង្....

ក្រោយអ្នករាយការណ៍ពិសេសស្តីពីសិទ្ធិមនុស្សរបស់ UN សំពងរឿងរំលោភដីខ្មែរ និងមានការរំជួលចិត្តជាខ្លាំង នៅពេលឮពលរដ្ឋភៀសសឹកកម្ពុជ...
02/08/2026

ក្រោយអ្នករាយការណ៍ពិសេសស្តីពីសិទ្ធិមនុស្សរបស់ UN សំពងរឿងរំលោភដីខ្មែរ និងមានការរំជួលចិត្តជាខ្លាំង នៅពេលឮពលរដ្ឋភៀសសឹកកម្ពុជា ប្រាប់លោកថា ផ្ទះសម្បែងត្រូវថៃគ្រប់គ្រង ហើយមិនអាចវិលទៅរស់នៅផ្ទះវិញបាននោះ នៅពេលនេះ ប្រមុខការទូតថៃ ចេញមកប្រតិកម្មហើយ។

ទោះចេញបកស្រាយយ៉ាងណាក៏ តែការឃើញផ្ទាល់ភ្នែក និងជាក់ស្តែងរបស់មន្រ្តីជាន់ខ្ពស់ UN មិនអាចបិទបាំងបានឡើយចំពោះការរំលោភបំពានដោយខុសច្បាប់ពីសំណាក់ទាហានថៃ។

លោក ថម អេនឌ្រូ បានបញ្ជាក់ថា «ខ្ញុំរំជួលចិត្ត ពេលពួកគាត់យំ ពេលនិយាយមកកាន់ខ្ញុំ។ ពួកគាត់មិនអាចទៅផ្ទះវិញ ដោយសារថៃគ្រប់គ្រង។ ពួកគាត់សមនឹងត្រឡប់ទៅផ្ទះវិញ»។

លោក ថម អេនឌ្រូ បានធ្វើដំណើរទៅកាន់បណ្តាខេត្តរបស់កម្ពុជា ជាប់ព្រំដែនថៃ ដើម្បីពិនិត្យមើលដោយផ្ទាល់នូវស្ថានភាព ជនភៀសសឹករបស់កម្ពុជា ដែលបានរងគ្រោះ និងបាត់បង់ផ្ទះសម្បែង ដោយសារ ទង្វើឈ្លានពានរបស់កងទ័ពថៃ ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦។

Address

Phnom Penh
855

Telephone

+855888003803

Website

Alerts

Be the first to know and let us send you an email when ស៊ន សុភក្រ្ត-Sorn Sopheak posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share