ក្រុមរដ្ឋសភាកម្ពុជានៃសភាវ័យក្មេង

  • Home
  • Cambodia
  • Phnom Penh
  • ក្រុមរដ្ឋសភាកម្ពុជានៃសភាវ័យក្មេង

ក្រុមរដ្ឋសភាកម្ពុជានៃសភាវ័យក្មេង ផេកផ្លូវការរបស់ក្រុមរដ្ឋសភាកម្ពុជានៃសភាវ័យក្មេង

អបអរសាទរព្រះរាជពិធីបុណ្យច​ម្រើន​ព្រះជន្ម​សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព ...
18/06/2026

អបអរសាទរព្រះរាជពិធីបុណ្យច​ម្រើន​ព្រះជន្ម​សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្លូរ និងសុភមង្គល ជាទីគោរព​សក្ការៈ​ដ៏ខ្ពង់ខ្ពស់បំផុត គម្រប់ ៩០​ព្រះ​វស្សា យាងចូល ៩១ព្រះវស្សា

អបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្...
14/05/2026

អបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា គម្រប់ ៧៣ យាងចូល ៧៤ព្រះវស្សា

ប្រតិភូក្រុមសមាជិកសភាវ័យក្មេង អញ្ជើញចូលគោរពជូនពរសម្តេចអគ្គមហាពញាចក្រី និងសម្តេចធម្មវិសុទ្ធវង្សា ក្នុងឱកាសបុណ្យចូលឆ្នាំថ្...
09/04/2026

ប្រតិភូក្រុមសមាជិកសភាវ័យក្មេង អញ្ជើញចូលគោរពជូនពរសម្តេចអគ្គមហាពញាចក្រី និងសម្តេចធម្មវិសុទ្ធវង្សា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
------------
ឯកឧត្តម សួស យ៉ារ៉ា ដឹកនាំក្រុមរដ្ឋសភាកម្ពុជានៃសភាវ័យក្មេងនៃរដ្ឋសភា គោរពជូនពរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយស នៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី នាឱកាសដ៏មង្គលសិរីសួស្តីឧត្តុង្គឧត្តម នៃពិធីចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។

ក្នុងបរិយាកាសដ៏រីករាយនេះ ក្រុមរដ្ឋសភាកម្ពុជានៃសភាវ័យក្មេង បានសម្តែងនូវគារវកិច្ច និងសូមគោរពកោតសរសើរចំពោះ សម្តេចអគ្គមហាពញាចក្រី ដែលតែងតែលះបង់ទាំងកម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ក្នុងនាមជាវីរជនស្នេហាជាតិមួយរូប ដែលបានកសាងនូវសមិទ្ធផលជាច្រើន ជូនជាតិមាតុភូមិយើងនាពេលកន្លងមក។

ក្នុងនាមក្រុមរដ្ឋសភាកម្ពុជានៃសភាវ័យក្មេង ឯកឧត្តម សួស យ៉ារ៉ា បានលើកហត្ថប្រណមបួងសួងដល់ គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិ ក្នុងលោក ទេពធីតាឆ្នាំថ្មី ឆ្នាំមមី ព្រះនាមរាក្យសាទេវី សូមតាមជួយថែរក្សាការពារ និងប្រោសប្រទានសាធុការពរជ័យសិរីមង្គល វិបុលសុខគ្រប់ប្រការជូន សម្តេចអគ្គមហាពញាចក្រី និងសម្តេចធម្មវិសុទ្ធវង្សា ព្រមទាំងបុត្រា បុត្រី និងចៅៗ សូមសមប្រកបទៅនឹងព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

គណៈប្រតិភូក្រុមសមាជិកសភាវ័យក្មេង អញ្ជើញចូលគោរពជូនពរឯកឧត្ដម វង សូត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ---------------------នៅក្នុ...
08/04/2026

គណៈប្រតិភូក្រុមសមាជិកសភាវ័យក្មេង អញ្ជើញចូលគោរពជូនពរឯកឧត្ដម វង សូត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
---------------------
នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗនេះ គណៈប្រតិភូក្រុមសមាជិកសភាវ័យក្មេង ដឹកនាំដោយ ឯកឧត្ដម សួស យ៉ារ៉ា ប្រធានក្រុមសមាជិកសភាវ័យក្មេង បានអញ្ជើញចូលគោរពជូនពរ ឯកឧត្ដម វង សូត អនុប្រធានទី២រដ្ឋសភា នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា។

ជាមួយកន្រ្កកផ្កាដ៏ស្រស់ស្អាត និងសារលិខិតជូនពរ ក្រុមសមាជិកសភាវ័យក្មេង បានលើកឡើងពីគុណបំណាច់ដ៏ឧត្តុង្គឧត្តម របស់ឯកឧត្ដម វង សូត អនុប្រធានទី២រដ្ឋសភា ក្នុងបុព្វហេតុជាតិ និងបានចូលរួមកសាង និងអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនរហូតមក។ ក្នុងនាមអនុប្រធានទី២ រដ្ឋសភា ជាង២ឆ្នាំកន្លងមកឯកឧត្ដម បានចូលរួមចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់ស្ថាប័នរដ្ឋសភាឱ្យកាន់តែមានប្រសិទ្ធភាពក្នុងដំណើរអនុម័តច្បាប់ ការតាមដានការអនុវត្តច្បាប់ និងភាពជាតំណាងប្រជាពលរដ្ឋ។

នៅក្នុងសារលិខិតជូនពរ បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំង៣ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសទេវតាឆ្នាំថ្មី ឆ្នាំមមី ព្រះនាម រាក្យសាទេវី សូមព្រះអង្គតាមជួយថែរក្សា ប្រោះព្រំសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខគ្រប់ប្រការ ជូនចំពោះ ឯកឧត្ដម វង សូត និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រីជាទីស្រឡាញ់ សូមបានសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

នៅក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះដែរ ឯកឧត្ដម វង សូត អនុប្រធានទី២រដ្ឋសភា បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះ គណៈប្រតិភូ និងសូមទេវតាឆ្នាំថ្មី តាមជួយថែរក្សាប្រោះព្រំនូវសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ ព្រមទាំងប្រកបដោយពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ក្រុមសមាជិកសភាវ័យក្មេង ចូលជួបសម្តែងការគួរសម និងគោរពជូនពរ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្ម...
08/04/2026

ក្រុមសមាជិកសភាវ័យក្មេង ចូលជួបសម្តែងការគួរសម និងគោរពជូនពរ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
--------------------
វិមានរដ្ឋសភា៖ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន (គណៈកម្មការទី៥) និងជាប្រធានក្រុមសមាជិកសភាវ័យក្មេង នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ បានដឹកនាំក្រុមសមាជិកសភាវ័យក្មេង ចូលជួបសម្តែងការគួរសម និងគោរពជូនពរ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ដែលនឹងឈានចូលមកដល់នាពេលខាមុខឆាប់ៗនេះ។

ក្នុងបរិយាកាសដ៏សប្បាយរីករាយនេះ ឯកឧត្តមប្រធានសមាជិកសភាវ័យក្មេង បានសម្តែងនូវមនោសញ្ចេតនាកតញ្ញូដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះមគ្គុទេសក៍ដឹកនាំដ៏ឈ្លាសវៃ និងបទពិសោធន៍ដ៏សម្បូរបែបរបស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ដែលជានិច្ចកាលតែងតែផ្ដល់នូវការតម្រង់ទិស និងជាគំរូដ៏ឧត្តុង្គឧត្តមសម្រាប់សមាជិកសភាវ័យក្មេង ក្នុងការបំពេញបេសកកម្មបម្រើជាតិ និងប្រជាជន ជាពិសេសក្នុងការជំរុញយន្តការនីតិប្បញ្ញត្តិឱ្យកាន់តែមានប្រសិទ្ធភាព។

ក្នុងនាមក្រុមសមាជិកសភាវ័យក្មេង ឯកឧត្តមប្រធាន និងក្រុមសមាជិកសភាវ័យក្មេង សូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ជាពិសេសទេវតាថែរក្សាឆ្នាំថ្មី ព្រះនាម រាក្យសាទេវី សូមព្រះអង្គតាមជួយបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខគ្រប់ប្រការ ជូនចំពោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី ជាទីស្រឡាញ់ សូមបានសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

អបអរសាទរ ទិវាអន្តរជាតិនារី ខួបលើកទី១១៥ ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាពនិងសន្តិសុខ សម្រាប់ស្រ្តីនិងគ្រួសារ» 🌸🌺
07/03/2026

អបអរសាទរ ទិវាអន្តរជាតិនារី ខួបលើកទី១១៥ ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាពនិងសន្តិសុខ សម្រាប់ស្រ្តីនិងគ្រួសារ» 🌸🌺

សមាជិកសភាវ័យក្មេង ថ្នាក់ដឹកនាំនិងមន្ត្រីអគ្គលេខាធិការដ្ឋានរដ្ឋសភា បង្ហាញសាមគ្គីភាពដ៏មុះមុតជាមួយវីរកងទ័ព និងប្រជាពលរដ្ឋ ត...
31/12/2025

សមាជិកសភាវ័យក្មេង ថ្នាក់ដឹកនាំនិងមន្ត្រីអគ្គលេខាធិការដ្ឋានរដ្ឋសភា បង្ហាញសាមគ្គីភាពដ៏មុះមុតជាមួយវីរកងទ័ព និងប្រជាពលរដ្ឋ តាមរយៈការបរិច្ចាគឈាម

ឯកឧត្តម ឃុត ចាន់ដារ៉ា អនុប្រធានក្រុមរដ្ឋសភាកម្ពុជានៃសភាវ័យក្មេង បានអញ្ជើញចូលរួមក្នុងកម្មវិធី Cocktails Reception និងសិក្...
27/11/2025

ឯកឧត្តម ឃុត ចាន់ដារ៉ា អនុប្រធានក្រុមរដ្ឋសភាកម្ពុជានៃសភាវ័យក្មេង បានអញ្ជើញចូលរួមក្នុងកម្មវិធី Cocktails Reception និងសិក្ខាសាលាស្តីអំពី «ការងើបឡើងនៃប្រទេសលោកខាងត្បូង និងផលបច្ច័យសម្រាប់ភាពជាដៃគូជប៉ុន-អាស៊ាន»
-----------------------------------------------------------
ឯកឧត្តម ឃុត ចាន់ដារ៉ា អនុប្រធានក្រុមរដ្ឋសភាកម្ពុជានៃសភាវ័យក្មេង បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសនៅក្នុងកម្មវិធី Cocktails Reception នាល្ងាចថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ និងបានចូលរួមក្នុងសិក្ខាសាលាស្តីអំពី «ការងើបឡើងនៃប្រទេសលោកខាងត្បូង និងផលបច្ច័យសម្រាប់ភាពជាដៃគូជប៉ុន-អាស៊ាន» នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលរៀបចំឡើងដោយវិទ្យាស្ថានចក្ខុវិស័យអាស៊ីនៅសណ្ឋាគាររ៉ាហ្វលឡឺរូយ៉ាល់ភ្នំពេញ។ កម្មវិធីនេះ មានការចូលរួមយ៉ាងសកម្មពីសំណាក់ ឧត្តមមន្ត្រី ថ្នាក់ដឹកនាំតាមបណ្តាស្ថាប័នពាក់ព័ន្ធ បណ្តាអង្គទូតបរទេសប្រចាំកម្ពុជា និងតំណាងមកពីវិទ្យាស្ថានស្រាវជ្រាវជាច្រើនផងដែរ។ ស្របគ្នានេះដែរ ឯកឧត្តមអនុប្រធានក្រុមរដ្ឋសភាកម្ពុជានៃសភាវ័យក្មេង បានអញ្ជើញឡើងថ្លែងសុន្ទរកថាសាទរក្នុងកម្មវិធី Cocktails Reception និងផ្តល់ជាធាតុចូលផ្សេងៗទៅកាន់កិច្ចពិភាក្សានៃសិក្ខាសាលាខាងលើថែមទៀតផង។
សូមជម្រាបថា សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងចម្បង ដើម្បីពិនិត្យលើទិដ្ឋភាពទូទៅនៃស្ថានភាពបច្ចុប្បន្ន និងវិភាគពីផលប៉ះពាល់នៃការងើបឡើងនៃប្រទេសលោកខាងត្បូងផ្អែកលើទិដ្ឋភាពសេដ្ឋកិច្ច នយោបាយ និងយុទ្ធសាស្រ្តនៃទំនាក់ទំនងកម្ពុជា-ជប៉ុន និងជប៉ុន -អាស៊ាន៕

Address

National Assembly Of The Kingdom Of Cambodia
Phnom Penh
12301

Alerts

Be the first to know and let us send you an email when ក្រុមរដ្ឋសភាកម្ពុជានៃសភាវ័យក្មេង posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to ក្រុមរដ្ឋសភាកម្ពុជានៃសភាវ័យក្មេង:

Shortcuts

Share