ARDB Library-Center of Knowledge

ARDB Library-Center of Knowledge Welcome to the ARDB Library-Center of Knowledge, your community space for learning, imagination, and connection.

Explore a wide range of resources designed to support every reader and lifelong learner.

04/08/2026
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី៤ ខែសីហាឆ្នាំ២០២៦, ARDB Library-Center of Knowledge បានទទួលអំណោយសៀវភៅសរុបចំនួន ១៥ក្បាល ពី ល...
04/08/2026

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី៤ ខែសីហាឆ្នាំ២០២៦, ARDB Library-Center of Knowledge បានទទួលអំណោយសៀវភៅសរុបចំនួន ១៥ក្បាល ពី លោក សុខុម ដារ៉ារដ្ឋ ប្រធាននាយកដ្ឋានគ្រប់គ្រងសាខា និងប្រតិបត្តិការចល័ត នៃ ធ.អ.ជ.ក. ព្រមទាំងបុគ្គលិកទាំងអស់របស់នាយកដ្ឋាន ដើម្បីយកមកតម្កល់ទុកនៅបណ្ណាល័យសម្រាប់ប្រើប្រាស់ជាប្រយោជន៍ដល់សាធារណៈជន។ ការប្រគល់ទទួលសៀវភៅនេះ ត្រូវបានធ្វើទ្បើងនៅបណ្ណាល័យ ARDB ដោយមានការចូលរួមពីលោប្រធាននាយកដ្ឋានដោផ្ទាល់ និងបុគ្គលិកមួយចំនួនផងដែរ។

សម្រាប់ព័ត៌មានបន្ថែមអំពី ARDB Library–Center of Knowledge៖

Facebook: www.facebook.com/ARDBLibrary
Instagram: www.instagram.com/ardblibrary
TikTok: www.tiktok.com/.library
YouTube: www.youtube.com/
Website: https://library.ardb.com.kh/home

31/07/2026
𝑊𝑒𝑒𝑘𝑙𝑦 𝐿𝑒𝑎𝑑𝑒𝑟𝑠ℎ𝑖𝑝 𝐼𝑛𝑠𝑖𝑔ℎ𝑡𝑠 💡 GIVE PEOPLE THE TRIPLE-A TREATMENT=== === ===All people feel better and do better when you ...
31/07/2026

𝑊𝑒𝑒𝑘𝑙𝑦 𝐿𝑒𝑎𝑑𝑒𝑟𝑠ℎ𝑖𝑝 𝐼𝑛𝑠𝑖𝑔ℎ𝑡𝑠 💡

GIVE PEOPLE THE TRIPLE-A TREATMENT
=== === ===

All people feel better and do better when you give them attention, affirmation, and appreciation. The next time you make contact with people, begin by giving them your undivided attention during the first thirty seconds. Affirm them and show your appreciation for them in some way. Then watch what happens. You will be surprised by how positively they respond.

And if you have trouble remembering to keep your focus on them instead of on yourself, then perhaps the words of William King will help you. He said:

“A gossip is one who talks to you about other people. A bore is one who talks to you about himself. And a brilliant conversationalist is one who talks to you about yourself.”

—25 Ways to Win with People

Happy Friday! Wishing you a wonderful and connected weekend. ✨

Stay connected with us:

Facebook: www.facebook.com/ARDBLibrary
Instagram: www.instagram.com/ardblibrary
TikTok: www.tiktok.com/.library
YouTube: www.youtube.com/
Website: https://library.ardb.com.kh/home

មូលដ្ឋានគ្រឹះហិរញ្ញវត្ថុ=== === ===ហេតុអ្វីបានជាវិធីសាស្ត្ររបស់ «ឪពុកអ្នកមាន» ខុសប្លែកពីអ្វីដែលអ្នកជំនាញហិរញ្ញវត្ថុទូទៅប...
30/07/2026

មូលដ្ឋានគ្រឹះហិរញ្ញវត្ថុ

=== === ===

ហេតុអ្វីបានជាវិធីសាស្ត្ររបស់ «ឪពុកអ្នកមាន» ខុសប្លែកពីអ្វីដែលអ្នកជំនាញហិរញ្ញវត្ថុទូទៅបានណែនាំ? តើឪពុកអ្នកមានបានអនុវត្តវិធីសាស្ត្រអ្វីខ្លះ ដើម្បីទទួលបានជោគជ័យផ្នែកហិរញ្ញវត្ថុ?

ហិរញ្ញវត្ថុផ្ទាល់ខ្លួន គឺជាប្រធានបទដ៏សំខាន់មួយដែលមនុស្សគ្រប់រូបគួរយកចិត្តទុកដាក់។ នៅក្នុងយុគសម័យព័ត៌មានវិទ្យានេះ យើងអាចទទួលបានដំបូន្មានហិរញ្ញវត្ថុពីប្រភពជាច្រើន ប៉ុន្តែមិនមែនដំបូន្មានទាំងអស់សុទ្ធតែត្រឹមត្រូវ និងសមស្របសម្រាប់យើងនោះទេ។

ហិរញ្ញវត្ថុផ្ទាល់ខ្លួន សំដៅលើការគ្រប់គ្រងប្រាក់ចំណូល ការចំណាយ ការសន្សំ ការវិនិយោគ និងទ្រព្យសម្បត្តិរបស់អ្នក ដើម្បីជួយឱ្យអ្នកអាចសម្រេចគោលដៅហិរញ្ញវត្ថុរបស់ខ្លួនបានកាន់តែប្រសើរ។ យើងអាចចាត់ទុកការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួននេះថា ជាផ្លូវឆ្ពោះទៅរកសេរីភាពហិរញ្ញវត្ថុ និងសុខុមាលភាពផ្នែកហិរញ្ញវត្ថុ។

សេរីភាពហិរញ្ញវត្ថុអាចមានអត្ថន័យខុសៗគ្នាសម្រាប់មនុស្សម្នាក់ៗ ដូចជា ការមានផ្ទះក្នុងក្តីស្រមៃ ការមានប្រាក់គ្រប់គ្រាន់សម្រាប់ការសិក្សារបស់កូនៗ ការមានជីវភាពរស់នៅប្រកបដោយស្ថិរភាព ការចូលនិវត្តន៍មុនអាយុ ឬការសម្រេចបាននូវគោលដៅសំខាន់ៗផ្សេងទៀតក្នុងជីវិត។

ប៉ុន្តែជាអកុសល ដំបូន្មានមួយចំនួនដែលផ្តល់ដោយអ្នកដែលត្រូវបានគេចាត់ទុកថាជា «អ្នកជំនាញហិរញ្ញវត្ថុ» អាចមិនសមស្រប ឬមិនបានជួយឱ្យអ្នកយល់ច្បាស់អំពីរបៀបគ្រប់គ្រង និងប្រើប្រាស់ប្រាក់ឱ្យមានប្រសិទ្ធភាពនោះទេ។

នៅក្នុងសៀវភៅណែនាំសម្រាប់អ្នកចាប់ផ្តើមសិក្សាអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួននេះ អ្នកនិពន្ធបានចែករំលែកចំណេះដឹងដែលទទួលបានពី «ឪពុកអ្នកមាន» ដែលជាឪពុករបស់មិត្តជិតស្និទ្ធរបស់គាត់។ ចំណេះដឹងទាំងនោះផ្តោតលើប្រាក់ របៀបដំណើរការរបស់ប្រាក់ និងរបៀបធ្វើឱ្យប្រាក់អាចធ្វើការបង្កើតចំណូលសម្រាប់អ្នក ដើម្បីជួយឱ្យអ្នកឆ្ពោះទៅរកភាពមានបាន និងសេរីភាពហិរញ្ញវត្ថុ។

សៀវភៅ «មូលដ្ឋានគ្រឹះហិរញ្ញវត្ថុ» មានមេរៀនសំខាន់ៗចំនួន ១៨ ដូចខាងក្រោម៖

១. វិធីសាស្ត្រកសាងហិរញ្ញវត្ថុរបស់ឪពុកអ្នកមាន
២. តាមទស្សនៈរបស់ឪពុកអ្នកមាន ហេតុអ្វីបានជាអ្នកសន្សំក្លាយជាអ្នកបរាជ័យ?
៣. លំហូរសាច់ប្រាក់ជាព្រះមហាក្សត្រី
៤. វិធីសម្រេចបានសេរីភាពហិរញ្ញវត្ថុ
៥. តើអ្វីជាទ្រព្យ និងអ្វីជាបំណុល?
៦. វិធីប្រើប្រាស់បំណុលឱ្យមានប្រយោជន៍
៧. ពិន្ទុឥណទានរបស់អ្នក
៨. តើប្រាក់ចំណូលរបស់អ្នកត្រូវជាប់ពន្ធដូចម្តេច?
៩. ការទទួលបានសេរីភាពហិរញ្ញវត្ថុតាំងពីវ័យក្មេង
១០. សេរីភាពហិរញ្ញវត្ថុកើតចេញពីមនុស្ស
១១. ត្រីកោណ B-I នៃការកសាងប្រាក់ចំណូល
១២. អាជីវកម្មគឺជាក្រុមកីឡា
១៣. ក្រុមនីមួយៗត្រូវការអ្នកដឹកនាំ
១៤. ការគ្រប់គ្រងលំហូរសាច់ប្រាក់
១៥. អ្នកត្រូវតែជាមនុស្សដែលពូកែទំនាក់ទំនង
១៦. ការគ្រប់គ្រងប្រព័ន្ធការងារ
១៧. ការគ្រប់គ្រងប្រព័ន្ធផ្នែកច្បាប់
១៨. ការគ្រប់គ្រងផលិតផល

សម្រាប់បងប្អូន មិត្តអ្នកអាន និងអ្នកសិក្សាស្រាវជ្រាវដែលមានចំណាប់អារម្មណ៍ចង់ស្វែងយល់បន្ថែមអំពីគោលគំនិត អត្ថន័យ និងខ្លឹមសារនៃសៀវភៅនេះ សូមអញ្ជើញមកអាននៅបណ្ណាល័យ ឬខ្ចីយកទៅអានបានពី ARDB Library – Center of Knowledge។

សម្រាប់ព័ត៌មានបន្ថែមអំពី ARDB Library – Center of Knowledge៖

Facebook: ARDB Library-Center of Knowledge
Instagram: www.instagram.com/ardblibrary
TikTok: www.tiktok.com/.library
YouTube: www.youtube.com/
Website: https://library.ardb.com.kh/home

29/07/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ 👇


#ហិរញ្ញវត្ថុ

THE BUDDHIST WORLD OF SOUTHEAST ASIA=== ======Donald K. Swearer’s 𝘛𝘩𝘦 𝘉𝘶𝘥𝘥𝘩𝘪𝘴𝘵 𝘞𝘰𝘳𝘭𝘥 𝘰𝘧 𝘚𝘰𝘶𝘵𝘩𝘦𝘢𝘴𝘵 𝘈𝘴𝘪𝘢 has been a key re...
29/07/2026

THE BUDDHIST WORLD OF SOUTHEAST ASIA
=== ======

Donald K. Swearer’s 𝘛𝘩𝘦 𝘉𝘶𝘥𝘥𝘩𝘪𝘴𝘵 𝘞𝘰𝘳𝘭𝘥 𝘰𝘧 𝘚𝘰𝘶𝘵𝘩𝘦𝘢𝘴𝘵 𝘈𝘴𝘪𝘢 has been a key resource for readers interested in the Theravada Buddhist tradition since its first publication in 1995. Expanded and updated, the second edition offers a wide-ranging account of Southeast Asian Buddhism for readers in the twenty-first century.

Swearer presents Theravada Buddhism in Southeast Asia as a dynamic and complex system of thought and practice deeply embedded in the cultures, societies, and histories of Myanmar, Thailand, Laos, Cambodia, and Sri Lanka.

The book focuses on three distinct yet interconnected dimensions of the Buddhist world.

The first explores popular traditions, including ideal models of life represented through myths and legends, rites of passage, festivals, merit-making practices, and ritual occasions.

The second examines Buddhism and the state. It illustrates how King Asoka serves as the model of an ideal Buddhist ruler, discusses the relationship between cosmology and kingship, and explores the rise of charismatic Buddhist political leaders during the postcolonial period.

The third considers the modern transformation of Buddhism, including the changing roles of monks and laypeople, Buddhist reform movements, the role of women, and the development of Buddhism in the West.

Through this book, readers will explore three main parts:

𝗣𝗮𝗿𝘁 𝗜: 𝗧𝗵𝗲 𝗣𝗼𝗽𝘂𝗹𝗮𝗿 𝗧𝗿𝗮𝗱𝗶𝘁𝗶𝗼𝗻

1. Ideal Action
2. Ritual Occasions, Merit, and the Appropriation of Power
3. Festivals
4. Rites of Passage

𝗣𝗮𝗿𝘁 𝗜𝗜: 𝗕𝘂𝗱𝗱𝗵𝗶𝘀𝗺 𝗮𝗻𝗱 𝘁𝗵𝗲 𝗦𝘁𝗮𝘁𝗲

5. Asoka, the Exemplary Buddhist Ruler
6. Kingship and the Cosmological
7. Scheme of the Three Worlds
8. The Buddha as Cosmocrator
9. Modern Nationalism and Buddhism

𝗣𝗮𝗿𝘁 𝗜𝗜𝗜: 𝗕𝘂𝗱𝗱𝗵𝗶𝘀𝗺 𝗮𝗻𝗱 𝗠𝗼𝗱𝗲𝗿𝗻𝗶𝘇𝗮𝘁𝗶𝗼𝗻

10. The Changing Role of the Monk
11. Reforming the Tradition
12. The Changing Role of the Laity
13. Women and Buddhism
14. Buddhism and the West
Postscript

Visit 𝗔𝗥𝗗𝗕 𝗟𝗶𝗯𝗿𝗮𝗿𝘆 – 𝗖𝗲𝗻𝘁𝗲𝗿 𝗼𝗳 𝗞𝗻𝗼𝘄𝗹𝗲𝗱𝗴𝗲 to explore this valuable resource. All library services are completely free of charge.

𝗖𝗼𝗻𝗻𝗲𝗰𝘁 𝘄𝗶𝘁𝗵 𝘂𝘀 𝗼𝗻 𝘀𝗼𝗰𝗶𝗮𝗹 𝗺𝗲𝗱𝗶𝗮:

Facebook: ARDB Library-Center of Knowledge

Instagram: www.instagram.com/ardblibrary

TikTok: www.tiktok.com/.library

YouTube: www.youtube.com/

Website: https://library.ardb.com.kh/home

សៀវភៅណែនាំ៖ គម្រោងអាជីវកម្មនៃការដាំដុះដំណាំកាហ្វេ=== === ===អាជីវកម្មដំណាំកាហ្វេនៅកម្ពុជា មានសក្តានុពលខ្ពស់ ដោយសារតម្រូវ...
28/07/2026

សៀវភៅណែនាំ៖ គម្រោងអាជីវកម្មនៃការដាំដុះដំណាំកាហ្វេ
=== === ===

អាជីវកម្មដំណាំកាហ្វេនៅកម្ពុជា មានសក្តានុពលខ្ពស់ ដោយសារតម្រូវការផ្គត់ផ្គង់កាហ្វេក្នុងស្រុកនៅមិនទាន់គ្រប់គ្រាន់សម្រាប់បំពេញតម្រូវការរបស់អ្នកប្រើប្រាស់ ហើយក៏មានឱកាសសម្រាប់ការពង្រីកការនាំចេញទៅកាន់ទីផ្សារអន្តរជាតិផងដែរ។ កាហ្វេជាដំណាំសេដ្ឋកិច្ចមួយដែលអាចផ្តល់ចំណូលប្រកបដោយនិរន្តរភាពដល់កសិករ ប្រសិនបើមានការគ្រប់គ្រង និងអនុវត្តបច្ចេកទេសបានត្រឹមត្រូវ។ បច្ចុប្បន្ននេះ ការប្រើប្រាស់កាហ្វេដែលមានគុណភាពល្អកំពុងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងពីសំណាក់អ្នកប្រើប្រាស់។ ដូច្នេះ ការយល់ដឹងអំពីបច្ចេកទេសដាំដុះ ការថែទាំ និងការប្រមូលផលកាហ្វេ នឹងជួយឱ្យកសិករបង្កើនទិន្នផល ទទួលបានកាហ្វេមានគុណភាពល្អ និងអាចបំពេញតម្រូវការទីផ្សារបានកាន់តែប្រសើរ។

ដើម្បីឱ្យការដាំដុះកាហ្វេទទួលបានជោគជ័យ កសិករ ឬកសិករសហគ្រិនត្រូវមានចំណេះដឹងបច្ចេកទេសមូលដ្ឋានមួយចំនួន ដូចខាងក្រោម៖

១. ការជ្រើសរើសទីតាំង និងដីសម្រាប់ដាំកាហ្វេ៖ នៅកម្ពុជា កាហ្វេអាចដាំបានល្អនៅតំបន់ដែលមានកម្ពស់ពី ១២០ ដល់ ២,០០០ ម៉ែត្រ លើនីវ៉ូទឹកសមុទ្រ។

- ពូជ រ៉ូប៊ូស្តា អាចដាំបាននៅកម្ពស់ ១២០–១,៣០០ ម៉ែត្រ និងសីតុណ្ហភាព ២២–៣២°C។

- ពូជ អារ៉ាប៊ីកា អាចដាំបានល្អនៅកម្ពស់ ៦០០–២,០០០ ម៉ែត្រ និងសីតុណ្ហភាព ១៥–៣០°C។

កាហ្វេត្រូវការដីក្រហមភ្នំភ្លើង ឬដីដែលមានសារធាតុសរីរាង្គខ្ពស់ ស្រស់ទឹកល្អ និងមាន pH ចន្លោះពី ៥.៥ ដល់ ៦.៥។ គួរជៀសវាងដីឥដ្ឋធ្ងន់ដែលងាយជាំទឹក។

២. ប្រព័ន្ធស្រោចស្រព៖ កាហ្វេត្រូវការទឹកគ្រប់គ្រាន់ចាប់ពីដំណាក់កាលដាំដុះដំបូងរហូតដល់ពេលចាក់ឬសរឹងមាំ។ អាចប្រើវិធីស្រោចដោយដប ប្រព័ន្ធដំណក់ទឹក ឬប្រព័ន្ធបាញ់សាច់ទឹក ដែលជួយកាត់បន្ថយកម្លាំងពលកម្ម និងប្រើទឹកមានប្រសិទ្ធភាព។

៣. ការជ្រើសរើសពូជកាហ្វេ៖ ពូជដែលនិយមដាំមាន ២ ប្រភេទគឺ
- អារ៉ាប៊ីកា៖ គុណភាពគ្រាប់ល្អ ក្លិនឈ្ងុយ មានជាតិកាហ្វេអ៊ីនប្រហែល ១.៥% និងជាតិស្ករ ៦–៩%។

- រ៉ូប៊ូស្តា៖ ទិន្នផលខ្ពស់ ធន់នឹងសត្វល្អិត និងជំងឺ មានជាតិកាហ្វេអ៊ីនប្រហែល ២.៧% និងជាតិស្ករ ៣–៧%។

៤. ការរៀបចំល្បាយដីសម្រាប់បណ្តុះកូនកាហ្វេ៖ ល្បាយដីដែលនិយមប្រើគឺជាល្បាយដីដែលមានលាយ ដីមមោកស្រទាប់លើ ៥០% ជីកំប៉ុស្ត ឬលាមកសត្វពុកផុយ ៣០% ធ្យូងអង្កាមដុត ឬខ្សាច់ម៉ដ្ឋ ២០%។ ល្បាយនេះជួយឱ្យដីធូរ ស្រស់ទឹកល្អ និងមានសារធាតុចិញ្ចឹមគ្រប់គ្រាន់។

៥. ការបណ្តុះពូជដោយគ្រាប់៖ គ្រាប់ពូជអាចបណ្តុះនៅចុងខែវិច្ឆិកា ឬដើមខែធ្នូ។ ត្រូវជ្រើសរើសគ្រាប់ធំល្អ មិនប្រេះ ឬឆែប ត្រាំទឹកក្តៅឧណ្ឌៗ ២០–៣០ នាទី រួចសម្ងួត ៣ ថ្ងៃ ហើយសាបលើថ្នាល ២០–៦០ ថ្ងៃ។ នៅពេលកូនមានស្លឹកពិត ២–៣ សន្លឹក អាចយកទៅដាំក្នុងចម្ការ។

៦. ការបណ្តុះដោយមែកកាត់៖ វិធីនេះផ្តល់កូនដែលមានលក្ខណៈដូចដើមមេ និងចំណាយពេលតិចជាងការបណ្តុះដោយគ្រាប់។ ត្រូវជ្រើសរើសដើមមេដែលមានសុខភាពល្អ និងផ្តល់ទិន្នផលខ្ពស់។

៧. ការរៀបចំរណ្តៅដាំ៖ គម្លាតដើម ៣ ម៉ែត្រ × ៣ ម៉ែត្រ។ រណ្តៅទំហំ ៦០ × ៦០ × ៦០ ស.ម.។ ការដាំត្រូវការកូនកាហ្វេប្រហែល ១,១០០ ដើមក្នុងមួយហិកតា។

៨. លក្ខណៈកូនកាហ្វេល្អ៖ នៅដើមរដូវវស្សា ត្រូវជ្រើសរើសកូនដែលមានស្លឹកពិត ៣–៤ សន្លឹក (សម្រាប់កូនផ្សាំ) និង ៤–៥ សន្លឹក (សម្រាប់កូនពីគ្រាប់) ហើយគ្មានការបំផ្លាញពីសត្វល្អិត និងជំងឺ។

៩. ការដាក់កូនដាំ៖ ត្រូវត្រាំកូនឱ្យជោគទឹក កាត់ឬសចាស់ ឬឬសដែលលូតចេញពីថង់ បន្ទាប់មកដាក់ដាំក្នុងរណ្តៅ និងលុបដីលាយជាមួយជីកំប៉ុស្ត ឬលាមកសត្វពុកផុយ ៥–១០ គីឡូក្រាមក្នុងមួយរណ្តៅ។

១០. ការស្រោចទឹក៖ នៅរដូវប្រាំង អាចស្រោច ៣ ដងក្នុងមួយសប្តាហ៍។ នៅរដូវវស្សា ស្រោចតាមស្ថានភាពសំណើមដី និងអាកាសធាតុជាក់ស្តែង។

១១. ការគ្រប់គ្រងស្មៅ៖ ស្មៅប្រជែងយកទឹក និងសារធាតុចិញ្ចឹមពីដើមកាហ្វេ។ វិធីគ្រប់គ្រងរួមមាន ការកាប់ស្មៅដោយដៃ ការប្រើម៉ាស៊ីនកាត់ស្មៅ ការប្រើថ្នាំកម្ចាត់ស្មៅ (ត្រូវប្រុងប្រយ័ត្នមិនឱ្យប៉ះស្លឹក និងដើមកាហ្វេ)។

១២. ការប្រមូលផល៖ កាហ្វេចាប់ផ្តើមផ្តល់ផលពីឆ្នាំទី៣ និងអាចប្រមូលផលបានរហូតដល់ប្រហែល ២០ ឆ្នាំ។ រដូវប្រមូលផលនៅកម្ពុជាជាទូទៅចាប់ពីខែតុលា ដល់ខែធ្នូ។ ចំពោះកាហ្វេអារ៉ាប៊ីកាត្រូវការពេលវេលាចន្លោះពី ៧–៨ ខែ ពីពេលចេញផ្កាដល់ពេលផ្លែទុំ, ចំណែកឯកាហ្វេរ៉ូប៊ូស្តាត្រូវការពេលវេលាចន្លោះពី ៩–១១ ខែ ពីពេលចេញផ្កាដល់ពេលផ្លែទុំ។ ដើម្បីទទួលបានគុណភាពខ្ពស់ គួរបេះសម្រាំងតែផ្លែទុំពណ៌ក្រហមប៉ុណ្ណោះ។ ផ្លែខ្ចីត្រូវទុកឱ្យទុំបន្តសិន មុននឹងប្រមូលផល។

សម្រាប់បងប្អូន មិត្តអ្នកអាន និងអ្នកសិក្សាស្រាវជ្រាវ ដែលមានចំណាប់អារម្មណ៍ចង់ស្វែងយល់បន្ថែមអំពីបច្ចេកទេស នៃការដាំដុះដំណាំកាហ្វេ សូមអញ្ជើញមកអាន ឬខ្ចីសៀវភៅនៅ ARDB Library – Center of Knowledge។

សម្រាប់ព័ត៌មានបន្ថែមអំពី ARDB Library – Center of Knowledge៖

Facebook: www.facebook.com/ARDBLibrary

Instagram: www.instagram.com/ardblibrary

TikTok: www.tiktok.com/.library

YouTube: www.youtube.com/

Website: https://library.ardb.com.kh/home

សៀវភៅណែនាំ៖ គម្រោងអាជីវកម្មចិញ្ចឹមត្រីអណ្តែងតាមប្រព័ន្ធ Biofloc=== === ===កន្លងមកកសិករជាច្រើនបានចិញ្ចឹមត្រីតាមបែបប្រពៃណី...
27/07/2026

សៀវភៅណែនាំ៖ គម្រោងអាជីវកម្មចិញ្ចឹមត្រីអណ្តែងតាមប្រព័ន្ធ Biofloc
=== === ===

កន្លងមកកសិករជាច្រើនបានចិញ្ចឹមត្រីតាមបែបប្រពៃណី ដោយប្រើអាង តង់ប្លាស្ទិក ស្រះ បែរ និងបឿរ ជាដើម។ ប៉ុន្តែបច្ចុប្បន្ននេះ ការចិញ្ចឹមត្រីតាមប្រព័ន្ធ Biofloc ត្រូវបានអនុវត្តយ៉ាងទូលំទូលាយនៅកម្ពុជា ព្រោះជាបច្ចេកវិទ្យាទំនើបនេះ មានប្រសិទ្ធភាពខ្ពស់ជាងការចិញ្ចឹមត្រីតាមបែបធម្មតា។ ប្រព័ន្ធនេះអាចកាត់បន្ថយរយៈពេលចិញ្ចឹម ទទួលបានទិន្នផលខ្ពស់ ងាយស្រួលថែទាំ ប្រើប្រាស់ទឹកតិច និងជួយសន្សំសំចៃទាំងចំណី និងទីតាំងចិញ្ចឹមផងដែរ។

Biofloc System គឺជាប្រព័ន្ធមួយ ដែលប្រើប្រាស់អតិសុខុមប្រាណ (បាក់តេរីមានប្រយោជន៍) ដើម្បីបំប្លែងកាកសំណល់ និងសារធាតុអាសូតនៅក្នុងទឹក ឱ្យក្លាយជាអាហារធម្មជាតិសម្រាប់ត្រី។ ប្រព័ន្ធនេះជួយកែលម្អគុណភាពទឹក កាត់បន្ថយបាក់តេរីបង្កជំងឺ និងរក្សាលំនឹងប្រព័ន្ធអេកូឡូស៊ីក្នុងអាងចិញ្ចឹមត្រី។

ការចិញ្ចឹមត្រីតាមប្រព័ន្ធ Biofloc អាចដាក់កូនត្រីបានចន្លោះពី ៥០០ ទៅដល់ ១,០០០ ក្បាលក្នុងមួយម៉ែត្រគូប ដែលដង់ស៊ីតេនៃការចិញ្ចឹមនះ មានកម្រឹតខ្ពស់ជាងច្រើនធៀបនឹងការចិញ្ចឹមតាមបែបធម្មតា ព្រោះដោយសារអាងមានរាងមូល និងមានប្រព័ន្ធផ្គត់ផ្គង់អុកស៊ីសែនជាបន្តបន្ទាប់ ដែលអាចធ្វើឱ្យត្រីអាចហែលបានស្រួល កាត់បន្ថយភាពស្ត្រេស និងមានការលូតលាស់បានល្អ។

ខាងក្រោមនេះ គឺជាបច្ចេកទេសក្នុងការចិញ្ចឹមត្រីអណ្តែងតាមប្រព័ន្ធ Biofloc៖

១. ការជ្រើសរើសទីតាំងសាងសង់អាង៖ គួរជ្រើសរើសទីតាំងដែលនៅជិតទន្លេ ស្ទឹង ឬប្រឡាយ ដើម្បីងាយស្រួលក្នុងការផ្គត់ផ្គង់ទឹក សន្សំសំចៃថ្លៃបូមទឹក និងជៀសវាងផលប៉ះពាល់ពីទឹកជំនន់ ហើយទីតាំងគួរមានពន្លឺថ្ងៃគ្រប់គ្រាន់ មិនមានដើមឈើធំៗនៅជុំវិញ និងមានប្រភពអគ្គិសនីសម្រាប់ដំណើរការប្រព័ន្ធខ្យល់។

២. សម្ភារៈសម្រាប់សាងសង់អាង៖ រួមមាន ដែកសំប៉ែត ឬដែកមូលសម្រាប់ធ្វើគ្រោងអាង ស័ង្កសីកម្ពស់ ១.២ ម៉ែត្រ សម្រាប់ការពារកៅស៊ូតង់ កៅស៊ូតង់សម្រាប់ស្តុកទឹក ទុយោជ័រសម្រាប់ប្រព័ន្ធបញ្ចេញ និងបញ្ចូលទឹក វ៉ាល់បិទ-បើកទឹក ម៉ូទ័រខ្យល់ និងថ្មពពុះខ្យល់។

៣. ការសាងសង់អាង៖ ត្រូវសម្អាតទីតាំង និងកាយដីឱ្យមានបាតអាងរាងបាតខ្ទះនៅផ្នែកកណ្ដាល។ បន្ទាប់មក រៀបចំផ្សារគ្រោងដែក ភ្ជាប់ស័ង្កសីការពារកៅស៊ូតង់ ដំឡើងប្រព័ន្ធបញ្ចេញទឹកនៅបាតអាង ដាក់កៅស៊ូតង់ ពិនិត្យប្រព័ន្ធបង្ហូរទឹក រៀបចំប្រព័ន្ធផ្គត់ផ្គង់ខ្យល់ និងលាងសម្អាតអាងឱ្យបានស្អាត។
ប្រសិនបើអាងមានទំហំ ៨ ម៉ែត្រគូប គួរដាក់ទឹកប្រហែល ៧ ម៉ែត្រគូប។ មុនពេលដាក់កូនត្រី ត្រូវកែគុណភាពទឹកដោយបន្ថែម អំបិលក្រួស ២០០ ក្រាម កំបោរកសិកម្ម ១៥ ក្រាម ស្កររងូ ៣៥ ក្រាម ប្រូបាយអូទិក ៣៥ មីលីលីត្រ ទឹកអង្ករ ៥០ ក្រាម និងជីអ៊ុយរ៉េ ១០ ក្រាម។

៤. ការរៀបចំប្រព័ន្ធខ្យល់៖ ត្រូវរៀបចំ និងបើកដំណើរការប្រព័ន្ធខ្យល់ក្នុងពេលកែទឹក ឬយ៉ាងហោចណាស់ ៣–៤ ថ្ងៃ មុនដាក់កូនត្រី ដើម្បីជួយកែលម្អគុណភាពទឹក និងផ្គត់ផ្គង់អុកស៊ីសែនឱ្យបានគ្រប់គ្រាន់។ អត្រាលំហូរខ្យល់គួរមានយ៉ាងតិច ២៥–៣៥ លីត្រ/នាទី។

៥. ការជ្រើសរើសកូនត្រីពូជ៖ គួរជ្រើសរើសកូនត្រីដែលមានទម្ងន់ ៥–១០ ក្រាមក្នុងមួយក្បាល កូនត្រីមានទំហំប្រហាក់ប្រហែលគ្នា មានសុខភាពល្អ និងគ្មានសញ្ញាជំងឺ។

៦. ដង់ស៊ីតេកូនត្រីដាក់ចិញ្ចឹម៖ ក្នុងប្រព័ន្ធ Biofloc អាចដាក់កូនត្រីបានចន្លោះពី ៧០០–១,០០០ ក្បាលក្នុងមួយម៉ែត្រគូប ដែលខ្ពស់ជាងការចិញ្ចឹមតាមបែបធម្មតាប្រហែល ៧–១០ ដង។

៧. ការលែងកូនត្រី៖ មុនលែងកូនត្រីទៅក្នុងអាង ត្រូវត្រាំថង់កូនត្រីក្នុងអាងរយៈពេល ១០–២០ នាទី ដើម្បីឱ្យសីតុណ្ហភាពក្នុងថង់ និងក្នុងអាងស្មើគ្នា និងកាត់បន្ថយភាពតានតឹងរបស់ត្រី។ បន្ទាប់មកស្រាយមាត់ថង់ថ្នមៗ ហើយបាចទឹកពីក្នុងអាងចូលទៅក្នុងថង់បន្តិចម្ដងៗ មុនឱ្យកូនត្រីហែលចេញដោយខ្លួនឯង។ មិនគួរចាក់កូនត្រីចូលអាងភ្លាមៗទេ ព្រោះការប្រែប្រួលសីតុណ្ហភាពភ្លាមៗអាចធ្វើឱ្យត្រីខ្សោយ ឬងាប់បាន។

៨. ការផ្តល់ចំណី៖ គួរផ្តល់ចំណីលើកដំបូង បន្ទាប់ពីលែងកូនត្រីចូលអាងរយៈពេល ២–៣ ម៉ោង ដោយផ្តល់បរិមាណតិចតួចបំផុត ហើយនៅថ្ងៃបន្ទាប់ អាចផ្តល់ចំណីក្នុងបរិមាណ ៣–៥% នៃទម្ងន់សរុបរបស់ត្រី ដោយបែងចែកជាពីរ ឬបីដងក្នុងមួយថ្ងៃ គឺពេលព្រឹក ម៉ោង ៨:០០ ថ្ងៃត្រង់ ម៉ោង ១១:០០–១២:០០ និងពេលរសៀល ម៉ោង ៤:០០–៥:០០។

៩. ការប្រមូលផល៖ ក្រោយចិញ្ចឹមរយៈពេល ២–៣ ខែ ត្រីនឹងមានទម្ងន់ប្រហែល ០.១៥–០.២៥ គីឡូក្រាមក្នុងមួយក្បាល។ អ្នកចិញ្ចឹមអាចចាប់ផ្តើមប្រមូលផលជាបណ្ដើរៗ បន្ទាប់ពីរយៈពេល ២ ខែ ដោយជ្រើសរើសយកត្រីដែលមានទំហំសមស្របតាមតម្រូវការទីផ្សារ ហើយបន្តចិញ្ចឹមត្រីដែលនៅមានទំហំតូច។ ការប្រមូលផលសរុបគួរធ្វើបន្ទាប់ពីចិញ្ចឹមបានប្រហែល ៣ ខែ នៅពេលត្រីមានទំហំសមស្រប មានគុណភាពល្អ និងមានតម្លៃសេដ្ឋកិច្ចខ្ពស់។

សម្រាប់បងប្អូនប្រជាកសិករ មិត្តអ្នកអាន និងអ្នកសិក្សាស្រាវជ្រាវ ដែលមានចំណាប់អារម្មណ៍ចង់ស្វែងយល់បន្ថែមអំពីបច្ចេកទេស និងវិធីសាស្ត្រចិញ្ចឹមត្រីអណ្តែងតាមប្រព័ន្ធបាយអូប្លុក សូមអញ្ជើញមកអាន ឬខ្ចីសៀវភៅនៅ ARDB Library – Center of Knowledge។

សម្រាប់ព័ត៌មានបន្ថែមអំពី ARDB Library – Center of Knowledge សូមតាមដានតាមរយៈ៖

Facebook: ARDB Library-Center of Knowledge

Instagram: www.instagram.com/ardblibrary

TikTok: www.tiktok.com/.library

YouTube: www.youtube.com/

Website: https://library.ardb.com.kh/home

Address

Building No. 168, Street No. 7, Prek Leap Village, Sangkat Prek Leap, Khan Chroy Changva
Phnom Penh
12000

Opening Hours

Monday 07:30 - 17:00
Tuesday 07:30 - 17:00
Wednesday 07:30 - 17:00
Thursday 07:30 - 17:00
Friday 07:30 - 17:00
Saturday 07:30 - 00:00

Website

Alerts

Be the first to know and let us send you an email when ARDB Library-Center of Knowledge posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category