HOUR Tola

Call Directions Contact the organization

HOUR Tola I do believe, I can learn from everyone I meet and am willing to help and support as much as I can.
(2)

I believed; Action without vision is only passing time, Vision without action is merely day dreaming, but vision with action can change the world.

24/09/2026

ក្នុងអំឡុងជួបវិបត្តិជាច្រើនជាបន្តបន្ទាប់ រដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ឱ្យអនុវត្ត «កម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ ក្នុងគោលដៅបង្កើតមុខរបរ និងការងារ ធានាលំនឹងជីវភាពប្រជាជន និងពង្រឹងភាពធន់នៃសេដ្ឋកិច្ច និងសង្គមកម្ពុជា សម្រាប់រយៈពេលខ្លី និងមធ្យមខាងមុខ»។ ក្នុងសេចក្តីប្រកាសព័ត៌មានថ្ងៃទី២៣កញ្ញា រដ្ឋាភិបាលកម្ពុជានឹងអនុវត្តកម្មវិធីឧបត្ថមសាច់ប្រាក់ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យដែលរងការលំបាកពីសម្ពាធថ្លៃប្រេង និងឧស្ម័នឥន្ធនៈ។ តាមរយៈកម្មវិធីអន្តរាគមន៍នេះ គ្រួសារគោលដៅនីមួយៗ នឹងទទួលបានការឧបត្ថម្ភសាច់ប្រាក់ចំនួន ៤លើក ដោយក្នុង១លើកៗ តាមកម្រិត ដោយបែងចែងតាមតំបន់ក្រៅក្រុង និងក្នុងក្រុងភ្នំពេញ។ នៅក្នុងក្រុងភ្នំពេញ គ្រួសារនឹងទទួលបានប្រាក់ឧបត្ថម្ភ ៦០ ០០០រៀល និងទីប្រជុំជនក្រៅក្រុងទទួលបាន ៤៨ ០០០រៀល និងទីជនបទទទួលបាន៤០ ០០០រៀល។ ចំណែកសមាជិកគ្រួសារក្នុង១នាក់ ទទួលបាន ៥ ០០០រៀលនៅក្នុងក្រុង ទីប្រជុំជនក្រៅក្រុង បាន៥ ០០០រៀល និងទីជនបទទទួលបាន ៥ ០០០រៀល៕

រាជរដ្ឋាភិបាលផ្តល់ប្រាក់ឧបត្ថម្ភដល់គ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ ដែលបានរងសម្ពាធពីការឡើងថ្លៃប្រេង និងឧស្ម័នឥន...
24/09/2026

រាជរដ្ឋាភិបាលផ្តល់ប្រាក់ឧបត្ថម្ភដល់គ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ ដែលបានរងសម្ពាធពីការឡើងថ្លៃប្រេង និងឧស្ម័នឥន្ធនៈ។

24/09/2026
អបអរសាទរ​​​ខួបទី៣៣ ទិវាប្រកាសរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ២៤​ កញ្ញា​ ១៩៩៣ - ២៤ កញ្ញា​ ២០២៦។
24/09/2026

អបអរសាទរ​​​ខួបទី៣៣ ទិវាប្រកាសរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ២៤​ កញ្ញា​ ១៩៩៣ - ២៤ កញ្ញា​ ២០២៦។

ជួបគ្នាថ្ងៃស្អែក ក្នុងវគ្គផ្តាច់ព្រ័ត ❤️😜
23/09/2026

ជួបគ្នាថ្ងៃស្អែក ក្នុងវគ្គផ្តាច់ព្រ័ត ❤️😜

វេទិកាសំឡេងស្ត្រីជនបទស្តីពី «ការងារសមរម្យនិងភាពធន់របស់ស្ត្រីជនបទក្នុងយុគសម័យឌីជីថល»។ ដោយបានការអនុញ្ញាតពីឯកឧត្តម ស៊ឹម សុធ...
23/09/2026

វេទិកាសំឡេងស្ត្រីជនបទស្តីពី «ការងារសមរម្យនិងភាពធន់របស់ស្ត្រីជនបទក្នុងយុគសម័យឌីជីថល»។

ដោយបានការអនុញ្ញាតពីឯកឧត្តម ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម លោក ហួ តុលា អគ្គនាយករង មូលនិធិជាតិជំនួយសង្គម បានចូលរួមវេទិកាសំឡេងស្ត្រីជនបទស្តីពី «ការងារសមរម្យនិងភាពធន់របស់ស្ត្រីជនបទក្នុងយុគសម័យឌីជីថល» នៅខេត្តបាត់ដំបង។

វេទិកានេះ រៀបចំឡើងដោយអង្គការ Oxfam Cambodia សហការជាមួយក្រសួង ស្ថាប័ន អង្គការ សមាគម ពាក់ព័ន្ឌ ក្នុងគោលបំណងលើកកម្ពស់កិច្ចគាំពារសង្គម ការងារសមរម្យ សិទ្ធិការងារ សុខភាព និង សុវត្ថិភាពការងារ ព្រមទាំងពង្រឹងភាពធន់ និងការអភិវឌ្ឍប្រកបដោយបរិយាបន្នសម្រាប់ប្រជាពលរដ្ឋ ជាពិសេសស្ត្រីជនបទ យុវកសិករ កម្មករក្នុងវិស័យកសិ-ស្បៀងអាហារ កសិករ បុគ្គលស្វ័យនិយោជន៍ និងអ្នកប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

ស្រ្តីគឺជាផ្នែកមួយដ៏សំខាន់ ក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិក្នុងសម័យឌីជីថល។​ ទោះជាយ៉ាងណា ស្ត្រីជាច្រើននៅតំបន់ជនបទនៅតែប្រឈមនឹងបញ្ហាក្នុងការទទួលបានឱកាសសេដ្ឋកិច្ច ទីផ្សារ ការគាំពារសង្គម កង្វះចំណេះដឹង និងជំនាញឌីជីថល និងធនធានដែលចាំបាច់សម្រាប់ការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។

ខេត្តបាត់ដំបង, ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦

23/09/2026

វីដេអូអនុសាសន៍របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបើកសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមមូលបទ៖ រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

23/09/2026
23/09/2026

សម្តេចមហាបវរធិបតី « ជំរុញវិស័យឯកជនឱ្យរស់ ឱ្យរីក ឱ្យស្រួលរស់ ឱ្យស្រួលរីក នេះគឺជាគោលការណ៍ ព្រោះវិស័យឯកជនរីក នឹងជួយរដ្ឋច្រើនក្នុងការបង្កើតការងារ ដោះស្រាយចំណូល ព្រោះក្រុមហ៊ុនចំណេញ បង់ពន្ធចូលរដ្ឋ យកពន្ធទៅធ្វើផ្លូវ ធ្វើអ្វីបន្ថែមទៀត បើកប្រាក់ខែមន្ត្រីរាជការ ពង្រីកសក្ដានុពល និងលើកទឹកចិត្តដល់វិស័យឯកជនថែមទៀត»។

#ហ៊ុនម៉ាណែត
#កម្ពុជា #សន្តិភាពនៅកម្ពុជា

23/09/2026

សប្តាហ៍គាំពារសង្គមកម្ពុជា 🇰🇭
តស់! មកស្គាល់សប្តាហ៍គាំពារសង្គមកម្ពុជា ឆ្នាំ ២០២៦ ទាំងអស់គ្នា។

សម្រាប់ព័ត៌មានបន្ថែម​ ៖​ spweek2026.nspc.gov.kh

#សប្ដាហ៍គាំពារសង្គមកម្ពុជាឆ្នាំ២០២៦
#គាំពារសង្គមកម្ពុជា #គាំពារសង្គមអំឡុងពហុវិបត្តិ

Address

Phnom Penh
12000

Telephone

+85512462736

Website

Alerts

Be the first to know and let us send you an email when HOUR Tola posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to HOUR Tola:

Shortcuts

Share

Category