01/08/2026
📣 #សេចក្តីជូនដំណឹង_ស្តីពីការចុះបំពេញបែបបទផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរតាមបណ្តាឃុំ។
#ប្រភពអធិការស្រុកព្រៃនប់
🪪- ផ្នែកអត្តសញ្ញាណកម្ម អធិការដ្ឋាននគរបាលស្រុកព្រៃនប់និងចុះបំពេញបែបបទធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនៅតាមបណ្តារដ្ឋបាលឃុំទាំង១០ក្នុងស្រុកព្រៃនប់ តាមកាលបរិច្ឆេទដូចមាននៅក្នុងសេចក្តីជូនដំណឹង ។
⭕️-សូមបងប្អូនប្រជាពលរដ្ឋទាំងពីរភេទ មានអាយុចាប់ពី ១៥ឆ្នាំឡើង ហើយមិនទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងអត្តសញ្ញាណប័ណ្ណអស់សុពលភាព ( មុនអស់សុពលភាព៦ខែ(១៨០ថ្ងៃ ) សូមអញ្ជើញមកធ្វើដោយភ្ជាប់មកជាមួយនូវឯកសារច្បាប់ដើមរួមមានដូចខាងក្រោម ៖
1️⃣-សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ
2️⃣-សំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត
3️⃣-អត្តសញ្ញាណប័ណ្ណចាស់ ( សម្រាប់អ្នកអស់សុពលភាព ) ក្នុងករណីពុំផ្លាស់ប្តូរទីលំនៅ អចិន្ត្រៃយ៍។