06/08/2026
🛡️ ការចុះត្រួតពិនិត្យរដ្ឋបាលនៅតាមទីតាំងអគារខុនដូរ និងផ្ទះសំណាក់ ក្នុងមូលដ្ឋានខណ្ឌចំការមន🏫
📅 ថ្ងៃព្រហស្បតិ៍ ទី០៦ ខែសីហា ឆ្នាំ២០២៦
ក្រោមការយកចិត្តទុកដាក់ និងទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី លោក កៀង ល័ក្ស អភិបាល នៃគណៈអភិបាលខណ្ឌចំការមន និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ ក្រុមការងារចម្រុះដឹកនាំផ្ទាល់ដោយ លោក ម៉ៅ បូណែត អភិបាលរងខណ្ឌ ព្រមទាំងមានការសម្របសម្រួលផ្លូវច្បាប់ពី លោក ទិន សុចិត្រា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យរដ្ឋបាលទីតាំងសង្ស័យ ដើម្បីបង្ការ ទប់ស្កាត់ និងបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)។
📋 លទ្ធផលនៃការចុះប្រតិបត្តិការ៖
👉 🏢 គោលដៅទី១៖ អគារ DIAMOND BAY GARDEN (សង្កាត់ទន្លេបាសាក់)
🔹 ប្រភេទខុនដូរ ៣៨ជាន់ (៥៩១បន្ទប់)។
🔹 រកឃើញមនុស្សស្នាក់នៅសរុប ៩៧នាក់ (ស្រី ៣៥នាក់) មាន ១០សញ្ជាតិ (ខ្មែរ ចិន កូរ៉េខាងត្បូង កាណាដា បារាំង ហ្វីលីពីន អាមេរិក មីយ៉ាន់ម៉ា ឥណ្ឌា និងវៀតណាម)។
👉 🏨 គោលដៅទី២៖ ផ្ទះសំណាក់ មួយបីដង (សង្កាត់ទន្លេបាសាក់)
🔹 ប្រភេទផ្ទះសំណាក់ ៣ជាន់ (៣៦បន្ទប់)។
🔹 រកឃើញមនុស្សស្នាក់នៅសរុប ០៨នាក់ (ស្រី ០២នាក់) មាន ៣សញ្ជាតិ (ចិន សិង្ហបុរី និងឡាវ)។
📊 សរុបលទ្ធផលរួម៖
✔️ ត្រួតពិនិត្យចំនួន ២គោលដៅ (ស្មើនឹង ៦២៧បន្ទប់)។
👥 មនុស្សស្នាក់ួសរុប ១០៥នាក់ (ស្រី ៣៧នាក់) មាន ១២សញ្ជាតិ (ជនបរទេសទាំងអស់មានលិខិតឆ្លងដែន និងទិដ្ឋាការស្នាក់នៅត្រឹមត្រូវ)។
🚫 ជនបរទេសស្នាក់នៅខុសច្បាប់៖ គ្មាន
🚫 បទល្មើស Online Scams៖ មិនមានការរកឃើញឡើយ។
🙏 រដ្ឋបាលខណ្ឌចំការមន សូមអំពាវនាវដល់ម្ចាស់ទីតាំងអាជីវកម្ម ផ្ទះសំណាក់ សណ្ឋាគារ ខុនដូរ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាបន្តចូលរួមសហការរាយការណ៍ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវច្បាប់ស្តីពីការស្នាក់នៅ ដើម្បីធានារក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមយើងទាំងអស់គ្នា។
#រដ្ឋបាលខណ្ឌចំការមន