ឆ្មាតូច-meymeow

ឆ្មាតូច-meymeow ក្លិនសន្លឹកសៀវភៅ តួអក្សរនៅលើក្រដាស ធ្វើអោយខ្ញ៉ំបំភ្លេចទុក្ខព្រួយ
A quiet world yet so loud ✨
N Cafe&Tea (sisowath), available on GRAB
(5)

06/08/2026

✨✨✨

05/08/2026

Too tired to read
Too gloomy to film
គាំងស្តូក….

🌼🌼🌼
05/08/2026

🌼🌼🌼

05/08/2026

ចូលរួមដោយឥតគិតថ្លៃ ហើយមានឱកាសឈ្នះសៀវភៅពីពួកយើង!!!
📚 លក្ខខណ្ឌចូលរួមឈ្នះសៀវភៅ

១. Follow Facebook «ក្រីន - Grynn» ឬ TikTok «Greenetist»។

២. Share ឬ Repost ការបង្ហោះនេះ ហើយ Mention មិត្តភក្តិចំនួន ៣ នាក់។

៣. Comment នៅក្រោមការបង្ហោះនេះ ដោយចែករំលែក ពីគំនិតរបស់អ្នកចំពោះ «រឿងកន្លែងដែលហៅអ្នកត្រឡប់មកវិញ»។

📌 បញ្ជាក់បន្ថែម

* អ្នកដែលបំពេញតាមលក្ខខណ្ឌទាំងអស់ នឹងត្រូវបានដាក់បញ្ចូលក្នុងការចាប់ឆ្នោត (Spin the Wheel)។
* អ្នកឈ្នះម្នាក់ៗនឹងទទួលបាន សៀវភៅ ១ ក្បាល ក្នុងចំណោមសៀវភៅទាំង ២ ចំណងជើង របស់ពួកយើង តាមរយៈការចាប់ឆ្នោត។
* យើងខ្ញុំនឹងរ៉ាប់រង ថ្លៃសៀវភៅ និងថ្លៃវេចខ្ចប់ ដោយឥតគិតថ្លៃ។ ចំពោះ ថ្លៃដឹកជញ្ជូន អ្នកឈ្នះនីមួយៗត្រូវទទួលបន្ទុកដោយខ្លួនឯង។

⏰ ផុតកំណត់ការចូលរួម៖ ថ្ងៃទី ៨ ខែសីហា ឆ្នាំ២០២៦

🎉 ការប្រកាសអ្នកឈ្នះ នឹងជូនដំណឹងនៅពេលក្រោយ។

សូមជូនពរឱ្យអ្នកទាំងអស់គ្នា សំណាងល្អ! 🍀

#ក្រីន #កន្លែងដែលហៅអ្នកត្រឡប់មកវិញ

អានបានពាក់កណ្តាលហើយ🖤🖤🖤
05/08/2026

អានបានពាក់កណ្តាលហើយ🖤🖤🖤

៥រឿងក្នុងសៀវភៅនេះ

05/08/2026

Expression😂

05/08/2026

This is why I’m giving all my respect to men who understand about women period ( cramp , mood going up and down ) , during pregnancy (body and mood change ) , after pregnancy ( self recovery while learning to be a mom ) ….

🤍🤍
04/08/2026

🤍🤍

04/08/2026

✦📖The Clarity Era 📖 ✦

២/៧ [សេចក្ដីប្រកាសអំពីគោលជំហរ ក្នុងនាមជាគ្រឹះស្ថានបោះពុម្ពផ្សាយមានវិជ្ជាជីវៈមួយ ក្នុងប្រទេសកម្ពុជា]

គ្រឹះស្ថានសៀវភៅសួគ៌ជឿថា វិស័យអំណាន និងការបោះពុម្ពផ្សាយ អាចរីកចម្រើនប្រកបដោយចីរភាពបាន លុះត្រាតែគ្រឹះស្ថានបោះពុម្ព អ្នកនិពន្ធ អ្នកលក់ អ្នកបង្កើតមាតិកា និងអ្នកអាន អាចរស់នៅ និងធ្វើការក្នុងបរិយាកាសដែលមានវិជ្ជាជីវៈ សុវត្ថិភាព យុត្តិធម៌ និងភាពកក់ក្ដៅ។

📖 ✦ នៅពីក្រោយស្នាដៃនីមួយៗ គួរមាន៖
- អ្នកនិពន្ធដែលបង្កើតសាច់រឿង
- ក្រុមការងារដែលជួយកែលម្អ និងផលិតស្នាដៃ
- គ្រឹះស្ថានដែលបញ្ចេញសៀវភៅទៅកាន់ទីផ្សារ
- បណ្ណាគារ និងដៃគូលក់ដែលនាំសៀវភៅទៅជិតអតិថិជន
- អ្នកវាយតម្លៃ និងអ្នកបង្កើតមាតិកាអំពីសៀវភៅដែលជួយបើកការសន្ទនា
- អ្នកអានដែលធ្វើឱ្យស្នាដៃនោះបន្តរស់រានមានជីវិតជារៀងរាល់ថ្ងៃ និងសូម្បីតែនៅពេលដែលអ្នកនិពន្ធ និងអ្នកផលិត លែងមានវត្តមានលើពិភពលោកតទៅទៀត។

គ្រប់តួនាទីសុទ្ធតែមានតម្លៃ ហើយគ្រប់តួនាទីសុទ្ធតែជាផ្នែកមួយនៃការរីកចម្រើនរបស់វិស័យអំណាន។ សៀវភៅសួគ៌ជឿថា វិស័យនេះអាចរីកចម្រើនប្រកបដោយចីរភាពបាន លុះត្រាតែពួកយើងទាំងអស់គ្នាមាន៖
- ស្នាដៃប្រកបដោយគុណភាព
- សេរីភាពក្នុងការបញ្ចេញមតិ
- ការប្រកួតប្រជែងប្រកបដោយវិជ្ជាជីវៈ
- ការគោរពសិទ្ធិគ្នាទៅវិញទៅមក
- បរិយាកាសដែលបុគ្គលម្នាក់អាចស្រឡាញ់ចូលចិត្ត និងគាំទ្រសៀវភៅនីមួយៗប្រាសចាកការបង្ខំឱ្យជ្រើសរើសប្រកាន់បក្សពួក ឬចូលជាសមាជិកក្នុងក្រុមតូចចង្អៀតណាមួយ។

ខាងក្រោមនេះ គឺជាគោលជំហរធំៗចំនួន៨ ដែលសៀវភៅសួគ៌ នឹងប្រកាន់ខ្ជាប់ ក៏ដូចជាយកមកអនុវត្តចំពោះខ្លួនឯង អ្នកនិពន្ធ ក្រុមការងារ និងដៃគូសហការទាំងអស់៖

១. ចំពោះអ្នកនិពន្ធ និងអ្នកបង្កើតស្នាដៃ 📖 ✦
សៀវភៅសួគ៌គោរពសេរីភាពនៃការច្នៃប្រតិដ្ឋ និងជឿថាអ្នកនិពន្ធគ្រប់រូបគួរមានឱកាសបង្កើត សាកល្បង រៀនសូត្រ និងរីកចម្រើន ដោយមិនត្រូវបានកំណត់តម្លៃត្រឹមស្នាដៃមួយក្បាល ឬកំហុសមួយដង។

អ្នកនិពន្ធថ្មី មិនគួរត្រូវបានមើលរំលងដោយសារមិនទាន់មានឈ្មោះល្បី ឯអ្នកនិពន្ធរៀមច្បង ក៏មិនគួរត្រូវបានរំពឹងថាស្នាដៃត្រូវតែល្អឥតខ្ចោះ និងមិនអាចសាកល្បងអ្វីថ្មីបានដែរ។

ពួកយើងចង់បង្កើតបរិយាកាសមួយដែលអ្នកនិពន្ធអាចរៀនពីគ្នា ចែករំលែកបទពិសោធន៍ និងបង្កើតអត្តសញ្ញាណផ្ទាល់ខ្លួន ដោយមិនចាំបាច់បន្ទាប ឬមើលងាយស្នាដៃរបស់អ្នកដទៃ ដើម្បីលើកតម្លៃស្នាដៃរបស់ខ្លួន។

ពួកយើងគាំទ្រការការពារកម្មសិទ្ធិបញ្ញា និងការទទួលខុសត្រូវរបស់អ្នកនិពន្ធចំពោះគំនិត ការស្រាវជ្រាវ និងស្នាដៃដែលខ្លួនបានបង្កើត។ ក្នុងពេលជាមួយគ្នា ពួកយើងក៏ជឿថា ការចោទប្រកាន់ពាក់ព័ន្ធនឹងការចម្លង ឬការរំលោភសិទ្ធិ គួរត្រូវបានពិនិត្យដោយភស្តុតាង បរិបទ និងយុត្តិធម៌ មិនមែនដោយការសន្និដ្ឋានតាមភាពស្រដៀងគ្នានៃធាតុទូទៅឡើយ។

២. ចំពោះអ្នកអាន 📖 ✦
អ្នកអានមិនមែនគ្រាន់តែជាអ្នកទិញផលិតផលទេ តែជាមនុស្សដែលផ្ដល់អត្ថន័យពេញលេញដល់ស្នាដៃរបស់អ្នកនិពន្ធ។
ពួកយើងគោរពសិទ្ធិរបស់អ្នកអានក្នុងការជ្រើសរើសសៀវភៅ ចូលចិត្ត ឬមិនចូលចិត្តស្នាដៃណាមួយ និងបញ្ចេញមតិតាមបទពិសោធន៍ពិតប្រាកដរបស់ខ្លួន។

អ្នកអានមិនមានកាតព្វកិច្ចសរសើរសៀវភៅ ដោយសារបានទទួលសៀវភៅជាអំណោយ មិនចាំបាច់ចូលចិត្តគ្រប់ស្នាដៃរបស់អ្នកនិពន្ធដែលខ្លួនគាំទ្រ និងមិនគួរត្រូវបានដាក់សម្ពាធឱ្យលុប ឬកែប្រែមតិស្មោះត្រង់ ដរាបណាមតិនោះមិនមានការប្រមាថ បំភ្លៃ ឬចោទប្រកាន់ដោយគ្មានមូលដ្ឋាន។

ការចូលចិត្តអ្នកនិពន្ធម្នាក់ មិនមានន័យថាត្រូវស្អប់អ្នកនិពន្ធម្នាក់ទៀតទេ។
ការទិញសៀវភៅពីគ្រឹះស្ថានមួយ ក៏មិនមែនជាការក្បត់ចំពោះគ្រឹះស្ថានមួយទៀតឡើយ។

ពួកយើងចង់ឱ្យអ្នកអានមានសេរីភាពក្នុងការស្រឡាញ់សៀវភៅគ្រប់ប្រភេទ គាំទ្រអ្នកនិពន្ធគ្រប់ភាគី និងបង្ហាញអ្វីដែលខ្លួនចូលចិត្ត ដោយមិនមានអារម្មណ៍ថាត្រូវសុំការអនុញ្ញាតពីបុគ្គលណាម្នាក់។

៣. ចំពោះអ្នកវាយតម្លៃ និងអ្នកបង្កើតមាតិកាអំពីសៀវភៅ (Booktoks | Book Reviewers | Book Influencers) 📖 ✦
អ្នកវាយតម្លៃ និងអ្នកបង្កើតមាតិកាអំពីសៀវភៅ មានតួនាទីសំខាន់ក្នុងការនាំស្នាដៃទៅកាន់ពិភពលោកដ៏ទូលំទូលាយ បើកការពិភាក្សា បង្កើនចំណាប់អារម្មណ៍លើការអាន និងជួយឱ្យវិស័យសៀវភៅកាន់តែមានភាពរស់រវើក។
ពួកយើងគោរពឯករាជ្យភាពរបស់ពួកគាត់ក្នុងការជ្រើសរើសសៀវភៅ បង្កើតមាតិកា និងបញ្ចេញមតិដោយស្មោះត្រង់។

ការទទួលបានសៀវភៅឥតគិតថ្លៃ ការអញ្ជើញចូលរួមកម្មវិធី ឬការសហការជាមួយគ្រឹះស្ថាន មិនគួរត្រូវបានចាត់ទុកថាជាកាតព្វកិច្ចក្នុងការផ្ដល់មតិវិជ្ជមានឡើយ។ ប្រសិនបើកិច្ចសហការនោះជាកិច្ចសហការដែលមានលក្ខខណ្ឌ ឬមានតម្លៃតបស្នង លក្ខខណ្ឌទាំងនោះគួរត្រូវបានពិភាក្សាឱ្យច្បាស់លាស់តាំងពីដំបូង។

ក្នុងពេលជាមួយគ្នា ឥទ្ធិពលក៏ភ្ជាប់មកជាមួយទំនួលខុសត្រូវផងដែរ។ មតិរបស់អ្នកដែលមានអ្នកតាមដាន (Followers) ច្រើន អាចជះឥទ្ធិពលលើការយល់ឃើញរបស់សាធារណជន កេរ្តិ៍ឈ្មោះរបស់អ្នកនិពន្ធ និងដំណើរផ្សងព្រេងរបស់ស្នាដៃមួយក្បាល។ ហេតុនេះ ការបែងចែកឱ្យច្បាស់រវាងបទពិសោធន៍ផ្ទាល់ខ្លួន ការវាយតម្លៃស្នាដៃ និងការចោទប្រកាន់អំពីបុគ្គល គឺជារឿងចាំបាច់។

ការវាយតម្លៃមិនចាំបាច់មានតែចំណុចវិជ្ជមានទេ។ មតិអវិជ្ជមានដែលស្មោះត្រង់ មានហេតុផល និងផ្ដោតលើស្នាដៃ អាចមានតម្លៃច្រើនជាងការសរសើរដែលគ្មានភាពពិតប្រាកដ។

ពួកយើងមិនរំពឹងឱ្យអ្នកបង្កើតមាតិកាក្លាយជាអ្នកផ្សព្វផ្សាយជំនួសគ្រឹះស្ថានឡើយ។ ពួកយើងចង់ឱ្យពួកគាត់ថែរក្សាឥទ្ធិពល អត្តសញ្ញាណ និងទំនុកចិត្តដែលពួកគាត់បានសាងជាមួយអ្នកអាន ក៏ដូចជាមិនបាត់បង់ខ្លួនឯងលើវិថីដ៏វែងឆ្ងាយនេះ។

៤. ចំពោះគ្រឹះស្ថានបោះពុម្ព បណ្ណាគារ និងដៃគូក្នុងវិស័យ 📖 ✦
គ្រឹះស្ថានបោះពុម្ពមានទំនួលខុសត្រូវលើសពីការផលិត និងលក់សៀវភៅ។ ពួកយើងមានទំនួលខុសត្រូវចំពោះគុណភាពស្នាដៃ កិច្ចព្រមព្រៀងជាមួយអ្នកនិពន្ធ ព័ត៌មានដែលផ្សព្វផ្សាយចេញទៅ ការគោរពអ្នកអាន និងរបៀបដែលពួកយើងចូលរួមសកម្មភាពផ្សេងៗក្នុងវិស័យសៀវភៅ។

សៀវភៅសួគ៌គាំទ្រការប្រកួតប្រជែងតាមរយៈគុណភាព សេវាកម្ម ភាពច្នៃប្រតិដ្ឋ និងបទពិសោធន៍ដែលផ្ដល់ជូនអ្នកអាន ហើយពួកយើងមិនជឿថា “គ្រឹះស្ថានមួយត្រូវតែបរាជ័យ ទើបគ្រឹះស្ថានមួយទៀតអាចជោគជ័យ” បានឡើយ។

៥. ចំពោះការរិះគន់ ការវាយតម្លៃ និងសេរីភាពក្នុងការបញ្ចេញមតិ 📖 ✦
សៀវភៅសួគ៌មិនត្រូវការវិស័យដែលមានតែការសរសើរ និងគ្មានការរិះគន់ទេ។ វិស័យមួយអាចរីកចម្រើនបាន តម្រូវឱ្យមានមតិស្មោះត្រង់ និងកិច្ចពិភាក្សាដែលអាចអភិវឌ្ឍន៍ស្នាដៃរបស់អ្នកនិពន្ធ។

ពួកយើងបែងចែកយ៉ាងច្បាស់រវាងការរិះគន់ស្នាដៃ និងការវាយប្រហារម្ចាស់ស្នាដៃ។
ការរិះគន់ត្រូវផ្ដោតដាច់ខាតលើការពិភាក្សាអំពីខ្លឹមសារ ភាសា ឆ្អឹងរឿង តួអង្គ ការរៀបចំ និងបទពិសោធន៍នៃការអាន មិនមែនជាការវាយប្រហារសេចក្ដីថ្លៃថ្នូររបស់បុគ្គលឡើយ។

មនុស្សគ្រប់រូបអាចមានមតិខុសគ្នា ប៉ុន្តែមតិផ្ទាល់ខ្លួនមិនគួរត្រូវបានបង្ហាញជាអង្គហេតុទេ ចំណែកការចោទប្រកាន់អំពីការចម្លង ការបោកប្រាស់ ឬការប្រព្រឹត្តទង្វើមិនត្រឹមត្រូវណាមួយ គួរមានភស្តុតាង ការផ្ទៀងផ្ទាត់ និងការទទួលខុសត្រូវចំពោះផលប៉ះពាល់ដែលកើតឡើង។

៦. ចំពោះវប្បធម៌គាំទ្រ និងការប្រើប្រាស់ឥទ្ធិពល 📖 ✦
ពួកយើងមិនគាំទ្រការប្រើអ្នកអាន អ្នកគាំទ្រ ក្រុមអ្នកតាមដាន ឬទំនាក់ទំនងផ្ទាល់ខ្លួនជាកម្លាំងសម្រាប់វាយប្រហារ ដាក់សម្ពាធ ឬបំបិទសំឡេងរបស់បុគ្គលណាម្នាក់ឡើយ។

ចំនួនអ្នកតាមដាន ភាពល្បីល្បាញ ឬឥទ្ធិពលក្នុងសង្គមរបស់មនុស្សណាម្នាក់ មិនបានធ្វើឱ្យសម្ដីរបស់មនុស្សម្នាក់នោះក្លាយជាការពិតដោយស្វ័យប្រវត្តិទេ។ ដូចគ្នានេះដែរ មនុស្សដែលមានអ្នកគាំទ្រតិចជាង ក៏មិនមានន័យថាសំឡេងរបស់ពួកគេមិនស័ក្តិសមក្នុងការទទួលបានការស្ដាប់ដ៏យកចិត្តទុកដាក់ឡើយ។

អ្នកគាំទ្រដ៏ល្អ មិនមែនជាអ្នកដែលស្មោះស្ម័គ្រចេញច្បាំង និងវាយប្រហារមនុស្សគ្រប់គ្នាជំនួសបុគ្គលដែលខ្លួនស្រឡាញ់ទេ ប៉ុន្តែជាអ្នកដែលអាចគាំទ្របុគ្គលម្នាក់ ដោយមិនបាត់បង់ការគិតពិចារណា និងការគោរពចំពោះបុគ្គលម្នាក់ ឬច្រើននាក់ផ្សេងទៀត។

៧. ចំពោះការទទួលខុសត្រូវរបស់សៀវភៅសួគ៌ 📖 ✦
គោលការណ៍ទាំងនេះនឹងមិនមានតម្លៃឡើយ ប្រសិនបើពួកយើងប្រើវាដើម្បីតែណែនាំអ្នកដទៃ ប៉ុន្តែមិនយកមកអនុវត្តចំពោះខ្លួនឯង។

ចាប់ពីថ្ងៃនេះ ប្រសិនបើស្ថាបនិក ក្រុមការងារ ឬអ្នកនិពន្ធក្រោមគ្រឹះស្ថានសៀវភៅសួគ៌ប្រព្រឹត្តផ្ទុយពីគោលជំហរនេះ ពួកយើងនឹងមិនការពារពួកគាត់ដោយគ្មានហេតុផល មិនបិទបាំងទោសកំហុស និងមិនប្រើឈ្មោះគ្រឹះស្ថានសៀវភៅសួគ៌ ឬអ្នកគាំទ្រជារបាំងការពារឡើយ។

ពួកយើងនឹងស្ដាប់ភាគីពាក់ព័ន្ធ ពិនិត្យព័ត៌មានតាមភស្ដុតាងដែលអាចផ្ទៀងផ្ទាត់បាន និងចាត់វិធានការសមស្របទៅតាមករណី។ ប្រសិនបើពួកយើងធ្វើខុស ពួកយើងនឹងកែតម្រូវ ទទួលខុសត្រូវ និងសុំទោសដោយមិនចាត់ទុកថា ការទទួលស្គាល់កំហុសគឺជាការបាត់បង់កិត្តិយសនោះទេ។

សៀវភៅសួគ៌នឹងការពារអ្នកដែលទទួលរងអំពើអយុត្តិធម៌ និងការវាយប្រហារដោយងងឹតងងល់គ្រប់ៗរូប មិនថាពួកគាត់ជាអ្នកនិពន្ធរបស់គ្រឹះស្ថានសៀវភៅសួគ៌ អ្នកនិពន្ធឯករាជ្យ អ្នកអាន អ្នកវាយតម្លៃសៀវភៅ ឬជាបុគ្គលមកពីគ្រឹះស្ថានដទៃឡើយ។

៨. វិស័យដែលពួកយើងចង់ និងគួរតែចូលរួមកសាង 📖 ✦
សៀវភៅសួគ៌ចង់ឃើញវិស័យមួយដែល៖
- អ្នកនិពន្ធថ្មីៗហ៊ានបញ្ចេញស្នាដៃ
- អ្នកនិពន្ធរៀមច្បងហ៊ានចែករំលែកបទពិសោធន៍
- អ្នកអានមានសេរីភាពក្នុងការជ្រើសរើស
- អ្នកវាយតម្លៃអាចរក្សាភាពស្មោះត្រង់ និងសំឡេងពិតប្រាកដចេញពីចិត្ត
- គ្រឹះស្ថានអាចប្រកួតប្រជែងដោយគុណភាព
- បណ្ណាគារមានទីផ្សារ និងទទួលបានការគាំទ្រកាន់តែទូលំទូលាយ។

សៀវភៅសួគ៌ចង់ឃើញស្នាដៃកូនខ្មែរចរាចរកាន់តែច្រើន មានគុណភាពកាន់តែប្រសើរ ទទួលបានការយកចិត្តទុកដាក់កាន់តែទូលំទូលាយ និងអាចធ្វើដំណើរដល់ដៃអ្នកអានគ្រប់ទីកន្លែង។

ភាពជោគជ័យរបស់អ្នកនិពន្ធម្នាក់ មិនមែនជាការបរាជ័យរបស់អ្នកនិពន្ធម្នាក់ទៀតទេ។ ការរីកចម្រើនរបស់គ្រឹះស្ថានមួយ ក៏មិនបានដកយកឱកាសពីគ្រឹះស្ថានមួយទៀតដែរ។

នៅពេលមានសៀវភៅល្អៗចេញផ្សាយកាន់តែច្រើន មនុស្សកាន់តែច្រើននឹងចាប់ផ្ដើមអាន ហើយនៅពេលមនុស្សជាច្រើនបានក្លាយខ្លួនជាអ្នកអាន វិស័យទាំងមូលនឹងមានទីផ្សារ ឥទ្ធិពល និងទទួលបានការឱ្យតម្លៃកាន់តែខ្ពស់។

ពួកយើងមិនរំពឹងថា គោលជំហរមួយនេះអាចផ្លាស់ប្ដូរវិស័យសៀវភៅទាំងមូលភ្លាមៗឡើយ។ ប៉ុន្តែពួកយើងអាចចាប់ផ្ដើមពី៖
- របៀបដែលពួកយើងបង្កើតស្នាដៃ
- របៀបដែលពួកយើងប្រព្រឹត្តចំពោះអ្នកនិពន្ធ រ
- របៀបដែលពួកយើងស្ដាប់អ្នកអាន
- របៀបដែលពួកយើងគោរពអ្នកវាយតម្លៃ
- និងរបៀបដែលពួកយើងធ្វើការជាមួយដៃគូ។

✦ ទាំងនេះជាវិស័យដែលពួកយើងចង់ចូលរួមកសាង
✦ ទាំងនេះជាស្តង់ដារដែលពួកយើងនឹងចាប់ផ្ដើមអនុវត្តពីខ្លួនឯង ✦ហើយទាំងនេះជាគោលជំហររបស់គ្រឹះស្ថានបោះពុម្ពផ្សាយសៀវភៅសួគ៌

#សៀវភៅសួគ៌

04/08/2026

តស់! មកទាយចំណងជើង ដើម្បីមានឱកាសឈ្នះ
សៀវភៅចំនួន ៣ក្បាលត្រៀមសម្រាប់អ្នកឈ្នះ ៣នាក់។✨✨

🧩 Hint: 3 ម៉ាត់

លក្ខខណ្ឌងាយៗ៖
-សរសេរចម្លើយរបស់អ្នកនៅក្នុងcomment
-Mention មិត្តភក្តិចំនួន ៣នាក់
-Like follow page
-Share post ជា Public


Address

Phnom Penh

Alerts

Be the first to know and let us send you an email when ឆ្មាតូច-meymeow posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category