ធនាគារជាតិ នៃកម្ពុជា - National Bank of Cambodia

  • Home
  • Cambodia
  • Phnom Penh
  • ធនាគារជាតិ នៃកម្ពុជា - National Bank of Cambodia

ធនាគារជាតិ នៃកម្ពុជា - National Bank of Cambodia National Bank of Cambodia Official Page

📣 សេចក្ដីជូនដំណឹង ស្ដីពី ការជម្រះបញ្ជី ធនាគារ ស៊ីស៊ីយូ ខមមើសល ប៊ែង ម.ក ធនាគារ ហេង ហ្វឹង (ខេមបូឌា) ម.ក និង ធនាគារ អេចអេច ...
03/08/2026

📣 សេចក្ដីជូនដំណឹង ស្ដីពី ការជម្រះបញ្ជី ធនាគារ ស៊ីស៊ីយូ ខមមើសល ប៊ែង ម.ក ធនាគារ ហេង ហ្វឹង (ខេមបូឌា) ម.ក និង ធនាគារ អេចអេច ខេមបូឌា ម.ក

នាពេលថ្មីៗនេះ មានគណនី Tik Tok និងអាចមានគណនីបណ្តាញសង្គមផ្សេងទៀត បានផ្សព្វផ្សាយវីដេអូព័ត៌មានក្លែងក្លាយពាក់ព័ន្ធនឹងការដាក់ឱ...
02/08/2026

នាពេលថ្មីៗនេះ មានគណនី Tik Tok និងអាចមានគណនីបណ្តាញសង្គមផ្សេងទៀត បានផ្សព្វផ្សាយវីដេអូព័ត៌មានក្លែងក្លាយពាក់ព័ន្ធនឹងការដាក់ឱ្យចរាចរក្រដាសប្រាក់រៀលប្រភេទថ្មី អមជាមួយរូបភាពឌីហ្សាញក្រដាសប្រាក់មិនពិតដែលបង្កើតឡើងដោយ AI។

ធនាគារជាតិនៃកម្ពុជា សូមបដិសេធទាំងស្រុងចំពោះការផ្សព្វផ្សាយព័ត៌មានប្រឌិតទាំងនេះ និងសូមថ្កោលទោសយ៉ាងធ្ងន់ធ្ងរចំពោះអ្នកប្រព្រឹត្តល្មើស។ ធនាគារជាតិនៃកម្ពុជាកំពុងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចដើម្បីចាត់វិធានការលើករណីនេះ និងសូមអំពាវនាវសាធារណជនមេត្តាចៀសវាងចែករំលែកបន្តព័ត៌មានក្លែងក្លាយទាំងនេះ ដែលអាចបង្កការយល់ច្រឡំដល់សាធារណជនផ្សេងទៀត។ សម្រាប់ព័ត៌មានពាក់ព័ន្ធនឹងធនាគារជាតិនៃកម្ពុជា សូមមេត្តាប្រើប្រាស់ និងផ្ទៀងផ្ទាត់តែព័ត៌មានពីប្រភពផ្លូវការរបស់ធនាគារជាតិនៃកម្ពុជាតែប៉ុណ្ណោះ ដើម្បីចៀសវាងការទទួល និងចែករំលែកព័ត៌មានមិនពិត។

សូមបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជា បានផ្សព្វផ្សាយយ៉ាងទូលំទូលាយ រាល់ប្រភេទក្រដាសប្រាក់កំពុងចរាចរ។ សូមចុចលីងខាងក្រោម ដើម្បីស្វែងរកប្រភេទក្រដាសប្រាក់ ដែលកំពុងស្ថិតក្នុងចរាចរណ៍។

✍️ https://www.nbc.gov.kh/about_the_bank/banknotes_in_circulation.php

មន្ត្រី-បុគ្គលិកធនាគារជាតិនៃកម្ពុជា បានបន្តផ្ដល់ការបណ្ដុះបណ្ដាលលើជំនាញមូលដ្ឋានគ្រឹះនៃការសរសេរកូដ (Computer Programming) ...
01/08/2026

មន្ត្រី-បុគ្គលិកធនាគារជាតិនៃកម្ពុជា បានបន្តផ្ដល់ការបណ្ដុះបណ្ដាលលើជំនាញមូលដ្ឋានគ្រឹះនៃការសរសេរកូដ (Computer Programming) និងការប្រើប្រាស់បញ្ញាសិប្បនិមិ្មត (AI) ជំនួយក្នុងការសិក្សាប្រចាំសប្ដាហ៍ ដល់សិស្សានុសិស្សចាប់ពីថ្នាក់ទី៧ ដល់ថ្នាក់ទី១១ នាថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦។

ទន្ទឹមនឹងនេះ មន្ត្រីជំនាញក៏បានណែនាំ និងជំរុញការអានតាមរយៈការប្រើប្រាស់បណ្ណាល័យឌីជីថល (Digital Library) ជូនដល់សិស្សានុសិស្សសរុបប្រមាណចំនួន ៨៥៥ រូប មកពីវិទ្យាល័យកំពង់ថ្ម វិទ្យាល័យតាំងក្រសាំង វិទ្យាល័យហ៊ុនសែនភ្នំសន្ទុក អនុវិទ្យាល័យព្នៅ និងបឋមសិក្សាព្នៅ ក្នុងខេត្តកំពង់ធំ។

ធនាគារជាតិនៃកម្ពុជា បន្តប្តូរក្រដាសប្រាក់រៀលចាស់ ទក់ ឬរហែក យកក្រដាសប្រាក់រៀលថ្មី ជូនសាធារណជន ដោយមិនគិតថ្លៃ ជាប់ជាប្រចាំន...
01/08/2026

ធនាគារជាតិនៃកម្ពុជា បន្តប្តូរក្រដាសប្រាក់រៀលចាស់ ទក់ ឬរហែក យកក្រដាសប្រាក់រៀលថ្មី ជូនសាធារណជន ដោយមិនគិតថ្លៃ ជាប់ជាប្រចាំនៅតាមបណ្តាសាខាធនាគារជាតិនៃកម្ពុជា រាជធានី-ខេត្តទូទាំងប្រទេស រៀងរាល់ម៉ោងធ្វើការ និងតាមយុទ្ធនាការប្តូរក្រដាសប្រាក់រៀលនៅទីកន្លែងផ្សេងៗ។

បន្ថែមលើសកម្មភាពប្តូរក្រដាសរៀលខាងលើ គ្រប់សាខាធនាគារជាតិនៃកម្ពុជាក៏ចូលរួមសម្រាលបន្ទុកប្រជាពលរដ្ឋដែលរងការខូចខាតលើក្រដាសប្រាក់រៀលដោយសារកត្តាហានិភ័យផ្សេងៗ ដូចជាភ្លើងឆេះ និងកណ្តៀរកោរកណ្តុរកាត់ជាដើមផងដែរ។ ជាក់ស្តែង នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ សាខាធនាគារជាតិនៃកម្ពុជាខេត្តតាកែវ បានចូលរួមសម្រាលបន្ទុកដល់ប្រជាពលរដ្ឋ និងចូលរួមលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល តាមរយៈការប្តូរក្រដាសប្រាក់រៀល ដែលត្រូវកណ្តៀរកោរកណ្តុរកាត់ ដោយប្តូរជូនក្រដាសប្រាក់រៀលថ្មី មិនគិតកម្រៃសេវាអ្វីទាំងអស់ ជូនដល់ប្រជាពលរដ្ឋរស់នៅ ភូមិនៀល ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ដោយអនុលោមតាមលក្ខខណ្ឌជាក្រដាសប្រាក់រៀលពិតប្រាកដ មិនក្លែងក្លាយ និងគោលការណ៍វាយតម្លៃរក្សាទ្រង់ទ្រាយដើមនៃក្រដាសប្រាក់លើសពី ៧០%។

សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦ របស់ធនាគារជាតិនៃកម្ពុជា បានបញ្ចប់ទៅដោយជោគជ័យនិង...
27/07/2026

សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦ របស់ធនាគារជាតិនៃកម្ពុជា បានបញ្ចប់ទៅដោយជោគជ័យនិងផ្លែផ្កា ក្រោមបរិយាកាសស្និទ្ធស្នាល និងសាមគ្គីភាព។ ក្នុងឱកាសនេះ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រី-បុគ្គលិកទាំងអស់ ដែលបានរួមចំណែកសម្រេចបានលទ្ធផលល្អជាបន្តបន្ទាប់។

👉សូមស្វែងរកខ្លឹមសារបន្ថែមនៅក្នុងសេចក្តីប្រកាសព័ត៌មានដែលមានភ្ជាប់ជាមួយរូបថត។ សម្រាប់របាយការណ៍នឹងមានផ្សព្វផ្សាយនៅលើគេហទំព័រ ធនាគារជាតិនៃកម្ពុជា នាពេលឆាប់ៗ។

ធនាគារជាតិនៃកម្ពុជា បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោកជ...
27/07/2026

ធនាគារជាតិនៃកម្ពុជា បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ នៅធនាគារជាតិនៃកម្ពុជា អគារសែនសុខ។

សន្និបាតនេះមានគោលបំណងផ្សព្វផ្សាយលទ្ធផលការងារដែលធនាគារជាតិនៃកម្ពុជា សម្រេចបានក្នុងឆមាសទី១ និងទិសដៅការងារចម្បងៗសម្រាប់ឆមាសទី២ ឆ្នាំ២០២៦ ដើម្បីបន្តសម្រេចឱ្យបានសមិទ្ធផលថ្មីៗបន្ថែមទៀត ក្នុងដំណើរការអភិវឌ្ឍន៍ប្រព័ន្ធធនាគារនិងហិរញ្ញវត្ថុ ក៏ដូចជាសេដ្ឋកិច្ចកម្ពុជាទាំងមូល។

27/07/2026

📹 វីដេអូពន្យល់ ស្តីពី លក្ខណៈសុវត្ថិភាពនៃក្រដាសប្រាក់រៀល ប្រភេទ ៥០.០០០ រៀល

👉សម្រាប់ព័ត៌មានបន្ថែមអំពី ចំណុចសុវត្ថិភាពនៅលើក្រដាសប្រាក់រៀល សូមចុចតំណភ្ជាប់៖https://www.nbc.gov.kh/download_files/news_and_events/press_kh/8288Banknote_50000_2014.pdf

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្...
25/07/2026

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា ១ខ្នង មាន ៥បន្ទប់ និងសមិទ្ធផលនានា ក្នុងសាលាបឋមសិក្សាតាំងក្រសៅ ស្ថិតក្នុងឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ ដោយមានវត្តមានចូលរួមពីថ្នាក់ដឹកនាំស្រុក រដ្ឋបាលឃុំ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋសរុបប្រមាណ៣២០រូប។

ក្នុងឱកាសនោះ លោកជំទាវទេសាភិបាលបានមានប្រសាសន៍ពីសារៈសំខាន់នៃសមិទ្ធផលទាំងនេះ ក្នុងការចូលរួមចំណែកកែលម្អបរិយាកាសសិក្សាឱ្យមានគុណភាព និងលើកកម្ពស់លទ្ធផលសិក្សារបស់សិស្សានុសិស្សឱ្យកាន់តែមានប្រសិទ្ធភាព។ លោកជំទាវក៏បានអំពាវនាវដល់មាតាបិតា ក៏ដូចជាអាណាព្យាបាលឱ្យបញ្ជូន និងលើកទឹកចិត្តកូនមកសាលារៀន ព្រមទាំងបង្កលក្ខណៈងាយស្រួលឱ្យកូនៗបន្តការសិក្សាឱ្យបានពេញលេញ ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើននាពេលខាងមុខ។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានទទួលជួប ឯកឧត្តម Christian DesRoches ឯកអគ្គរាជទូតកាណាដា ប្រចាំព្រ...
22/07/2026

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានទទួលជួប ឯកឧត្តម Christian DesRoches ឯកអគ្គរាជទូតកាណាដា ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ។

ជំនួបនេះមានគោលបំណងផ្លាស់ប្តូរទស្សនាទានអំពីស្ថានភាពសេដ្ឋកិច្ចពិភពលោក សេដ្ឋកិច្ចកម្ពុជា និងការវិវត្តនៃវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា ព្រមទាំងពិភាក្សាអំពីឱកាសពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងវិស័យធនាគារ។

ក្នុងឱកាសនេះ ឯកឧត្តមឯកអគ្គរាជទូត បានលើកឡើងពីទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ តាមរយៈកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន។ ជាក់ស្តែង ការចូលរួមរបស់ថ្នាក់ដឹកនាំធនាគារកណ្តាលកាណាដាក្នុងសន្និសីទថ្នាក់ទេសាភិបាលធនាគារកណ្តាលនៃបណ្តាប្រទេសនិយាយភាសាបារាំង និងការគ្រោងចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីរបស់ឯកឧត្តម Mark Carney នាយករដ្ឋមន្ត្រីនៃប្រទេសកាណាដា ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅខែវិច្ឆិកា ឆ្នាំ២០២៦។ ទន្ទឹមនេះ ឯកឧត្តម បានលើកសរសើរពីវឌ្ឍនភាពនៃវិស័យធនាគារ និងប្រព័ន្ធទូទាត់កម្ពុជា ព្រមទាំងបានគូសបញ្ជាក់ពីភាពជោគជ័យរបស់ក្រុមហ៊ុនកាណាដា ដែលកំពុងប្រតិបត្តិការនៅកម្ពុជាក្នុងវិស័យធនាគារ និងធានារ៉ាប់រង ថែមទៀតផង។ លើសពីនេះ ឯកឧត្តមបានបង្ហាញសុទិដ្ឋិនិយមថា ការចូលរួមរបស់គណៈប្រតិភូវិនិយោគិនកាណាដា ដែលនឹងអមដំណើរឯកឧត្តមនាយករដ្ឋមន្ត្រីកាណាដា ចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជានាពេលខាងមុខ នឹងជួយបង្កើនការវិនិយោគថ្មីៗរបស់កាណាដាបន្ថែមទៀតនៅកម្ពុជា ជាពិសេសក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។

ជាការឆ្លើយតប លោកជំទាវ ទេសាភិបាលបានមានប្រសាសន៍ពីការរួមចំណែករបស់វិនិយោគិនកាណាដា ក្នុងការអភិវឌ្ឍវិស័យធនាគារនៅកម្ពុជា ដែលបានចូលរួមពង្រីកលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុ ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងការអភិវឌ្ឍប្រព័ន្ធធនាគារប្រកបដោយប្រសិទ្ធភាព។ លោកជំទាវបានរំលេចពីសក្តានុពលសេដ្ឋកិច្ច និងប្រព័ន្ធហិរញ្ញវត្ថុកម្ពុជា និងបានចែករំលែកអំពីកត្តាប្រឈមមួយចំនួន។ ទន្ទឹមនេះ លោកជំទាវក៏បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការពង្រឹងក្របខណ្ឌបទប្បញ្ញត្តិ ការត្រួតពិនិត្យ និងយន្តការគាំទ្រផ្សេងៗដើម្បីរក្សាស្ថិរភាព និងលើកកម្ពស់ទំនុកចិត្តវិនិយោគិនលើប្រព័ន្ធធនាគារកម្ពុជា ផងដែរ។

សៀវភៅសស្តីពី ការធ្វើទំនើបកម្មប្រព័ន្ធទូទាត់នៅកម្ពុជា (White Paper on Modernizing Cambodia's Payment Landscape)សៀវភៅនេះបង...
22/07/2026

សៀវភៅសស្តីពី ការធ្វើទំនើបកម្មប្រព័ន្ធទូទាត់នៅកម្ពុជា (White Paper on Modernizing Cambodia's Payment Landscape)

សៀវភៅនេះបង្ហាញពីដំណើរការអភិវឌ្ឍ បទពិសោធ និងមេរៀនដែលទទួលបានពីការអនុវត្តជាក់ស្តែង សម្រាប់ជាករណីសិក្សាដើម្បីចែករំលែកដល់បណ្តាធនាគារកណ្តាល អ្នករៀបចំគោលនយោបាយ ស្ថាប័នហិរញ្ញវត្ថុ និងដៃគូអភិវឌ្ឍន៍ ដែលមានបំណងធ្វើទំនើបកម្មប្រព័ន្ធទូទាត់ និងជំរុញការអភិវឌ្ឍហិរញ្ញវត្ថុឌីជីថលប្រកបដោយបរិយាបន្ន។

សូមស្វែងរកឯកសារតាមរយៈតំណភ្ជាប់៖
✍️English: https://www.nbc.gov.kh/download_files/other_reports/english/ENG-Whitepaperfinal.pdf
✍️French:https://www.nbc.gov.kh/download_files/other_reports/english/WhitepaperfinalFR.pdf

Address

#88 Street 102 Corner Street 19 Sangkat Wat Phnom, Khan Daun Penh
Phnom Penh
12200

Alerts

Be the first to know and let us send you an email when ធនាគារជាតិ នៃកម្ពុជា - National Bank of Cambodia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to ធនាគារជាតិ នៃកម្ពុជា - National Bank of Cambodia:

Shortcuts

Share